ការគ្រប់គ្រងទុនបំរុងអន្តរជាតិ

ទស្សនាទានអំពី International Reserves Management ១-ទុនបំរុងជាអ្វី? ទ្រព្យសម្បត្តិនៅខាងក្រៅ ប្រភេទជារូបិយប័ណ្ណ មាស សិទ្ធិដកពិសេស (SDR ) និង ប្រាក់បញ្ញើនៅ IMF (IMF Reserve Position)ជាទ្រព្យសម្បត្តិដែលអាចប្រើប្រាស់បាន និង គ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុគំនរទ្រព្យរបស់ជាតិ វាត្រូវបានគេប្រើប្រាស់សម្រាប់គោលដៅហិរញ្ញប្បទានពាណិជ្ជកម្ម ទាក់ទងការចំណាយទូទាត់ សេវាកម្មបំណុល ឬការធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់អាស្រ័យលើរបបប្តូរប្រាក់របស់ខ្លួន។ ២-ហេតុអ្វីធនាគារកណ្តាលត្រូវការទុនបំរុង? មុខងារមួយក្នុងចំណោមមុខងារនានារបស់ធនាគារកណ្តាល គឺបោះផ្សាយក្រដាសប្រាក់ និងរក្សាសុវត្ថិភាពតំលៃក្រដាសប្រាក់ (នយោបាយរូបិយវត្ថុ)។ ទុនបំរុងមានសារសំខាន់ចំពោះធនាគារកណ្តាល ដើម្បីរក្សាសុវត្ថិភាពតំលៃក្រដាសប្រាក់ តើទំហំត្រឹមណា ធនាគារកណ្តាលគួរធ្វើអន្តរាគមន៍ក្នុងទីផ្សារ ដើម្បីរក្សាសុវត្ថិភាពតំលៃនៃក្រដាសប្រាក់របស់ខ្លួន នោះគឺអាស្រ័យលើរបបអត្រាប្តូរប្រាក់ដែលខ្លួនប្រកាន់យក។ ៣-ប្រភេទអត្រាប្តូរប្រាក់ អត្រាប្តូរប្រាក់ថេរ: ការកំណត់អត្រាប្តូរប្រាក់ថ្ពក់ជាប់នឹងរូបិយប័ណ្ណខ្លាំងមួយដូចជា ប្រាក់ដុល្លារអាមេរិក ឬ ថ្ពក់ជាប់នឹងកន្ត្រករូបិយប័ណ្ណ (Basket of Currencies)។ អត្រាប្តូរប្រាក់អណ្តែត: ការកំណត់អត្រាប្តូរប្រាក់ គឺអាស្រ័យដោយទីផ្សារ ផ្អែកលើកំលាំងផ្គត់ផ្គង់ និង តម្រូវការ ច្រើនមាននៅប្រទេសជប៉ុន និង អាមេរិក។ អត្រាប្តូរប្រាក់អណ្តែត: អត្រាប្តូរប្រាក់ត្រូវបានអនុញ្ញាតអោយប្រែប្រួលក្នុងរង្វង់នៃអត្រាប្តូរប្រាក់មួយ ដែលបានកំណត់ជាមុន។Continue reading “ការគ្រប់គ្រងទុនបំរុងអន្តរជាតិ”

ការគ្រប់គ្រងធនាគារ

Bank Management  គោលបំណង (Purpose) យល់ពីមុខងារ តួនាទី និង សារសំខាន់របស់ធនាគារ ជំរុញការអភិវឌ្ឍន៍ប្រពន្ធ័ធនាគារ និងសេវារបស់វាដើម្បីឱ្យប្រជាជនមានការជឿទុកចិត្ត បង្កើនប្រសិទ្ធភាពគ្រប់គ្រងធនាគារដែលនឹងបង្កើនការវិនិយោគ និង ជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆក់ឱកាសប្រើប្រាស់ទុនឱ្យអស់លទ្ធភាព (ផ្តល់ឥណទាន ឬវិនិយោគ) ដើម្បីបង្កើនទិន្នផល ជំរុញការប្រមូលប្រាក់សន្សំ នាំឱ្យអ្នកសន្សំទទួលបានប្រាក់កំរ៉ៃការប្រាក់ ពង្រីកសាខាឱ្យបានធំទូលំទូលាយ ទាំងទីក្រុង និង ជនបទ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់ការសន្សំ ដើម្បីជំរុញការប្រើប្រាស់ទុនក្នុងស្រុកឱ្យអស់លទ្ធភាព នាំឱ្យឈររឹងមាំដោយខ្លួនឯងក្នុងការអភិវឌ្ឍន៍។ ឈានទៅធ្វើសកលភាវូបនីយកម្មក្នុងវិស័យធនាគារ