ភាពយន្តដែល Sony ផលិតប៉ះពាល់ដល់កូរ៉េខាងជើង

ភាពយន្តដែល Sony ផលិតប៉ះពាល់​កូរ៉េខាងជើងពេលនេះកំពុងរងការគំរាមកំហែងពី Hacker។ ភាពយន្តហូលីវូដរឿង “The Interview” ដែល​រៀប​នឹង​ចាក់​បញ្ចាំង​នៅតាម​រោង​កុននានា បែរជា​ត្រូវអាក់ខាន ដោយសារ​មាន​សារ​គំរាមកំហែងអនាមិកពី Hacker មួយឃ្លាថា “Remember the 11th of September 2001”។ សារនេះ​បកប្រែថា “ចាំពីថ្ងៃ ១១ កញ្ញា ២០០១” ដែល​ថ្ងៃនោះ អគារ​ពាណិជ្ជកម្ម​នៅ​អាមេរិក ត្រូវ​យន្តហោះ​ភារវករ​បុក​ទំលុះ ហើយ​សំលាប់​មនុស្ស​ជាច្រើន​រយនាក់។ សូមរំលឹកថា ភាពយន្ត “The Interview” នេះ​ជាភាពយន្ត​បែប​កំប្លែង សើចចំអកឲ្យ​លោក គីមជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង។ របាយការណ៍មួយចំនួន​បង្ហាញថា សហរដ្ឋអាមេរិកជឿជាក់ថាសារគំរាមកំហែងនេះប្រាកដជាមាន កូរ៉េខាងជើងនៅពីក្រោយខ្នង។ ខាងក្រោមនេះជា​វីដេអូពាណិជ្ជកម្មរបស់​ភាពយន្តនេះ៖ Source: Link