ឆាក | ជីវិត

មេរៀនសំខាន់បំផុតដែលខ្ញុំផ្ដល់តម្លៃឲ្យគឺ ភាពបរាជ័យ។ ភាពបរាជ័យ គឺជាមេរៀនដ៏ល្អដំបូងបំផុតដែលអាចធ្វើឲ្យមនុស្សស្គាល់គោលដៅទៅរកភាពជោគជ័យ។ នេះជាលើកទីដំបូងក្នុងជីវិត ដែលខ្ញុំបានជាប់ក្នុងកម្មវិធីប្រកួតប្រជែងគំនិតពាណិជ្ជកម្ម Epic Incubator របស់អង្គការជំនួយពីប្រជាជនសហរដ្ឋអាមេរិក (USAID)។ សួរថា តើអ្វីទៅជាគន្លឹះនៃភាពជោគជ័យរបស់ខ្ញុំ? ចម្លើយគឺ ការបរាជ័យផ្ទួនៗរបស់ខ្ញុំមុនការប្រកួត សូម្បីប៉ុន្មានម៉ោងចុងក្រោយមុនការឡើងធ្វើបទបង្ហាញពីគំនិតផ្ដួចផ្ដើមពាណិជ្ជកម្មរបស់ខ្ញុំ ក៏ខ្ញុំនៅតែមើលឃើញកំហុសរបស់ខ្លួនឯងផុសឡើង ផ្លោតៗ នៅក្នុងខួរក្បាលរបស់ខ្ញុំជានិច្ច។ ខ្ញុំខ្លាចសព្វខ្លាចគ្រប់។ ខ្ញុំខ្លាចឆាក ខ្លាចភ្នែកមនុស្ស ខ្លាចមាត់មនុស្សពេបជ្រាយ ខ្លាចការបន្ទោសរបស់តួអង្គអាថ៌កំបាំងម្នាក់នៅក្នុងជម្រៅបេះដូងខ្ញុំ។ ខ្ញុំខ្លាចការបរាជ័យធ្វើឲ្យគ្រប់គ្នាក្នុងក្រុមខកចិត្ត។ យ៉ាងណាក៏ដោយ គន្លឹះនៃការយកឈ្នះលើភាពភ័យខ្លាចពិតជាមាន។ ១០នាទីមុនការប្រកួត នាខណៈដែលគ្រប់គ្នាកំពុងបង្ហាញពីគំនិតដ៏អស្ចារ្យ តួរលេខដ៏ធំគួរឲ្យស្ញប់ស្ញែង ខ្ញុំបែរជាបារម្ភពីអ្វីដែលខ្ញុំបានត្រៀមទុកកន្លងមក។ ៥នាទីមុនការឡើងធ្វើបទបង្ហាញ សំនួរមួយបានផុសឡើងក្នុងខួរក្បាលរបស់ខ្ញុំ។ “តើអ្វីដែលឯងកំពុងធ្វើនេះដើម្បីអ្វី? ដើម្បីអ្នកណា?” “ដើម្បីលុយ?” “ដើម្បីឈ្នះៗៗៗៗ?”។ ខ្ញុំគិតបន្តិច ព្យាយាមស្វែងរកចម្លើយពិតពីក្រោយអ្វីៗដែលខ្ញុំកំពុងធ្វើ។ “ដើម្បីអី?” ស្រាប់តែវិនាទីដែលក្រុមខ្ញុំត្រូវឡើងទៅលើទីលានប្រកួតដ៏ក្ដៅគគុកបានមកដល់។ គ្រប់គ្នាក្នុងក្រុមខ្ញុំបានដើរទៅមុនខ្ញុំអស់។ ខ្ញុំដើរឈ្ងោកទៅមុខយឺតៗ ហាក់ដូចឆាកនៅខាងមុខជាទីលានប្រហារ ដែលឡើងទៅគឺត្រូវតែស្លាប់តែមួយមុខប៉ុណ្ណោះអ៊ីចឹង។ “ដើម្បីកសិករ”! សម្លេងនេះបានបន្លឺឡើងយ៉ាងខ្លាំងពេញបេះដូងរបស់ខ្ញុំ។ “ដើម្បីប្រជាជនខ្មែរ!” វាស្រែកម្ដងទៀតក្នុងទ្រូងដ៏ក្ដៅងំមួយនេះ! មិនដឹងហេតុអីបានជាពាក្យនេះ ហាក់មានឥទ្ធិពលចំពោះខ្ញុំអីយ៉ាងនេះ។ វាហាក់ជំរុញខ្ញុំឲ្យជឿជាក់យ៉ាងខ្លាំងថា បើយើងធ្វើរឿងល្អ ដើម្បីជាប្រយោជន៍ដ៏ធំសម្រាប់….ប្រជាជនឯង តើខ្ញុំមានអ្វីត្រូវភ័យ? បើខ្ញុំកំពុងតែបង្កើតផ្លូវដើរលើទីវាលដ៏សោះកក្រោះContinue reading “ឆាក | ជីវិត”

ប្រវត្តិ​នៃ​វិស្វ​កម្ម​សំណង់​ស៊ីវិល

Archimedes បើសិនជាក្នុងសៀវភៅសិក្សាភាសាខ្មែរទូទៅគេសរសេរឈ្មោះគាត់ថា “ អាកស៊ីម៉ែត”

ជំនាញ​សំណង់​ស៊ីវិល

មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ ជំនាញ​សំណង់​ស៊ីវិល   គោល​បំណង​នៃ​ការសិក្សា វិស័យ​សំណង់​ជា​ផ្នែក​មួយ​ដែល​ខ្វះ​មិន​បាន​នៅ​ក្នុង​សង្គម ពី​ព្រោះ​ប្រទេស​នីមួយៗ​តែង​តែ​មាន​សំណង់ គេហដ្ឋាន​ រោកចក្រ សាលារៀន មន្ទីរពេទ្យ ផ្លូវ​ថ្នល់ ស្ពាន លូ និង សំណង់​ធារាសាស្ត្រ​ ព្រម​ទាំង​សំណង់​អគារ​ផ្សេងៗទៀត​ជា​ច្រើន។ ប្រទេស​កម្ពុជា​យើងស្ថិត​ក្នុង​លក្ខណៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ដូច្នេះយើង​ត្រូវ​ការ​ធន​ធាន​មនុស្សក្នុង​ស្រុក​ផ្នែក​បច្ចេក​ទេស​ជា​ចាំ​បាច់​ជៀស​វាង​ការ​ជួល​អ្នក​បច្ចេក​ទេស​មក​ពី​ខាង​ក្រៅ ដែល​បណ្តាល​ឲ្យ​ខាត​បង់​ថវិកាជាតិច្រើន។ ដូចនេះ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ពិសេស​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​ គឺ​ជា​កត្តា​ចាំ​បាច់​មួយ​ដែល​ចូល​រួម​ចំណែក​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចំរើន។ អត្ថ​ប្រយោជន៍​នៃ​ការ​សិក្សា​ក្នុង​ មហា​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​ ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល​ទាំង​អស់​និង​អាច​ទទួល​បាន​នូវ​ ចេះ​ធ្វើ​ពិសោធន៍​ដី គណនា​លទ្ធ​ភាព​ទ្រទ្រង់​​របស់​គ្រឹះ និង ចំនួន​សសរ​គ្រឹះ​ដែល​ត្រូវ​ប្រើ​ប្រាស់ ដើម្បី​អាច​ប្រឈម​ទៅនឹងទម្ងន់​សង្កត់​របស់​សំណង់​ខាង​លើ។ សមត្ថ​ភាព​ក្នុង​ការ​គិត​ទុក​ជា​មុន​នូវ​សម្រុត​របស់​អគារ​ទំនប់​ដែល​កើត​ពី​ទម្ងន់​សង្កត់​របស់​វា​ក្រោយ​ពី​បាន​សាង​សង់​រួច។ សមត្ថ​ភាព​ក្នុង​ការ​គណនា​គ្រឿង​បង្គុំ​សំណង់​ដែល​ធ្វើ​អំពី ឈើ​ លោហៈ ឬពី​បេតុង​សរសៃ​ដែក​។ ឧទាហរណ៍​៖ សម្រាប់​អគារ​ពាណិជ្ជ​កម្ម​ខ្ពស់​មួយ ថើ​តើ​យងើ​ត្រូវ​ធ្វើ​ធ្នឹម និង​សសរ​នៅ​តាម​ជាន់​នីមួយៗ ទំហំ​ប៉ុន្មាន ហើយ​ត្រូវ​ប្រើ​បេតុង ដែល​មានកម្លាំង​រឹង​មាំ​ប៉ុន្មាន MPa ។ សមត្ថ​ភាព​ក្នុង​ការ​ប៉ាន់​ប្រមាណគម្រោង​ចំណាយ​លើ​អគារ, ការ​ដេញ​ថ្លៃ។ សមត្ថ​ភាព​ក្នុង​ការ​រៀប​ចំការ​ដ្ឋាន​ និង ដឹង​ជាមុន​នូវ​រយៈ​ពេល​នៃ​ការ​សាង​សង់​ ព្រម​ទាំង​អាច​គ្រប់​គ្រង​លើ​ការ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​ឲ្យ​សម​ស្រប​ទៅ​នឹង​ទំហំ​ការ​ងារ​ដែល​ធ្វើឲ្យ​គម្រោង​សាង​សង់​នី​មួយ​ៗ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​រលូនតាមផែន​ការ និង ចំណេញ​ថវិកា។ សមត្ថ​ភាព​ក្នុង​ការ​រៀប​ចំ​ប្រព័ន្ធ​ទឹកContinue reading “ជំនាញ​សំណង់​ស៊ីវិល”