របៀបធ្វើការបែបឆ្លាតជាមួយមនុស្សយ៉ាប់ៗ

ធ្វើការជារៀងរាល់ថ្ងៃ អ្នកតែងជួបជាមួយមនុស្សគ្រប់ប្រភេទ ទាំងល្អ ទាំងយ៉ាប់។ មនុស្សយ៉ាប់តែធ្វើឲ្យការងាររបស់យើងដំណើរការទៅបានដោយពិបាក។ ពេលខ្លះមនុស្សយ៉ាប់ៗទាំងនោះ អាចជាអតិថិជន ឬអ្នករួមការងារជាមួយយើង។ តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Friedrich Schiller University បង្ហាញថា ស្ត្រេស ឬភាពតានតឹង អាចបណ្ដាលឲ្យយើងមានបញ្ហាខួរក្បាលធ្ងន់ធ្ងរប្រសិនបើមិនទប់ស្កាត់ ឬបំបាត់ដើមហេតុបង្កភាពតានតឹង។ មូលហេតុមួយដែលបង្កភាពតានតឹង គឺការរងគ្រោះ ឬបង្កបញ្ហាពីមនុស្សប្រភេទបង្ករឿង ឬមនុស្សយ៉ាប់ៗក្នុងពេលធ្វើការ។ មនុស្សដែលឆ្លាតតែងមានវិធីសាស្ត្រដោះស្រាយបញ្ហាជាមួយមនុស្សបែបនេះ។ ខាងក្រោមនេះជាវិធីសាស្ត្រគ្រប់គ្រងស្ថានការណ៍ប្រចាំថ្ងៃជាមួយពួកគេ៖

ឆាក | ជីវិត

មេរៀនសំខាន់បំផុតដែលខ្ញុំផ្ដល់តម្លៃឲ្យគឺ ភាពបរាជ័យ។ ភាពបរាជ័យ គឺជាមេរៀនដ៏ល្អដំបូងបំផុតដែលអាចធ្វើឲ្យមនុស្សស្គាល់គោលដៅទៅរកភាពជោគជ័យ។ នេះជាលើកទីដំបូងក្នុងជីវិត ដែលខ្ញុំបានជាប់ក្នុងកម្មវិធីប្រកួតប្រជែងគំនិតពាណិជ្ជកម្ម Epic Incubator របស់អង្គការជំនួយពីប្រជាជនសហរដ្ឋអាមេរិក (USAID)។ សួរថា តើអ្វីទៅជាគន្លឹះនៃភាពជោគជ័យរបស់ខ្ញុំ? ចម្លើយគឺ ការបរាជ័យផ្ទួនៗរបស់ខ្ញុំមុនការប្រកួត សូម្បីប៉ុន្មានម៉ោងចុងក្រោយមុនការឡើងធ្វើបទបង្ហាញពីគំនិតផ្ដួចផ្ដើមពាណិជ្ជកម្មរបស់ខ្ញុំ ក៏ខ្ញុំនៅតែមើលឃើញកំហុសរបស់ខ្លួនឯងផុសឡើង ផ្លោតៗ នៅក្នុងខួរក្បាលរបស់ខ្ញុំជានិច្ច។ ខ្ញុំខ្លាចសព្វខ្លាចគ្រប់។ ខ្ញុំខ្លាចឆាក ខ្លាចភ្នែកមនុស្ស ខ្លាចមាត់មនុស្សពេបជ្រាយ ខ្លាចការបន្ទោសរបស់តួអង្គអាថ៌កំបាំងម្នាក់នៅក្នុងជម្រៅបេះដូងខ្ញុំ។ ខ្ញុំខ្លាចការបរាជ័យធ្វើឲ្យគ្រប់គ្នាក្នុងក្រុមខកចិត្ត។ យ៉ាងណាក៏ដោយ គន្លឹះនៃការយកឈ្នះលើភាពភ័យខ្លាចពិតជាមាន។ ១០នាទីមុនការប្រកួត នាខណៈដែលគ្រប់គ្នាកំពុងបង្ហាញពីគំនិតដ៏អស្ចារ្យ តួរលេខដ៏ធំគួរឲ្យស្ញប់ស្ញែង ខ្ញុំបែរជាបារម្ភពីអ្វីដែលខ្ញុំបានត្រៀមទុកកន្លងមក។ ៥នាទីមុនការឡើងធ្វើបទបង្ហាញ សំនួរមួយបានផុសឡើងក្នុងខួរក្បាលរបស់ខ្ញុំ។ “តើអ្វីដែលឯងកំពុងធ្វើនេះដើម្បីអ្វី? ដើម្បីអ្នកណា?” “ដើម្បីលុយ?” “ដើម្បីឈ្នះៗៗៗៗ?”។ ខ្ញុំគិតបន្តិច ព្យាយាមស្វែងរកចម្លើយពិតពីក្រោយអ្វីៗដែលខ្ញុំកំពុងធ្វើ។ “ដើម្បីអី?” ស្រាប់តែវិនាទីដែលក្រុមខ្ញុំត្រូវឡើងទៅលើទីលានប្រកួតដ៏ក្ដៅគគុកបានមកដល់។ គ្រប់គ្នាក្នុងក្រុមខ្ញុំបានដើរទៅមុនខ្ញុំអស់។ ខ្ញុំដើរឈ្ងោកទៅមុខយឺតៗ ហាក់ដូចឆាកនៅខាងមុខជាទីលានប្រហារ ដែលឡើងទៅគឺត្រូវតែស្លាប់តែមួយមុខប៉ុណ្ណោះអ៊ីចឹង។ “ដើម្បីកសិករ”! សម្លេងនេះបានបន្លឺឡើងយ៉ាងខ្លាំងពេញបេះដូងរបស់ខ្ញុំ។ “ដើម្បីប្រជាជនខ្មែរ!” វាស្រែកម្ដងទៀតក្នុងទ្រូងដ៏ក្ដៅងំមួយនេះ! មិនដឹងហេតុអីបានជាពាក្យនេះ ហាក់មានឥទ្ធិពលចំពោះខ្ញុំអីយ៉ាងនេះ។ វាហាក់ជំរុញខ្ញុំឲ្យជឿជាក់យ៉ាងខ្លាំងថា បើយើងធ្វើរឿងល្អ ដើម្បីជាប្រយោជន៍ដ៏ធំសម្រាប់….ប្រជាជនឯង តើខ្ញុំមានអ្វីត្រូវភ័យ? បើខ្ញុំកំពុងតែបង្កើតផ្លូវដើរលើទីវាលដ៏សោះកក្រោះContinue reading “ឆាក | ជីវិត”

ខ្វាក់

“អាខ្វាក់!” បុរសម្នាក់បានជេរខ្ញុំយ៉ាងខ្លាំងនៅកណ្ដាលផ្សារ។ ខ្ញុំងាកទៅរកម្ចាស់សម្លេងរួចក៏ដោះស្បែកជើងរបស់ខ្ញុំគប់ទៅលើម្ចាស់សម្លេង។ “អូយ!” វាស្រែកយ៉ាងខ្លាំង ពេញដោយការឈឺចាប់។ ខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំបានធ្វើ។ ហោចណាស់ខ្ញុំបានសងសឹកទៅលើមនុស្សដែលមើលងាយខ្ញុំ។ “អាណាខ្វាក់? ហ្អែងហ្នឹងហើយ⁣ អាខ្វាក់! ថ្ងៃក្រោយឲ្យរាង កុំស្មានថា ថាឲ្យគេហើយ រួចខ្លួនឲ្យសោះ! មានដៃមានជើងដូចតាគ្នាទេវ៉ី!” ខ្ញុំស្រែកថាឲ្យវាវិញ។ មនុស្សដូចខ្ញុំមិនងាយឲ្យពីណាគេមកមើលងាយបានស្រួលៗទេ។ ម៉ាំង! “អូយ! អូយ!” ត្រចៀកខ្ញុំឡើងងឺង ស្ដាប់អីលែងឮ។ មិនដឹងជាស្អីទេ មកទង្គិចនឹងត្រចៀកខាងស្ដាំខ្ញុំយ៉ាងខ្លាំង។ ខ្ញុំដួលទៅនឹងដី ប្រកាច់ដូចមនុស្សឆ្កួតជ្រូក។ “អាខ្វាក់! បើអ្ហែងខ្វាក់ហើយ ម៉េចមិនដើរឲ្យប្រយ័ត្ន! អ្ហែងអាងតាខ្លួនឯងខ្វាក់ គិតថាចង់ប៉ះអាណាតាមផ្លូវក៏អត់ខុសមែនអ្ហា? អញទ្រាំយូរហើយ!⁣ អ្ហឹះ”ម្ចាស់សម្លេងថាឲ្យខ្ញុំហើយ ក៏ស្ងាត់សម្លេង មិនដឹងវារត់ទៅណាបាត់ក៏មិនដឹង។ ខ្ញុំយកដៃស្ទាបត្រចៀកខ្លួនឯង។ ស្ទាបទៅសើមៗ!⁣ ឈាមខ្ញុំហូរច្រាលចេញពីត្រចៀក ដែលនៅជាប់តឹកឡឹកៗលើស្បែកក្បាល។ ខ្ញុំស្ដាប់អីលែងឮពីត្រចៀកខាងស្ដាំ។ បែបបែកក្រដាសត្រចៀកហើយមើលទៅ! ខ្ញុំននៀលនឹងដីផង ស្រែកផង តែហាក់គ្មានពីណាគេអើពើសោះ។ មួយសន្ទុះក្រោយមក ខ្ញុំហត់អស់កម្លាំង រួចក៏ដេកស្ងៀមលើដី ឮតែសម្លេងថ្មើរជើងទៅមក។ ទឹកឆ្អាបៗពីផ្សារត្រីខ្ទាតមកប្រឡាក់ពេញលើខ្លួនខ្ញុំ។ ខ្ញុំហាក់ស្រណោះខ្លួនឯង នឹកឃើញអតីតកាល ៥ឆ្នាំមុន ដែលភ្នែកទាំងគូរបស់ខ្ញុំត្រូវពួកអាពាលបាតផ្សារឆក់យកទៅ។ ៥ឆ្នាំហើយContinue reading “ខ្វាក់”

សំណែន

ខ្ញុំ​បាន​ថត​រូប​នេះ​នៅ​ឯ​វត្ត​ដ៏​ចំណាស់​មួយដែល​ត្រូវ​បាន​គេ​បោះ​បង់​ចោល​មិន​ដឹង​ជា​តាំង​ពី​ពេល​ណា​ហើយទេ តែ​ប្រាកដ​ជាមាន​អ្នក​មាន​ជំនឿ​លើ​ព្រលឹង​ឬវិញ្ញាណយក​សំណេន​មក​សែន​នៅទីនេះ។ រូបថតនេះថត​នៅ​ ថ្ងៃ ១១ ខែ ១១ ឆ្នាំ ២០១២ នៅស្រុកគីរីវង្ស ខេត្តតាកែវ…