ផល​ប័ត្រ​ពាណិជ្ជ​កម្ម (Commercial paper)

ផ្នែក​ទី ២ ឧបករណ៍​ទូ​ទាត់ ១. មូល​ប្បទាន​ប័ត្រ (Cheque, Check) ២. ផល​ប័ត្រ​ពាណិជ្ជ​កម្ម (Commercial paper) ៣. ការ​ផ្ទេរ (Transfer) ៤. ប័ណ្ណឥណពន្ធ និង ប័ណ្ណឥណទាន (Debit Card & Credit Card) ៥. កាស​ និង​ ក្រដាស​ប្រាក់ (Coins & Bank notes) ———————————– ២. ផល​ប័ត្រ​ពាណិជ្ជ​កម្ម​ (Commercial Paper) ផល​ប័ត្រ​ពាណិជ្ជ​កម្ម មាន​ពីរ​ប្រភេទ​ គឺ​រូបិយាណត្តិ និង ប័ណ្ណ​សង​តាម​បញ្ជា។ ក•រូបិយាណត្តិ (Bills of Exchange or Draft) រូបិយាណត្តិ​ ជា​បញ្ជា​លាយ​លក្ខណ៍​អក្សរ​ដោយ​ឥត​លក្ខខណ្ឌ ចេញ​ដោ​យ​បុគ្គល​មួ​យឲ្យ​ទៅបុគ្គល​ដទៃ​ចុះ​ហត្ថ​លេខា​ដោយ​បុគ្គល​ជា​អ្នក​ចេញ​បញ្ជា​ តម្រូវ​ឲ្យ​បុគ្គល​ជា​អ្នក​ទទួល​បញ្ជា​ទូទាត់​សង​ចំនួន​ប្រាក់​ជា​កំណត់​មួយ​ឲ្យ​ទៅ  ឬ តាម​បញ្ជា​បុគ្គល​មួយ​ទៀត ឬអ្នក​កាន់។​ រូបិយាណត្តិ​ ត្រូវ​តែ​បាន​ទូ​ទាត់​សង​នៅ​ឥណ​ប្រតិ​ទាន។ រូបិយាណត្តិ​ជា​ឧបករណ៍​ឥណទាន។Continue reading “ផល​ប័ត្រ​ពាណិជ្ជ​កម្ម (Commercial paper)”