ចុងឆ្នាំ ២០១៩ – រឿងរ៉ាវការងារ

អរគុណដល់ អតីតកាល បច្ចុប្បន្នកាល និងគ្រប់រូបធាតុទាំងឡាយ ដែលជម្រុញការផ្លាស់ប្ដូរ ហ្វេសប៊ុក Dia Sagittarius នៅក្នុងអត្ថបទនេះ ខ្ញុំចង់សរសេរនូវសេចក្ដីសង្ខេបខ្លីពីរឿងរ៉ាវសំខាន់ៗដែលបានកើតឡើងក្នុងឆ្នាំ ២០១៩។ ចាត់ទុកថា បន្ទាប់ពីសរសេរហើយ ខ្ញុំអាចនឹងបញ្ចប់អ្វីៗទាំងល្អ និងអាក្រក់នៅឆ្នាំនេះ ហើយចាប់ផ្ដើមជំហានបន្ទាប់នៅក្នុងទសវត្សថ្មី។ ខ្ញុំគិតថា នៅក្នុងឆ្នាំ ២០១៩ នេះ រឿងរ៉ាវដែលធំៗផ្ដោតទៅលើប៉ុន្មានចំនុចនេះ៖ ការងារ ការសិក្សា ស្នេហា គ្រួសារ សង្គម និងជីវិតផ្ទាល់ខ្លួន។ ដូចចង់សរសេរបែបប្រលោមលោកបន្តិច តែខ្លាចវែងពេក!​ អូខេ!​ សរសេរបែបរឿងខ្លីក៏បាន គ្រាន់បានណែងណងខ្លះ។ ការងារ នៅក្នុងបន្ទប់ធ្វើការដ៏ធំទូលាយរបស់ខ្ញុំ… ខ្ញុំនិយាយថាធំទូលាយនេះ មិនមែនមកពីទំហំបន្ទប់ធំនោះទេ គ្រាន់តែភាគច្រើន មិនសូវមានគេធ្វើការជុំគ្នាទេ។ គ្រប់គ្នាហាក់បែងទៅរកបន្ទប់នាយអាយធ្វើការដាច់ដោយឡែក ព្រោះគេត្រូវការភាពស្ងប់ស្ងាត់សម្រាប់គម្រោងនីមួយៗរបស់គេ។ នៅក្នុងការិយាល័យខ្ញុំ … ខ្ចិលនិយាយច្រើន មើលរូបខាងក្រោមទៅបានហើយ៖ តោះមើលរួចហើយ បន្តទៀត! នៅកន្លែងធ្វើការ ភាគច្រើនគ្រប់គ្នាសុទ្ធតែរវល់។ ម្នាក់ៗមានការងារ និងគម្រោងកាន់រៀងៗខ្លួន។ ចង់និយាយលេងចេះតែបាន តែភាគច្រើន deadline ហាក់ដូចជាខ្សែព្យួរកអ៊ីចឹង។ កាន់តែពន្យារContinue reading “ចុងឆ្នាំ ២០១៩ – រឿងរ៉ាវការងារ”

ឆាក | ជីវិត

មេរៀនសំខាន់បំផុតដែលខ្ញុំផ្ដល់តម្លៃឲ្យគឺ ភាពបរាជ័យ។ ភាពបរាជ័យ គឺជាមេរៀនដ៏ល្អដំបូងបំផុតដែលអាចធ្វើឲ្យមនុស្សស្គាល់គោលដៅទៅរកភាពជោគជ័យ។ នេះជាលើកទីដំបូងក្នុងជីវិត ដែលខ្ញុំបានជាប់ក្នុងកម្មវិធីប្រកួតប្រជែងគំនិតពាណិជ្ជកម្ម Epic Incubator របស់អង្គការជំនួយពីប្រជាជនសហរដ្ឋអាមេរិក (USAID)។ សួរថា តើអ្វីទៅជាគន្លឹះនៃភាពជោគជ័យរបស់ខ្ញុំ? ចម្លើយគឺ ការបរាជ័យផ្ទួនៗរបស់ខ្ញុំមុនការប្រកួត សូម្បីប៉ុន្មានម៉ោងចុងក្រោយមុនការឡើងធ្វើបទបង្ហាញពីគំនិតផ្ដួចផ្ដើមពាណិជ្ជកម្មរបស់ខ្ញុំ ក៏ខ្ញុំនៅតែមើលឃើញកំហុសរបស់ខ្លួនឯងផុសឡើង ផ្លោតៗ នៅក្នុងខួរក្បាលរបស់ខ្ញុំជានិច្ច។ ខ្ញុំខ្លាចសព្វខ្លាចគ្រប់។ ខ្ញុំខ្លាចឆាក ខ្លាចភ្នែកមនុស្ស ខ្លាចមាត់មនុស្សពេបជ្រាយ ខ្លាចការបន្ទោសរបស់តួអង្គអាថ៌កំបាំងម្នាក់នៅក្នុងជម្រៅបេះដូងខ្ញុំ។ ខ្ញុំខ្លាចការបរាជ័យធ្វើឲ្យគ្រប់គ្នាក្នុងក្រុមខកចិត្ត។ យ៉ាងណាក៏ដោយ គន្លឹះនៃការយកឈ្នះលើភាពភ័យខ្លាចពិតជាមាន។ ១០នាទីមុនការប្រកួត នាខណៈដែលគ្រប់គ្នាកំពុងបង្ហាញពីគំនិតដ៏អស្ចារ្យ តួរលេខដ៏ធំគួរឲ្យស្ញប់ស្ញែង ខ្ញុំបែរជាបារម្ភពីអ្វីដែលខ្ញុំបានត្រៀមទុកកន្លងមក។ ៥នាទីមុនការឡើងធ្វើបទបង្ហាញ សំនួរមួយបានផុសឡើងក្នុងខួរក្បាលរបស់ខ្ញុំ។ “តើអ្វីដែលឯងកំពុងធ្វើនេះដើម្បីអ្វី? ដើម្បីអ្នកណា?” “ដើម្បីលុយ?” “ដើម្បីឈ្នះៗៗៗៗ?”។ ខ្ញុំគិតបន្តិច ព្យាយាមស្វែងរកចម្លើយពិតពីក្រោយអ្វីៗដែលខ្ញុំកំពុងធ្វើ។ “ដើម្បីអី?” ស្រាប់តែវិនាទីដែលក្រុមខ្ញុំត្រូវឡើងទៅលើទីលានប្រកួតដ៏ក្ដៅគគុកបានមកដល់។ គ្រប់គ្នាក្នុងក្រុមខ្ញុំបានដើរទៅមុនខ្ញុំអស់។ ខ្ញុំដើរឈ្ងោកទៅមុខយឺតៗ ហាក់ដូចឆាកនៅខាងមុខជាទីលានប្រហារ ដែលឡើងទៅគឺត្រូវតែស្លាប់តែមួយមុខប៉ុណ្ណោះអ៊ីចឹង។ “ដើម្បីកសិករ”! សម្លេងនេះបានបន្លឺឡើងយ៉ាងខ្លាំងពេញបេះដូងរបស់ខ្ញុំ។ “ដើម្បីប្រជាជនខ្មែរ!” វាស្រែកម្ដងទៀតក្នុងទ្រូងដ៏ក្ដៅងំមួយនេះ! មិនដឹងហេតុអីបានជាពាក្យនេះ ហាក់មានឥទ្ធិពលចំពោះខ្ញុំអីយ៉ាងនេះ។ វាហាក់ជំរុញខ្ញុំឲ្យជឿជាក់យ៉ាងខ្លាំងថា បើយើងធ្វើរឿងល្អ ដើម្បីជាប្រយោជន៍ដ៏ធំសម្រាប់….ប្រជាជនឯង តើខ្ញុំមានអ្វីត្រូវភ័យ? បើខ្ញុំកំពុងតែបង្កើតផ្លូវដើរលើទីវាលដ៏សោះកក្រោះContinue reading “ឆាក | ជីវិត”

ការងារចុះស្រាវជ្រាវ

មិនមានអ្វីច្រើន គ្រាន់តែចង់ប្រាប់ថា ការងាររៀងហត់ចិត្តបន្តិចដែលអ្វីៗមិនអាចប្រព្រិត្តិទៅដោយរលូន។ តែខ្ញុំមិនមែនកើតទុក្ខទេ ព្រោះខ្ញុំយល់ថា ធម្មជាតិនៃការចុះស្រាវជ្រាវគឺបែបនេះ។ ជួនកាលយើងអាចទទួលបានពត៌មានល្អៗ ជួនកាលអ្នកដែលយើងហៅមកសម្ភាសន៍មិនមកតាមការគ្រោងទុក ជួនកាលការសម្ភាសន៍មានការរអាក់រអួល ជួនកាលពេលវេលា ទីកន្លែង ស្ថានភាពមិនអំណោយផល។ តែកាន់តែមានបញ្ហា ដំណោះស្រាយកាន់តែកើតឡើង បទពិសោធន៍ការងារកាន់តែរឹងមាំ។ ស៊ូ ស៊ូឡើង ឌីយ៉ា!​ 🙂 ព្រោះតែជីវិតមិនមានភាពងាយស្រួលនេះហើយ ទើបធ្វើឲ្យយើងអាចងាកក្រោយមើលអតីតកាលដ៏វែងអន្លាយ ហើយញញឹម និងបន្តដើរទៅមុខ។ បើគ្មានបញ្ហា ជីវិតពិតជាគួរឲ្យអផ្សុកស្លាប់ហើយ។ 🙂 ចង់និយាយថា ថ្ងៃនេះខ្ញុំធ្វើបានល្អហើយ (លើកទឹកចិត្តខ្លួនឯង) ^_^ ។ កំណត់ហេតុខ្លីមួយពីខេត្ត ស្វាយរៀង

Can Human-Centered Design ‘Fix’ Humanitarian Aid?

This is a very interesting article or interview. Anway, It’s what inCompass, my workplace, is doing now. My colleague wrote in her post on Google+ that “Nice to read how other people explain and talk about what we do 🙂 “. To me, I feel the same. I’ve been partly involve with Human Center DesignContinue reading “Can Human-Centered Design ‘Fix’ Humanitarian Aid?”