មុខ​របរ ១០ ដែល​ចំណាយ​ដើម​ទុន​តិចបំផុត

ប្រហែល​ជា​អ្នក​មិន​សូវ​មានដើម​ទុន​ច្រើន​ក្នុង​ការ​បង្កើត​មុខ​របរនឹងគេ ។ ខាង​ក្រោម​នេះ​ជា​មុខ​របរ​ងាយ​ៗ​ ដែល​អ្នក​អាច​ធ្វើ​នៅ​ផ្ទះ​បាន ដោយ​ពុំ​ចាំ​បាច់​ចំណាយ​ដើម​ទុន​ច្រើន​នោះឡើយ ។   វេបសាយផ្ទាល់​ខ្លួន   ការ​បង្កើត​វេបសាយ​ផ្ទាល់​ខ្លួនអាច​ផ្តល់​ប្រាក់​ដល់​លោក​អ្នក​យ៉ាង​ងាយ ប្រសិន​បើ​អ្នកមាន​គំនិត​ល្អៗ និង​ពូកែ​ក្នុង​ការ​សរសេរ​អត្ថបទដែល​ជា​ទី​ចាប់​អារម្មណ៍​សម្រាប់​អ្នក​អាន និង​ប្រើ​ប្រាស់​អ៊ីនធើនេត ។ អ្នក​អាច​ទទួល​បាន​ចំណូល​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ នៅ​លើ​ប្លុក​របស់​អ្នក ។   ផ្នែក​បម្រើ​អតិថិជន​   អ្នក​អាច​ផ្តល់​នូវ​សេវាកម្ម​ ផ្តល់​ជា​ជំនួយ​ដល់​អតិថិជន​ដែល​ត្រូវការ​ជំនួយ ឬគំនិត​របស់​អ្នក​ក្នុង​ការ​ជួយ​ពួកគេ ។ សព្វ​ថ្ងៃ​នេះ​ប្រទេស​កម្ពុ​ជា​យើង មាន​សេវាកម្ម​បែបនេះ​តាម​រយៈ​ការ​បក​ស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​តាម​វិទ្យុ​ជាដើម ។ ប៉ុន្តែ​អ្នក​អាច​ចាប់​ផ្តើមមុខ​របរ​នេះ​បាន ដោយ​ផ្តល់​ជំនួយ​ ឬពត៌មាន​ផ្នែក​បច្ចេកទេស ឬជំនាញ​ដែល​អ្នក​មាន​ដល់​អ្នក​ដែល​ត្រូវការ​ ។ ឧទាហរណ៍៖ ការ​ផ្តល់​ជំនួយ​ផ្នែក​ពត៌មានវិទ្យាដល់​អ្នក​ដែល​មាន​បញ្ហា​ទៅ​លើ​កុំ​ព្យូទ័រ ដោយ​ផ្តល់​ដំណោះ​ស្រាយ​តាម​ទូរស័ព្ទ ហើយ​លោក​អ្នក​អាច​ទទួល​កម្រៃ​ពីពួកគេ​បាន​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទបាន ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អតិថិជន​អាច​មក​រក​ជំនួយ​ពី​អ្នក​ដោយ​ផ្ទាល់​ទៅ​លើ​ការ​វិភាគ​លើការ​ទិញ​អចលនវត្ថុ ឬ​របស់​ផ្សេងៗទៀតជាដើម ។ គ្រូ​បង្រៀន​តាម​ផ្ទះ   អ្នក​ចេះ​ភាសា​អង់គ្លេស ភាសាចិន ភាសា​ថៃ មែនទេ? ចាប់​ផ្តើម​ធ្វើ​ជា​គ្រូ​បង្រៀន​តាម​ផ្ទះ អាច​ផ្តល់​ប្រាក់​កម្រៃ​ដល់​អ្នក​ផង​ដែរ ។   ធ្វើ​ជា​ឈ្មួញ​កណ្តាល ខ្ញុំ​ដូច​ជា​មិន​ចាំ​បាច់​ពិពណ៌នា​ច្រើន​នោះទេ ត្រង់​ចំនុច​នេះ ព្រោះ​ពាក្យ​ថា​ឈ្មួញ​កណ្តាល​មាន​ន័យ​គ្រប់​គ្រាន់រួច​ហើយContinue reading “មុខ​របរ ១០ ដែល​ចំណាយ​ដើម​ទុន​តិចបំផុត”