របៀបធ្វើការបែបឆ្លាតជាមួយមនុស្សយ៉ាប់ៗ

ធ្វើការជារៀងរាល់ថ្ងៃ អ្នកតែងជួបជាមួយមនុស្សគ្រប់ប្រភេទ ទាំងល្អ ទាំងយ៉ាប់។ មនុស្សយ៉ាប់តែធ្វើឲ្យការងាររបស់យើងដំណើរការទៅបានដោយពិបាក។ ពេលខ្លះមនុស្សយ៉ាប់ៗទាំងនោះ អាចជាអតិថិជន ឬអ្នករួមការងារជាមួយយើង។ តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Friedrich Schiller University បង្ហាញថា ស្ត្រេស ឬភាពតានតឹង អាចបណ្ដាលឲ្យយើងមានបញ្ហាខួរក្បាលធ្ងន់ធ្ងរប្រសិនបើមិនទប់ស្កាត់ ឬបំបាត់ដើមហេតុបង្កភាពតានតឹង។ មូលហេតុមួយដែលបង្កភាពតានតឹង គឺការរងគ្រោះ ឬបង្កបញ្ហាពីមនុស្សប្រភេទបង្ករឿង ឬមនុស្សយ៉ាប់ៗក្នុងពេលធ្វើការ។ មនុស្សដែលឆ្លាតតែងមានវិធីសាស្ត្រដោះស្រាយបញ្ហាជាមួយមនុស្សបែបនេះ។ ខាងក្រោមនេះជាវិធីសាស្ត្រគ្រប់គ្រងស្ថានការណ៍ប្រចាំថ្ងៃជាមួយពួកគេ៖

កន្លែងធ្វើការថ្មីរបស់ខ្ញំុ

ដូចដែលបានសន្យាណា ទោះជាយឺតពេលបន្តិចមែន តែទីបំផុតក៏នាំយករូបភាព​​​នៅកន្លែងធ្វើការថ្មី​​​របស់​​​ខ្ញំុ​​​មិន​​​ឲ្យអ្នកអាន​​​ និងអ្នកគាំទ្រមើលទាំងអស់គ្នា (មិនដឹងមានអ្នកគាំទ្រឬអត់ទេ បើមួយថ្ងៃៗមិនសូវមានគេចូលមើលផង) 😀 ។              នេះមិនទាន់បារៀបចំស្រួលបួលទេ នៅខ្វះករតុបតែង និងគ្រឿងសង្ហារឹមខ្លះទៀត។ យ៉ាងម៉េចយ៉ាងណាក៏ដោយ មើលលេងៗសិនចុះណា ។ ជួបគ្នាក្នុងអត្ថបទផ្សេង។