ទិដ្ឋភាព​រួម​នៃ​សភា​ផាត់​ទាត់​កម្ពុ​ជា

ផ្នែកទី ៣ ឧបករណ៍​ទូទាត់​ដែល​បាន​ប្រើ​ប្រាស់​នៅ​កម្ពុ​ជា​ ក្រៅ​ពី​ក្រដាស​ប្រាក់​រួម​មាន​មូលប្ប​ទាន​ប័ត្រ​រូបិយាណត្តិ ការ​ផ្ទេរ និង​ប័ណ្ណ​ទូទាត់​ (ប័ណ្ណ​ឥណពន្ធ និ​ងប័ណ្ណឥណ​ទាន)។ មូល​ប្ប​ទាន​ប័ត្រ​ត្រូវ​បាន​ប្រើ​ប្រាស់​ច្រើន​ជាង​មូល​ប្ប​ទាន​ប័ត្រ​ចារឹកជា​ប្រាក់​ដុល្លារ​មាន​បរិមាណ​ និង​ទឹក​ប្រាក់​ច្រើន​ជាង​មូល​ប្ប​ទាន​ប័ត្រ​ចារឹក​ជា​ប្រាក់​រៀល។ សភា​ផាត់​ទាត់​ទី​ក្រុង​ភ្នំពេញ​បាន​បង្កើត​ឡើង​ពី​ខែ ធ្នូ ១៩៩៣ ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​នាយក​ដ្ឋាន​បោះ​ផ្សាយ​និង​ឃ្លាំង​បេឡា ដើម្បី​ដឹក​នាំ​ការ​ផាត់​ទាត់​ប្រចាំ​ថ្ងៃ​នូវ​មូល​ប្ប​ទាន​ប្រាក់​រៀល​ចាប់​ពី​ថ្ងៃទី ០១ ខែមិថុនា​ ឆ្នាំ ១៩៩៦ សភា​ផាត់​ទាត់​ត្រូវ​បាន​ផ្ទេរ​ឲ្យ​មក​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​នាយក​ដ្ឋាន​ប្រតិ​បត្តិ​ការ​វិញ។ ឆ្នាំ ២០០៦ ធនាគារ​ជាតិ​នៃ​កម្ពុ​ជា​មាន​ទិសដៅ​បង្កើត​សភាព​ផាត់​ទាត់​នៅ​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុ​ជា ដែល​មាន​សេដ្ឋ​កិច្ច​រីក​ចម្រើន មាន​សា​ខា​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិវញ្ញ​វត្ថុ​បោះ​ទីតាំង​ច្រើន ដូច​ជា​នៅ​ក្រុង​ព្រះ​សីហនុ សៀមរាប បាត់​ដំបងជាដើម។ ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០០១ ធនាគារ​ជាតិ​នៃ​កម្ពុ​ជា​បាន​សម្រេច​ដាក់​ឲ្យ​ដំណើរ​ការ​សភា​ផាត់​ទាត់​មូល​ប្ប​ទាន​ប័ត្រ​ប្រាក់​ដុល្លារ​អាមេរិក ទន្ទឹម​គ្នា​នឹង​សភាព​ផាត់​ទាត់​មូល​ប្ប​ទាន​ប័ត្រ​ប្រាក់​រៀល។ ដូច្នេះ​សភាផាត់​ទាត់​ធ្វើ​ឲ្យ​ប្រតិបត្តិ​ការ​ផាត់​ទាត់​មូល​ប្ប​ទាន​ប័ត្រ​ទាំង​ប្រាក់​រៀល និង​ប្រាក់​ដុល្លារ។ បច្ចុប្បន្ន​នេះ​សភាផាត់ទាត់​មូល​ប្បទាន​ប័ត្រ​ប្រាក់​រៀល​មាន​សមាជិក​ចំនួន​ ១៥ ក្នុងនោះ​មាន​ធនាគារ​ពាណិជ្ជ​ចំនួន ១២ ធនាគារ​ឯកទេស ១ រតនាគារ​ជាតិ និង​ ធនាគារ​ជាតិ​នៃ​កម្ពុ​ជា។ ចំនែក​សភា​ផាត់ទាត់​មូល​ប្ប​ទាន​ប័ត្រ​ប្រាក់​ដុល្លារ​អាមេរិក​មាន​សមាជិក​ចំនួន ១៧ ក្នុង​នោះ​មាន​ធនាគារ​ពាណិជ្ជ​ចំនួន ១៤ ធនាគារ​ឯកទេស ២ និង​ ធនាគារ​ជាតិ​នៃ​កម្ពុ​ជា។ Related articles រូបិយវត្ថុContinue reading “ទិដ្ឋភាព​រួម​នៃ​សភា​ផាត់​ទាត់​កម្ពុ​ជា”

ការ​គ្រប់​គ្រង​គណនី​រាជ​រដ្ឋា​ភិ​បាល

ផ្នែក​ទី ១ ប្រតិ​បត្តិ​ការ​សំខាន់​ៗពាក់​ព័ន្ធ​នឹង​បទ​ពិសោធន៍​នៃ​ការ​ទូទាត់ 1.ការ​គ្រប់​គ្រង​គណនី​រាជ​រដ្ឋា​ភិ​បាល 2.ការ​គ្រប់​គ្រង​គណនី​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ 3.ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅធនាគារជាតិ​នៃ​កម្ពុ​ជា 4.ការ​បង់​ពន្ធ​គយ និង​រដ្ឋាករ 5.ការ​បង់​ចំនូល​កូតា​របស់​ក្រសួង​ពាណិជ្ជកម្ម​ 6.ការ​ផ្ទេរ​ប្រាក់​រតនា​គារ​ជាតិ 7.ការ​ដេញ​ថ្លៃ​ប័ណ្ណ​រតនា​គារ ————————————– ១.​ ការ​គ្រប់​គ្រង់​គណនី​រាជ​រដ្ឋា​ភិបាល​ ក. បែប​បទ​នៃ​ការ​បើកគណនី​ •ពាក្យ​សុំ​បើក​គណនី​ •លិខិត​បញ្ជាក់​លក្ខណៈ​ស្រប​ច្បាប់​នៃ​ការ​បង្កើត​អង្គភាព​ (លក្ខន្តិ​កៈ ឬ​លិខិត​អនុញ្ញាត​របស់​អជ្ញា​ធរ​អាណា​ព្យាបាល) •លិខិត​បញ្ជាក់​នីតិ​ភាព​បុគ្គល​ម្ចាស់​គណនី •គំរូ​ហត្ថ​លេខា​ម្ចាស់​គណនី និង​ អ្នក​ទទួល​សិទ្ធិ •នីតិ​វិធី​នៃ​ការ​ប្រើ​ប្រាស់​គណនី​ •គំរូ​ត្រា ។ល។ ————————————– ខ. លក្ខណៈ​គណនី •ប្រភេទ​គណនី​ចរន្ត​ជា​ប្រាក់​រៀល និង​ជា​ប្រាក់​ដុល្លា​រអាមេរិក។ គណនី​ប្រាក់​រៀល​មាន​ ៩៧គណនី និ​ងគណនី​ប្រាក់​ដុល្លារ​អាមេរិក​មាន​ ២៤២គណនី​។ សរុប​គណនី​រដ្ឋា​ភិបាល​មាន ៣២៩គណនី។ •មាន​ ២ក្រុម​គណនី​គឺ៖ ក្រុម​ដេល​គ្រប់​គ្រងផ្ទាល់​ដោយ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ ហិរញ្ញវត្ថុ​ សំគាល់​ដោយ​អក្សរ​ T(Treasury) មាន ១២២គណនី និង ក្រុម​ដែល​គ្រប់​គ្រង​ដោយ​ក្រសួង​ស្ថាប័ន អង្គភាព​អនុវត្ត​គំរោង​ សំគាល់​ដោយ​អក្សរ A(Agency) មាន ២០៧Continue reading “ការ​គ្រប់​គ្រង​គណនី​រាជ​រដ្ឋា​ភិ​បាល”

រូបិយវត្ថុ និង អតិផរណា

១-ប្រវត្តិកកើតរបស់រូបិយវត្ថុ (The History of Money) ១.១-ការដោះដូរវត្ថុ និង វត្ថុ  (Barter) ក-ការដោះដូរដោយផ្ទាល់  (Direct Exchange)  សេដ្ឋកិច្ចខ្លួនឧបត្ថម្ភខ្លួន (ធ្វើការងារបំពេញតំរូវការដោយខ្លួនឯង) មិនទាន់មានការដោះដូរទេ  មានឯកទេសកម្ម ផលិតកម្ម (កំរិតទាប) នាំឱ្យមាន ការដោះដូរដោយផ្ទាល់ ខ-ការដោះដូរដោយប្រយោល  (Indirect Exchange)  សេដ្ឋកិច្ចសង្គមានការរីកចំរើន ធ្វើឱ្យការដោះដូរមានភាពស្មុគស្មាញ  ទំនិញមួយចំនួនត្រូវបានគេទទួលស្គាល់ជាទូទៅ (General Acceptability)  វត្ថុកណ្តាលនេះហៅថា “រូបិយវត្ថុទំនិញ” (Commodity Money)   ២-រូបិយវត្ថុ (Money)  វត្ថុកណ្តាលសំរាប់ដោះដូរ ជាប្រភពកកើតរបស់រូបិយវត្ថុ  ទំនិញមានលក្ខណៈងាយស្រួល ត្រូវបានគេទទួលស្គាល់ជាទូទៅ  រូបិយវត្ថុត្រូវមានលក្ខណៈពិសេសដូចតទៅ ៖ បរិមាណតិច មានតំលៃខ្ពស់ ងាយស្រួលយកតាមខ្លួន ជាវត្ថុដែលអាចកាត់ ជ្រាកបាន ដោយមិនបាត់បង់តំលៃ តំលៃរបស់វាមានស្ថេរភាពContinue reading “រូបិយវត្ថុ និង អតិផរណា”