ចុងឆ្នាំ ២០១៩ – រឿងរ៉ាវស្នេហា

ធ្មេចបើកៗ ថ្ងៃនេះជាគម្រប់ខួបឆ្នាំទី ៧ នៃស្នេហាខ្ញុំ និងគេ។ គេ គឺជាឈ្មោះរបស់គាត់! ដាក់ឈ្មោះអ៊ីចឹងតែម្ដងទៅ ព្រោះរយៈពេល ៧ឆ្នាំមកហើយ ដែលយើងមិនដែលចង់ឲ្យអ្នកណាដឹងថា យើងជាអ្នកណា ធ្វើអ្វី នៅឯណា ស្រលាញ់គ្នាយ៉ាងម៉េច ចុច ចុច ចុច។ ប្រហែលជាចង់សួរហើយមែនទេ ថាមានអារម្មណ៍បែបណាយើងហ្នឹង? អ៊ីចឹង ខ្ញុំឆ្លើយបាន! ឆ្លើយបានតែមួយសំនួរនេះទេណា៎! គឺថា មានអារម្មណ៍ថា ប្លែក ពិបាក តានតឹង និងរីករាយ។ ហេតុអីបានជាមានអារម្មណ៍អីច្រើនម៉្លេះ? មែនហើយ រយៈពេល ៧ឆ្នាំមកនេះ ខ្ញុំទទួលបានអារម្មណ៍ជាច្រើន ពី “គេ” ពីប៉ាម៉ាក់បងប្អូន ពីកន្លែងធ្វើការ ពីសង្គម។ ខ្ញុំមានអារម្មណ៍ “ប្លែក”! វាហាក់ដូចជាពណ៌ប្រផេះស្រាល។ ជាពណ៌ដែលមិនច្បាស់លាស់ មិនសមិនខ្មៅ! ប្លែកដោយសារ យើងហាក់រស់នៅជាមួយបទពិសោធន៍ដដែលៗជារាងរាល់ថ្ងៃ ហើយក៏មិនអាចផ្លាស់ប្ដូរអ្វីបាន។ មានអារម្មណ៍ថា ខ្លួនឯងប្រៀបបីដូចជាជនបរទេសដែលមិនដែលមានអ្នកណាដឹងថា ឥឡូវយើងកំពុងស្រលាញ់ជាមួយអ្នកណា ដល់ណាដល់ណីហើយ មានរឿង អត់រឿង ក៏គ្មានពីណាដឹងបាន។ ម្នាក់ហ្នឹងបែបសង្សារមួយរយហើយទេដឹងContinue reading “ចុងឆ្នាំ ២០១៩ – រឿងរ៉ាវស្នេហា”

ការចងចាំដ៏ល្អមួយ (18+ only)

១៦៤៥ ថ្ងៃ ឬ ៤ឆ្នាំ ៦ខែ ២ថ្ងៃ ដែលយើងបានស្គាល់គ្នា។ មានរឿងជាច្រើន ដែលយើងបានឆ្លងកាត់ជាមួយគ្នា។ មែនហើយ យើងស្រលាញ់គ្នាយូរហើយ។ នៅចាំទេកាលនោះ… អេ! ឈប់សិន! ចង់ឲ្យអូននិយាយអនុស្សាវរីយ៍ល្អៗមុន ឬក៏ចាប់ផ្ដើមពីរឿងមិនល្អកាលពីមុន មុន? អឺមមម ចាប់ផ្ដើមពីរឿងល្អៗមុនក៏បាន។ មានចាំអត់ កាលអូនទៅបកប្រែនៅខេត្តកំពត ខាងទូកមាសនោះ? បងជាប្រធានគ្រប់គ្រងផ្នែកលក់នៅប្រចាំខេត្តកំពត ហើយអូនជាក្មេងខ្ចាត់ព្រាត់មកពីណាមិនដឹង។ កាលនោះយើងទើបតែស្រលាញ់គ្នាថ្មីៗ។ ជិតមួយឆ្នាំទេដឹង? ប្រធានអូនតម្រូវឲ្យអូនគេងនៅផ្ទះអ្នកភូមិជាមួយបរទេសដែលចុះមកបេសកកម្មរបស់អង្គការ Engineer Without Border ដើម្បីជីកអណ្ដូង។ មុនចុះមកខេត្តនេះ អូនសប្បាយចិត្តណាស់។ អូនអរព្រួចពេលដឹងថា ប្រធានអូនចាត់ឲ្យអូនចុះមកធ្វើការនៅកំពត ខេត្តដែលបងធ្វើការ។ អ្វីដែលអូនគិតគឺ ហោចណាស់ អូនក៏អាចជួបបងដើម្បីដើរលេង ឬគ្រាន់តែឃើញមុខបងក៏អស់ចិត្ត។ បកប្រែមួយថ្ងៃទាល់ល្ងាច ចប់ការងារភ្លាម អូនទូរសព្ទទៅបងភ្លាម។ សម្លេងបងពីរោះណាស់។ បងប្រាប់អូនថា ស្រុកដែលបងធ្វើការនៅឆ្ងាយពីទីនេះណាស់។ អូនរាងស្រងាកចិត្តបន្តិច។ ខានបានជួបបងបាត់។ និយាយជាមួយបងបន្តិច រួចក៏លាបងតាមទូរសព្ទ។ គម្រោងជួបមុខម្ចាស់ចិត្តត្រូវបានរលាយដូចតំណក់ទឹកសន្សើមខែចេត្រ។ អូនអង្គុយនិយាយលេងជាមួយពូមីងម្ចាស់ផ្ទះ។ ស្រាប់តែពេលនោះ អូនឮសម្លេងម៉ូតូមួយពីចម្ងាយ ហើយក៏ងាកមើល។Continue reading “ការចងចាំដ៏ល្អមួយ (18+ only)”

ម៉ែខ្ញុំជាឃាតករ

សៀវភៅខ្លះ យើងអាចអានបានតែម្ដងប៉ុណ្ណោះក្នុងជិវិតយើង។ យើងមិនអាចអានវាបន្តទៅទៀត ឬយើងគ្មានសេចក្ដីក្លាហានគ្រប់គ្រាន់នឹងប្រឈមនឹងរឿងក្នុងសៀវភៅនោះ។ ម្ដាយខ្ញុំជាឃាតករ! រឿងរ៉ាវកើតឡើងដូចតទៅនេះ៖ ខ្ញុំកើតមកជាកូនល្អសម្រាប់ឪពុកខ្ញុំ។ ខ្ញុំជាកូនស្រីម្នាក់ដែលរមែងដឹងគុណម្ដាយរបស់ខ្ញុំជានិច្ច។ អ្វីដែលម្ដាយខ្ញុំបន្សល់ទុកឲ្យខ្ញុំគឺ រូបថតរបស់គាត់ និងសៀវភៅកំណត់ហេតុមួយក្បាល។ ម្ដាយខ្ញុំស្អាតណាស់ ដៃតូចស្រឡូនស្រួចដូចបន្លាក្រូចរបស់គាត់ប្រើសម្រាប់ថ្នាក់ថ្នមពុក និងគូររូបដ៏វិចិត្រជាច្រើនសម្រាប់ពិពរណ៌អន្តរជាតិល្បីៗ តែម៉ែជាមនុស្សគួរឲ្យអាណិត។ ខ្្ញុំបានឭពីពុក និងគ្រប់គ្នាថា គាត់ជាមនុស្សវិកលចរិត។ ម៉ែតែងខ្លាចសព្វខ្លាចគ្រប់។ គាត់ប្រណិបត្តិព្រះពុទ្ធយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនពីរបស់មើលមិនឃើញ។ ពុកជាជាងចម្លាក់។ គាត់ជាមនុស្សស្ងប់ស្ងាត់ និងមិនសូវចង់និយាយច្រើនពីម៉ែទេ។ មែនហើយ! នេះជាថ្ងៃពិសេសសម្រាប់ខ្ញុំ ទើបពុកជូនសៀវភៅកំណត់ហេតុរបស់ម៉ែមកឲ្យខ្ញុំ។ ព្រះច័ន្ទរះយ៉ាងមូលក្រឡង់នៅមាត់បង្អួចមន្ទីរពេទ្យស៊ុនយ៉ាឃីល ពុកចេញពីបន្ទប់ខ្ញុំទៅសម្រាកនៅឯក្រុងកំពតវិញ។ ខ្ញុំបើកកាន់សៀវភៅដែលទើបតែបានទទួលមកដល់ក្នុងដៃដោយក្ដីរំភើបចិត្ត។ ខ្ញុំមើលក្របសៀវភៅទាំងមុខ ទាំងក្រោយ រួចបើកម្ដងមួយទំព័រៗ។ គ្រប់ទំព័រសុទ្ធតែជារូបភាពដែលគូរដោយដៃម៉ែ និងមានអក្សរតូចៗនៅខាងក្រោមផង។ សៀវភៅគូរដោយគូល័រទឹកយ៉ាងរស់រវើក ខ្លះជារូបភាពសិល្បៈ ហើយខ្លះប្រហែលជាការចងចាំដ៏ល្អរបស់គាត់។ បើកមកទំព័រដំបូងវិញ ខ្ញុំឃើញរូបភាពស្ត្រីម្នាក់ ដែលខ្ញុំជឿថាជាម៉ែខ្ញុំ កំពុងសម្រាលកូននៅក្នុងបន្ទប់សម្រាល។ ខាងក្រោមរូបភាពមានសរសេរ “មេត្តា មហាមហ ពុទ្ធាយ សិទ្ធំ (សូត្រ ៧ដងកន្លះចប់)”។ មិនដឹងថាសូត្រដើម្បីអ្វី តែខ្ញុំក៏សាកល្បង ព្រោះម៉ែប្រាកដជាសរសេរឃ្លានោះឡើងដោយហេតុផលអ្វីម្យ៉ាងមិនខាន។ មេត្តា មហាមហ ពុទ្ធាយContinue reading “ម៉ែខ្ញុំជាឃាតករ”

រស់ជាប្រុសកំដរ

ខ្ញុំសម្លឹងមើលបុរសជាទីស្រលាញ់របស់ខ្ញុំដើរចេញពីក្នុងបន្ទប់ទឹកដោយស្លៀកកន្សែងពោះគោពណ៌សបញ្ចេញសាច់ដុំល្វែងលើហាក់បង្អួតភ្នែកខ្ញុំយ៉ាងគឃ្លើន។ មួយអាទិត្រនេះ គាត់ហាក់ព្យាយាមគេចភ្នែកពីខ្ញុំប្លែក។  គាត់បើកទូរខោអាវយកសម្លៀកបំពាក់ធ្វើការចេញមកស្លៀកពាក់។ ខ្ញុំក្រោកពីលើគ្រែដោយមានតែខោខ្លីកំប៉ិតជាប់ខ្លួន ដើរទៅដាក់ឡេវអាវឲ្យគាត់។ គាត់មិនទាន់ដឹងទេថា ខ្ញុំបានឃើញធៀបការក្នុងកាបូបរបស់គាត់រួចទៅហើយ។ សំឡុសអាវឲ្យគាត់រួចហើយ ខ្ញុំជំទើតទៅថើបបបូរមាត់គាត់ថ្នមៗ។ យប់នេះអូនកុំចាំបងអី! នៅផ្ទះបងមានធុរៈបន្តិច។ បាទ! ចុះស្អែក? មិនទាន់ដឹងទេ! ចាំបងខលប្រាប់ណា! បងទៅហើយ! ក្រិប! គាត់យកកាបូបធ្វើការហើយដើរចេញទៅ។ រយៈពេលបួនឆ្នាំដែលខ្ញុំរស់នៅជាមួយបង! រយៈពេលបួនឆ្នាំដែលខ្ញុំគិតថា តទៅខ្ញុំនឹងបងគឺជាបច្ចុប្បន្ន និងជាអនាគត។ តែរយៈពេលបួនឆ្នាំដែលខ្ញុំគិតខុស ជឿពាក្យសម្ដីដែលបងប្រាប់ថា ខ្ញុំម្នាក់គត់គឺជាមនុស្សប្រុសដែលបងស្រលាញ់។ ខ្ញុំគិតថាបងអាចលះបង់ភាពជាឪពុក លះបង់ព្រោះបងពេញចិត្តនឹងជីវិតបែបនេះជាជាងអ្វីដែលមនុស្សជាច្រើននៅលើលោកគេធ្វើ។ បួនឆ្នាំដែលខ្ញុំមិនដឹងថា បងគ្រាន់តែយកខ្ញុំកំដរអារម្មណ៍ កំដរជីវិតលើគ្រែ កំដរភាពឯការ ព្រោះបងកំពុងពេញចិត្តនឹងជីវិតប្រុសស្រលាញ់ប្រុសជាងអ្វីៗទាំងអស់។ តែខ្ញុំមិនដែលនឹកស្មានសោះថា បងកំពុងប្រើប្រាស់ខ្ញុំជាឧបករណ៍ ក្នុងពេលដែលបងកំពុងសន្សំប្រាក់ដើម្បីសាងគ្រួសារ។ បងយកខ្ញុំគ្រាន់តែបំពេញតំរេកតណ្ហាប្រុសស្រលាញ់ប្រុស សាច់ដុំមាំមួន ភាពរឹងមាំ រហូតដល់គិតថាបងល្មមអាចឆ្អែតឆ្អន់ ហើយអាចកាត់បន្ថយជីវិតបែបនេះ និងគ្មានថ្ងៃទៅសាងគ្រួសារនឹងមនុស្សស្រីវិញ។ បួនឆ្នាំដែលខ្ញុំល្ងង់ បួនឆ្នាំដែលខ្ញុំខំធ្វើការសន្សំប្រាក់ ហើយក៏ចាយវាយជាមួយមនុស្សដែលខ្ញុំស្រលាញ់ ទាំងមិនដឹងថាប្រុសដែលខ្ញុំស្រលាញ់នោះកំពុងសំងំធ្វើការសន្សំប្រាក់ការប្រពន្ធ កសាងគ្រួសារ និងទិញវីឡារស់នៅដោយក្ដីសុខ។ មែន! ខ្ញុំដឹងថាគេមិនខុស…ខ្ញុំដឹងថានេះជាជំរើសរបស់គេ តែខ្ញុំនៅតែមិនអស់ចិត្ត។ ខ្ញុំនៅតែមិនសុខចិត្តថាហេតុអ្វីក៏ខ្ញុំគ្រាន់តែជាមនុស្សល្ងង់ម្នាក់ ជាមនុស្សដែលគេកុហករហូតមក។ ខ្ញុំក៏ដឹងច្បាស់ណាស់ថា ចង់ឃាត់មនុស្សម្នាក់ដែលចង់ដើរចេញពីជីវិតយើងContinue reading “រស់ជាប្រុសកំដរ”