ទីផ្សារហិរញ្ញវត្ថុ និង សេដ្ឋកិច្ច

 ទីផ្សារហិរញ្ញវត្ថុ គឺជាកន្លែងជួបគ្នារវាងអ្នកលក់ និង អ្នកទិញឧបករណ៍ហិរញ្ញវត្ថុ ឬ ឥណទាន  ទិញ-លក់ឥណទាន (Credits )និង ធនប័ត្រ ឬមូលប័ត្រ (Securities) ដូចជា Stocks, Bonds  ការអវត្តមានទីផ្សារហិរញ្ញវត្ថុ ធ្វើឱ្យបាត់បង់នូវអត្ថប្រយោជន៍យ៉ាងច្រើនក្នុងសង្គម…. I-លក្ខណៈសម្បត្តិរបស់ទីផ្សារហិរញ្ញវត្ថុ (The Nature of Financial Markets)  ជាយន្តការបញ្ជូន-ផ្ទេររវាងអ្នកសន្សំ ឬ អ្នកឱ្យខ្ចី និង អ្នកខ្ចី ឬ អ្នកចំណាយ  ប្រមូលផ្តុំប្រាក់សន្សំហើយផ្តល់ឱ្យអ្នកខ្ចី ដែលត្រូវការទុនវិនិយោគលើសពីទុនដែលខ្លួនមាន  ជាមធ្យោបាយបញ្ជូនប្រាក់ពីផ្នែកដែលនៅសេសសល់ទុនដោយការសន្សំ ទៅផ្នែកដែលខ្វះទុន  មានផលប្រយោជន៍ទាំងសងខាង (អ្នកឱ្យខ្ចី និង អ្នកខ្ចី) ១-លំនាំដើមចំពោះទីផ្សារហិរញ្ញវត្ថុ (An introduction to financial market) ការផ្តល់ហិរញ្ញប្បទានដោយប្រយោល (Indirect Financing) ការផ្តល់ហិរញ្ញប្បទានដោយផ្ទាល់Continue reading “ទីផ្សារហិរញ្ញវត្ថុ និង សេដ្ឋកិច្ច”

ការគ្រប់គ្រងទុនបំរុងអន្តរជាតិ

International Reserves Management ១-ទុនបំរុងជាអ្វី? ទ្រព្យសម្បត្តិនៅខាងក្រៅ ប្រភេទជារូបិយប័ណ្ណ មាស សិទ្ធិដកពិសេស (SDR ) និង ប្រាក់បញ្ញើនៅ IMF (IMF Reserve Position) ជាទ្រព្យសម្បត្តិដែលអាចប្រើប្រាស់បាន និង គ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ គំនរទ្រព្យរបស់ជាតិ វាត្រូវបានគេប្រើប្រាស់សម្រាប់គោលដៅហិរញ្ញប្បទានពាណិជ្ជកម្ម ទាក់ទងការចំណាយទូទាត់ សេវាកម្មបំណុល ឬការធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់អាស្រ័យលើរបបប្តូរប្រាក់របស់ខ្លួន។ ២-ហេតុអ្វីធនាគារកណ្តាលត្រូវការទុនបំរុង? មុខងារមួយក្នុងចំណោមមុខងារនានារបស់ធនាគារកណ្តាល គឺបោះផ្សាយក្រដាសប្រាក់ និងរក្សាសុវត្ថិភាពតំលៃក្រដាសប្រាក់ (នយោបាយរូបិយវត្ថុ)។ ទុនបំរុងមានសារសំខាន់ចំពោះធនាគារកណ្តាល ដើម្បីរក្សាសុវត្ថិភាពតំលៃក្រដាសប្រាក់ តើទំហំត្រឹមណា ធនាគារកណ្តាលគួរធ្វើអន្តរាគមន៍ក្នុងទីផ្សារ ដើម្បីរក្សាសុវត្ថិភាពតំលៃនៃក្រដាសប្រាក់របស់ខ្លួន នោះគឺអាស្រ័យលើរបបអត្រាប្តូរប្រាក់ដែលខ្លួនប្រកាន់យក។ ៣-ប្រភេទអត្រាប្តូរប្រាក់ អត្រាប្តូរប្រាក់ថេរ ៖ ការកំណត់អត្រាប្តូរប្រាក់ថ្ពក់ជាប់នឹងរូបិយប័ណ្ណខ្លាំងមួយដូចជា ប្រាក់ដុល្លារអាមេរិក ឬ ថ្ពក់ជាប់នឹងកន្ត្រករូបិយប័ណ្ណ (Basket of Currencies) អត្រាប្តូរប្រាក់អណ្តែត ៖ ការកំណត់អត្រាប្តូរប្រាក់ គឺអាស្រ័យដោយទីផ្សារផ្អែកលើកំលាំងផ្គត់ផ្គង់ និង តម្រូវការ ច្រើនមាននៅប្រទេសជប៉ុន និង អាមេរិក អត្រាប្តូរប្រាក់អណ្តែត ៖ អត្រាប្តូរប្រាក់ត្រូវបានអនុញ្ញាតអោយប្រែប្រួលក្នុងរង្វង់នៃអត្រាប្តូរប្រាក់មួយ ដែលបានកំណត់ជាមុន។Continue reading “ការគ្រប់គ្រងទុនបំរុងអន្តរជាតិ”

លេខាធិការនិងការទំនាក់ទំនង

ពិនិត្យជារួមការងារដ្ឋបាលមានទំហំធំធេងណាស់ ហើយរាល់កិច្ចការទាំងនេះអាចដំណើរការបានល្អវាអា ស្រ័យលើទំនាក់ទំនងគ្នយ្នាង៉ាជិតស្និតទៅលើបណ្តាចំណុចមួយចំនួនដូចខាងក្រោមៈ 1-    មានទំនាក់ទំនងទៅលើវិជ្ជាជីវៈជំនាញរបស់លេខាធិការក្នុងនោះមានៈ ក- តួនាទីរបស់លេខាធិការ ខ- លេខាធិការក្នុងមជ្ឈដ្ឋានអង្គភាព ២- មានទំនាក់ទំនាក់ទៅនឹងប្រដាប់ប្រដារប្រើប្រាស់ “ គ្រឿងបរិក្ខា ” និងការប្រើប្រាស់របស់វាក្នុងនោះ    មានៈ ក- ការទាក់ទងទៅនឹងការវាយចំលង និង ការប្រើប្រាស់របស់លេខាធិការ ខ- ការប្រើប្រាស់ពាក្យពេចន៍ និង ទិន្នន័យ ៣- ការទាក់ទងទៅនឹងការសរសេរក្នុងនោះមានៈ ក- ត្រូវមានការទទួលក្នុងការប្រើប្រាស់លិខិតស្នាម ខ- ត្រូវមានការទំនាក់ទំនងទៅលើការផ្តល់ និង ការទទួលនូវការងារដែលត្រូវសរសេរ គ- ត្រូវមានគុណភាពក្នុងការកត់ត្រា “ ជាលាយលក្ខណ៍អក្សរ ” ឃ- ត្រូវមានការចាត់ចែងបោះពុម្ពអោយបានល្អ ៤- ត្រូវមានទំនាក់ទំនងល្អក្នុងកិច្ចការបញ្ជូនលិខិតក្នុងនោះមាន ៖ ក- ត្រូវមានទំនាក់ទំនងល្អក្នុងដំណើរការលើប្រៃសណីយ៍ និង ការផ្ញើ ខ- ត្រូវមានមូលដ្ឋានច្បាស់លាស់ក្នុងការប្រើទូរលេខ ទូរស័ព្ទដើម្បីការទំនាក់ទំនងផ្សេងៗ គ- ត្រូវមានមូលដ្ឋានច្បាស់លាស់ក្នុងការទំនាក់ទំនងបន្តនៃកិច្ចការទូរលេខ ទូរស័ព្ទ និងការទំនាក់ ទំនងផ្សេងទៀត ។ ៥-Continue reading “លេខាធិការនិងការទំនាក់ទំនង”

តួនាទីនិងភារកិច្ចរបស់លេខាធិការ

នៅពេលដែលមុខងារត្រូវបានទទួលបន្ទុកយ៉ាងធ្ងន់ ពេលវេលាធ្វើការរបស់លេខាធិការដែលត្រូវបំពេញ ការងារក៏ត្រូវឡើងខ្ពស់ដែរ។ នៅរាល់វិធីសាស្ត្រលើគំរោងផែនការជាមុន ក៏ដូចជាពិធីមួយចំនួន ការប្រមូលផ្តុនុំវូ រាល់កិច្ចការដែលកើតមានឡើងពីមុនក្តី គឺសុទ្ធសឹងជាការងាររបស់លេខាធិការទាំងអស់។ ដូចនេះពេលវេលាដែល លេខាធិការត្រូវបំពេញតួនាទីរបស់ខ្លួន បានកើតឡើងតាមកាលៈទេសៈ។ នៅពេលដែលអ្នកបានទទួលតួនាទីជា លេខាធិការអ្នកត្រូវតែបំពេញ និងទទួលខុសត្រូវកិច្ចការទាំងនោះ។ ទំហំកិច្ចការទាំងអស់ដែលអនុវត្តបានល្អលុះត្រា តែបុគ្គលិកដែលទទួលការងារនោះមានការយល់ដឹងនូវតួនាទី និង ភារកិច្ចទាំងនេះ ហើយបុគ្គលិកនោះត្រូវ ឆ្លងកាត់ ការរៀនសូត្រ ស្តីពីលេខាធិការជាមុនសិន។ ដូចយើងបានដឹងមកហើយថា នៅគ្រប់អង្គភាព នីមួយៗមានកិច្ចការ ទាំងអស់មានពេលខ្លះមានភាពធូរល ហើយពេលខ្លះទៀតមានភាពលំបាកស្មុកស្មាញ ដែលចាំបាច់ទាមទារ ជ្រើរើសបុគ្គលិកណា ដែលអាចបំពេញការងារនេះបានល្អ ហើយមានលក្ខណៈសម្បត្តិ សមស្របទៀតផង។ ដោយផ្អែកទៅលើការជាក់ស្តែង និងការរីកចំរើនរបស់អង្គភាពខ្លះទៀតមានតិច ដូចនេះការជ្រើរើសបុគ្គលិក បំរើការងារក៏ទៅតាមទំហំការងារនោះដែរ។ ហើយដើម្បីឱ្យយល់កាន់តែច្បាស់អំពើការងារនេះ យើងសូមកំណត់ នូវថ្នាក់ និងតួនាទីរបស់លេខាធិការដូចខាងក្រោមនេះៈ ការកំណត់ថ្នាក់របស់លេខាធិការ លេខាធិការត្រូវបានគេចាត់ទុកដូចជាអ្នកជំនួយប្រតិបត្តិម្នាក់ ដែលមានជំនាញខាងការិយាល័យខាងការ ស្រាយ បំភ្លឺ ខាងការអនុវត្តន៏ផ្ទាល់ ខាងការព្យាករណ៏ទុកជាមុន ដោយគ្មានការចង្អុលបង្ហាញ ឬត្រួតពិនិត្យពីនរណា ម្នាក់ និង ភារកិច្ច ហើយធ្វើការសំរេចចិត្តលើកិច្ចការទាំងនោះទៅតាមកំរិតព្រំដែន និង ភារកិច្ចរបស់ខ្លួនដែលគេContinue reading “តួនាទីនិងភារកិច្ចរបស់លេខាធិការ”

ការងារលិខិតចេញចូល និង ចរាចរលិខិត

 Out-In Letter and Letter Circulation គោលបំណងនៃមេរៀន (Lesson Objectives)             – មេរៀននេះ មានគោលបំណងអោយនិស្សិតដែលមានបំណងចង់សិក្សា មុខវិជ្ជា នីតិសាស្ត្រ យល់អោយបានស៊ីជម្រៅអំពីវាក្យស័ព្ទនៃពាក្យ នីតិ[1]ិ និង ច្បាប់[2] ។ ជាពិសេសអោយនិស្សិត យល់ពី ប្រភេទនៃនីតិ ដែលមាននៅក្នុងប្រព័ន្ធច្បាប់ស៊ីវិលឡ ឬ រ៉ូមាំងអាឡឺម៉ង់ ។  លើសពីនេះទៅទៀត និស្សិត អាចមានមូលដ្ឋានគ្រឹះនៃចំណេះដឹងផ្នែកច្បាប់ ដែលនឹងផ្តល់លទ្ធភាពអោយពួកគេ អាចបន្តរៀនមុខវិជ្ជា ច្បាប់ដទៃទៀតទទួលបានជោគជ័យ ។ ី, អំពីការងារលិខិតចូល-ចេញ ការិយាល័យរបៀប ឬ ការិយាល័យរដ្ឋបាល នៃក្រសួង ស្ថាប័ន សាលាខេត្ត-ក្រុង មន្ទីរ និង អង្គភាពនានា មានភារកិច្ច ចាត់ការលិខិតចូល-ចេញ ។ ១,លិខិតចូលៈ លិខិតចូលគឺជាលិខិតដែលផ្ញើមកពីខាងក្រៅ ចូលមកស្ថាប័ន-អង្គភាពនានា។ លិខិតដែលផ្ញើ មកភាគច្រើនបានច្រកក្នុងស្រោមបិទជិត។ ក- ការបើកស្រោមលិខិត-ការចុះបញ្ជី បន្ទាប់ពីបានទទួលស្រោមលិខិតរួចហើយContinue reading “ការងារលិខិតចេញចូល និង ចរាចរលិខិត”