ម៉ែខ្ញុំជាឃាតករ

សៀវភៅខ្លះ យើងអាចអានបានតែម្ដងប៉ុណ្ណោះក្នុងជិវិតយើង។ យើងមិនអាចអានវាបន្តទៅទៀត ឬយើងគ្មានសេចក្ដីក្លាហានគ្រប់គ្រាន់នឹងប្រឈមនឹងរឿងក្នុងសៀវភៅនោះ។ ម្ដាយខ្ញុំជាឃាតករ! រឿងរ៉ាវកើតឡើងដូចតទៅនេះ៖ ខ្ញុំកើតមកជាកូនល្អសម្រាប់ឪពុកខ្ញុំ។ ខ្ញុំជាកូនស្រីម្នាក់ដែលរមែងដឹងគុណម្ដាយរបស់ខ្ញុំជានិច្ច។ អ្វីដែលម្ដាយខ្ញុំបន្សល់ទុកឲ្យខ្ញុំគឺ រូបថតរបស់គាត់ និងសៀវភៅកំណត់ហេតុមួយក្បាល។ ម្ដាយខ្ញុំស្អាតណាស់ ដៃតូចស្រឡូនស្រួចដូចបន្លាក្រូចរបស់គាត់ប្រើសម្រាប់ថ្នាក់ថ្នមពុក និងគូររូបដ៏វិចិត្រជាច្រើនសម្រាប់ពិពរណ៌អន្តរជាតិល្បីៗ តែម៉ែជាមនុស្សគួរឲ្យអាណិត។ ខ្្ញុំបានឭពីពុក និងគ្រប់គ្នាថា គាត់ជាមនុស្សវិកលចរិត។ ម៉ែតែងខ្លាចសព្វខ្លាចគ្រប់។ គាត់ប្រណិបត្តិព្រះពុទ្ធយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនពីរបស់មើលមិនឃើញ។ ពុកជាជាងចម្លាក់។ គាត់ជាមនុស្សស្ងប់ស្ងាត់ និងមិនសូវចង់និយាយច្រើនពីម៉ែទេ។ មែនហើយ! នេះជាថ្ងៃពិសេសសម្រាប់ខ្ញុំ ទើបពុកជូនសៀវភៅកំណត់ហេតុរបស់ម៉ែមកឲ្យខ្ញុំ។ ព្រះច័ន្ទរះយ៉ាងមូលក្រឡង់នៅមាត់បង្អួចមន្ទីរពេទ្យស៊ុនយ៉ាឃីល ពុកចេញពីបន្ទប់ខ្ញុំទៅសម្រាកនៅឯក្រុងកំពតវិញ។ ខ្ញុំបើកកាន់សៀវភៅដែលទើបតែបានទទួលមកដល់ក្នុងដៃដោយក្ដីរំភើបចិត្ត។ ខ្ញុំមើលក្របសៀវភៅទាំងមុខ ទាំងក្រោយ រួចបើកម្ដងមួយទំព័រៗ។ គ្រប់ទំព័រសុទ្ធតែជារូបភាពដែលគូរដោយដៃម៉ែ និងមានអក្សរតូចៗនៅខាងក្រោមផង។ សៀវភៅគូរដោយគូល័រទឹកយ៉ាងរស់រវើក ខ្លះជារូបភាពសិល្បៈ ហើយខ្លះប្រហែលជាការចងចាំដ៏ល្អរបស់គាត់។ បើកមកទំព័រដំបូងវិញ ខ្ញុំឃើញរូបភាពស្ត្រីម្នាក់ ដែលខ្ញុំជឿថាជាម៉ែខ្ញុំ កំពុងសម្រាលកូននៅក្នុងបន្ទប់សម្រាល។ ខាងក្រោមរូបភាពមានសរសេរ “មេត្តា មហាមហ ពុទ្ធាយ សិទ្ធំ (សូត្រ ៧ដងកន្លះចប់)”។ មិនដឹងថាសូត្រដើម្បីអ្វី តែខ្ញុំក៏សាកល្បង ព្រោះម៉ែប្រាកដជាសរសេរឃ្លានោះឡើងដោយហេតុផលអ្វីម្យ៉ាងមិនខាន។ មេត្តា មហាមហ ពុទ្ធាយContinue reading “ម៉ែខ្ញុំជាឃាតករ”

Add-on រចនា​នុ​ក្រម​ខ្មែរសម្រាប់ Chrome

ខ្ញុំ​ទន្ទឹង​ចាំ​យូរ​មក​ហើយ ដែលកាល​មុន​មាន​សម្រាប់​កញ្ច្រោង​ភ្លើង​មុន​គេ ពេ​លនេះ​មក​ដល់​ក្រុម​ (Chrome) ម្តងហើយ! ហិហិ! ចាំអីទៀត! មើល​របៀប​ប្រើ​តាម​វីដេអូយូ​ធ្យូប៖ http://www.youtube.com/watch?v=UBUbSVhnJI4   អត្តបទផ្សេងៗ៖ New Chrome Logo (mt-soft.com.ar) ប្រព័ន្ធ ប្រតិបត្តិការ កុំព្យូទ័រ ពេញ និយម ក្នុង ស្រុក ខ្មែរ មាន អី ខ្លះ? (learn4khmer.wordpress.com) ប្រើប្រាស់ កញ្ចប់ ភាសា ខ្មែរ សម្រាប់ កម្មវិធី Skype (learn4khmer.wordpress.com) បទ ពិសោធន៍ ខ្ញុំ ពេល ប្រើ ប្រាស់ Facebook ដើម្បី ស្វែង រក មិត្ត ភក្តិ (learn4khmer.wordpress.com) អន់ ចិត្ត ជា មួយ WordPress ណាស់! ព្រោះ ឈ្មោះContinue reading “Add-on រចនា​នុ​ក្រម​ខ្មែរសម្រាប់ Chrome”