ការគ្រប់គ្រងទុនបំរុងអន្តរជាតិ

ទស្សនាទានអំពី International Reserves Management ១-ទុនបំរុងជាអ្វី? ទ្រព្យសម្បត្តិនៅខាងក្រៅ ប្រភេទជារូបិយប័ណ្ណ មាស សិទ្ធិដកពិសេស (SDR ) និង ប្រាក់បញ្ញើនៅ IMF (IMF Reserve Position)ជាទ្រព្យសម្បត្តិដែលអាចប្រើប្រាស់បាន និង គ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុគំនរទ្រព្យរបស់ជាតិ វាត្រូវបានគេប្រើប្រាស់សម្រាប់គោលដៅហិរញ្ញប្បទានពាណិជ្ជកម្ម ទាក់ទងការចំណាយទូទាត់ សេវាកម្មបំណុល ឬការធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់អាស្រ័យលើរបបប្តូរប្រាក់របស់ខ្លួន។ ២-ហេតុអ្វីធនាគារកណ្តាលត្រូវការទុនបំរុង? មុខងារមួយក្នុងចំណោមមុខងារនានារបស់ធនាគារកណ្តាល គឺបោះផ្សាយក្រដាសប្រាក់ និងរក្សាសុវត្ថិភាពតំលៃក្រដាសប្រាក់ (នយោបាយរូបិយវត្ថុ)។ ទុនបំរុងមានសារសំខាន់ចំពោះធនាគារកណ្តាល ដើម្បីរក្សាសុវត្ថិភាពតំលៃក្រដាសប្រាក់ តើទំហំត្រឹមណា ធនាគារកណ្តាលគួរធ្វើអន្តរាគមន៍ក្នុងទីផ្សារ ដើម្បីរក្សាសុវត្ថិភាពតំលៃនៃក្រដាសប្រាក់របស់ខ្លួន នោះគឺអាស្រ័យលើរបបអត្រាប្តូរប្រាក់ដែលខ្លួនប្រកាន់យក។ ៣-ប្រភេទអត្រាប្តូរប្រាក់ អត្រាប្តូរប្រាក់ថេរ: ការកំណត់អត្រាប្តូរប្រាក់ថ្ពក់ជាប់នឹងរូបិយប័ណ្ណខ្លាំងមួយដូចជា ប្រាក់ដុល្លារអាមេរិក ឬ ថ្ពក់ជាប់នឹងកន្ត្រករូបិយប័ណ្ណ (Basket of Currencies)។ អត្រាប្តូរប្រាក់អណ្តែត: ការកំណត់អត្រាប្តូរប្រាក់ គឺអាស្រ័យដោយទីផ្សារ ផ្អែកលើកំលាំងផ្គត់ផ្គង់ និង តម្រូវការ ច្រើនមាននៅប្រទេសជប៉ុន និង អាមេរិក។ អត្រាប្តូរប្រាក់អណ្តែត: អត្រាប្តូរប្រាក់ត្រូវបានអនុញ្ញាតអោយប្រែប្រួលក្នុងរង្វង់នៃអត្រាប្តូរប្រាក់មួយ ដែលបានកំណត់ជាមុន។Continue reading “ការគ្រប់គ្រងទុនបំរុងអន្តរជាតិ”

ការគ្រប់គ្រងទុនបំរុងអន្តរជាតិ

International Reserves Management ១-ទុនបំរុងជាអ្វី? ទ្រព្យសម្បត្តិនៅខាងក្រៅ ប្រភេទជារូបិយប័ណ្ណ មាស សិទ្ធិដកពិសេស (SDR ) និង ប្រាក់បញ្ញើនៅ IMF (IMF Reserve Position) ជាទ្រព្យសម្បត្តិដែលអាចប្រើប្រាស់បាន និង គ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ គំនរទ្រព្យរបស់ជាតិ វាត្រូវបានគេប្រើប្រាស់សម្រាប់គោលដៅហិរញ្ញប្បទានពាណិជ្ជកម្ម ទាក់ទងការចំណាយទូទាត់ សេវាកម្មបំណុល ឬការធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់អាស្រ័យលើរបបប្តូរប្រាក់របស់ខ្លួន។ ២-ហេតុអ្វីធនាគារកណ្តាលត្រូវការទុនបំរុង? មុខងារមួយក្នុងចំណោមមុខងារនានារបស់ធនាគារកណ្តាល គឺបោះផ្សាយក្រដាសប្រាក់ និងរក្សាសុវត្ថិភាពតំលៃក្រដាសប្រាក់ (នយោបាយរូបិយវត្ថុ)។ ទុនបំរុងមានសារសំខាន់ចំពោះធនាគារកណ្តាល ដើម្បីរក្សាសុវត្ថិភាពតំលៃក្រដាសប្រាក់ តើទំហំត្រឹមណា ធនាគារកណ្តាលគួរធ្វើអន្តរាគមន៍ក្នុងទីផ្សារ ដើម្បីរក្សាសុវត្ថិភាពតំលៃនៃក្រដាសប្រាក់របស់ខ្លួន នោះគឺអាស្រ័យលើរបបអត្រាប្តូរប្រាក់ដែលខ្លួនប្រកាន់យក។ ៣-ប្រភេទអត្រាប្តូរប្រាក់ អត្រាប្តូរប្រាក់ថេរ ៖ ការកំណត់អត្រាប្តូរប្រាក់ថ្ពក់ជាប់នឹងរូបិយប័ណ្ណខ្លាំងមួយដូចជា ប្រាក់ដុល្លារអាមេរិក ឬ ថ្ពក់ជាប់នឹងកន្ត្រករូបិយប័ណ្ណ (Basket of Currencies) អត្រាប្តូរប្រាក់អណ្តែត ៖ ការកំណត់អត្រាប្តូរប្រាក់ គឺអាស្រ័យដោយទីផ្សារផ្អែកលើកំលាំងផ្គត់ផ្គង់ និង តម្រូវការ ច្រើនមាននៅប្រទេសជប៉ុន និង អាមេរិក អត្រាប្តូរប្រាក់អណ្តែត ៖ អត្រាប្តូរប្រាក់ត្រូវបានអនុញ្ញាតអោយប្រែប្រួលក្នុងរង្វង់នៃអត្រាប្តូរប្រាក់មួយ ដែលបានកំណត់ជាមុន។Continue reading “ការគ្រប់គ្រងទុនបំរុងអន្តរជាតិ”