និរន្តរភាព​បរិស្ថាន និង​សង្គម

​​ន្ទឹម​នឹង​ការ​​ផ្តោត​សំខាន់​ទៅ​លើ ​និរន្តរភាព​នៃ​ការ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន ធនាគារ​អេស៊ីលីដា​ក៏​គោរព​ផង​ដែរ​ចំពោះ​បរិស្ថាន និង​សហគមន៍​ដែល​យើង​រស់​នៅ ដោយ​ផ្តល់​របាយការណ៍អនុវត្ត​តាម​ទស្សនៈ​គ្រឹះ​សំខាន់​ទាំងបី (មនុស្ស ផែនដី និង​ប្រាក់​ចំណេញ) ហើយ​ធ្វើ​ការ​កំណត់​នូវ​សូចនាករ​មួយ​សម្រាប់​ជា​រង្វាស់ និង​រាយការណ៍​អំពី​សកម្មភាព និង​ផល​ប៉ះ​ពាល់​ទៅ​លើ​សង្គម និង​បរិស្ថាន ព្រម​ទាំង​ដើម្បី​អនុវត្ត​នូវ​រចនា​សម្ព័ន្ធ​របាយការណ៍ ដោយ​ផ្អែក​ជា​ចម្បង​ទៅ​លើ​ការ​ណែនាំ​ក្នុង​គំនិត​ផ្តួចផ្តើម​របាយការណ៍​ ពិភពលោក (GRI) ។ សមាសធាតុ​សំខាន់ៗ​នៃ​បេសកកម្ម​របស់​ធនាគារ​អេស៊ីលីដា ទាក់ទង​នឹង​និរន្តរភាព​បរិស្ថាន និង​សង្គម ផ្តល់​ជា​ក្របខណ្ឌ​សំខាន់​នៅ​ក្នុង​គោលការណ៍​ណែនាំ ដែល​ក្នុង​នោះ​ធនាគារ​អេស៊ីលីដា អាច​អនុវត្ត​តាម​វិធី​មួយ ដែល​យើង​អាច​គ្រប់គ្រង​រាល់​ប្រតិបត្តិការ​ដែល​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន សង្គម និង​សហគមន៍ ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ។ បន្ត​ការ​បំពាក់​ប្រព័ន្ធ​ប្រើប្រាស់​ថាមពល​ប្រកប​ ដោយ​ប្រសិទ្ធភាព​ក្នុង​អគារ​ ហើយ​គ្រប់គ្រង​ការប្រើប្រាស់​ថាមពល​ឲ្យ​បាន​ហ្មត់ចត់ នៅគ្រប់​ទី​កន្លែង​ដែល​យើង​មាន​ប្រតិបត្តិការ ។ អនុលោម​ទៅ​តាម​ច្បាប់​សង្គម​ដែល​យើង​រស់​នៅ និង​ធ្វើ​ការ​យ៉ាង​សកម្ម ដើម្បី​ផ្សព្វផ្សាយ​នូវ​វប្បធម៌​ដ៏​ស្និទ្ធ​ស្នាល ដែល​មិន​មែន​តែ​ចំពោះ​ភាគទុនិក កម្មករ​​និយោជិត អតិថិជន និង​ដៃ​គូអាជីវកម្ម​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​គោរព​ចំពោះ​ឯកត្តបុគ្គល​នៅ​ក្នុង​សហគមន៍​របស់​យើង​ទៀត​ផង ។ ​ទទួល​ស្គាល់​ថា ការគាំទ្រ​ចំពោះ​សហគមន៍​​មិន​មែន​គ្រាន់​តែ​ជាសីលធម៌​ល្អ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ការ​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​មាន​លក្ខណៈ​ល្អ​ប្រសើរ​ផង​ដែរ ពោល​គឺ​មាន​ភាព​រឹង​មាំ និង​ភាពរុងរឿង គឺ​ត្រូវ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ បរិស្ថាន ធនាគារ អេស៊ីលីដា បាន​ព្រម​ព្រៀង​យ៉ាង​ពេញ​លេញ​ទៅ​នឹង​សន្ធិសញ្ញា​អន្តរជាតិ ដែល​ធ្វើ​ការ​ហាម​ឃាត់​លើ​ការ​ផ្តល់​ឥណទាន ឬ​គាំទ្រ​ចំពោះ​សកម្មភាព​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន ទាំង​សកម្មភាព​ដែល​ប្រាស​ចាក​ពី​សីលធម៌ និង​ការ​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ចំពោះ​សិទ្ធិ​មនុស្ស ។ ដោយ​ឡែក ធនាគារ​បាន​ដាក់​នូវ​គោលនយោបាយ​មួយ​ចំនួនContinue reading “និរន្តរភាព​បរិស្ថាន និង​សង្គម”

មេរៀន​ដែល​នឹង​ដាក់​ជូន​ឆាប់​ៗនេះ!

មាតិ​កាមេរៀន​៖ ការ​រៀប​ចំ​សភា​ផាត់​ទាត់​មូល​ប្ប​ទាន​ប័ត្រនៅ​កម្ពុជា ផ្នែក​ទី ១៖ ប្រតិបត្តិ​ការ​សំខាន់​ៗដែល​ពាក់​ព័ន្ធ​នឹង​បទ​ពិសោធន៍​នៃ​កា​រទូទាត់​ ការ​គ្រប់​គ្រង​គណនី​រាជ​រដ្ឋា​ភិ​បាល ការ​គ្រប់​គ្រង​គណនី​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅធនាគារជាតិ​នៃ​កម្ពុ​ជា ការ​បង់​ពន្ធ​គយ និង​រដ្ឋាករ ការ​បង់​ចំនូល​កូតា​របស់​ក្រសួង​ពាណិជ្ជកម្ម​ ការ​ផ្ទេរ​ប្រាក់​រតនា​គារ​ជាតិ ការ​ដេញ​ថ្លៃ​ប័ណ្ណ​រតនា​គារ   ផ្នែក​ទី ២៖ ឧបករណ៍​ទូទាត់ មូល​ប្បទាន​ប័ត្រ (Cheque, Check) ផល​ប័ត្រ​ពាណិជ្ជ​កម្ម (Commercial paper) ការ​ផ្ទេរ (Transfer) ប័ណ្ណឥណពន្ធ និង ប័ណ្ណឥណទាន (Debit Card & Credit Card) កាស​ និង​ ក្រដាស​ប្រាក់ (Coins & Bank notes)   ផ្នែក​ទី ៣៖ ទិដ្ឋភាព​រួម​នៃ​សភា​ផាត់​ទាត់​កម្ពុ​ជា ផ្នែក​ទី ៤៖ កិច្ច​ដំណើរ​ការ​សភា​ផាត់​ទាត់   អត្ថបទ​ទាក់​ទង រូបិយវត្ថុ និង អតិផរណា (nadianote.wordpress.com) សញ្ញាណទូទៅContinue reading “មេរៀន​ដែល​នឹង​ដាក់​ជូន​ឆាប់​ៗនេះ!”

សត្រូវ​របស់​ Google Reader

អ្វី​ដែល​ខ្ញុំ​ចង់និយាយ​នៅទីនេះគឺ សត្រូវ​របស់​ហ្គូក​ហ្គល​អំនាន នោះគឺខ្ញុំនោះឯង។ ខ្ញុំ​មិន​សប្បាយចិត្តទេ នៅពេលបើកអត្ថបទខ្លះ ដែល​ចូល​ក្នុង​ហ្គូក​ហ្គល​អំនានហើយ បែរ​ជា​អត្ថបទ​មិន​ពេញលេញ ចាំបាច់​ត្រូវ​ចូល​ទៅ​ក្នុង​ប្លក​នោះផ្ទាល់​ដើម្បីអាន។ ការ​ធ្វើដូចនេះ មាន​ប្រយោជន៍​ម្យ៉ាង​ៗ របស់​ម្ចាស់​ប្លក តែ​សម្រាប់​ដូច​ខ្ញុំ អ៊ីនធើនេតដើរ​ដូច​អណ្តើក​រត់ មាន​តែ​ហ្គូកហ្គលអំនានទេ ដែល​ដើរលឿនសម្រាប់​ខ្ញុំ។ តួយ៉ាង​ដូច​កោះសន្តិភាពជាដើម បើ​អាន​តាម​នេះ លឿនជាងទៅកាន់គេហទំព័រនោះឆ្ងាយណាស់ ហើយថេមទាំងអាចទុកអត្ថបទទាងអស់បានរហូតទៀតផង ទោះបីម្ចាស់ប្លកគេលុបអត្ថបទនោះចោលក៏ដោយ។ សូម​ប្រណីមេត្តាដល់ជន​ក្រីក្រដូចជារូបខ្ញុំផង! ដើម្បីជាភាពងាយស្រួលសម្រាប់ម្ចាស់ប្លកទាំងឡាយ ខ្ញុំសូមលើកយកវិធី​ដាក់​ setting សម្រាប់ Google reader ឲ្យបានចេញអត្ថបទពេញលេញដូចតទៅនេះ៖ ១. ចូល​ក្នុង​អំនាន ២. រើស​យក​ពាក្យថា អត្ថបទពេញ (កុំយកពាក្យថា អត្ថបទសង្ខេប) ដើម្បីបង្ហាញ Feed ក្នុង Google reader ជាអត្ថបទពេញបាន! សូមអរគុណសម្រាប់អ្នកភូមិដែលបានដាក់អត្ថបទល្អសម្រាប់ការចែករំលែក! Related articles Google AdSense ក្នុង ប្លក ភាសាខ្មែរ (nadianote.wordpress.com) អន់ ចិត្ត ជា មួយ WordPressContinue reading “សត្រូវ​របស់​ Google Reader”