ជំនាញ​សំណង់​ស៊ីវិល

មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ ជំនាញ​សំណង់​ស៊ីវិល   គោល​បំណង​នៃ​ការសិក្សា វិស័យ​សំណង់​ជា​ផ្នែក​មួយ​ដែល​ខ្វះ​មិន​បាន​នៅ​ក្នុង​សង្គម ពី​ព្រោះ​ប្រទេស​នីមួយៗ​តែង​តែ​មាន​សំណង់ គេហដ្ឋាន​ រោកចក្រ សាលារៀន មន្ទីរពេទ្យ ផ្លូវ​ថ្នល់ ស្ពាន លូ និង សំណង់​ធារាសាស្ត្រ​ ព្រម​ទាំង​សំណង់​អគារ​ផ្សេងៗទៀត​ជា​ច្រើន។ ប្រទេស​កម្ពុជា​យើងស្ថិត​ក្នុង​លក្ខណៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ដូច្នេះយើង​ត្រូវ​ការ​ធន​ធាន​មនុស្សក្នុង​ស្រុក​ផ្នែក​បច្ចេក​ទេស​ជា​ចាំ​បាច់​ជៀស​វាង​ការ​ជួល​អ្នក​បច្ចេក​ទេស​មក​ពី​ខាង​ក្រៅ ដែល​បណ្តាល​ឲ្យ​ខាត​បង់​ថវិកាជាតិច្រើន។ ដូចនេះ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ពិសេស​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​ គឺ​ជា​កត្តា​ចាំ​បាច់​មួយ​ដែល​ចូល​រួម​ចំណែក​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចំរើន។ អត្ថ​ប្រយោជន៍​នៃ​ការ​សិក្សា​ក្នុង​ មហា​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​ ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល​ទាំង​អស់​និង​អាច​ទទួល​បាន​នូវ​ ចេះ​ធ្វើ​ពិសោធន៍​ដី គណនា​លទ្ធ​ភាព​ទ្រទ្រង់​​របស់​គ្រឹះ និង ចំនួន​សសរ​គ្រឹះ​ដែល​ត្រូវ​ប្រើ​ប្រាស់ ដើម្បី​អាច​ប្រឈម​ទៅនឹងទម្ងន់​សង្កត់​របស់​សំណង់​ខាង​លើ។ សមត្ថ​ភាព​ក្នុង​ការ​គិត​ទុក​ជា​មុន​នូវ​សម្រុត​របស់​អគារ​ទំនប់​ដែល​កើត​ពី​ទម្ងន់​សង្កត់​របស់​វា​ក្រោយ​ពី​បាន​សាង​សង់​រួច។ សមត្ថ​ភាព​ក្នុង​ការ​គណនា​គ្រឿង​បង្គុំ​សំណង់​ដែល​ធ្វើ​អំពី ឈើ​ លោហៈ ឬពី​បេតុង​សរសៃ​ដែក​។ ឧទាហរណ៍​៖ សម្រាប់​អគារ​ពាណិជ្ជ​កម្ម​ខ្ពស់​មួយ ថើ​តើ​យងើ​ត្រូវ​ធ្វើ​ធ្នឹម និង​សសរ​នៅ​តាម​ជាន់​នីមួយៗ ទំហំ​ប៉ុន្មាន ហើយ​ត្រូវ​ប្រើ​បេតុង ដែល​មានកម្លាំង​រឹង​មាំ​ប៉ុន្មាន MPa ។ សមត្ថ​ភាព​ក្នុង​ការ​ប៉ាន់​ប្រមាណគម្រោង​ចំណាយ​លើ​អគារ, ការ​ដេញ​ថ្លៃ។ សមត្ថ​ភាព​ក្នុង​ការ​រៀប​ចំការ​ដ្ឋាន​ និង ដឹង​ជាមុន​នូវ​រយៈ​ពេល​នៃ​ការ​សាង​សង់​ ព្រម​ទាំង​អាច​គ្រប់​គ្រង​លើ​ការ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​ឲ្យ​សម​ស្រប​ទៅ​នឹង​ទំហំ​ការ​ងារ​ដែល​ធ្វើឲ្យ​គម្រោង​សាង​សង់​នី​មួយ​ៗ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​រលូនតាមផែន​ការ និង ចំណេញ​ថវិកា។ សមត្ថ​ភាព​ក្នុង​ការ​រៀប​ចំ​ប្រព័ន្ធ​ទឹកContinue reading “ជំនាញ​សំណង់​ស៊ីវិល”

សិក្ឋា​សាលាស្តីពី​ការអភិវឌ្ឍ​ក្រុម​ការ​ងារ និង វិធី​ដោះ​ស្រាយ​បញ្ហា

សួស្តី​អ្នក​អាន​ទាំង​ឡាយ, សប្តាហ៍​ក្រោយ​នេះ មជ្ឍ​មណ្ឌល​ជីវិត​ថ្មី​ នៅ​ទួល​ស្វាយ​ព្រៃ​ ២ នឹង​ផ្តល់​ជូន​នូវ​សិក្ខា​សាលា​ឥត​គិត​ថ្លៃ​ស្តី​ពី​ជំនាញ​គ្រប់​គ្រង។ លោក​ ខូលីន ប្រមលី ជា​អ្នក​គ្រប់​គ្រង​ជំនួញ​ និង​ ជា​អ្នក​គ្រប់​គ្រង ដែល​បានចូល​និវត្តន៍​ជាមួយ​បទពិសោធន៍​ការងារ​អស់​រយៈ​ពេល​ជាង​ ៣០​ឆ្នាំ​ទៅ​ហើយនោះ នឹងធ្វើ​បទ​បង្ហាញ​អំពី​៖ “ការអភិវឌ្ឍ​ក្រុម​ការងារ និង វិធី​ដោះ​ស្រាយ​បញ្ហា” អ្នក​គ្រប់​គ្រង​ទាំង​ឡាយ ត្រូវ​ការ​យល់​ដឹង​ពី​របៀប​អភិវឌ្ឍ​បុគ្គលិក​ និង សមាជិក​ក្រុម​របស់​គេ ហើយ​គ្រប់​អ្នក​គ្រប់​គ្រង​ទាំង​អស់​ត្រូវ​ការ​ដឹង​ផង​ដែរ​នូវ​របៀប​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​ស្ថាប័ន​របស់​គេ​ដោយ​មាន​ទំនុក​ចិត្ត​ខ្ពស់​។ ប្រសិន​បើ​អ្នក​ជា​អ្នក​គ្រប់​គ្រងម្នាក់ ឬ អ្នក​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​អ្នក​គ្រប់​គ្រង​នោះ នោះ​សិក្ខា​សាលា​នេះ​ពិត​ជា​សក្តិ​សម​សម្រាប់​អ្នក។ កាលបរិច្ឆេត៖ ថ្ងៃ អង្គារ ទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១១ ពេល​វេលា៖ ៥៖៣០ ល្ងាច ដល់ ៧៖៣០ល្ងាច វាគ្មិន៖ លោក ខូលីន ប្រមលី (ម្ចាស់​ជំនួញ​ជនជាតិ​អូស្ត្រាលី និង​ ជាអ្នក​គ្រប់​គ្រង) តម្លៃ៖ ឥតគិត​ថ្លៃ ទីតាំង៖ ផ្ទះលេខ ៣០B ផ្លូវលេខ ៣១៨Continue reading “សិក្ឋា​សាលាស្តីពី​ការអភិវឌ្ឍ​ក្រុម​ការ​ងារ និង វិធី​ដោះ​ស្រាយ​បញ្ហា”

ជំនាញសិក្សា​ផ្នែក​សេដ្ឋកិច្ច

មហា​វិទ្យាល័យវិទ្យាសាស្ត្រ​និងសង្គម ជំនាញសិក្សា​ផ្នែក​សេដ្ឋកិច្ច មានពីរ​ផ្នែក​គឺ៖ ជំនាញ​ធនាគារ​និងហិរញ្ញវត្ថុ (Banking and Finance) ជំនាញ​សេដ្ឋ​កិច្ច​អភិវឌ្ឍន៍ (Development Economics) ផ្នែក​សេដ្ឋកិច្ច ជា​ផ្នែក​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម។ គោល​ដៅ​នៃ​ការ​សិក្សា​គឺ​ដើម្បី​បំពេញ​តម្រូវ​ការ​ផ្នែក​ជំនួញ ធនាគារ​ ហិរញ្ញ​វត្ថុ ការ​អភិវឌ្ឍសេដ្ឋ​កិច្ច ការ​ស្រាវ​ជ្រាវ ការ​វិភាគ​ដ៏​ប៉ិន​ប្រសប់ ភាព​ជា​អ្នក​ដឹក​នាំ​ដំណោះ​ស្រាយ​សេដ្ឋ​កិច្ច និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ។ ជំនាញ​ធនាគារ​ និង ហិរញ្ញ​វត្ថុ ឳកាស​ការងារ៖ នាយក​សាខា​ធនាគារ អ្នក​គ្រប់​គ្រងឥណទាន អ្នក​គ្រប់​គ្រង​ធនាគារ មន្ត្រី​ធនាគារ​ពាណិជ្ជ អ្នក​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ ហិរញ្ញឹក គណនេយ្យករ និង សវនករ អ្នក​វិភាគ​ការ​វិនិ​យោគ​ អ្នក​ប្រឹក្សា​ហិរញ្ញ​វត្ថុ អ្នក​គ្រប់​គ្រង​ហានិភ័យ សាស្ត្រា​ចារ្យ​ថ្នាក់ឧត្តម​សិក្សា អ្នក​ជំនួញ អ្នក​ដឹក​នាំ​ក្រុមហ៊ុន អាជីវកម្ម​ និង​ អង្គ​ភាព​ផ្សេងទៀត មន្ត្រី​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​អង្គ​ភាពជាតិ និង អន្តរជាតិ​ដូច​ជា ធនាគារ​ជាតិ​នៃ​កម្ពុជា ធនាគារ​អភិវឌ្ឍន៍​អាស៊ី ធនាគារ​ពិភព​លោក មូល​និធិ​រូបិយវត្ថុអន្តរ​ជាតិ ក្រសួង​សេដ្ឋ​កិច្ច និង ហិរញ្ញ​វត្ថុនិង​ក្រសួង​នានា។ ចំណេះ​ដឹង​ដែល​និស្សិត​ទទួល​បាន៖ ចំណេះ​ដឹង​ថ្មីៗContinue reading “ជំនាញសិក្សា​ផ្នែក​សេដ្ឋកិច្ច”