Facilitator for MOVERS Program

This is a short Zoominar I co-facilitated for MOVERS program regarding promoting SDGs (Sustainable Development Goals) and Entrepreneurship in Cambodia. This is the first session to introduce use participants about SDGs. The goal is to raise awareness about SDGs, get youth perspective regarding SDGs in the past, present, and future. I love how enthusiast andContinue reading “Facilitator for MOVERS Program”

ចុងឆ្នាំ ២០១៩ – រឿងរ៉ាវការងារ

អរគុណដល់ អតីតកាល បច្ចុប្បន្នកាល និងគ្រប់រូបធាតុទាំងឡាយ ដែលជម្រុញការផ្លាស់ប្ដូរ ហ្វេសប៊ុក Dia Sagittarius នៅក្នុងអត្ថបទនេះ ខ្ញុំចង់សរសេរនូវសេចក្ដីសង្ខេបខ្លីពីរឿងរ៉ាវសំខាន់ៗដែលបានកើតឡើងក្នុងឆ្នាំ ២០១៩។ ចាត់ទុកថា បន្ទាប់ពីសរសេរហើយ ខ្ញុំអាចនឹងបញ្ចប់អ្វីៗទាំងល្អ និងអាក្រក់នៅឆ្នាំនេះ ហើយចាប់ផ្ដើមជំហានបន្ទាប់នៅក្នុងទសវត្សថ្មី។ ខ្ញុំគិតថា នៅក្នុងឆ្នាំ ២០១៩ នេះ រឿងរ៉ាវដែលធំៗផ្ដោតទៅលើប៉ុន្មានចំនុចនេះ៖ ការងារ ការសិក្សា ស្នេហា គ្រួសារ សង្គម និងជីវិតផ្ទាល់ខ្លួន។ ដូចចង់សរសេរបែបប្រលោមលោកបន្តិច តែខ្លាចវែងពេក!​ អូខេ!​ សរសេរបែបរឿងខ្លីក៏បាន គ្រាន់បានណែងណងខ្លះ។ ការងារ នៅក្នុងបន្ទប់ធ្វើការដ៏ធំទូលាយរបស់ខ្ញុំ… ខ្ញុំនិយាយថាធំទូលាយនេះ មិនមែនមកពីទំហំបន្ទប់ធំនោះទេ គ្រាន់តែភាគច្រើន មិនសូវមានគេធ្វើការជុំគ្នាទេ។ គ្រប់គ្នាហាក់បែងទៅរកបន្ទប់នាយអាយធ្វើការដាច់ដោយឡែក ព្រោះគេត្រូវការភាពស្ងប់ស្ងាត់សម្រាប់គម្រោងនីមួយៗរបស់គេ។ នៅក្នុងការិយាល័យខ្ញុំ … ខ្ចិលនិយាយច្រើន មើលរូបខាងក្រោមទៅបានហើយ៖ តោះមើលរួចហើយ បន្តទៀត! នៅកន្លែងធ្វើការ ភាគច្រើនគ្រប់គ្នាសុទ្ធតែរវល់។ ម្នាក់ៗមានការងារ និងគម្រោងកាន់រៀងៗខ្លួន។ ចង់និយាយលេងចេះតែបាន តែភាគច្រើន deadline ហាក់ដូចជាខ្សែព្យួរកអ៊ីចឹង។ កាន់តែពន្យារContinue reading “ចុងឆ្នាំ ២០១៩ – រឿងរ៉ាវការងារ”

បើក​ភោជនីយ​ដ្ឋាន​មួយ​ត្រូវ​ធ្វើ​អ្វី​ខ្លះ? (របាយ​ការ​ណ៍​គំរូ)

គំរូ​ពី​ Phnom Penh New Restaurant A. ការកំនត់ និងឥរិយាបថនែពានីជកម្ម BusinessAttribute&Characteristic បច្ចុប្បន្ននេះដោយសារតែប្រទេសជាតិមានសន្តភិពា និងរីកចំរើនគ្រប់វិស័យដែលមានភ្ញ៉ៀវទេសចរណ៏ចូលមកកំសាន្ត ច្រើន និងមានការបង្កើតនូវផលិតផលនិងសេវាកម្មច្រើនមានដូចជា HotelRestaurant ជាដើមដែលជាតំរូវការភ្ញ៉ៀវបរទេស និងភ្ញៀជាតិ ។ ដោយមើលឃើញហេតុនេះហើយទើបពួកយើងសំរេចចិត្តសហការគ្នាបង្កើតនៅហាងមួយកន្លែងដែលដាក់ ឈ្មោះថា   ភ៉ោជនីយដ្ធានភ្នំពេញថ្មី ” រឺ (Phnom Penh New Restaurant ). ១. សកម្មភាព Activity ភោជនីយដ្ឋានយើងមានបំរើនិងលក់បាយសាច់មាន់ សាច់គោសាច់ជ្រូក បាយឆាគុយទាវមីឆាស៊ុបមី ព្រមទាំងកាហ្វេ ស្រាបៀរ និងភេសជ្ចគ្រប់ប្រភេទ ។  Phnom PenhNew  Restaurantមានម្ហ្ហ្ហួបួកាម៉ុងដល់ទីកន្លែង ។  ក្នុងការបង្កើត ភោជនីយដ្ឋាននេះ គឺត្រូវករាជួលផ្ទះមួយកន្លែងដែលមានតំលៃ ៥៥០ដុល្លា ក្នុងមួយខែ ។ ចំនែកសំភារៈវិញមានដូចជា ទូទឹកកកសំរាប់ដាក់សាច់ ម៉ាស៊ីនឆុងកាហ្វេនិងធុងដាក់កាហ្វេកង្ហា Computer ក្បាលអិល ស៊ីឌីតុកទូនិងឧបករណ៏តុបតែង ភោជនីយដ្ឋានផ្សេងៗទៀតជាច្រើន ។Continue reading “បើក​ភោជនីយ​ដ្ឋាន​មួយ​ត្រូវ​ធ្វើ​អ្វី​ខ្លះ? (របាយ​ការ​ណ៍​គំរូ)”

Evening Boat Cruise

This evening I didn’t have any plan at all. A friend called me to join him a ride on the boat. It’s been quite a while since I last hung out with my friends. However, tonight it was only me and my friend, Bong Phal. We talked about things and stuffs, mostly about love. :pContinue reading “Evening Boat Cruise”

ថៃបង្កើតវីដេអូបកស្រាយប្រវត្តិសាស្រ្ដប្រាសាទព្រះវិហារ

ការបកប្រែ ក្នុងវីឌីអូមួយនេះទាំងស្រុង ដើម្បី ការពារកុំឱ្យបងប្អូន យក ទៅបកស្រាយ ខុស នាំ ឱ្យ យល់ ច្រឡំ: មេរៀន របស់ ថៃ កុំឱ្យនរណា មកបោកប្រាស់ ទៀត។ រឿង ប្រសាទព្រះវិហារ ត្រូវ គេកុហកយើង រហូតមក។ មាន គេ កុហក យើងថាប្រសាទព្រះវិហារ ជា កម្មសិទ្ធិ របស់ ខ្មែរ ត្រឹមតែ តួ ប្រសាទ ប៉ុណ្ណោះ. ឯ ផ្ទៃដី ខាងក្រោម ជា របស់ថៃ នេះ ជា ពាក្យកុហក ទាំងស្រុង។ នៅ ឆ្នាំ 1962 តុលាការអន្តរជាតិ បានសម្រេច យ៉ាង ច្បាស់លាស់ រួចហើយ ថា ប្រាសាទព្រះវិហារ ស្ថិតនៅ ក្រោមContinue reading “ថៃបង្កើតវីដេអូបកស្រាយប្រវត្តិសាស្រ្ដប្រាសាទព្រះវិហារ”

ជំនាញសិក្សា​ផ្នែក​សេដ្ឋកិច្ច

មហា​វិទ្យាល័យវិទ្យាសាស្ត្រ​និងសង្គម ជំនាញសិក្សា​ផ្នែក​សេដ្ឋកិច្ច មានពីរ​ផ្នែក​គឺ៖ ជំនាញ​ធនាគារ​និងហិរញ្ញវត្ថុ (Banking and Finance) ជំនាញ​សេដ្ឋ​កិច្ច​អភិវឌ្ឍន៍ (Development Economics) ផ្នែក​សេដ្ឋកិច្ច ជា​ផ្នែក​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម។ គោល​ដៅ​នៃ​ការ​សិក្សា​គឺ​ដើម្បី​បំពេញ​តម្រូវ​ការ​ផ្នែក​ជំនួញ ធនាគារ​ ហិរញ្ញ​វត្ថុ ការ​អភិវឌ្ឍសេដ្ឋ​កិច្ច ការ​ស្រាវ​ជ្រាវ ការ​វិភាគ​ដ៏​ប៉ិន​ប្រសប់ ភាព​ជា​អ្នក​ដឹក​នាំ​ដំណោះ​ស្រាយ​សេដ្ឋ​កិច្ច និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ។ ជំនាញ​ធនាគារ​ និង ហិរញ្ញ​វត្ថុ ឳកាស​ការងារ៖ នាយក​សាខា​ធនាគារ អ្នក​គ្រប់​គ្រងឥណទាន អ្នក​គ្រប់​គ្រង​ធនាគារ មន្ត្រី​ធនាគារ​ពាណិជ្ជ អ្នក​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ ហិរញ្ញឹក គណនេយ្យករ និង សវនករ អ្នក​វិភាគ​ការ​វិនិ​យោគ​ អ្នក​ប្រឹក្សា​ហិរញ្ញ​វត្ថុ អ្នក​គ្រប់​គ្រង​ហានិភ័យ សាស្ត្រា​ចារ្យ​ថ្នាក់ឧត្តម​សិក្សា អ្នក​ជំនួញ អ្នក​ដឹក​នាំ​ក្រុមហ៊ុន អាជីវកម្ម​ និង​ អង្គ​ភាព​ផ្សេងទៀត មន្ត្រី​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​អង្គ​ភាពជាតិ និង អន្តរជាតិ​ដូច​ជា ធនាគារ​ជាតិ​នៃ​កម្ពុជា ធនាគារ​អភិវឌ្ឍន៍​អាស៊ី ធនាគារ​ពិភព​លោក មូល​និធិ​រូបិយវត្ថុអន្តរ​ជាតិ ក្រសួង​សេដ្ឋ​កិច្ច និង ហិរញ្ញ​វត្ថុនិង​ក្រសួង​នានា។ ចំណេះ​ដឹង​ដែល​និស្សិត​ទទួល​បាន៖ ចំណេះ​ដឹង​ថ្មីៗContinue reading “ជំនាញសិក្សា​ផ្នែក​សេដ្ឋកិច្ច”

សុបិនស្នេហា

(ហាម​ក្មេង​ក្រោម​អាយុ 18ឆ្នាំអាន) ខ្ញុំ​កំពុង​គេង​លក់​នៅ​លើ​ពូក​ដ៏​ទន់​ល្មើយ​ក្នុង​ផ្ទះ​របស់​ខ្ញុំ ស្រាប់​តែ​មាន​បបូរ​មាត់​ដ៏​​ទន់​មួយ​បាន​មក​ប៉ះ​ថ្ងាស​របស់​ខ្ញុំ។ ហ៊ើយ! មិន​ដឹង​គេ​មក​គេង​មើល​មុខ​ខ្ញុំ​តាំង​ពី​អង្កាល់​ទេនេះ។ ភ្នែក​ខ្ញុំ​ស្រវាំង​តិចៗ ព្រោះ​ទើប​តែ​ភ្ញាក់​ពីគេង យល់​សភាព​នៅ​ជុំ​វិញ​ប្រែ​ជា​ពណ៌​ស​ស្រអាប់​ដូច​ផ្សែង​ភ្លើង​ដែល​ទើប​នឹង​រលត់ នៅ​ជុំ​វិញ​ប្រាណ។ គ្រាប់​យ៉ាង​ប្រព្រិត្តិ​ទៅ​ក្នុង​រយៈ​តែ​មួយ​រំពេច​តែ​ប៉ុណ្ណោះ តែ​មួយ​ពព្រិច​នេះ​បាន​ថត​ជាប់​នៅ​ក្នុង​កែវ​ភ្នែក​ទាំង​គូរ​របស់​ខ្ញុំ នៅភ័ក្ត្រ​ស្រទន់​សំលឹង​មក​ខ្ញុំ​ទាំង​ញញឹម គេ​យក​ដៃ​មក​កៀស​សក់​ក្បាល​ខ្ញុំ ហើយ​ថើប​បបូរ​មាត់​ខ្ញុំ​យ៉ាង​ស្រាលម្តង​ទៀត។ ខ្ញុំ​គិត​ថា​មិន​មែន​ជា​ការ​ពិត​ទេ​ដឹង តែ​មិន​មែន​ទេ ព្រោះ​ខ្ញុំ​កំពុង​គេង​កើយ​ដៃគេ គេ​សម្លឹង​មក​ខ្ញុំ​ឥត​ដាក់។ ខ្ញុំ​ចង់​ស្ទុះ​ទៅ​ថើប​ញក់​ញីរ​គេ​ឲ្យ​សម​ចិន្តា​ដែល​នឹក​គេ​ពន់​ពេកនោះ តែ​នឹក​មិនហ៊ាន ណាមួយ​ដោយ​ខ្មាស​អៀន​ជា​ធម្ម​ជាតិ​របស់​ខ្ញុំ​ស្រាប់​ផង ខ្ញុំ​បាន​ត្រឹម​តែ​ធ្វើ​ភ្នែក​ព្រឹមៗរួច​បិត​កែវ​ចរណៃ​ទាំង​គូរ​​នៅ​លើ​រង្វង់​ដៃ​របស់​គេ។ មិន​ចង់​ក្រោក​សោះ! យី! មើលចុះ នៅ​ខា​ងក្រៅ​ផ្ទះខ្ញុំ មាន​សុទ្ធ​តែ​មនុស្ស​កំពុង​លេង​សើច​ក្អាក​ក្អាយណាស់ សម្លេង​កម្សាន្ត​របស់​ជន​ទាំង​ឡាយ​នោះ​បាន​រសាត់​ចូល​មក​តាម​ទ្វារ​ផ្ទះ និង​បង្អួច​ដែល​បើក​ចោល ស្របជាមួយ​នឹង​ជំនោរ​ដ៏​កក់​ក្តៅ​នាគិម្ហៈ​រដូវ។ គេ​និយាយ​ពាក្យ​ស្អី​មិន​ដឹង​ទេ តែ​ត្រចៀក​ខ្ញុំ​ដូច​ស្តាប់​មិន​សូវ​បាន​សោះ លឺ​តែ​សម្លេង​ស្រាល​ស្រទន់​កាត់​​ត្រចៀក​ទាំង​គូរ​ រួច​រសាត់​ចេញ​ទៅ​តាម​មាត់​បង្អួច​ដែល​នៅ​ជាប់​គ្រែនោះបាត់ទៅ។ នេះ​ជារូបភាព​ដែល​ខ្ញុំបាន​ថតទុក ជារូបភាព​ដែល​មាន​ជីវិត ហើយ​ខ្ញុំ​ក៏មិន​ចង់​បំភ្លេច​ដែរ។ នេះ​ឬ​រសជាតិ​ស្នេហា? ខ្ញុំ​នឹក​គេ​ដល់​ឆ្កួត​ហើយមែនទេ? ម៉េច​ថ្មើនេះ​គេ​មិន​ទាន់​ទៅ​រៀនទៀត?​ គេ​ម៉េច​ក៏​ហ៊ាន​ឡើង​មក​ផ្ទះ​ខ្ញុំ រួច​ចូល​មក​តែ​ម្នាក់​ឯង​យ៉ាងនេះ?​ ខ្ញុំ​យល់​សប្តិ​ទេមែនទេ? កុំ​គិត​ថា​ខ្ញុំ​នឹង​ទះ​ខ្លួនឯង​ដើម្បីឲ្យ​ភ្ញាក់​ពី​សុបិននេះអី ព្រោះ​ខ្ញុំ​នឹក​មិន​ដល់​វិធីនេះទេ តែពេលនេះគេ​ងាក​មក​ខ្ញុំ​ម្តងទៀតហើយ។ មុខ​ខ្ញុំ និង​មុខគេ​ស្ទើរ​តែ​ប៉ះ​គ្នាទៅហើយ។ ខ្ញុំ​ភ័យណាស់ តែ​ក៏​មិន​ដឹង​ធ្វើម៉េចដែរ ម៉េច​ក៏​ទន់​ដៃទន់​ជើង​អស់​យ៉ាងនេះ ឬ​មួយ​ខ្ញុំ​ទើប​តែ​ភ្ញាក់ពីគេង? ខ្ញុំ​ចាប់​ផ្តើម​ក្តៅ​ខ្លួន ស្របពេល​ដែល​កម្តៅ​ពី​ខ្លួន​របស់​គេ​បាន​ម​កប៉ះ​បបូរ​មាត់​ខ្ញុំContinue reading “សុបិនស្នេហា”

ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅធនាគារជាតិ​នៃ​កម្ពុ​ជា

ផ្នែក​ទី ១ ប្រតិ​បត្តិ​ការ​សំខាន់​ៗពាក់​ព័ន្ធ​នឹង​បទ​ពិសោធន៍​នៃ​ការ​ទូទាត់ 1.ការ​គ្រប់​គ្រង​គណនី​រាជ​រដ្ឋា​ភិ​បាល 2.ការ​គ្រប់​គ្រង​គណនី​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ 3.ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅធនាគារជាតិ​នៃ​កម្ពុ​ជា 4.ការ​បង់​ពន្ធ​គយ និង​រដ្ឋាករ 5.ការ​បង់​ចំនូល​កូតា​របស់​ក្រសួង​ពាណិជ្ជកម្ម​ 6.ការ​ផ្ទេរ​ប្រាក់​រតនា​គារ​ជាតិ 7.ការ​ដេញ​ថ្លៃ​ប័ណ្ណ​រតនា​គារ ————————————————- ៣. ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុ​ជា •ចាប់​ពី​ខែ ១១-០១ ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ បាន​សំណូម​ពរ​ឲ្យ​ធនាគារ​ជាិត​នៃ​កម្ពុ​ជា​ទទួល​ការ​បង់​ប្រាក់​ពន្ធ​អាករ​ដោយ​ផ្ទាល់​ពី​អ្នក​ជាប់​ពន្ធ​ធំ។ បន្ទាប់​មក​ចាប់​ពី​ខែ ១០-០៤ ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​អ្នក​ជាប់​ពន្ធ​អាករ​មធ្យម​មក​បង់​ពន្ធ​ដោ​យ​ផ្ទាល់​ថែម​ទៀត។ សរុប​សកម្ម​ភាព​ប្រចាំ​ខែ​មាន​ជាង ៤២០០ប្រតិ​បត្តិ​ការ​។ •ការ​បង់​ពន្ធ​ជា​ប្រាក់​រៀល​ បង់​ចូល​គណនី​ប្រាក់​បញ្ញើ​ជា​រៀល​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​។ •អ្នក​បង់​ពន្ធ​អាច​បង់​ជា​សាច់​ប្រាក់​ (ប្រមាណ​៦០%) ឬ ជា​មូល​ប្ប​ទាន​ប័ត្រ​ (ប្រមាណ​៤០%)។ ចាប់​ពី​ខែ ០៦-០៥ ទឹក​ប្រាក់ពន្ធ​ចាប់​ពី ៤លាន​រៀលឡើង​ត្រូវ​បង់​ជាមូល​ប្ប​ទាន​ប័ត្រ​។ •ការ​ប្រគល់​មូល​ប្ប​ទាន​ប័ត្រ​មុន​ម៉ោង ៨៖៣០ព្រឹក នាយក​ដ្ឋាន​ប្រតិ​បត្តិ​ការ​អាច​បញ្ជូន​ទៅ​សភា​ផាត់​ទាត់ និង​ទទួល​បាន​ការ​ទូ​ទាត់​ក្នុង​ថ្ងៃ។ ការ​ប្រគល់​ក្រោយ​ម៉ោង ៨៖៣០ព្រឹក​ នឹង​បញ្ចូន​ទៅ​សភា​ផាត់​ទាត់​ និង​ទទួល​បាន​ការ​ទូ​ទាត់​នៅ​ថ្ងៃ​ធ្វើ​ការ​បន្ទាប់​។ •កា​រ​បង់​ជា​សាច់​ប្រាក់​ អ្នកបង់​ពន្ធ​ទទួល​បាន​ប័ណ្ណ​បង់​ប្រាក់​ និង​ការ​បង់​ជា​មូល​ប្ប​ទាន​ប័ត្រ ជា​អ្នក​បង់​ពន្ធ​ទទួល​បាន​ប្រកាស​ឥណ​ទានសម្រាប់​យក​ទៅប្រគល់​ឲ្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ។ •នៅ​រៀង​រាល់​ចុង​ថ្ងៃ សមតុល្យ​ក្នុង​គណនី​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​ ត្រូវ​ផ្ទេរ​ចូល​គណនី​ប្រាក់​រៀល​របស់​គណនី​អគ្គ​នាយក​ដ្ឋាន​រតនាគារ​ជាតិ។ ———————————————- ៤. ការ​បង់​ពន្ធ​គយ និង​ រដ្ឋាករContinue reading “ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅធនាគារជាតិ​នៃ​កម្ពុ​ជា”

គេហទំព័រសំខាន់របស់កម្ពុជា

1>   វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា               http://www.eicambodia.org/ 2>   ធនាគារពិភពលោកប្រចាំកម្ពុជា           http://www.worldbank.org.kh/ 3>   គណកម្មការសហប្រតិបត្តិការដើម្បីកម្ពុជា     http://www.ccc-cambodia.org/ 4>   ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា              http://www.cdc-crdb.gov.kh/ 5>   សាលាបណ្តុះបណ្តាលគណនេយ្យករ និងសវនករជំនាញ http://www.cam-ed.com/research.html 6>   ទីស្តីការគណៈរដ្ឋមន្ត្រី                      http://www.pressocm.gov.kh/ 7>   ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ                  http://www.mef.gov.kh/ 8>   ក្រសួងពាណិជ្ជកម្ម                         http://www.moc.gov.kh/ 9>   វិទ្យាស្ថានជាតិស្ថិតិ                         http://www.nis.gov.kh/ 10>                 ក្រុមប្រឹក្សាជាតិគណនេយ្យ              http://www.nac-mef.org/ ១១.វេទិកានៃអង្គការក្រៅរដ្ឋាភិបាលស្តីពីកម្ពុជា     http://www.ngoforum.org.kh/ ១២.មូលនិធិរូបិយវត្ថុអន្តរជាតិ                  http://www.imf.org/external/index.htm ១៣.កាំកុងត្រូល          Continue reading “គេហទំព័រសំខាន់របស់កម្ពុជា”