ជាប់ហើយ

ចុងសប្ដាហ៍នេះខ្ញុំបានចំណាយពេលវេលាសំរាករបស់ខ្ញុំដើម្បីជួយធ្វើជាអ្នកផ្ដល់ប្រឹក្សាជូនដល់ក្រុមចាប់ផ្ដើមអាជីវកម្មវ័យក្មេង ដែលបានជាប់ចូលប្រកួតក្នុងកម្មវិធី Smart Start YIP Season 4 របស់ក្រុមហ៊ុនស្មាត។ ចង់ប្រាប់ថា អ្វីដែលបានខិតខំប្រឹងប្រែងតម្រង់ទិសរយៈពេល ២ថ្ងៃមកនេះ ចុងក្រោយគាត់ក៏បានសម្រេចពិតមែន។ ខ្ញុំក្នុងនាមជាអ្នកផ្ដល់ប្រឹក្សាមានតួនាទីធំបំផុតគឺ “សួរសំណួរដែលសំខាន់” ដើម្បីដាស់អារម្មណ៍ ឬដេញដោលឲ្យក្រុមយុវជនចោទសួរខ្លួនឯង និងជែងជាមួយនឹងបញ្ហាដែលគេកំពុងជួបប្រទះ ឬបញ្ហា ឬចំនុចដែលគេនឹកមិនដល់។ ភាគច្រើនគឺជាគំនិតឆ្លាតវៃក្នុងការឆ្លើយតបរបស់ប្អូនៗប៉ុណ្ណោះ។ ពេលនេះចប់តួនាទីខ្ញុំហើយ ចង់ប្រាប់ថាពួកគេ៖ ជាប់ហើយ គឺពួកគេជាប់ជាក្រុមជំរើសចំនួន ១៥ក្រុមដើម្បីឈានដល់ការប្រកួតវគ្គបន្ត! មានតែការជូនពរពួកគេប៉ុណ្ណោះ ខ្ញុំជូនពួកគេបានមកដល់ត្រឹមនេះឯង។ ក្រុមដែលខ្ញុំជួយតម្រង់ទិសគឺឈ្មោះថា My Doctor ជាក្រុមយុវជនបួនរូប ប្រុសពីរ ស្រីពីរ ដែលព្យាយាមបង្កើតឧបករណ៍វាស់កម្ដៅដែលភ្ជាប់ជាមួយប្រព័ន្ធវៃឆ្លាត (IoT = Internet of Things) ដែលជាបច្ចេកវិទ្យាធ្វើឲ្យឧបករណ៍ធ្វើការជំនួសមនុស្ស និងមានទំនាក់ទំនងដោយស្វ័យប្រវត្តិ។ ខាងក្រោមនេះជារូបភាពមួយចំនួនពីកម្មវិធី Hackathon អនឡាញដែលដឹកនាំដោយ Impact Hub។ You guys really really rock!!!!!! We are so luckyContinue reading “ជាប់ហើយ”

របៀបធ្វើការបែបឆ្លាតជាមួយមនុស្សយ៉ាប់ៗ

ធ្វើការជារៀងរាល់ថ្ងៃ អ្នកតែងជួបជាមួយមនុស្សគ្រប់ប្រភេទ ទាំងល្អ ទាំងយ៉ាប់។ មនុស្សយ៉ាប់តែធ្វើឲ្យការងាររបស់យើងដំណើរការទៅបានដោយពិបាក។ ពេលខ្លះមនុស្សយ៉ាប់ៗទាំងនោះ អាចជាអតិថិជន ឬអ្នករួមការងារជាមួយយើង។ តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Friedrich Schiller University បង្ហាញថា ស្ត្រេស ឬភាពតានតឹង អាចបណ្ដាលឲ្យយើងមានបញ្ហាខួរក្បាលធ្ងន់ធ្ងរប្រសិនបើមិនទប់ស្កាត់ ឬបំបាត់ដើមហេតុបង្កភាពតានតឹង។ មូលហេតុមួយដែលបង្កភាពតានតឹង គឺការរងគ្រោះ ឬបង្កបញ្ហាពីមនុស្សប្រភេទបង្ករឿង ឬមនុស្សយ៉ាប់ៗក្នុងពេលធ្វើការ។ មនុស្សដែលឆ្លាតតែងមានវិធីសាស្ត្រដោះស្រាយបញ្ហាជាមួយមនុស្សបែបនេះ។ ខាងក្រោមនេះជាវិធីសាស្ត្រគ្រប់គ្រងស្ថានការណ៍ប្រចាំថ្ងៃជាមួយពួកគេ៖

ឆាក | ជីវិត

មេរៀនសំខាន់បំផុតដែលខ្ញុំផ្ដល់តម្លៃឲ្យគឺ ភាពបរាជ័យ។ ភាពបរាជ័យ គឺជាមេរៀនដ៏ល្អដំបូងបំផុតដែលអាចធ្វើឲ្យមនុស្សស្គាល់គោលដៅទៅរកភាពជោគជ័យ។ នេះជាលើកទីដំបូងក្នុងជីវិត ដែលខ្ញុំបានជាប់ក្នុងកម្មវិធីប្រកួតប្រជែងគំនិតពាណិជ្ជកម្ម Epic Incubator របស់អង្គការជំនួយពីប្រជាជនសហរដ្ឋអាមេរិក (USAID)។ សួរថា តើអ្វីទៅជាគន្លឹះនៃភាពជោគជ័យរបស់ខ្ញុំ? ចម្លើយគឺ ការបរាជ័យផ្ទួនៗរបស់ខ្ញុំមុនការប្រកួត សូម្បីប៉ុន្មានម៉ោងចុងក្រោយមុនការឡើងធ្វើបទបង្ហាញពីគំនិតផ្ដួចផ្ដើមពាណិជ្ជកម្មរបស់ខ្ញុំ ក៏ខ្ញុំនៅតែមើលឃើញកំហុសរបស់ខ្លួនឯងផុសឡើង ផ្លោតៗ នៅក្នុងខួរក្បាលរបស់ខ្ញុំជានិច្ច។ ខ្ញុំខ្លាចសព្វខ្លាចគ្រប់។ ខ្ញុំខ្លាចឆាក ខ្លាចភ្នែកមនុស្ស ខ្លាចមាត់មនុស្សពេបជ្រាយ ខ្លាចការបន្ទោសរបស់តួអង្គអាថ៌កំបាំងម្នាក់នៅក្នុងជម្រៅបេះដូងខ្ញុំ។ ខ្ញុំខ្លាចការបរាជ័យធ្វើឲ្យគ្រប់គ្នាក្នុងក្រុមខកចិត្ត។ យ៉ាងណាក៏ដោយ គន្លឹះនៃការយកឈ្នះលើភាពភ័យខ្លាចពិតជាមាន។ ១០នាទីមុនការប្រកួត នាខណៈដែលគ្រប់គ្នាកំពុងបង្ហាញពីគំនិតដ៏អស្ចារ្យ តួរលេខដ៏ធំគួរឲ្យស្ញប់ស្ញែង ខ្ញុំបែរជាបារម្ភពីអ្វីដែលខ្ញុំបានត្រៀមទុកកន្លងមក។ ៥នាទីមុនការឡើងធ្វើបទបង្ហាញ សំនួរមួយបានផុសឡើងក្នុងខួរក្បាលរបស់ខ្ញុំ។ “តើអ្វីដែលឯងកំពុងធ្វើនេះដើម្បីអ្វី? ដើម្បីអ្នកណា?” “ដើម្បីលុយ?” “ដើម្បីឈ្នះៗៗៗៗ?”។ ខ្ញុំគិតបន្តិច ព្យាយាមស្វែងរកចម្លើយពិតពីក្រោយអ្វីៗដែលខ្ញុំកំពុងធ្វើ។ “ដើម្បីអី?” ស្រាប់តែវិនាទីដែលក្រុមខ្ញុំត្រូវឡើងទៅលើទីលានប្រកួតដ៏ក្ដៅគគុកបានមកដល់។ គ្រប់គ្នាក្នុងក្រុមខ្ញុំបានដើរទៅមុនខ្ញុំអស់។ ខ្ញុំដើរឈ្ងោកទៅមុខយឺតៗ ហាក់ដូចឆាកនៅខាងមុខជាទីលានប្រហារ ដែលឡើងទៅគឺត្រូវតែស្លាប់តែមួយមុខប៉ុណ្ណោះអ៊ីចឹង។ “ដើម្បីកសិករ”! សម្លេងនេះបានបន្លឺឡើងយ៉ាងខ្លាំងពេញបេះដូងរបស់ខ្ញុំ។ “ដើម្បីប្រជាជនខ្មែរ!” វាស្រែកម្ដងទៀតក្នុងទ្រូងដ៏ក្ដៅងំមួយនេះ! មិនដឹងហេតុអីបានជាពាក្យនេះ ហាក់មានឥទ្ធិពលចំពោះខ្ញុំអីយ៉ាងនេះ។ វាហាក់ជំរុញខ្ញុំឲ្យជឿជាក់យ៉ាងខ្លាំងថា បើយើងធ្វើរឿងល្អ ដើម្បីជាប្រយោជន៍ដ៏ធំសម្រាប់….ប្រជាជនឯង តើខ្ញុំមានអ្វីត្រូវភ័យ? បើខ្ញុំកំពុងតែបង្កើតផ្លូវដើរលើទីវាលដ៏សោះកក្រោះContinue reading “ឆាក | ជីវិត”

ការិយាល័យ៖ របៀបផ្ទេរការងារទៅបុគ្គលិកជំនួសថ្មី

ពេញមួយជីវិតការងារ មនុស្សម្នាក់ៗតែងតែធ្វើការអភិវឌ្ឍខ្លួនឯង និងទទួលយកបទពិសោធន៍ថ្មីៗជានិច្ច។ តាមបទពិសោធន៍ និងទំលាប់ធ្វើការនៅការិយាល័យ ក្នុងការចាកចេញពីការងារមួយទៅតួនាទីថ្មី ឬទៅកន្លែងថ្មីទៀត អ្នកត្រូវធ្វើការផ្ដល់ដំណឹងទៅកាន់ប្រធានរបស់អ្នកមួយខែមុន សម្រាប់អ្នកធ្វើការនៅកន្លែងមួយលើសពីកំឡុងពេលសាកល្បងការងារ ឬ ពីរសប្ដាហ៍មុន សម្រាប់អ្នកធ្វើការក្នុងកំឡុងពេលសាកល្បងការងារ។ ជាទូទៅ ការសាកល្បងការងារគឺមានរយៈពេល ៣ខែប៉ុណ្ណោះ តែកន្លែងធ្វើការនីមួយៗមានគោលការណ៍ខុសៗគ្នា។ ជាទូទៅការចាកចេញទៅ តម្រូវឲ្យមានអ្នកថ្មីមកជំនួសតំណែងអ្នក ដូច្នេះអ្នកត្រូវមានតួនាទីក្នុងការផ្ទេរតួនាទី ឬបង្វឹកការងារទៅកាន់បុគ្គលិកថ្មីនោះ។ ដូច្នេះខាងក្រោមនេះ ជារបៀបវារៈសាមញ្ញមួយក្នុងការផ្ទេរការងារ។ ក្នុងការផ្ទេរការងារ អ្នកអាចបែងចែកការងារជាបីតំណាក់កាល៖ មួយខែមុនចាកចេញ កំឡុងពេលមួយខែចុងក្រោយ និងក្រោយចាកចេញពីការងារ។ មួយខែមុនពេលចាកចេញពីការងារ ក្រោយពេលដែលអ្នកដាក់ពាក្យចាកចេញពីការងារចាស់ ឬទទួលតំណែងថ្មី ប្រធានរបស់អ្នក ឬប្រធានផ្នែកធនធានមនុស្សនឹងប្រកាសស្វែងរកបុគ្គលិកថ្មីមកជំនួសតំណែងអ្នក។ ក្រោយពីមានអ្នកថ្មីមកជំនួសការងារអ្នកហើយ អ្នកត្រូវមានតួនាទីផ្ទេររាល់ការងារដែលអ្នកមានទាំងប៉ុន្មានទៅកាន់បុគ្គលិកថ្មី។ ក្នុងការធ្វើបែបនេះ អ្នកត្រូវមានបញ្ចីរាយតួនាទីធំ និងតួនាទីតូចៗប្រចាំថ្ងៃរបស់អ្នក។ ការធ្វើបែបនេះងាយស្រួលក្នុងការរៀបលំដាប់លំដោយ និងជួយឲ្យអ្នកអាចត្រួតពិនិត្រមើលថាអ្នកមិនបានភ្លេចចំនុចណាមួយឡើយ។ នេះជាចំនុចតូចៗដែលអ្នក “គួរ” ធ្វើ៖ ផ្ញើសារអេឡិចត្រូនិចស្វាគមន៍បុគ្គលិកថ្មី បញ្ជាក់ពីគោលបំណងក្នុងការផ្ទេរការងារទៅកាន់គេ ផ្ញើឯកសារពាក់ព័ន្ធនឹងអង្គភាព ឯកសារណែនាំដែលទាក់ទងនឹងការងារ និងណាត់ថ្ងៃ និងពេលវេលាណាត់ជួបដំបូង។ ថ្ងៃណាត់ជួប៖ ប្រគល់បញ្ជីការងារប្រចាំថ្ងៃដែលអ្នកបានរៀបចំទៅឲ្យគេ ពន្យល់ពីការងារនីមួយៗ គន្លឹះងាយៗ បទពិសោធន៍ខ្លីៗ តួនាទី ជំហ៊ានតូចៗតាំងពីការចាប់ផ្ដើមរហូតដល់បញ្ចប់ការងារនោះContinue reading “ការិយាល័យ៖ របៀបផ្ទេរការងារទៅបុគ្គលិកជំនួសថ្មី”

៣ វិធី-ចេញពីកន្លែងធ្វើការដោយសប្បាយចិត្ត

របៀបដែលអ្នកបញ្ចប់ការងារនៅក្នុងថ្ងៃនេះ អាចមានឥទ្ធិពលទៅលើការងារនៅថ្ងៃបន្ទាប់របស់អ្នក។ ដូច្នេះធ្វើដូចម្ដេចដើម្បីអាចដើរចេញពីកន្លែងធ្វើការដោយសប្បាយចិត្តបាន? នេះជាវិធី  ៣ ចំនុចដែលអ្នកអាចអនុវត្ត៖ រៀបគំរោងសម្រាប់ថ្ងៃស្អែក៖ ចំណាយពេលប៉ុន្មាននាទីនៅពេលល្ងាចគិតពីអ្វីដែលអ្នកត្រូវធ្វើនៅថ្ងៃស្អែក។ ធ្វើបែបនេះជួយអោយអ្នកចំណេញពេលវេលាបានច្រើននៅថ្ងៃបន្ទាប់។  ចំណាយពេលពីរបីនាទីគិតពីកិច្ចការល្អដែលអ្នកបានធ្វើថ្ងៃនេះ៖ មុនដើរចេញពីការិយាល័យទៅផ្ទះ អ្នកគួរសើរើឡើងវិញមួយភ្លែតនូវកិច្ចការដែលអ្នកធ្វើបានសម្រេច និងល្អប្រសើរនៅថ្ងៃនេះ។ ទោះបីជាថ្ងៃនេះមានការងារដែលមិនបានសម្រេចដូចការគ្រោងទុក តែការគិតនូវអ្វីដែលវិជ្ជមាន នឹងជួយឲ្យអ្នកមានអារម្មណ៍ល្អនៅថ្ងៃធ្វើការបន្ទាប់។  អរគុណមិត្តរួមការងារ៖ ទោះជាអ្វីដែលគេធ្វើជារឿងធំ ឬរឿងតូចប៉ុណ្ណាក៏ដោយ ការអរគុណ ធ្វើឲ្យអ្នក និងមិត្តរួមការងារមានអារម្មណ៍ល្អ។  បញ្ចប់ការងារពេញមួយថ្ងៃរបស់អ្នក ជាមួយនឹងរឿងល្អៗធ្វើឲ្យការងាររបស់អ្នកចាប់ផ្ដើមដោយសន្ទុះខ្លាំងក្លានៅថ្ងៃបន្ទាប់។ – ដំបូន្មានពីលោក Tim Hird ជានាយកប្រតិបត្តិនៃ Robert Half Management Resources។ ប្រភពអត្ថបទ៖ Business Insider បកប្រែនឹងកែសម្រួលដោយ៖ ឌីយ៉ា បេងឃ៍ អត្ថបទទាក់ទង៖ ពេលណាទើបសក្ដិសមក្នុងការគួរលាឈប់ពីការងារ? ជំហានផ្ដើមពាណិជ្ជកម្មដោយជោគជ័យ

ប្រវត្តិ​នៃ​វិស្វ​កម្ម​សំណង់​ស៊ីវិល

Archimedes បើសិនជាក្នុងសៀវភៅសិក្សាភាសាខ្មែរទូទៅគេសរសេរឈ្មោះគាត់ថា “ អាកស៊ីម៉ែត”

ប្រវត្តិ​មុខ​របរ​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល

(History of the civil engineering profession) See also: History of structural engineering វិស្វកម្ម​ គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​មនុស្ស​តាំងពី​កំណ​កំណើត​មនុស្ស​ជាតិ​មក​ម៉្លេះ។ ការ​អនុវត្ត​ដំបូង​បង្អស់​នៃ​សំណង់​ស៊ីវិល​ ប្រហែល​មាន​ចាប់​ពី ឆ្នាំ ៤០០០ និង ២០០០ នៃ​ពុទ្ធ​សករាជ នៅ​សម័យ​អេស៊ីប​បុរាណ និង មេសូប៉ូតាមា (អ៊ីរ៉ាក់​ពី​បុរាណ) នៅ​ពេល​ដែល​មនុស្ស​ចាប់​ផ្តើម​បោះ​បង់​ចរក​ភាព (ភាព​ពនេចរ​គ្មាន​ទិស​ដៅ) ដែល​ធ្វើ​ឲ្យ​មនុស្ស​ចេះ​រៀប​ចំ​រចនា​សម្ព័ន្ធ​ជម្រក​សម្រាប់​ជ្រក​កោន។ ក្នុង​កំឡុង​ពេល​នេះ ការ​ដឹក​ជញ្ជូនជា​ផ្នែកសំខាន់​មួយ​ ដែល​បាន​រីក​លូត​លាស់​ ហើយ​ដឹក​នាំ​ទៅ​ការ​អភិវឌ្ឍ​នៅ​កង់​វិល​ និង ទូក។ រហូត​មក​ទល់​សម័យ​ទំនើប​កាល​ពី​មុន​នេះ​ នៅ​តែ​មិន​មាន​ការ​វែក​ញែក​ច្បាស់​លាស់​នៅ​ឡើយ​រវាងផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល និង ផ្នែក​ស្ថាបត្យ​កម្ម។ រីឯ​អត្ថ​ន័យ​នៃ​ពាក្យ វិស្វ​កម្ម និង​ ស្ថាបត្យ​កម្ម ធ្លាប់​បាន​គេ​ប្រើ​ប្រាស់​ក្នុង​ន័យ​តែ​មួយ​ ទៅ​តាម​តំបន់​ផ្សេង​ៗ​ជា​ច្រើន ដែល​គេ​ហៅ​វិស្វករ​ និង ស្ថាបត្យ​ករ​ មាន​ភាព​ដូច​គ្នា។ សំណង់​ ពីរ៉ាមីត នៅ​ប្រទេស​អេស៊ីប (ប្រហែល​ព.ស ២៧០០ ដល់ ២៥០០) គឺ​ជា​សំណង់​ដំបូង​Continue reading “ប្រវត្តិ​មុខ​របរ​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល”

វិស្វកម្ម​សំណង់​ស៊ីវិល (Civil engineering)

វិស្វកម្ម​សំណង់​ស៊ីវិល គឺ​ជា​ការ​សិក្សា​ទៅ​លើ ជំនាញ​ផ្នែក​វិស្វកម្ម(professional engineering) ដែល​ទាក់​ទង​ទៅ​នឹងការ​រចនា ការ​សាង​សង់ និង ការ​ជួស​ជុល​ទៅ​លើ​ផ្នែក​រូប​សាស្ត្រ​ និង បរិស្ថាន​ធម្ម​ជាតិ​ រួម​បញ្ចូល​នូវ​ការ​ងារ​ផ្នែក​ផ្លូវ​ថ្នល់ ស្ពាន ប្រឡាយ ទំនប់ទឹក និង សំណង់​អគារ។ វិស្វ​កម្ម​សំណង់​ស៊ីវិល គឺ​ជា​វិជ្ជា​ដ៏​ចំណាស់ជាង​គេ​បំផុត​ក្នុង​ចំណោម​វិជ្ជា​វិស្វ​កម្ម​លើ​ពិ​ភព​លោក​នេះ បន្ទាប់​ពី​វិស្វកម្ម​យោធា (military engineering)។ មុខ​វិ​ជ្ជា​នេះ​ត្រូវ​បាន​ផ្តាច់​ចេញ​ពី​វិស្វកម្ម​យោធា។ ជាទូ​ទៅ​ វិស្វ​កម្ម​សំណង់​ស៊ីវិល មាន​បែង​ចែក​ចេញ​ជា​មុខ​វិជ្ជា​តូច​ៗទៀត ដែល​មាន​ដូច​ជា៖ វិស្វ​កម្ម​បរិស្ថាន (environmental engineering), វិស្វ​កម្ម​បច្ចេក​ទេស​ភូគព្ភ​សាស្ត្រ (geotechnical engineering)​, វិស្វ​កម្ម​រចនា​សម្ព័ន្ធ​សំណង់ (structural engineering), វិស្វ​កម្ម​ដឹក​ជញ្ជូន (transportation engineering), វិស្វ​កម្ម​នគរោបនីយ​កម្ម (municipal or urban engineering)​, វិស្វ​កម្ម​សម្ភារៈ​វិស្វកម្ម​ផ្នែក​ធន​ធាន​ទឹក (water resources engineering,materials engineering), វិស្វ​កម្ម​នា​វា (coastal engineering), ការ​វិភាគវិស្វកម្ម​ (surveying), និង វិស្វ​កម្ម​សំណង់Continue reading “វិស្វកម្ម​សំណង់​ស៊ីវិល (Civil engineering)”

ជំនាញ​សំណង់​ស៊ីវិល

មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ ជំនាញ​សំណង់​ស៊ីវិល   គោល​បំណង​នៃ​ការសិក្សា វិស័យ​សំណង់​ជា​ផ្នែក​មួយ​ដែល​ខ្វះ​មិន​បាន​នៅ​ក្នុង​សង្គម ពី​ព្រោះ​ប្រទេស​នីមួយៗ​តែង​តែ​មាន​សំណង់ គេហដ្ឋាន​ រោកចក្រ សាលារៀន មន្ទីរពេទ្យ ផ្លូវ​ថ្នល់ ស្ពាន លូ និង សំណង់​ធារាសាស្ត្រ​ ព្រម​ទាំង​សំណង់​អគារ​ផ្សេងៗទៀត​ជា​ច្រើន។ ប្រទេស​កម្ពុជា​យើងស្ថិត​ក្នុង​លក្ខណៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ដូច្នេះយើង​ត្រូវ​ការ​ធន​ធាន​មនុស្សក្នុង​ស្រុក​ផ្នែក​បច្ចេក​ទេស​ជា​ចាំ​បាច់​ជៀស​វាង​ការ​ជួល​អ្នក​បច្ចេក​ទេស​មក​ពី​ខាង​ក្រៅ ដែល​បណ្តាល​ឲ្យ​ខាត​បង់​ថវិកាជាតិច្រើន។ ដូចនេះ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ពិសេស​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​ គឺ​ជា​កត្តា​ចាំ​បាច់​មួយ​ដែល​ចូល​រួម​ចំណែក​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចំរើន។ អត្ថ​ប្រយោជន៍​នៃ​ការ​សិក្សា​ក្នុង​ មហា​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​ ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល​ទាំង​អស់​និង​អាច​ទទួល​បាន​នូវ​ ចេះ​ធ្វើ​ពិសោធន៍​ដី គណនា​លទ្ធ​ភាព​ទ្រទ្រង់​​របស់​គ្រឹះ និង ចំនួន​សសរ​គ្រឹះ​ដែល​ត្រូវ​ប្រើ​ប្រាស់ ដើម្បី​អាច​ប្រឈម​ទៅនឹងទម្ងន់​សង្កត់​របស់​សំណង់​ខាង​លើ។ សមត្ថ​ភាព​ក្នុង​ការ​គិត​ទុក​ជា​មុន​នូវ​សម្រុត​របស់​អគារ​ទំនប់​ដែល​កើត​ពី​ទម្ងន់​សង្កត់​របស់​វា​ក្រោយ​ពី​បាន​សាង​សង់​រួច។ សមត្ថ​ភាព​ក្នុង​ការ​គណនា​គ្រឿង​បង្គុំ​សំណង់​ដែល​ធ្វើ​អំពី ឈើ​ លោហៈ ឬពី​បេតុង​សរសៃ​ដែក​។ ឧទាហរណ៍​៖ សម្រាប់​អគារ​ពាណិជ្ជ​កម្ម​ខ្ពស់​មួយ ថើ​តើ​យងើ​ត្រូវ​ធ្វើ​ធ្នឹម និង​សសរ​នៅ​តាម​ជាន់​នីមួយៗ ទំហំ​ប៉ុន្មាន ហើយ​ត្រូវ​ប្រើ​បេតុង ដែល​មានកម្លាំង​រឹង​មាំ​ប៉ុន្មាន MPa ។ សមត្ថ​ភាព​ក្នុង​ការ​ប៉ាន់​ប្រមាណគម្រោង​ចំណាយ​លើ​អគារ, ការ​ដេញ​ថ្លៃ។ សមត្ថ​ភាព​ក្នុង​ការ​រៀប​ចំការ​ដ្ឋាន​ និង ដឹង​ជាមុន​នូវ​រយៈ​ពេល​នៃ​ការ​សាង​សង់​ ព្រម​ទាំង​អាច​គ្រប់​គ្រង​លើ​ការ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​ឲ្យ​សម​ស្រប​ទៅ​នឹង​ទំហំ​ការ​ងារ​ដែល​ធ្វើឲ្យ​គម្រោង​សាង​សង់​នី​មួយ​ៗ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​រលូនតាមផែន​ការ និង ចំណេញ​ថវិកា។ សមត្ថ​ភាព​ក្នុង​ការ​រៀប​ចំ​ប្រព័ន្ធ​ទឹកContinue reading “ជំនាញ​សំណង់​ស៊ីវិល”

សិក្ឋា​សាលាស្តីពី​ការអភិវឌ្ឍ​ក្រុម​ការ​ងារ និង វិធី​ដោះ​ស្រាយ​បញ្ហា

សួស្តី​អ្នក​អាន​ទាំង​ឡាយ, សប្តាហ៍​ក្រោយ​នេះ មជ្ឍ​មណ្ឌល​ជីវិត​ថ្មី​ នៅ​ទួល​ស្វាយ​ព្រៃ​ ២ នឹង​ផ្តល់​ជូន​នូវ​សិក្ខា​សាលា​ឥត​គិត​ថ្លៃ​ស្តី​ពី​ជំនាញ​គ្រប់​គ្រង។ លោក​ ខូលីន ប្រមលី ជា​អ្នក​គ្រប់​គ្រង​ជំនួញ​ និង​ ជា​អ្នក​គ្រប់​គ្រង ដែល​បានចូល​និវត្តន៍​ជាមួយ​បទពិសោធន៍​ការងារ​អស់​រយៈ​ពេល​ជាង​ ៣០​ឆ្នាំ​ទៅ​ហើយនោះ នឹងធ្វើ​បទ​បង្ហាញ​អំពី​៖ “ការអភិវឌ្ឍ​ក្រុម​ការងារ និង វិធី​ដោះ​ស្រាយ​បញ្ហា” អ្នក​គ្រប់​គ្រង​ទាំង​ឡាយ ត្រូវ​ការ​យល់​ដឹង​ពី​របៀប​អភិវឌ្ឍ​បុគ្គលិក​ និង សមាជិក​ក្រុម​របស់​គេ ហើយ​គ្រប់​អ្នក​គ្រប់​គ្រង​ទាំង​អស់​ត្រូវ​ការ​ដឹង​ផង​ដែរ​នូវ​របៀប​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​ស្ថាប័ន​របស់​គេ​ដោយ​មាន​ទំនុក​ចិត្ត​ខ្ពស់​។ ប្រសិន​បើ​អ្នក​ជា​អ្នក​គ្រប់​គ្រងម្នាក់ ឬ អ្នក​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​អ្នក​គ្រប់​គ្រង​នោះ នោះ​សិក្ខា​សាលា​នេះ​ពិត​ជា​សក្តិ​សម​សម្រាប់​អ្នក។ កាលបរិច្ឆេត៖ ថ្ងៃ អង្គារ ទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១១ ពេល​វេលា៖ ៥៖៣០ ល្ងាច ដល់ ៧៖៣០ល្ងាច វាគ្មិន៖ លោក ខូលីន ប្រមលី (ម្ចាស់​ជំនួញ​ជនជាតិ​អូស្ត្រាលី និង​ ជាអ្នក​គ្រប់​គ្រង) តម្លៃ៖ ឥតគិត​ថ្លៃ ទីតាំង៖ ផ្ទះលេខ ៣០B ផ្លូវលេខ ៣១៨Continue reading “សិក្ឋា​សាលាស្តីពី​ការអភិវឌ្ឍ​ក្រុម​ការ​ងារ និង វិធី​ដោះ​ស្រាយ​បញ្ហា”

មុខព្រួញ​ទីផ្សារ

Target Market                 យុទ្ធ​សាស្ត្រ​ទី​ផ្សារ​ក្នុង​ការ​កំណត់​ផលិត​ផល តម្លៃ ទីតាំង និង ការ​ផ្សព្វ​ផ្សាយ​គឺ​មិន​ត្រូវ​រៀប​ចំគម្រោង​ដាច់​ដោយ​ឡែក​ពីគេ​នោះឡើយ។ អ្នក​វិភាគ​ទី​ផ្សារតែង​តែ​មើល​ទៅ​លើ​កត្តា​ទាំង​ ៤នេះជានិច្ច​។ ការ​រួម​បញ្ចូល​គ្នា​នៅ​កត្តា​ទាំង​ ៤ របស់​ទី​ផ្សារ​នេះ គេ​ហៅ​ថា សមាសភាព​ទី​ផ្សារ។ ធាតុ​ទាំង​ឡាយ​របស់​សមាសភាព​ទី​ផ្សារ​គឺ​សំដៅ​ទៅ​លើ​អតិ​ថិ​ជន។ ដើម្បី​អាច​អភិវឌ្ឍ​នូវ​សមាសភាព​ទី​ផ្សារ​ដ៏​ជោគ​ជ័យ​មួយ​បាន ជាដំបូង​អ្នក​ស្រាវ​ជ្រាវ​ត្រូវ​សួរ​សំនួរ​សំខាន់​ចំនួន​ពីរ​គឺ៖ តើ​អ្នក​ណា​ជា​អ្នក​ទិញ​ផលិត​ផល​នេះ? តើ​​សក្តានុពល​ក្នុង​ការ​លក់​ផលិត​ផល​នេះគឺ​ជាអ្វី​?​ ក្រុម​អតិថិ​ជន ជា​អ្នក​ដែល​ប្រហែល​ជា​នឹង​ទិញ​ផលិត​ផលនោះ គេ​ហៅ​ថា មុខ​ព្រួញ​ទី​ផ្សារ។ ក្រុម​ហ៊ុន​តម្រង់​សមត្ថ​ភាព​ទី​ផ្សារ​របស់​ខ្លួន​សំដៅ​ទៅ​ក្រុម​អតិ​ថិ​ជន​ដែល​មាន​សក្តា​នុពល​នេះឯង ដែល​បង្កើត​នូវ​មុខ​ព្រួញ​ទី​ផ្សារ​នេះ​បាន។ នៅ​ពេល​ដែល​អ្នក​ស្រាវ​ជ្រាវ​ទី​ផ្សារ​បាន​សិក្សា​ដឹង​ជាក់​ពី​មុខព្រួញ​ទី​ផ្សារ​ដែល​ពួកគេ​ចង់​ទាក់​ទាញ​យករួច​ហើយ នោះ​ក្រុម​ហ៊ុន​អាច​បង្កើត​នូវ​សមាសភាព​ទី​ផ្សារ​បាន​សម​ស្រប​ទៅ​លើ ផលិត​ផល តម្លៃ ទី​តាំង និង​ ការ​ផ្សព្វ​ផ្សាយ​បាន។ ក្រុម​ហ៊ុន​ព្យាយាម​ផ្គូរ​ផ្គង​ឲ្យ​ត្រូវ​នឹង​តម្រូវ​ការ​របស់​អតិ​ថិ​ជន ឬ ទាក់​ទាញ​ចិត្ត​របស់​អ្នក​ទិញ​ឲ្យ​ចង់​បាន​ផលិត​ផល​ដែល​ក្រុម​ហ៊ុន​ផ្តល់​ឲ្យ។ ឧទាហរណ៍៖ ប្រសិន​បើមុខ​ព្រួញ​ទី​ផ្សារ​គឺ​ជា​វ័យ​ជំទង់​ដែល​មាន​ជីវភាព​ធូរ​ធារ​ នោះ​សមាសភាព​ទី​ផ្សារ​អាច​នឹង​មាន​ដូច​ខាង​ក្រោម​នេះ៖ ផលិត​ផល៖ ខោ​ខូយប៊យ តម្លៃ៖ ស្រប​តាម​តម្លៃ​ទី​ផ្សារ ទីតាំង៖ ហាង​លក់​សម្លៀក​បំពាក់ ផ្សព្វ​ផ្សាយ៖ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​តាម “កម្មវិធី​តន្រ្តី​សម័យ” តាម​ស្ថានីយ៍វិទ្យុ សមាសភាព​ទីផ្សារ​ដ៏​ជោគ​ជ័យ​មួយ​គឺ​អាស្រ័យ​ទៅ​លើការ​សិក្សា​ពី​អតិ​ថិ​ជន និង ចំនូល​ចិត្ត​នៃ​ការ​ទិញ​របស់​ពួកគេ ដែលទាំង​អស់​នេះ​បាន​មក​ពីការ​ស្រាវ​ជ្រាវ​ទី​ផ្សារ ក៏​ដូចជា​ការ​កត់​សម្គាល់​ដែល​ត្រឹម​ត្រូវ​ចំពោះ​មុខព្រួញ​ទីផ្សារ​ផង​ដែរ។ យុទ្ធ​សាស្ត្រ​នៃ​ផលិត​ផលContinue reading “មុខព្រួញ​ទីផ្សារ”

ចំនុចសំខាន់ទាំង ៤ របស់ផ្នែកទីផ្សារ

                ការពិញ ការ​លក់ ការ​ស្រាវជ្រាវទីផ្សារ ការ​ដឹកជញ្ជូន ការ​ស្តុកទុកទំនិញ ការផ្សព្វ​ផ្សាយ ទាំងនេះ​គឺជាផ្នែក​ដ៏​ស្មុគ​ស្មាញ​មួយ​របស់​ផ្នែក​ពាណិជ្ជ​កម្ម ដែល​គេ​ហៅ​ថា ផ្នែក​ទី​ផ្សារ។ ន័យ​សាមញ្ញ​របស់​ផ្នែក​ទី​ផ្សារ​គឺ​ ជា​បំលាស់​ទីនៃ​ផលិត​ផល​ និង​ សេវាកម្ម​ពី​ឧស្សាហករទៅ​កាន់​អតិ​ថិ​ជន​ ក្នុង​គោល​បំណងបំពេញ​ចិត្ត​របស់​អតិ​ថិ​ជន​ ព្រម​ទាំង​សម្រេច​គោល​ដៅ​របស់​ក្រុម​ហ៊ុន​​។ ផ្នែក​ទី​ផ្សារ​ អាច​ចែក​ជា​បួន​ចំនុច​សំខាន់ៗ​ដែល​គេ​ស្គាល់​ជាទូ​ទៅ​ជា Four P’s: Product (ផលិតផល) Price (តម្លៃ) Placement (ទីតាំង) Promotion (ផ្សព្វ​ផ្សាយ) ចំនុច​នីមួយៗ​ដើរ​តួ​សំខាន់​ចំពោះ​ភាព​ជោគ​ជ័យ ឬ បរាជ័យរបស់​ដំណើរ​ការ​ទី​ផ្សារ​។ ផលិតផល​នៃទី​ផ្សារ​ សំដៅ​លើ​ទំនិញ​ ឬ​សេវា​កម្ម​ ដែល​ក្រុម​ហ៊ុន​ចង់​លក់​។ ជានិច្ច​កាល​វា​រួម​បញ្ចូល​ទាំង​ស្រាវ​ជ្រាវ និង អភិវឌ្ឍ (R & D) នៃ​ផលិត​ផល​មួយ ស្រាវ​ជ្រាវ​ពី​សក្តា​នុពល​ទី​ផ្សារ វិភាគ​លើ​ផលិត​ផល​ដើម្បី​ដឹង​ពី​គុណ​ភាព និង ណែ​នាំ​ផលិត​ផល​ទៅ​កាន់​ទី​ផ្សារ។ អ្វី​ដែល​ក្រុម​ហ៊ុន​ត្រូវ​គិត​គូរ​បន្ទាប់​មក​ទៀត​នោះ​គឺ តម្លៃ របស់​ផលិត​ផល​។ តម្លៃ​របស់​ផលិត​ផល​មាន​បីគឺ តម្លៃ​ក្រោម​ទី​ផ្សារ តម្លៃ​ស្មើរ​ទី​ផ្សារ និង តម្លៃ​លើ​ទី​ផ្សារ ដែល​យើង​អាច​ដឹង​បាន​តាម​រយៈ​តម្លៃ​ទំនិញ​របស់​ក្រុម​ហ៊ុន​ប្រកួត​ប្រជែង​ផ្សេង​ទៀត។Continue reading “ចំនុចសំខាន់ទាំង ៤ របស់ផ្នែកទីផ្សារ”