ខួបឆ្នាំទី ៩ នៃប្លុកនេះ

ធ្មេចបើកៗ ឥឡូវ ៩ឆ្នាំបាត់ទៅហើយ។ ខ្ញុំចាំបានថា មុនហ្នឹងឈានដល់ប្លុកមួយនេះ ខ្ញុំបានលុបប្លុកចោលអស់ ៤ ប្រាំទៅហើយ។ ឈ្មោះប្លុកដំបូងរបស់ខ្ញុំគឺ មូលមិត្តសិក្សា ហើយក្រៅពីនេះ នៅមានប្លុកមួយពីរទៀតដែលជាប្លុកសំងាត់ លាក់បាំងមិនបង្ហាញឲ្យគេអាន។ គិតទៅ សម័យឥឡូវគេប្រែប្រួល អ្វីៗងាយស្រួលជាងមុន គេចូលចិត្តវីដេអូ សារខ្លីៗ ឬអានតែចំណងជើងក៏ឈប់ទៅ។ ខ្ញុំនៅតែយល់ថា ការសរសេរបែបបុរាណរបស់ខ្ញុំនៅតែមានអត្ថន័យម្យ៉ាងសម្រាប់ខ្លួនឯង។ ពេលខ្លះពិភពលោកប្រែប្រួល តែយើងមិនចាំបាច់ប្រែប្រួលក៏បាន ព្រោះថាយើងអាចរស់នៅ ធ្វើអ្វីសម្រាប់ខ្លួនយើង យើងមិនចាំបាច់រត់តាមអ្នកដទៃ។ មិនយូរមិនឆាប់ អ្នកដែលមានចំណង់ចំណូលចិត្តដូចខ្ញុំ អាចនឹងស្វែងរកកន្លែងមួយដែលគេពេញចិត្ត។ ស៊ូៗ ប្លុក DiaNote! អបអរសាទរខួបទី ៩ឆ្នាំ ជាមួយការចូលទស្សនា ឬអាន ១៨៤,៦៥៩ ដង ។ ខួបលើកទី ៦ ឆ្នាំ ខួបលើកទី ១ ឆ្នាំ