ប័ណ្ណឥណពន្ធ Vs. ប័ណ្ណឥណទាន និង កាស​ & ក្រដាស​ប្រាក់

ផ្នែក​ទី ២ ឧបករណ៍​ទូ​ទាត់ ១. មូល​ប្បទាន​ប័ត្រ (Cheque, Check) ២. ផល​ប័ត្រ​ពាណិជ្ជ​កម្ម (Commercial paper) ៣. ការ​ផ្ទេរ (Transfer) ៤. ប័ណ្ណឥណពន្ធ និង ប័ណ្ណឥណទាន (Debit Card & Credit Card) ៥. កាស​ និង​ ក្រដាស​ប្រាក់ (Coins & Bank notes) ———————————– ៤. ប័ណ្ណ​ឥណ​ពន្ធ និង​ប័ណ្ណ​ឥណ​ទាន (Debit Card & Credit Card) •ប័ណ្ណ​ឥណ​ពន្ធ (Debit Card or Bank Card)៖ ត្រូវ​បាន​ចេញ​ដោយ​គ្រឹះ​ស្ថាន​ធនាគារ​ឲ្យ​អ្នក​កាន់​ប័ណ្ណ​ដែល​ត្រូវ​ដាក់​ជាមុន និង​អនុញ្ញាត​ឲ្យធ្វើការ​ទូ​ទាត់​តាមរយៈ​ប័ណ្ណ​នោះ​ នូវ​រាល់​ការ​ចំណាយ​របស់​ខ្លួន ឬ ដក​សាច់​ប្រាក់​ពី​ក្នុង​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ​ (ATM: Automated Teller Machine) របស់​ធនាគារ។ ការ​ប្រើ​ប្រាស់​មិន​សូវ​ទូ​លំទូលាយ​ទេ។ ធនាគារ​ខ្លះ​បាន​ចេញ​ប័ណ្ណ​ប្រភេទ​នេះ​ ដោយ​គួប​ផ្សំ​នឹង​គណនី​សំចៃ។ •ប័ណ្ណ​ឥណ​ទាន (CreditContinue reading “ប័ណ្ណឥណពន្ធ Vs. ប័ណ្ណឥណទាន និង កាស​ & ក្រដាស​ប្រាក់”

មេរៀន​ដែល​នឹង​ដាក់​ជូន​ឆាប់​ៗនេះ!

មាតិ​កាមេរៀន​៖ ការ​រៀប​ចំ​សភា​ផាត់​ទាត់​មូល​ប្ប​ទាន​ប័ត្រនៅ​កម្ពុជា ផ្នែក​ទី ១៖ ប្រតិបត្តិ​ការ​សំខាន់​ៗដែល​ពាក់​ព័ន្ធ​នឹង​បទ​ពិសោធន៍​នៃ​កា​រទូទាត់​ ការ​គ្រប់​គ្រង​គណនី​រាជ​រដ្ឋា​ភិ​បាល ការ​គ្រប់​គ្រង​គណនី​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅធនាគារជាតិ​នៃ​កម្ពុ​ជា ការ​បង់​ពន្ធ​គយ និង​រដ្ឋាករ ការ​បង់​ចំនូល​កូតា​របស់​ក្រសួង​ពាណិជ្ជកម្ម​ ការ​ផ្ទេរ​ប្រាក់​រតនា​គារ​ជាតិ ការ​ដេញ​ថ្លៃ​ប័ណ្ណ​រតនា​គារ   ផ្នែក​ទី ២៖ ឧបករណ៍​ទូទាត់ មូល​ប្បទាន​ប័ត្រ (Cheque, Check) ផល​ប័ត្រ​ពាណិជ្ជ​កម្ម (Commercial paper) ការ​ផ្ទេរ (Transfer) ប័ណ្ណឥណពន្ធ និង ប័ណ្ណឥណទាន (Debit Card & Credit Card) កាស​ និង​ ក្រដាស​ប្រាក់ (Coins & Bank notes)   ផ្នែក​ទី ៣៖ ទិដ្ឋភាព​រួម​នៃ​សភា​ផាត់​ទាត់​កម្ពុ​ជា ផ្នែក​ទី ៤៖ កិច្ច​ដំណើរ​ការ​សភា​ផាត់​ទាត់   អត្ថបទ​ទាក់​ទង រូបិយវត្ថុ និង អតិផរណា (nadianote.wordpress.com) សញ្ញាណទូទៅContinue reading “មេរៀន​ដែល​នឹង​ដាក់​ជូន​ឆាប់​ៗនេះ!”

ការគ្រប់គ្រងធនាគារ

Bank Management  គោលបំណង (Purpose) យល់ពីមុខងារ តួនាទី និង សារសំខាន់របស់ធនាគារ ជំរុញការអភិវឌ្ឍន៍ប្រពន្ធ័ធនាគារ និងសេវារបស់វាដើម្បីឱ្យប្រជាជនមានការជឿទុកចិត្ត បង្កើនប្រសិទ្ធភាពគ្រប់គ្រងធនាគារដែលនឹងបង្កើនការវិនិយោគ និង ជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆក់ឱកាសប្រើប្រាស់ទុនឱ្យអស់លទ្ធភាព (ផ្តល់ឥណទាន ឬវិនិយោគ) ដើម្បីបង្កើនទិន្នផល ជំរុញការប្រមូលប្រាក់សន្សំ នាំឱ្យអ្នកសន្សំទទួលបានប្រាក់កំរ៉ៃការប្រាក់ ពង្រីកសាខាឱ្យបានធំទូលំទូលាយ ទាំងទីក្រុង និង ជនបទ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់ការសន្សំ ដើម្បីជំរុញការប្រើប្រាស់ទុនក្នុងស្រុកឱ្យអស់លទ្ធភាព នាំឱ្យឈររឹងមាំដោយខ្លួនឯងក្នុងការអភិវឌ្ឍន៍។ ឈានទៅធ្វើសកលភាវូបនីយកម្មក្នុងវិស័យធនាគារ