អង្គការសេដាក (CEDAC)

ចក្ខុវិស័យនិងបេសកកម្ម សេដាកមានចក្ខុវិស័យចង់បានសង្គមកម្ពុជាមួយដែលគ្រួសារកសិករមានជីវភាពធូរធារមានការសហការគ្នាទៅវិញទៅមកយ៉ាងរឹងមាំ មានសិទ្ធិនិងអំណាចក្នុងការកំណត់ជោគវាសនាដោយខ្លួនឯងព្រមទាំងដើរតួរនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ស្បៀអាហារប្រកបដោយសុវត្ថិភាពដល់សង្គមទាំងមូល ។ សេដាកមានការបេ្តជ្ញាចិត្តខ្ពស់ក្នុងការធ្វើការដើម្បីបង្កើនគុណភាពជីវិតរបស់គ្រួសារកសិករនិងអ្នកបរិភោគតាមរយៈការអភិវឌ្ឍន៍កសិកម្មជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិនិងសហគ្រាសកសិកម្ម ដែលមានការទទួលខុសត្រូវចំពោះសង្គម។ បេសកម្មរបស់ សេដាក កសាងសមត្ថភាពកសិករ និងអង្គការកសិករដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរស់នៅ និងសហគមន៍របស់ពួកគេ។ សម្របសម្រួលសហគមន៍ជនបទក្នុងការទទួលបាននូវពត៌មាន,សេវាកម្មនិងធនធានដើម្បីកែលម្អសេដ្ឋកិច្ចគ្រួសារ និងដើម្បីការអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្តរភាព។ ជំរុញឱ្យអ្នកបរិភោគទទួលបាននូវស្បៀង អាហារប្រកបដោយសុវត្ថិភាព។ គាំទ្រការអភិវឌ្ឍន៍ដោយមានការចូលរួមនិងកសាងឱ្យមានបរិយាកាសអភិបាលកិច្ចល្អដើម្បីអភិវឌ្ឍន៍កសិកម្មលក្ខណៈគ្រួសារនៅកម្ពុជា។ ប្រវត្តិនៃអង្គការសេដាក មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(អង្គការសេដាក)ជាអង្គការដែលធ្វើការឈានមុខគេផ្នែកកសិកម្មសរីរាង្គ និងការអភិវឌ្ឍន៍ជនបទ។ សេដាកបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ ១៩៩៧ ដោយមានការគាំទ្រដំបូងពីអង្គការបារាំងមានឈ្មោះថា ហ្គ្រេត (GRET)។មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងដើម្បីធ្វើការងារអភិវឌ្ឍន៍ផ្នែកកសិកម្មជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិ និង ដើម្បីជម្រុញចលនាសហការនិងការជួយគ្នាទៅវិញទៅមកនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជាតាមរយៈការផ្តល់សេវាកម្ម ផ្សព្វផ្សាយពីកសិករទៅកសិករ ការបណ្តុះបណ្តាលផ្តល់គំនិតថ្មី ការគាំទ្រការគ្រប់គ្រងអង្គការកសិករ និងការផ្សព្វផ្សាយព័ត៌មាន។សេដាកបានក្លាយជាអ្នកឯកទេសដែលផ្តល់ចំណេះដឹងផ្នែកកសិកម្មសរីរាង្គការផ្សព្វផ្សាយគំនិតថ្មីនិងការគាំទ្របង្កើតក្រុមកសិករ។ រហូតមកដល់ ឆ្នាំ ២០១៤ នេះ សេដាកមានបុគ្គលិកចំនួនជាង ២៧៧នាក់ (ស្រ្តី ៦៣នាក់) កំពុងធ្វើការជាមួយសេដាក (បុគ្គ លិកចំនួន ២២២នាក់ ឬ ៨៣% ធ្វើការជាបុគ្គលិកបច្ចេកទេស និងបុគ្គលិក ៥៥នាក់ ឬ ១៧% ជាបុគ្គលិករដ្ឋបាល ឬជំនួយការ)។​ សេដាក បាននឹងកំពុងធ្វើការយ៉ាងសកម្មនៅក្នុងភូមិចំនួនប្រមាណ ៧,២០០ភូមិ​Continue reading “អង្គការសេដាក (CEDAC)”