អារម្មណ៍ថ្ងៃនេះ

សំណេរនេះគ្រាន់តែជា​អារម្មណ៍ដ៏តូចមួយ​របស់​ខ្ញុំ អារម្មណ៍ដ៏តូច​ដែល​ប្រៀប​ដូច​នឹង​ទឹក​មួយ​តំណក់ ស្រុក់​ចុះ​ដល់​ផ្ទៃ​សាគរកាលណាក៏​បង្កើត​បាន​ជា​រង្វង់​ធំទៅៗពី​ចំណុចប៉ះ រួច​ក៏​រលាយ​ទៅវិញបាត់​តាម​កាល។ ថ្មីៗនេះខ្ញុំ​មាន​អារម្មណ៍​ប្រៀប​បីដូចខ្លួនឯង ជា​កូន​ចាបមួយដែល​ដល់​វ័យ​ត្រូវ​ហោះ​ទទះ​ស្លាបចេញពីសំបុក ដើរហើរត្រាច់​ទៅដល់ទីថ្មី ដែលខ្ញុំអាច​ឈរជើងមាំបាន។ ចេះរកចំនី ហើយក៏​ត្រូវគិតគូរថា​ចំនួនប៉ុណ្ណា​ដែល​ខ្ញុំ​ត្រូវ​រក​មក​បំពេញក្រពះ ត្រូវ​រក​ទុក​ស្រគួរពេលអត់ដែរទេ ត្រូវការ​អ្វីខ្លះមកការពារភាពរងារញ័រញាក់ ឬត្រូវការ​អ្វីមក​ធ្វើ​ឲ្យ​កក់​ក្ដៅ។ ពេល​ដែល​មានគូហើយ ក៏ចេះតែគិតតទៅទៀតថា គូរនេះអាច​នឹង​ហើរទៅណាឆ្ងាយពីខ្ញុំដែរទេ។ អាចនឹងមានគ្រោះកាច​មក​បន្លាច ឬ​ឆក់គេចេញពីទ្រូងដែរឬទេ។ មានច្រើនណាស់ គិតមិនចេះចប់។ ពេលខ្ឡះការគិត ខ្នាញ់ស្អប់ ច្រណែន ក៏​បង្កើត​ជាភាពរឹងមាំ គិតថា​បើ​គ្មានគេខ្ញុំត្រូវរស់យ៉ាងម៉េច ត្រូវ​ធ្វើយ៉ាងណាដើម្បី​ក្លាយជា​បក្សីដែលរស់ មិន​មែន​បក្សី​ដែល​តែលតោល គ្មានសំបុក គ្មានអាហារ​ច្រកក្រពះ។ ភាពភ័យខ្លាច ធ្វើឲ្យខ្ញុំរឹងមាំ ភាពរឹងមាំធ្វើឲ្យខ្ញុំចេះគិតគូរ ការចេះគិតគូរធ្វើឲ្យខ្ញុំ​ក្លាយជា​មនុស្ស​ម្នាក់​ដែល​បង្កើត​សម្មិទ្ធិផលសម្រាប់ជីវិត។ ប្រហែលអ្នកអាន​អាចនឹងមិនយល់ តែខ្ញុំសូម​សរសេរ​អារម្មណ៍មួយនេះ​សម្រាប់​ខ្លួនឯងទៅចុះ។

សុបិនស្នេហា

(ហាម​ក្មេង​ក្រោម​អាយុ 18ឆ្នាំអាន) ខ្ញុំ​កំពុង​គេង​លក់​នៅ​លើ​ពូក​ដ៏​ទន់​ល្មើយ​ក្នុង​ផ្ទះ​របស់​ខ្ញុំ ស្រាប់​តែ​មាន​បបូរ​មាត់​ដ៏​​ទន់​មួយ​បាន​មក​ប៉ះ​ថ្ងាស​របស់​ខ្ញុំ។ ហ៊ើយ! មិន​ដឹង​គេ​មក​គេង​មើល​មុខ​ខ្ញុំ​តាំង​ពី​អង្កាល់​ទេនេះ។ ភ្នែក​ខ្ញុំ​ស្រវាំង​តិចៗ ព្រោះ​ទើប​តែ​ភ្ញាក់​ពីគេង យល់​សភាព​នៅ​ជុំ​វិញ​ប្រែ​ជា​ពណ៌​ស​ស្រអាប់​ដូច​ផ្សែង​ភ្លើង​ដែល​ទើប​នឹង​រលត់ នៅ​ជុំ​វិញ​ប្រាណ។ គ្រាប់​យ៉ាង​ប្រព្រិត្តិ​ទៅ​ក្នុង​រយៈ​តែ​មួយ​រំពេច​តែ​ប៉ុណ្ណោះ តែ​មួយ​ពព្រិច​នេះ​បាន​ថត​ជាប់​នៅ​ក្នុង​កែវ​ភ្នែក​ទាំង​គូរ​របស់​ខ្ញុំ នៅភ័ក្ត្រ​ស្រទន់​សំលឹង​មក​ខ្ញុំ​ទាំង​ញញឹម គេ​យក​ដៃ​មក​កៀស​សក់​ក្បាល​ខ្ញុំ ហើយ​ថើប​បបូរ​មាត់​ខ្ញុំ​យ៉ាង​ស្រាលម្តង​ទៀត។ ខ្ញុំ​គិត​ថា​មិន​មែន​ជា​ការ​ពិត​ទេ​ដឹង តែ​មិន​មែន​ទេ ព្រោះ​ខ្ញុំ​កំពុង​គេង​កើយ​ដៃគេ គេ​សម្លឹង​មក​ខ្ញុំ​ឥត​ដាក់។ ខ្ញុំ​ចង់​ស្ទុះ​ទៅ​ថើប​ញក់​ញីរ​គេ​ឲ្យ​សម​ចិន្តា​ដែល​នឹក​គេ​ពន់​ពេកនោះ តែ​នឹក​មិនហ៊ាន ណាមួយ​ដោយ​ខ្មាស​អៀន​ជា​ធម្ម​ជាតិ​របស់​ខ្ញុំ​ស្រាប់​ផង ខ្ញុំ​បាន​ត្រឹម​តែ​ធ្វើ​ភ្នែក​ព្រឹមៗរួច​បិត​កែវ​ចរណៃ​ទាំង​គូរ​​នៅ​លើ​រង្វង់​ដៃ​របស់​គេ។ មិន​ចង់​ក្រោក​សោះ! យី! មើលចុះ នៅ​ខា​ងក្រៅ​ផ្ទះខ្ញុំ មាន​សុទ្ធ​តែ​មនុស្ស​កំពុង​លេង​សើច​ក្អាក​ក្អាយណាស់ សម្លេង​កម្សាន្ត​របស់​ជន​ទាំង​ឡាយ​នោះ​បាន​រសាត់​ចូល​មក​តាម​ទ្វារ​ផ្ទះ និង​បង្អួច​ដែល​បើក​ចោល ស្របជាមួយ​នឹង​ជំនោរ​ដ៏​កក់​ក្តៅ​នាគិម្ហៈ​រដូវ។ គេ​និយាយ​ពាក្យ​ស្អី​មិន​ដឹង​ទេ តែ​ត្រចៀក​ខ្ញុំ​ដូច​ស្តាប់​មិន​សូវ​បាន​សោះ លឺ​តែ​សម្លេង​ស្រាល​ស្រទន់​កាត់​​ត្រចៀក​ទាំង​គូរ​ រួច​រសាត់​ចេញ​ទៅ​តាម​មាត់​បង្អួច​ដែល​នៅ​ជាប់​គ្រែនោះបាត់ទៅ។ នេះ​ជារូបភាព​ដែល​ខ្ញុំបាន​ថតទុក ជារូបភាព​ដែល​មាន​ជីវិត ហើយ​ខ្ញុំ​ក៏មិន​ចង់​បំភ្លេច​ដែរ។ នេះ​ឬ​រសជាតិ​ស្នេហា? ខ្ញុំ​នឹក​គេ​ដល់​ឆ្កួត​ហើយមែនទេ? ម៉េច​ថ្មើនេះ​គេ​មិន​ទាន់​ទៅ​រៀនទៀត?​ គេ​ម៉េច​ក៏​ហ៊ាន​ឡើង​មក​ផ្ទះ​ខ្ញុំ រួច​ចូល​មក​តែ​ម្នាក់​ឯង​យ៉ាងនេះ?​ ខ្ញុំ​យល់​សប្តិ​ទេមែនទេ? កុំ​គិត​ថា​ខ្ញុំ​នឹង​ទះ​ខ្លួនឯង​ដើម្បីឲ្យ​ភ្ញាក់​ពី​សុបិននេះអី ព្រោះ​ខ្ញុំ​នឹក​មិន​ដល់​វិធីនេះទេ តែពេលនេះគេ​ងាក​មក​ខ្ញុំ​ម្តងទៀតហើយ។ មុខ​ខ្ញុំ និង​មុខគេ​ស្ទើរ​តែ​ប៉ះ​គ្នាទៅហើយ។ ខ្ញុំ​ភ័យណាស់ តែ​ក៏​មិន​ដឹង​ធ្វើម៉េចដែរ ម៉េច​ក៏​ទន់​ដៃទន់​ជើង​អស់​យ៉ាងនេះ ឬ​មួយ​ខ្ញុំ​ទើប​តែ​ភ្ញាក់ពីគេង? ខ្ញុំ​ចាប់​ផ្តើម​ក្តៅ​ខ្លួន ស្របពេល​ដែល​កម្តៅ​ពី​ខ្លួន​របស់​គេ​បាន​ម​កប៉ះ​បបូរ​មាត់​ខ្ញុំContinue reading “សុបិនស្នេហា”