ការចងចាំដ៏ល្អមួយ (18+ only)

១៦៤៥ ថ្ងៃ ឬ ៤ឆ្នាំ ៦ខែ ២ថ្ងៃ ដែលយើងបានស្គាល់គ្នា។ មានរឿងជាច្រើន ដែលយើងបានឆ្លងកាត់ជាមួយគ្នា។ មែនហើយ យើងស្រលាញ់គ្នាយូរហើយ។ នៅចាំទេកាលនោះ… អេ! ឈប់សិន! ចង់ឲ្យអូននិយាយអនុស្សាវរីយ៍ល្អៗមុន ឬក៏ចាប់ផ្ដើមពីរឿងមិនល្អកាលពីមុន មុន? អឺមមម ចាប់ផ្ដើមពីរឿងល្អៗមុនក៏បាន។ មានចាំអត់ កាលអូនទៅបកប្រែនៅខេត្តកំពត ខាងទូកមាសនោះ? បងជាប្រធានគ្រប់គ្រងផ្នែកលក់នៅប្រចាំខេត្តកំពត ហើយអូនជាក្មេងខ្ចាត់ព្រាត់មកពីណាមិនដឹង។ កាលនោះយើងទើបតែស្រលាញ់គ្នាថ្មីៗ។ ជិតមួយឆ្នាំទេដឹង? ប្រធានអូនតម្រូវឲ្យអូនគេងនៅផ្ទះអ្នកភូមិជាមួយបរទេសដែលចុះមកបេសកកម្មរបស់អង្គការ Engineer Without Border ដើម្បីជីកអណ្ដូង។ មុនចុះមកខេត្តនេះ អូនសប្បាយចិត្តណាស់។ អូនអរព្រួចពេលដឹងថា ប្រធានអូនចាត់ឲ្យអូនចុះមកធ្វើការនៅកំពត ខេត្តដែលបងធ្វើការ។ អ្វីដែលអូនគិតគឺ ហោចណាស់ អូនក៏អាចជួបបងដើម្បីដើរលេង ឬគ្រាន់តែឃើញមុខបងក៏អស់ចិត្ត។ បកប្រែមួយថ្ងៃទាល់ល្ងាច ចប់ការងារភ្លាម អូនទូរសព្ទទៅបងភ្លាម។ សម្លេងបងពីរោះណាស់។ បងប្រាប់អូនថា ស្រុកដែលបងធ្វើការនៅឆ្ងាយពីទីនេះណាស់។ អូនរាងស្រងាកចិត្តបន្តិច។ ខានបានជួបបងបាត់។ និយាយជាមួយបងបន្តិច រួចក៏លាបងតាមទូរសព្ទ។ គម្រោងជួបមុខម្ចាស់ចិត្តត្រូវបានរលាយដូចតំណក់ទឹកសន្សើមខែចេត្រ។ អូនអង្គុយនិយាយលេងជាមួយពូមីងម្ចាស់ផ្ទះ។ ស្រាប់តែពេលនោះ អូនឮសម្លេងម៉ូតូមួយពីចម្ងាយ ហើយក៏ងាកមើល។Continue reading “ការចងចាំដ៏ល្អមួយ (18+ only)”