តំរេកដំណេក

“If you sleep on the train, you will miss your station; if you sleep at the station, you will miss your train! You can control your fate only when you are awake!” ― Mehmet Murat ildan ប្រសិនបើអ្នកនិន្ទ្រាលង់លក់នៅលើទែនបន្ទុំនៃរាជាយស្ម័យយាន នោះអ្នកនឹងរំលងហួសស្ថានីយ៍ដែលអ្នកត្រូវឈប់។ ប្រសិនបើអ្នកលក់លង់ផុងផុតក្នុងដំណេកនៅឯទីចំណត នោះរាជាយស្ម័យយានរបស់អ្នកនឹងបន្តហួសទៅឯនាយ។ អ្នកអាចគ្រប់គ្រងជោគវាសនារបស់អ្នកបាន ល្គឹកណាអ្នកព្រមលះតំរេកដំណេករបស់អ្នកហោង៕ – ម៉ែម៉េត មរ័ត្តន អ៊ីលដន

ការិយាល័យ៖ របៀបផ្ទេរការងារទៅបុគ្គលិកជំនួសថ្មី

ពេញមួយជីវិតការងារ មនុស្សម្នាក់ៗតែងតែធ្វើការអភិវឌ្ឍខ្លួនឯង និងទទួលយកបទពិសោធន៍ថ្មីៗជានិច្ច។ តាមបទពិសោធន៍ និងទំលាប់ធ្វើការនៅការិយាល័យ ក្នុងការចាកចេញពីការងារមួយទៅតួនាទីថ្មី ឬទៅកន្លែងថ្មីទៀត អ្នកត្រូវធ្វើការផ្ដល់ដំណឹងទៅកាន់ប្រធានរបស់អ្នកមួយខែមុន សម្រាប់អ្នកធ្វើការនៅកន្លែងមួយលើសពីកំឡុងពេលសាកល្បងការងារ ឬ ពីរសប្ដាហ៍មុន សម្រាប់អ្នកធ្វើការក្នុងកំឡុងពេលសាកល្បងការងារ។ ជាទូទៅ ការសាកល្បងការងារគឺមានរយៈពេល ៣ខែប៉ុណ្ណោះ តែកន្លែងធ្វើការនីមួយៗមានគោលការណ៍ខុសៗគ្នា។ ជាទូទៅការចាកចេញទៅ តម្រូវឲ្យមានអ្នកថ្មីមកជំនួសតំណែងអ្នក ដូច្នេះអ្នកត្រូវមានតួនាទីក្នុងការផ្ទេរតួនាទី ឬបង្វឹកការងារទៅកាន់បុគ្គលិកថ្មីនោះ។ ដូច្នេះខាងក្រោមនេះ ជារបៀបវារៈសាមញ្ញមួយក្នុងការផ្ទេរការងារ។ ក្នុងការផ្ទេរការងារ អ្នកអាចបែងចែកការងារជាបីតំណាក់កាល៖ មួយខែមុនចាកចេញ កំឡុងពេលមួយខែចុងក្រោយ និងក្រោយចាកចេញពីការងារ។ មួយខែមុនពេលចាកចេញពីការងារ ក្រោយពេលដែលអ្នកដាក់ពាក្យចាកចេញពីការងារចាស់ ឬទទួលតំណែងថ្មី ប្រធានរបស់អ្នក ឬប្រធានផ្នែកធនធានមនុស្សនឹងប្រកាសស្វែងរកបុគ្គលិកថ្មីមកជំនួសតំណែងអ្នក។ ក្រោយពីមានអ្នកថ្មីមកជំនួសការងារអ្នកហើយ អ្នកត្រូវមានតួនាទីផ្ទេររាល់ការងារដែលអ្នកមានទាំងប៉ុន្មានទៅកាន់បុគ្គលិកថ្មី។ ក្នុងការធ្វើបែបនេះ អ្នកត្រូវមានបញ្ចីរាយតួនាទីធំ និងតួនាទីតូចៗប្រចាំថ្ងៃរបស់អ្នក។ ការធ្វើបែបនេះងាយស្រួលក្នុងការរៀបលំដាប់លំដោយ និងជួយឲ្យអ្នកអាចត្រួតពិនិត្រមើលថាអ្នកមិនបានភ្លេចចំនុចណាមួយឡើយ។ នេះជាចំនុចតូចៗដែលអ្នក “គួរ” ធ្វើ៖ ផ្ញើសារអេឡិចត្រូនិចស្វាគមន៍បុគ្គលិកថ្មី បញ្ជាក់ពីគោលបំណងក្នុងការផ្ទេរការងារទៅកាន់គេ ផ្ញើឯកសារពាក់ព័ន្ធនឹងអង្គភាព ឯកសារណែនាំដែលទាក់ទងនឹងការងារ និងណាត់ថ្ងៃ និងពេលវេលាណាត់ជួបដំបូង។ ថ្ងៃណាត់ជួប៖ ប្រគល់បញ្ជីការងារប្រចាំថ្ងៃដែលអ្នកបានរៀបចំទៅឲ្យគេ ពន្យល់ពីការងារនីមួយៗ គន្លឹះងាយៗ បទពិសោធន៍ខ្លីៗ តួនាទី ជំហ៊ានតូចៗតាំងពីការចាប់ផ្ដើមរហូតដល់បញ្ចប់ការងារនោះContinue reading “ការិយាល័យ៖ របៀបផ្ទេរការងារទៅបុគ្គលិកជំនួសថ្មី”

ការស្រាវជ្រាវបែបគុណភាព ឬបរិមាណ?

ថ្ងៃមុនខ្ញុំបានជជែកគ្នាលេងជាមួយបងស្រីម្នាក់តាមឆាត។ គាត់ហាក់បង្ហាញការចាប់អារម្មណ៍នៅពេលខ្ញុំស្នើសុំសម្ភាសន៍ប្អូនប្រុសម្នាក់ពីទម្លាប់នៃការអានរបស់យុវជនខ្មែរ។ មូលហេតុគឺមកពីគាត់កំពុងធ្វើការសង្គមទាក់ទងនឹងការអាននេះដូចគ្នា។ អ្វីដែលគាត់កំពុងធ្វើគឺជាការសម្ភាសន៍មនុស្សមួយចំនួនក្នុងទម្រង់ជាវីដេអូ។  តាមការជជែកគ្នាបន្តិចនោះ ខ្ញុំបានដឹងថាគាត់មានការងារជាអ្នកស្រាវជ្រាវបែបបរិមាណ ឯខ្ញុំកំពុងធ្វើការស្រាវជ្រាវបែបគុណភាព គ្រាន់តែអ្វីដែលយើងធ្វើគឺទៅលើប្រធានបទតែមួយ។ នៅពេលដែលខ្ញុំប្រាប់គាត់ ពីអ្នកដែលខ្ញុំបានជួបសម្ភាសន៍ជាមួយនោះ គាត់ហាក់បង្ហាញភាពមិនពេញចិត្ត/មិនទុកចិត្ត ទៅលើអ្វីដែលខ្ញុំកំពុងធ្វើ។ ខ្ញុំគិតថាគាត់មានជំនឿចិត្តទៅលើបរិមាណនៃចំនួនមនុស្សដ៏ច្រើនក្នុងការផ្ដល់មតិឬចម្លើយក្នុងការស្រាវជ្រាវនេះ។ ចំពោះខ្ញុំ ការស្រាវជ្រាវតាមបែបបរិមាណ ឬគុណភាពក្ដី លទ្ធផលនៃការស្រាវជ្រាវសុទ្ធតែអាចនាំទៅរកភាពជោគជ័យ និងលទ្ធផលដូចគ្នា។ អ្វីដែលខុសគ្នា គឺវិធីសាស្ត្រ ដំណើរការ និងរបៀបវិភាគតែប៉ុណ្ណោះ។ ចំពោះការស្រាវជ្រាវខ្លះ បរិមាណ ឬតួរលេខមិនមែនជាតម្រូវការរបស់អតិថិជននោះទេ ព្រោះគេមិនអាចឲ្យជាចំនួនលេខទៅកាន់អារម្មណ៍ គំនិត ឬហេតុផលបាននោះទេ។ ចំពោះការស្រាវជ្រាវខ្លះ គេត្រូវការបរិមាណ ចំនួនលេខច្បាស់លាស់ ដូច្នេះការស្រាវជ្រាវបែបបរិមាណ ជាជម្រើសដ៏ល្អមួយ។ យ៉ាងណាក្ដី ការស្រាវជ្រាវទាំងឡាយរមែងមានបញ្ចូលនូវទិន្នន័យពីការស្រាវជ្រាវទាំងពីរប្រភេទនេះដែរ។ តាមបទពិសោធន៍ការស្រាវជ្រាវរបស់ខ្ញុំ ផ្នែកគុណភាព គម្រោងខ្លះយើងត្រូវការជួបមនុស្សសម្ភាសន៍មិនដល់ ៥០នាក់ផង។ ផ្ទុយទៅវិញ ការស្រាវជ្រាវបែបបរិមាណអាចទាមទារឲ្យមានទិន្នន័យពីមនុស្សជាច្រើនរយ រហូតដល់ម៉ឺននាក់ក៏មាន។ មានគម្រោងខ្លះដែលគេចង់ឲ្យខាងខ្ញុំស្រាវជ្រាវឲ្យ តែខាងខ្ញុំមិនទទួលយក ព្រោះយើងគិតថា អតិថិជននោះទាមទារលទ្ធផលជាបរិមាណជាជាងគុណភាព។ ក្នុងនាមជាអ្នកស្រាវជ្រាវម្នាក់ យើងគួរតែរៀនពីគ្រប់ផ្នែកទាំងអស់នៃការស្រាវជ្រាវ។ មិនមែនគ្រប់ការស្រាវជ្រាវទាំងអស់សុទ្ធតែការស្រាវជ្រាវបែបបរិមាណអាចធ្វើបាន ឬការស្រាវជ្រាវបែបគុណភាពអាចអនុវត្តបានទៅលើគ្រប់ការស្រាវជ្រាវនោះទេ។ វាប្រៀបដូចជាបេះដូងដែលមានទម្ងន់ពីរបីក្រាម តែមានឥរិយាបទប្រែប្រួលតាមស្ថានភាពផ្លូវចិត្តដ៏ច្រើនរាប់មិនបាននោះដែរ។ យើងគួរតែបើកចិត្តរៀនពីអ្វីដែលយើងមិនដឹង ហើយកាត់បន្ថយការវាយតម្លៃបន្ទាបទៅលើអ្វីដែលយើងមិនទាន់យល់នៅឡើយនោះ។ នេះជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ។Continue reading “ការស្រាវជ្រាវបែបគុណភាព ឬបរិមាណ?”

ផ្ទះ

កាលពីថ្ងៃសៅរ៍អាទិត្រមុន ខ្ញុំបានទៅដើរលេងជាមួយមិត្តរបស់ខ្ញុំម្នាក់។ ដោយគេមានការងារបន្តិច ខ្ញុំក៏ត្រូវទៅជាមួយគេ។ គេធ្វើការផ្នែកកសិកម្ម ហើយអ្វីដែលគេត្រូវធ្វើគឺទៅយកគំរូបន្លែពីម៉ូយដុំ។ ផ្លូវស្ទះខ្លាំងណាស់នៅម្ដុំវត្តសន្សំកុសល។ តាមផ្លូវឭតែសម្លេងម៉ាសុីន សុីផ្លេ និងមនុស្សរអ៊ូរអ៊ូរអែ។ អាកាសធាតុពេលល្ងាចដ៏អាប់អួរ និងមានតែធូលីដីហ៊ុយគ្រប់ទិសទី។ យើងធ្វើដំណើរបត់ចុះបត់ឡើងពីផ្លូវមួយ ចូលផ្លូវមួយទៀតដើម្បីបញ្ចៀសពីចរាចរណ៍ដ៏ណែនណាន់តាន់តាប់នេះ។ ពីពេទ្យរុស្សីលើផ្លូវ ២៧១ មកដល់ក្រោយសាលាអនុវិទ្យាល័យទួលស្វាយព្រៃ មិត្តរបស់ខ្ញុំក៏ឈប់នៅមុខអាគារធំមួយ ដែលខាងក្នុងហាក់ប្រហោងធ្លុង គ្មានគ្រឿងសង្ហាររឹមអ្វីទាំងអស់ក្រៅពីប្រអប់ កេសដាក់អុីវ៉ាន់ធំៗ។ មិត្តខ្ញុំសុវណ្ណប្រាប់ថា នេះជាកន្លែងនាំចូលបន្លែពីបរទេស។ គេឲ្យខ្ញុំចាំខាងក្រៅ។ បន្តិចក្រោយមក គេចេញមកវិញជាមួយនឹងសាលាដមួយក្ដាប់ដៃពណ៌ឈាមជ្រូកក្រម៉ៅ។ “គ្នាយកទៅមើលគំរូ ដើម្បីរើសគ្រាប់ពូជ ទុកឲ្យកសិករនៅខ្មែរ

ដានស្នេហ៍ចុងក្រោយ

ខ្ញុំចង់ស្លាប់! គំនិតខ្ញុំខុសគេ! តែប្រហែលខ្ញុំមិនស្លាប់ភ្លាមៗនោះទេមើលទៅ។ តែអ្វីដែលខ្ញុំគិតនោះមិនបានដូចដែលខ្ញុំប៉ងនោះទេ ទីបញ្ចប់ជីវិតរបស់ខ្ញុំ ត្រូវបញ្ចប់ត្រឹមតែអាយុ ១៥ឆ្នាំតែប៉ុណ្ណោះ។ ខ្ញុំបានមើលឃើញម្តាយរបស់ខ្ញុំយំ ឃើញគាត់បានបញ្ចុះរូបកាយទាំងមូលដែលនៅស្ងៀមធ្មឹងទៅក្នុងទឹកដ៏ត្រជាក់នារដូវរងារ។ ខ្ញុំបានស្លាប់ទៅដោយអស់ចិត្ត ដោយញញឹម ហើយដោយគ្មានស្តាយក្រោយទាល់តែសោះ។ ខ្ញុំបានធ្វើរឿងជាច្រើនសម្រាប់គ្រួសាររបស់ខ្ញុំ សម្រាប់អ្នកដែលខ្ញុំស្រឡាញ់ជាទីបំផុត។ មែនហើយ! ខ្ញុំបានចំនាយពេលវេលាគ្រប់គ្រាន់សម្រាប់ការរស់នៅដ៏ ខ្លីនេះរួចហើយ។ មានរឿងមួយចំនួនដែលគួរឲ្យចង់សើចបន្ទាប់ពីខ្ញុំលាចាកលោកនេះទៅ ហើយក៏មានរឿងខ្លះធ្វើឲ្យខ្ញុំទប់ទឹកភ្នែកមិនបាន។ អ្នកចង់ដឹងពីអារម្មណ៍របស់អ្នកដែលស្លាប់ទៅហើយមែនទេ? នេះជារឿងមួយរបស់ខ្ញុំ! តាំងពីក្មេងរហូតដល់ខ្ញុំ អាយុ ១៣ឆ្នាំ ខ្ញុំជាក្មេងម្នាក់ដែលរស់ក្នុងក្រុមគ្រួសារដែលមានក្តីសុខជាទីបំផុត។ ខ្ញុំមានឳពុកដ៏ល្អម្នាក់ដែលបានលាចាកលោកទៅនៅ ពេលដែលខ្ញុំមានអាយុ ៦ឆ្នាំ។ ខ្ញុំចាំគ្រប់រូបភាពដែលគាត់បានគូរ និងផាត់ពណ៌នៅក្នុងជីវិតខ្ញុំ ជារូបដែលស្រស់ស្អាត និងមានសោភ័ណភាពជាទីបំផុត។ គាត់បានចាកចេញពីខ្ញុំទៅ ទាំងយំ ហើយគាត់បានអង្អែលក្បាលខ្ញុំ ដោយមានកំណកទុក្ខព្រួយដែលរលាយជាដុំទឹកហូរឥតដាច់ពីកែវភ្នែករបស់គាត់។ ខ្ញុំមិនដឹងថាហេតុអ្វីបានជាគាត់យំនោះទេ តែក្រោយមកខ្ញុំបានដឹងថាគាត់បានស្លាប់ចោលខ្ញុំហើយ។ នៅពេលនោះខ្ញុំបានស្គាល់អត្ថន័យនៃពាក្យថា “ស្លាប់”។ ការស្លាប់សម្រាប់ខ្ញុំពេលនោះ គឺមនុស្សម្នាក់នឹងចាកចេញពីយើងទៅ ហើយឥតមានថ្ងៃត្រលប់មកវិញឡើយ ព្រោះម្តាយខ្ញុំប្រាប់ខ្ញុំថា មិនបាច់ចាំពុកមកវិញទេ ព្រោះគាត់បានទៅហើយ គឺទៅរហូត។ នៅពេលឮពាក្យនេះ ខ្ញុំក៏យំ ព្រោះខ្ញុំមិនចង់ឲ្យពុកចាកចេញ ពីខ្ញុំទេ។ ដល់ពេលដែលខ្ញុំមានអាយុ ១០ឆ្នាំ ទើបខ្ញុំយល់ពីទឹកចិត្តរបស់ពុកខ្ញុំ យល់ពីទឹកភ្នែកចុងក្រោយរបស់គាត់។Continue reading “ដានស្នេហ៍ចុងក្រោយ”

ការ​អប់​រំ និង បរិញ្ញាប័ត្រវិស្វករ​សំណង់​ស៊ីវិល

វិស្វ​កម្ម​សំណង់​ស៊ីវិល គឺ​ជា​ផ្នែក​មួយ​នៃ​មុខ​វិជ្ជា​សំណង់​ស៊ីវិល

មុខព្រួញ​ទីផ្សារ

Target Market                 យុទ្ធ​សាស្ត្រ​ទី​ផ្សារ​ក្នុង​ការ​កំណត់​ផលិត​ផល តម្លៃ ទីតាំង និង ការ​ផ្សព្វ​ផ្សាយ​គឺ​មិន​ត្រូវ​រៀប​ចំគម្រោង​ដាច់​ដោយ​ឡែក​ពីគេ​នោះឡើយ។ អ្នក​វិភាគ​ទី​ផ្សារតែង​តែ​មើល​ទៅ​លើ​កត្តា​ទាំង​ ៤នេះជានិច្ច​។ ការ​រួម​បញ្ចូល​គ្នា​នៅ​កត្តា​ទាំង​ ៤ របស់​ទី​ផ្សារ​នេះ គេ​ហៅ​ថា សមាសភាព​ទី​ផ្សារ។ ធាតុ​ទាំង​ឡាយ​របស់​សមាសភាព​ទី​ផ្សារ​គឺ​សំដៅ​ទៅ​លើ​អតិ​ថិ​ជន។ ដើម្បី​អាច​អភិវឌ្ឍ​នូវ​សមាសភាព​ទី​ផ្សារ​ដ៏​ជោគ​ជ័យ​មួយ​បាន ជាដំបូង​អ្នក​ស្រាវ​ជ្រាវ​ត្រូវ​សួរ​សំនួរ​សំខាន់​ចំនួន​ពីរ​គឺ៖ តើ​អ្នក​ណា​ជា​អ្នក​ទិញ​ផលិត​ផល​នេះ? តើ​​សក្តានុពល​ក្នុង​ការ​លក់​ផលិត​ផល​នេះគឺ​ជាអ្វី​?​ ក្រុម​អតិថិ​ជន ជា​អ្នក​ដែល​ប្រហែល​ជា​នឹង​ទិញ​ផលិត​ផលនោះ គេ​ហៅ​ថា មុខ​ព្រួញ​ទី​ផ្សារ។ ក្រុម​ហ៊ុន​តម្រង់​សមត្ថ​ភាព​ទី​ផ្សារ​របស់​ខ្លួន​សំដៅ​ទៅ​ក្រុម​អតិ​ថិ​ជន​ដែល​មាន​សក្តា​នុពល​នេះឯង ដែល​បង្កើត​នូវ​មុខ​ព្រួញ​ទី​ផ្សារ​នេះ​បាន។ នៅ​ពេល​ដែល​អ្នក​ស្រាវ​ជ្រាវ​ទី​ផ្សារ​បាន​សិក្សា​ដឹង​ជាក់​ពី​មុខព្រួញ​ទី​ផ្សារ​ដែល​ពួកគេ​ចង់​ទាក់​ទាញ​យករួច​ហើយ នោះ​ក្រុម​ហ៊ុន​អាច​បង្កើត​នូវ​សមាសភាព​ទី​ផ្សារ​បាន​សម​ស្រប​ទៅ​លើ ផលិត​ផល តម្លៃ ទី​តាំង និង​ ការ​ផ្សព្វ​ផ្សាយ​បាន។ ក្រុម​ហ៊ុន​ព្យាយាម​ផ្គូរ​ផ្គង​ឲ្យ​ត្រូវ​នឹង​តម្រូវ​ការ​របស់​អតិ​ថិ​ជន ឬ ទាក់​ទាញ​ចិត្ត​របស់​អ្នក​ទិញ​ឲ្យ​ចង់​បាន​ផលិត​ផល​ដែល​ក្រុម​ហ៊ុន​ផ្តល់​ឲ្យ។ ឧទាហរណ៍៖ ប្រសិន​បើមុខ​ព្រួញ​ទី​ផ្សារ​គឺ​ជា​វ័យ​ជំទង់​ដែល​មាន​ជីវភាព​ធូរ​ធារ​ នោះ​សមាសភាព​ទី​ផ្សារ​អាច​នឹង​មាន​ដូច​ខាង​ក្រោម​នេះ៖ ផលិត​ផល៖ ខោ​ខូយប៊យ តម្លៃ៖ ស្រប​តាម​តម្លៃ​ទី​ផ្សារ ទីតាំង៖ ហាង​លក់​សម្លៀក​បំពាក់ ផ្សព្វ​ផ្សាយ៖ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​តាម “កម្មវិធី​តន្រ្តី​សម័យ” តាម​ស្ថានីយ៍វិទ្យុ សមាសភាព​ទីផ្សារ​ដ៏​ជោគ​ជ័យ​មួយ​គឺ​អាស្រ័យ​ទៅ​លើការ​សិក្សា​ពី​អតិ​ថិ​ជន និង ចំនូល​ចិត្ត​នៃ​ការ​ទិញ​របស់​ពួកគេ ដែលទាំង​អស់​នេះ​បាន​មក​ពីការ​ស្រាវ​ជ្រាវ​ទី​ផ្សារ ក៏​ដូចជា​ការ​កត់​សម្គាល់​ដែល​ត្រឹម​ត្រូវ​ចំពោះ​មុខព្រួញ​ទីផ្សារ​ផង​ដែរ។ យុទ្ធ​សាស្ត្រ​នៃ​ផលិត​ផលContinue reading “មុខព្រួញ​ទីផ្សារ”

ចំនុចសំខាន់ទាំង ៤ របស់ផ្នែកទីផ្សារ

                ការពិញ ការ​លក់ ការ​ស្រាវជ្រាវទីផ្សារ ការ​ដឹកជញ្ជូន ការ​ស្តុកទុកទំនិញ ការផ្សព្វ​ផ្សាយ ទាំងនេះ​គឺជាផ្នែក​ដ៏​ស្មុគ​ស្មាញ​មួយ​របស់​ផ្នែក​ពាណិជ្ជ​កម្ម ដែល​គេ​ហៅ​ថា ផ្នែក​ទី​ផ្សារ។ ន័យ​សាមញ្ញ​របស់​ផ្នែក​ទី​ផ្សារ​គឺ​ ជា​បំលាស់​ទីនៃ​ផលិត​ផល​ និង​ សេវាកម្ម​ពី​ឧស្សាហករទៅ​កាន់​អតិ​ថិ​ជន​ ក្នុង​គោល​បំណងបំពេញ​ចិត្ត​របស់​អតិ​ថិ​ជន​ ព្រម​ទាំង​សម្រេច​គោល​ដៅ​របស់​ក្រុម​ហ៊ុន​​។ ផ្នែក​ទី​ផ្សារ​ អាច​ចែក​ជា​បួន​ចំនុច​សំខាន់ៗ​ដែល​គេ​ស្គាល់​ជាទូ​ទៅ​ជា Four P’s: Product (ផលិតផល) Price (តម្លៃ) Placement (ទីតាំង) Promotion (ផ្សព្វ​ផ្សាយ) ចំនុច​នីមួយៗ​ដើរ​តួ​សំខាន់​ចំពោះ​ភាព​ជោគ​ជ័យ ឬ បរាជ័យរបស់​ដំណើរ​ការ​ទី​ផ្សារ​។ ផលិតផល​នៃទី​ផ្សារ​ សំដៅ​លើ​ទំនិញ​ ឬ​សេវា​កម្ម​ ដែល​ក្រុម​ហ៊ុន​ចង់​លក់​។ ជានិច្ច​កាល​វា​រួម​បញ្ចូល​ទាំង​ស្រាវ​ជ្រាវ និង អភិវឌ្ឍ (R & D) នៃ​ផលិត​ផល​មួយ ស្រាវ​ជ្រាវ​ពី​សក្តា​នុពល​ទី​ផ្សារ វិភាគ​លើ​ផលិត​ផល​ដើម្បី​ដឹង​ពី​គុណ​ភាព និង ណែ​នាំ​ផលិត​ផល​ទៅ​កាន់​ទី​ផ្សារ។ អ្វី​ដែល​ក្រុម​ហ៊ុន​ត្រូវ​គិត​គូរ​បន្ទាប់​មក​ទៀត​នោះ​គឺ តម្លៃ របស់​ផលិត​ផល​។ តម្លៃ​របស់​ផលិត​ផល​មាន​បីគឺ តម្លៃ​ក្រោម​ទី​ផ្សារ តម្លៃ​ស្មើរ​ទី​ផ្សារ និង តម្លៃ​លើ​ទី​ផ្សារ ដែល​យើង​អាច​ដឹង​បាន​តាម​រយៈ​តម្លៃ​ទំនិញ​របស់​ក្រុម​ហ៊ុន​ប្រកួត​ប្រជែង​ផ្សេង​ទៀត។Continue reading “ចំនុចសំខាន់ទាំង ៤ របស់ផ្នែកទីផ្សារ”

គោ​ចាស់​ចង់​ស៊ី​ស្មៅ​ខ្ចី​នៅ​វត្ត​ភ្នំ

កាល​ពី​ម្សិលម៉ិញ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១១ ខ្ញុំ​បាន​ទៅ​ដើរ​លេង​នៅ​វត្ត​ភ្នំ នាវេលា​ម៉ោង​ប្រហែល​ជា​ ៤ល្ងាចទៅហើយ។ ស្រាប់​តែ​ឡើង​ទៅ​ដល់​ខា​ង​ក្រោយ​តូប​លក់​វត្ថុ​អនុស្សាវរីយ៍​ក្បែរ​វិហារ​ លើ​វត្ត​ភ្នំនោះ ខ្ញុំ​បាន​ឃើញ​រឿង​រ៉ាវ​ដែល​ធ្លាប់​តែ​អាន​ក្នុង​កាសែត​មួយ​ដោយ​ផ្ទាល់​ភ្នែក គឺ​គោ​ចាស់​ចង់​ស៊ី​ស្មៅ​ខ្ចី។ កញ្ញាអាយុប្រហែល ១៥ ឬ១៦ ត្រូវ​បាន​តា​ចាស់​ម្នាក់អាយុ​ប្រហែល ៦០​ជាង​ទៅ​ហើយ មក​​ក្របួច​អោប ថើប​ពី​ក្រោយ​ខ្នង។ នារី​នោះ​ខំ​ប្រតាយ​ប្រតប់​តប​ត​វិញយក​រួច​ខ្លួន តែ​មិនហ៊ាន​ស្រែក​ឡូឡា​អីទេ​ ប្រហែល​ខ្លាច​ខ្មាស​គេ បាន​ត្រឹម​តែ​មើល​ទៅ​គោ​ចាស់​នោះ​ទាំង​ហួស​ចិត្ត​ មុខ​ឡើង​ក្រហម ហើយ​ចង់​យំទៀតផង។ ខ្ញុំ​មាន​រឿង​និយាយ​ដើម​គេ​តែ​ប៉ុណ្ណឹង​ឯង។ ខ្ញុំ​ថា​មិនយូរ​មិន​ឆាប់​ទេ ស្មៅ​នោះ​នឹង​ត្រូវ​គោ​នោះ​ស៊ី​អស់​មិន​ខានទេ ឲ្យ​តែយ៉ាងហ្នឹង សង្ឃឹម​ថា​មិន​មាន​រឿង​ឃាត​កម្ម​កើត​ឡើង ដោយ​សារ​បង្ខំ​នេះទេ! គួរ​ឲ្យ​អនោច​អធ័មមែនទែន…នារី​ៗ ត្រូវ​បាន​បុរស​ធ្វើ​បាប​រហូត​មក​ ហើយ​បុរស​មួយ​ចំនួន​តូច នៅ​តែ​ធ្វើ​បាប​នារី​ដដែល តាម​ផ្លូវ​ចិត្ត ឬតាម​ផ្លូវ​កាយ​ជាដើម។ សូម​ចាប់​ផ្តើមពី​ខ្លួន​អ្ន​ក​ផ្ទាល់! កែ​ប្រែ!

គំនិតគ្រិស្ទបរិស័ទ​ស្តី​ពី​អំពើ​បាប

ព្រះ​គម្ពីរ​បាន​ចែង​ថា មនុស្ស​គ្រប់​រូប​សុទ្ធ​តែមាន​អំពើ​បាប។ ព្រះ​ជា​ម្ចាស់​ស្អប់​អំពើបាបណាស់។ តែ​ព្រះ​ជាម្ចាស់​មិន​ដែល​មាន​ព្រះទ័យ​បោះ​បង់​មនុស្ស​បាប​ចោល​ឡើយ។ ទ្រង់​បាន​បញ្ជូន​ព្រះ​រាជ​បុត្រ​ទ្រង់​ជា​ផ្លូវ​រំដោះ​ពួកគេពីអំពើ​បាប។ ព្រះគម្ពីរ​ទាំង ១០ ខដែលចែង​អំពីអំពើបាប​៖ គ្រប់​គ្នា​ជា​មនុស្ស​មាន​បាប រ៉ូម ៣៖ ២៣ (រ៉ូម ជាសៀវភៅមួយក្បាលក្នុងព្រះគម្ពីរ, ៣=ជាជំពូក, ២៣=ជាខគម្ពីរតូចៗនៅក្នុងជំពូកនីមួយៗ) “ពីព្រោះ​គ្រប់​គ្នា​បាន​ប្រព្រិត្តិ​អំពើបាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ។” អេសាយ ៦៤៖ ៦ “ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូច ជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់ យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំរាល់គ្នាស្វិត ក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំ ក៏ផាត់យកយើងទៅដូចជាខ្យល់ “ គ្រប់​គ្នា​ត្រូវ​ការ​ការ​សារភាព​អំពើ​បាប សុភាសិត ២៨៖ ១៣ “អ្នកណាដែលគ្របបាំងការរំលងរបស់ខ្លួន នោះ នឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះ បង់អំពើនោះ នឹងប្រទះបានសេចក្តីមេត្តាករុណាវិញ។” ហូសេ ៥៖ ១៥ “អញនឹងវិលត្រឡប់ទៅឯទីកន្លែងរបស់ អញ ទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយ ស្វែងរកមុខអញវិញ កាលណាគេមានសេចក្តីវេទនានោះ គេនឹងស្វែងរកអញយ៉ាងស្រវ៉ាស្រទេញ។” ព្រះអត់ទោសអំពើបាបយើង ១យ៉ូហាន ១៖ ៧-៩Continue reading “គំនិតគ្រិស្ទបរិស័ទ​ស្តី​ពី​អំពើ​បាប”

សុបិនស្នេហា

(ហាម​ក្មេង​ក្រោម​អាយុ 18ឆ្នាំអាន) ខ្ញុំ​កំពុង​គេង​លក់​នៅ​លើ​ពូក​ដ៏​ទន់​ល្មើយ​ក្នុង​ផ្ទះ​របស់​ខ្ញុំ ស្រាប់​តែ​មាន​បបូរ​មាត់​ដ៏​​ទន់​មួយ​បាន​មក​ប៉ះ​ថ្ងាស​របស់​ខ្ញុំ។ ហ៊ើយ! មិន​ដឹង​គេ​មក​គេង​មើល​មុខ​ខ្ញុំ​តាំង​ពី​អង្កាល់​ទេនេះ។ ភ្នែក​ខ្ញុំ​ស្រវាំង​តិចៗ ព្រោះ​ទើប​តែ​ភ្ញាក់​ពីគេង យល់​សភាព​នៅ​ជុំ​វិញ​ប្រែ​ជា​ពណ៌​ស​ស្រអាប់​ដូច​ផ្សែង​ភ្លើង​ដែល​ទើប​នឹង​រលត់ នៅ​ជុំ​វិញ​ប្រាណ។ គ្រាប់​យ៉ាង​ប្រព្រិត្តិ​ទៅ​ក្នុង​រយៈ​តែ​មួយ​រំពេច​តែ​ប៉ុណ្ណោះ តែ​មួយ​ពព្រិច​នេះ​បាន​ថត​ជាប់​នៅ​ក្នុង​កែវ​ភ្នែក​ទាំង​គូរ​របស់​ខ្ញុំ នៅភ័ក្ត្រ​ស្រទន់​សំលឹង​មក​ខ្ញុំ​ទាំង​ញញឹម គេ​យក​ដៃ​មក​កៀស​សក់​ក្បាល​ខ្ញុំ ហើយ​ថើប​បបូរ​មាត់​ខ្ញុំ​យ៉ាង​ស្រាលម្តង​ទៀត។ ខ្ញុំ​គិត​ថា​មិន​មែន​ជា​ការ​ពិត​ទេ​ដឹង តែ​មិន​មែន​ទេ ព្រោះ​ខ្ញុំ​កំពុង​គេង​កើយ​ដៃគេ គេ​សម្លឹង​មក​ខ្ញុំ​ឥត​ដាក់។ ខ្ញុំ​ចង់​ស្ទុះ​ទៅ​ថើប​ញក់​ញីរ​គេ​ឲ្យ​សម​ចិន្តា​ដែល​នឹក​គេ​ពន់​ពេកនោះ តែ​នឹក​មិនហ៊ាន ណាមួយ​ដោយ​ខ្មាស​អៀន​ជា​ធម្ម​ជាតិ​របស់​ខ្ញុំ​ស្រាប់​ផង ខ្ញុំ​បាន​ត្រឹម​តែ​ធ្វើ​ភ្នែក​ព្រឹមៗរួច​បិត​កែវ​ចរណៃ​ទាំង​គូរ​​នៅ​លើ​រង្វង់​ដៃ​របស់​គេ។ មិន​ចង់​ក្រោក​សោះ! យី! មើលចុះ នៅ​ខា​ងក្រៅ​ផ្ទះខ្ញុំ មាន​សុទ្ធ​តែ​មនុស្ស​កំពុង​លេង​សើច​ក្អាក​ក្អាយណាស់ សម្លេង​កម្សាន្ត​របស់​ជន​ទាំង​ឡាយ​នោះ​បាន​រសាត់​ចូល​មក​តាម​ទ្វារ​ផ្ទះ និង​បង្អួច​ដែល​បើក​ចោល ស្របជាមួយ​នឹង​ជំនោរ​ដ៏​កក់​ក្តៅ​នាគិម្ហៈ​រដូវ។ គេ​និយាយ​ពាក្យ​ស្អី​មិន​ដឹង​ទេ តែ​ត្រចៀក​ខ្ញុំ​ដូច​ស្តាប់​មិន​សូវ​បាន​សោះ លឺ​តែ​សម្លេង​ស្រាល​ស្រទន់​កាត់​​ត្រចៀក​ទាំង​គូរ​ រួច​រសាត់​ចេញ​ទៅ​តាម​មាត់​បង្អួច​ដែល​នៅ​ជាប់​គ្រែនោះបាត់ទៅ។ នេះ​ជារូបភាព​ដែល​ខ្ញុំបាន​ថតទុក ជារូបភាព​ដែល​មាន​ជីវិត ហើយ​ខ្ញុំ​ក៏មិន​ចង់​បំភ្លេច​ដែរ។ នេះ​ឬ​រសជាតិ​ស្នេហា? ខ្ញុំ​នឹក​គេ​ដល់​ឆ្កួត​ហើយមែនទេ? ម៉េច​ថ្មើនេះ​គេ​មិន​ទាន់​ទៅ​រៀនទៀត?​ គេ​ម៉េច​ក៏​ហ៊ាន​ឡើង​មក​ផ្ទះ​ខ្ញុំ រួច​ចូល​មក​តែ​ម្នាក់​ឯង​យ៉ាងនេះ?​ ខ្ញុំ​យល់​សប្តិ​ទេមែនទេ? កុំ​គិត​ថា​ខ្ញុំ​នឹង​ទះ​ខ្លួនឯង​ដើម្បីឲ្យ​ភ្ញាក់​ពី​សុបិននេះអី ព្រោះ​ខ្ញុំ​នឹក​មិន​ដល់​វិធីនេះទេ តែពេលនេះគេ​ងាក​មក​ខ្ញុំ​ម្តងទៀតហើយ។ មុខ​ខ្ញុំ និង​មុខគេ​ស្ទើរ​តែ​ប៉ះ​គ្នាទៅហើយ។ ខ្ញុំ​ភ័យណាស់ តែ​ក៏​មិន​ដឹង​ធ្វើម៉េចដែរ ម៉េច​ក៏​ទន់​ដៃទន់​ជើង​អស់​យ៉ាងនេះ ឬ​មួយ​ខ្ញុំ​ទើប​តែ​ភ្ញាក់ពីគេង? ខ្ញុំ​ចាប់​ផ្តើម​ក្តៅ​ខ្លួន ស្របពេល​ដែល​កម្តៅ​ពី​ខ្លួន​របស់​គេ​បាន​ម​កប៉ះ​បបូរ​មាត់​ខ្ញុំContinue reading “សុបិនស្នេហា”

ការរៀបចំអង្គប្រជុំ

–       រៀបចំលិខិតអញ្ជើញ និង ភ្ជាប់ជាមួយរបៀបវារៈប្រជុំ –       រៀបចំកន្លែងប្រជុំ បង្គន់ អាបារា ទឹក កាហ្វេ នំចំណី ៘ ក-ដំណាក់ការក្នុងការរៀបចំអង្គប្រជុំ ១- រៀបចំតុ កៅអីជារង្វង់ ជាអក្សរយូ ឬ ជាចតុកោណដេម្បិីអោយអ្នកចូលរួមទាំងអស់មើល         មុខគ្នាឃើញហើយដើម្បីលើកទឹកចិត្តគេក្នុងការចូលរួមក្នុងអង្គប្រជុំ។ ២- ចាប់ផ្តើមអង្គប្រជុំអោយទាន់ពេលវេលា និង ធ្វើកំណត់ហេតុប្រជុំ ។ ៣-ត្រូវចាត់ការអោយមានអ្នកសម្របសម្រួលអង្គប្រជុំម្នាក់ អ្នកចាត់ចែងពេលវេលាម្នាក់ និង អ្នកកត់ត្រាចំណាំម្នាក់ ។ ៤- អ្នកសម្របសម្រួលគួរតែប្រាប់អោយអ្នកចូលរួមណែនាំខ្លួនគេម្នាក់ៗអោយអង្គប្រជុំស្គាល់ ៥- ត្រូវលើករបៀបវារៈសាឡើងវិញ អ្នកសម្របសម្រួលត្រូវតែបញ្ជាក់អោយអ្នកចូលរួមទាំង អស់យល់នូវគោលបំណងរបស់អង្គប្រជុំ ។ ៦- អ្នកកំណត់ពេលវេលាគួរតែអោយអ្នកចូលរួមទាំងអស់សម្រេចថា តើសម័យប្រជុំនឹងបញ្ចប់ នៅពេលណា ? ៧- ត្រូវផ្តោតទៅលើរបៀបវារៈអ្នកសម្របសម្រួលគួរតែជួយអ្នកចូលរួមទាំងអស់អោយផ្តោត អារម្មណ៍លើគ្រប់ប្រធានបទរហូតដល់គ្រប់ប្រធានបទទាំងអស់នោះត្រូវបញ្ចប់ ។ ៨- អកសម្របសម្រួលគួរតែជំរុញទឹកចិត្តអ្នកចូលរួមនៅក្នុងអង្គប្រជុំ តាមរយៈការបំផុសគំនិត និង ការពិភាក្សា ។ ៩- អ្នកសម្របសម្រួលគួរតែការពារContinue reading “ការរៀបចំអង្គប្រជុំ”

ស្អប់ស្មៅ ស្អប់ទាំងឬស

ស្អប់ម្ហូបសមុទ្រ ស្អប់ទាំងអ្នក​ធ្វើ​ម្ហូបហ្នឹងទៀត! ខ្ញុំ​ប្រាប់ហើយថាញុំាមិនបាន នៅតែធ្វើទៀត! ចង់ប្រកាសសង្រ្គាមហើយតើនេះ! មិនអីទេ ខ្ញុំគឺជាអ្នកចាញ់! ទៅញុំាបាយក្រៅផ្ទះក៏បាន! ត្រង់នេះ​មិនមែនជីកស្មៅជីកទាំងឬសទេ ព្រោះខ្ញុំមិនអាចជីក​គេឲ្យចេញពី​ផ្ទះបានទេ គ្រាន់តែស្អប់! ខ្ញុំ​ដូច​អត់​ដែល​ធ្វើ​អី​អាក្រក់​ដល់គេទេ តែបើគេ​ធ្វើអញ្ចឹង មានតែខ្ញុំទេ ដែលជាអ្នកចាញ់! គេ​ដឹងដែរ តែ​បើ​ធ្វើ​មិនដឹងអញ្ចឹង មិនដឹងប្រាប់ម៉េចទៀតទេ។ ពេលនេះ​មិន​បាន​ជីក​ស្មៅជីកទាំងឬស ក៏បានស្អប់ស្មៅស្អប់ទាំងឬសដែរ។ ម្យ៉ាងទៀត គេជាជនជាតិយួនទៀត! ស្អប់លើស្អប់ហើយពេលនេះ!

សារពត៌មាន​ខ្មែរ​កម្ពុ​ជា​ក្រោម

http://thepreynokor.wordpress.com/ ខ្ញុំ​ចូល​ចិត្ត​តាម​ដាន​សារពត៌មាន​នេះណាស់ ដែល​និយាយ​ពី កម្ពុជា​ក្រោម។ នៅ​ពេលនេះ​មាន​នៅ​លើ​ភូមិ​វើត​ប្រេស​យើងហើយ! តែ​គ្រាន់​តែ​អានបានហើយ កុំ​ឲ្យ​ចូល​ខាង​នយោបាយ​មាក់​ងាយ​រដ្ឋាភិបាល​ពេក ខ្ញុំ​អត់​ចង់​ឲ្យ​បា់ត់បង់​ប្លកល្អៗ អញ្ចឹងទេ! យល់? បាទ! អរគុណ​ច្រើន! ហើយ​ខ្ញុំ​សង្ឃឹមថាអ្នកទាំងអស់គ្នា នឹង​គាំ​ទ្រ​ប្លកមួយនេះ។