ព្រះ​អាទិករ

     យើង​អាច​ដឹង​ថា​នា​ឡិកា​មួយ​មាន​ ពណ៌​អ្វី ម៉ូត​អ្វី​ ដោយ​គ្រាន់​តែ​ក្រឡេក​មើល​លក្ខណៈ​ខាង​ក្រៅ​របស់​វា​តែ​ប៉ុណ្ណោះ។ លក្ខណៈ​ខាង​ក្រៅ​នៃ​នា​ឡិកា​មើល​ទៅ ដូច​ជា​មិន​សូវ​ស្មុគ​ស្មាញ​ទេ ប៉ុន្តែ​បើ​មើល​ខាង​ក្នុង​វិញ យើង​នឹង​ឃើញ​ថា​មាន​ភាព​រញ៉េ​រញ៉ៃ​ណាស់។ នា​ឡិកា​ត្រូវ​បាន​បង្កើត​ឡើងមាន​លក្ខណៈ​ពិសេស​របស់​វា​ ខ្ចៅនីមួយៗ​ប្រទាក់​ក្រឡា​គ្នា​មិន​ចេះ​ដាច់ កង​ស្ពឺ​ធំប្រទាក់​គ្នា​ទៅនឹង​កង​ស្ពឺ​តូចៗ ស្ទើរ​តែ​មើល​មិន​ឃើញ។      ដូចគ្នា​ដែរ ព្រះអាទិករ​បាន​បង្កើត​របស់​សព្វ​សារពើ​នៅ​លើ​ផែន​ដី​នេះដូច​ជា​ពន្លឺ​ថ្ងៃ ដួង​ខែ ផ្កាយ ដីគោក សមុទ្រ ស្ទឹង​ ទន្លេ រុក្ខ​ជាតិ និង សព្វ​គ្រប់​ប្រភេទ ព្រម​ទាំង​មនុស្ស​ផង​ដែរ ប៉ុន្តែ​ទ្រង់​បាន​បង្កើត​មនុស្ស​មក មាន​លក្ខណៈ​ពិសេស​ជាង​អ្វីៗ​ទាំងអស់។ ព្រះ អង្គ​បាន​ប្រទាន​ឲ្យ​មនុស្ស​មាន​អំពាច​លើ​របស់​សព្វ​សារពើទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត ហើយ​មាន​វិញ្ញាណ​ប្រកប​ទាក់​ទង​ជាមួយ​ទ្រង់​ថែម​ទៀត។ ១. តើ​ព្រះអាទិករ​បង្កើត​មនុស្ស​មក​ដើម្បី​អ្វី? កិច្ចការ ១៧៖២៤-២៧ លោកុប្បត្តិ ១៖២៥-២៧ ទំនុកដំកើង ១៣៩៖១ ទំនុកដំកើង ១៣៩៖១៣-១៤ ២. បើ​ព្រះ​អាទិករ​បង្កើតយើង​មក​ជា​មនុស្ស​ពិសេស តើ​យើង​គួរ​ឲ្យ​តម្លៃ​ជីវិត​របស់​យើង​កំរិត​ណា? សម្រាប់អត្ថបទគម្ពីរសូម​រកនៅលើតំណភ្ជាប់នេះ អត្ថបទគម្ពីរ

គំនិតគ្រិស្ទបរិស័ទ​ស្តី​ពី​អំពើ​បាប

ព្រះ​គម្ពីរ​បាន​ចែង​ថា មនុស្ស​គ្រប់​រូប​សុទ្ធ​តែមាន​អំពើ​បាប។ ព្រះ​ជា​ម្ចាស់​ស្អប់​អំពើបាបណាស់។ តែ​ព្រះ​ជាម្ចាស់​មិន​ដែល​មាន​ព្រះទ័យ​បោះ​បង់​មនុស្ស​បាប​ចោល​ឡើយ។ ទ្រង់​បាន​បញ្ជូន​ព្រះ​រាជ​បុត្រ​ទ្រង់​ជា​ផ្លូវ​រំដោះ​ពួកគេពីអំពើ​បាប។ ព្រះគម្ពីរ​ទាំង ១០ ខដែលចែង​អំពីអំពើបាប​៖ គ្រប់​គ្នា​ជា​មនុស្ស​មាន​បាប រ៉ូម ៣៖ ២៣ (រ៉ូម ជាសៀវភៅមួយក្បាលក្នុងព្រះគម្ពីរ, ៣=ជាជំពូក, ២៣=ជាខគម្ពីរតូចៗនៅក្នុងជំពូកនីមួយៗ) “ពីព្រោះ​គ្រប់​គ្នា​បាន​ប្រព្រិត្តិ​អំពើបាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ។” អេសាយ ៦៤៖ ៦ “ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូច ជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់ យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំរាល់គ្នាស្វិត ក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំ ក៏ផាត់យកយើងទៅដូចជាខ្យល់ “ គ្រប់​គ្នា​ត្រូវ​ការ​ការ​សារភាព​អំពើ​បាប សុភាសិត ២៨៖ ១៣ “អ្នកណាដែលគ្របបាំងការរំលងរបស់ខ្លួន នោះ នឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះ បង់អំពើនោះ នឹងប្រទះបានសេចក្តីមេត្តាករុណាវិញ។” ហូសេ ៥៖ ១៥ “អញនឹងវិលត្រឡប់ទៅឯទីកន្លែងរបស់ អញ ទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយ ស្វែងរកមុខអញវិញ កាលណាគេមានសេចក្តីវេទនានោះ គេនឹងស្វែងរកអញយ៉ាងស្រវ៉ាស្រទេញ។” ព្រះអត់ទោសអំពើបាបយើង ១យ៉ូហាន ១៖ ៧-៩Continue reading “គំនិតគ្រិស្ទបរិស័ទ​ស្តី​ពី​អំពើ​បាប”