ការ​អប់​រំ និង បរិញ្ញាប័ត្រវិស្វករ​សំណង់​ស៊ីវិល

វិស្វ​កម្ម​សំណង់​ស៊ីវិល គឺ​ជា​ផ្នែក​មួយ​នៃ​មុខ​វិជ្ជា​សំណង់​ស៊ីវិល

គំនិតគ្រិស្ទបរិស័ទ​ស្តី​ពី​អំពើ​បាប

ព្រះ​គម្ពីរ​បាន​ចែង​ថា មនុស្ស​គ្រប់​រូប​សុទ្ធ​តែមាន​អំពើ​បាប។ ព្រះ​ជា​ម្ចាស់​ស្អប់​អំពើបាបណាស់។ តែ​ព្រះ​ជាម្ចាស់​មិន​ដែល​មាន​ព្រះទ័យ​បោះ​បង់​មនុស្ស​បាប​ចោល​ឡើយ។ ទ្រង់​បាន​បញ្ជូន​ព្រះ​រាជ​បុត្រ​ទ្រង់​ជា​ផ្លូវ​រំដោះ​ពួកគេពីអំពើ​បាប។ ព្រះគម្ពីរ​ទាំង ១០ ខដែលចែង​អំពីអំពើបាប​៖ គ្រប់​គ្នា​ជា​មនុស្ស​មាន​បាប រ៉ូម ៣៖ ២៣ (រ៉ូម ជាសៀវភៅមួយក្បាលក្នុងព្រះគម្ពីរ, ៣=ជាជំពូក, ២៣=ជាខគម្ពីរតូចៗនៅក្នុងជំពូកនីមួយៗ) “ពីព្រោះ​គ្រប់​គ្នា​បាន​ប្រព្រិត្តិ​អំពើបាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ។” អេសាយ ៦៤៖ ៦ “ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូច ជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់ យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំរាល់គ្នាស្វិត ក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំ ក៏ផាត់យកយើងទៅដូចជាខ្យល់ “ គ្រប់​គ្នា​ត្រូវ​ការ​ការ​សារភាព​អំពើ​បាប សុភាសិត ២៨៖ ១៣ “អ្នកណាដែលគ្របបាំងការរំលងរបស់ខ្លួន នោះ នឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះ បង់អំពើនោះ នឹងប្រទះបានសេចក្តីមេត្តាករុណាវិញ។” ហូសេ ៥៖ ១៥ “អញនឹងវិលត្រឡប់ទៅឯទីកន្លែងរបស់ អញ ទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយ ស្វែងរកមុខអញវិញ កាលណាគេមានសេចក្តីវេទនានោះ គេនឹងស្វែងរកអញយ៉ាងស្រវ៉ាស្រទេញ។” ព្រះអត់ទោសអំពើបាបយើង ១យ៉ូហាន ១៖ ៧-៩Continue reading “គំនិតគ្រិស្ទបរិស័ទ​ស្តី​ពី​អំពើ​បាប”

ការរៀបចំអង្គប្រជុំ

–       រៀបចំលិខិតអញ្ជើញ និង ភ្ជាប់ជាមួយរបៀបវារៈប្រជុំ –       រៀបចំកន្លែងប្រជុំ បង្គន់ អាបារា ទឹក កាហ្វេ នំចំណី ៘ ក-ដំណាក់ការក្នុងការរៀបចំអង្គប្រជុំ ១- រៀបចំតុ កៅអីជារង្វង់ ជាអក្សរយូ ឬ ជាចតុកោណដេម្បិីអោយអ្នកចូលរួមទាំងអស់មើល         មុខគ្នាឃើញហើយដើម្បីលើកទឹកចិត្តគេក្នុងការចូលរួមក្នុងអង្គប្រជុំ។ ២- ចាប់ផ្តើមអង្គប្រជុំអោយទាន់ពេលវេលា និង ធ្វើកំណត់ហេតុប្រជុំ ។ ៣-ត្រូវចាត់ការអោយមានអ្នកសម្របសម្រួលអង្គប្រជុំម្នាក់ អ្នកចាត់ចែងពេលវេលាម្នាក់ និង អ្នកកត់ត្រាចំណាំម្នាក់ ។ ៤- អ្នកសម្របសម្រួលគួរតែប្រាប់អោយអ្នកចូលរួមណែនាំខ្លួនគេម្នាក់ៗអោយអង្គប្រជុំស្គាល់ ៥- ត្រូវលើករបៀបវារៈសាឡើងវិញ អ្នកសម្របសម្រួលត្រូវតែបញ្ជាក់អោយអ្នកចូលរួមទាំង អស់យល់នូវគោលបំណងរបស់អង្គប្រជុំ ។ ៦- អ្នកកំណត់ពេលវេលាគួរតែអោយអ្នកចូលរួមទាំងអស់សម្រេចថា តើសម័យប្រជុំនឹងបញ្ចប់ នៅពេលណា ? ៧- ត្រូវផ្តោតទៅលើរបៀបវារៈអ្នកសម្របសម្រួលគួរតែជួយអ្នកចូលរួមទាំងអស់អោយផ្តោត អារម្មណ៍លើគ្រប់ប្រធានបទរហូតដល់គ្រប់ប្រធានបទទាំងអស់នោះត្រូវបញ្ចប់ ។ ៨- អកសម្របសម្រួលគួរតែជំរុញទឹកចិត្តអ្នកចូលរួមនៅក្នុងអង្គប្រជុំ តាមរយៈការបំផុសគំនិត និង ការពិភាក្សា ។ ៩- អ្នកសម្របសម្រួលគួរតែការពារContinue reading “ការរៀបចំអង្គប្រជុំ”

ទីផ្សារហិរញ្ញវត្ថុ និង សេដ្ឋកិច្ច

 ទីផ្សារហិរញ្ញវត្ថុ គឺជាកន្លែងជួបគ្នារវាងអ្នកលក់ និង អ្នកទិញឧបករណ៍ហិរញ្ញវត្ថុ ឬ ឥណទាន  ទិញ-លក់ឥណទាន (Credits )និង ធនប័ត្រ ឬមូលប័ត្រ (Securities) ដូចជា Stocks, Bonds  ការអវត្តមានទីផ្សារហិរញ្ញវត្ថុ ធ្វើឱ្យបាត់បង់នូវអត្ថប្រយោជន៍យ៉ាងច្រើនក្នុងសង្គម…. I-លក្ខណៈសម្បត្តិរបស់ទីផ្សារហិរញ្ញវត្ថុ (The Nature of Financial Markets)  ជាយន្តការបញ្ជូន-ផ្ទេររវាងអ្នកសន្សំ ឬ អ្នកឱ្យខ្ចី និង អ្នកខ្ចី ឬ អ្នកចំណាយ  ប្រមូលផ្តុំប្រាក់សន្សំហើយផ្តល់ឱ្យអ្នកខ្ចី ដែលត្រូវការទុនវិនិយោគលើសពីទុនដែលខ្លួនមាន  ជាមធ្យោបាយបញ្ជូនប្រាក់ពីផ្នែកដែលនៅសេសសល់ទុនដោយការសន្សំ ទៅផ្នែកដែលខ្វះទុន  មានផលប្រយោជន៍ទាំងសងខាង (អ្នកឱ្យខ្ចី និង អ្នកខ្ចី) ១-លំនាំដើមចំពោះទីផ្សារហិរញ្ញវត្ថុ (An introduction to financial market) ការផ្តល់ហិរញ្ញប្បទានដោយប្រយោល (Indirect Financing) ការផ្តល់ហិរញ្ញប្បទានដោយផ្ទាល់Continue reading “ទីផ្សារហិរញ្ញវត្ថុ និង សេដ្ឋកិច្ច”

រូបិយវត្ថុ និង អតិផរណា

១-ប្រវត្តិកកើតរបស់រូបិយវត្ថុ (The History of Money) ១.១-ការដោះដូរវត្ថុ និង វត្ថុ  (Barter) ក-ការដោះដូរដោយផ្ទាល់  (Direct Exchange)  សេដ្ឋកិច្ចខ្លួនឧបត្ថម្ភខ្លួន (ធ្វើការងារបំពេញតំរូវការដោយខ្លួនឯង) មិនទាន់មានការដោះដូរទេ  មានឯកទេសកម្ម ផលិតកម្ម (កំរិតទាប) នាំឱ្យមាន ការដោះដូរដោយផ្ទាល់ ខ-ការដោះដូរដោយប្រយោល  (Indirect Exchange)  សេដ្ឋកិច្ចសង្គមានការរីកចំរើន ធ្វើឱ្យការដោះដូរមានភាពស្មុគស្មាញ  ទំនិញមួយចំនួនត្រូវបានគេទទួលស្គាល់ជាទូទៅ (General Acceptability)  វត្ថុកណ្តាលនេះហៅថា “រូបិយវត្ថុទំនិញ” (Commodity Money)   ២-រូបិយវត្ថុ (Money)  វត្ថុកណ្តាលសំរាប់ដោះដូរ ជាប្រភពកកើតរបស់រូបិយវត្ថុ  ទំនិញមានលក្ខណៈងាយស្រួល ត្រូវបានគេទទួលស្គាល់ជាទូទៅ  រូបិយវត្ថុត្រូវមានលក្ខណៈពិសេសដូចតទៅ ៖ បរិមាណតិច មានតំលៃខ្ពស់ ងាយស្រួលយកតាមខ្លួន ជាវត្ថុដែលអាចកាត់ ជ្រាកបាន ដោយមិនបាត់បង់តំលៃ តំលៃរបស់វាមានស្ថេរភាពContinue reading “រូបិយវត្ថុ និង អតិផរណា”

ការគ្រប់គ្រងធនាគារ

Bank Management  គោលបំណង (Purpose) យល់ពីមុខងារ តួនាទី និង សារសំខាន់របស់ធនាគារ ជំរុញការអភិវឌ្ឍន៍ប្រពន្ធ័ធនាគារ និងសេវារបស់វាដើម្បីឱ្យប្រជាជនមានការជឿទុកចិត្ត បង្កើនប្រសិទ្ធភាពគ្រប់គ្រងធនាគារដែលនឹងបង្កើនការវិនិយោគ និង ជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆក់ឱកាសប្រើប្រាស់ទុនឱ្យអស់លទ្ធភាព (ផ្តល់ឥណទាន ឬវិនិយោគ) ដើម្បីបង្កើនទិន្នផល ជំរុញការប្រមូលប្រាក់សន្សំ នាំឱ្យអ្នកសន្សំទទួលបានប្រាក់កំរ៉ៃការប្រាក់ ពង្រីកសាខាឱ្យបានធំទូលំទូលាយ ទាំងទីក្រុង និង ជនបទ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់ការសន្សំ ដើម្បីជំរុញការប្រើប្រាស់ទុនក្នុងស្រុកឱ្យអស់លទ្ធភាព នាំឱ្យឈររឹងមាំដោយខ្លួនឯងក្នុងការអភិវឌ្ឍន៍។ ឈានទៅធ្វើសកលភាវូបនីយកម្មក្នុងវិស័យធនាគារ

គេហទំព័រសំខាន់របស់កម្ពុជា

1>   វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា               http://www.eicambodia.org/ 2>   ធនាគារពិភពលោកប្រចាំកម្ពុជា           http://www.worldbank.org.kh/ 3>   គណកម្មការសហប្រតិបត្តិការដើម្បីកម្ពុជា     http://www.ccc-cambodia.org/ 4>   ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា              http://www.cdc-crdb.gov.kh/ 5>   សាលាបណ្តុះបណ្តាលគណនេយ្យករ និងសវនករជំនាញ http://www.cam-ed.com/research.html 6>   ទីស្តីការគណៈរដ្ឋមន្ត្រី                      http://www.pressocm.gov.kh/ 7>   ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ                  http://www.mef.gov.kh/ 8>   ក្រសួងពាណិជ្ជកម្ម                         http://www.moc.gov.kh/ 9>   វិទ្យាស្ថានជាតិស្ថិតិ                         http://www.nis.gov.kh/ 10>                 ក្រុមប្រឹក្សាជាតិគណនេយ្យ              http://www.nac-mef.org/ ១១.វេទិកានៃអង្គការក្រៅរដ្ឋាភិបាលស្តីពីកម្ពុជា     http://www.ngoforum.org.kh/ ១២.មូលនិធិរូបិយវត្ថុអន្តរជាតិ                  http://www.imf.org/external/index.htm ១៣.កាំកុងត្រូល          Continue reading “គេហទំព័រសំខាន់របស់កម្ពុជា”

តួនាទីនិងភារកិច្ចរបស់លេខាធិការ

នៅពេលដែលមុខងារត្រូវបានទទួលបន្ទុកយ៉ាងធ្ងន់ ពេលវេលាធ្វើការរបស់លេខាធិការដែលត្រូវបំពេញ ការងារក៏ត្រូវឡើងខ្ពស់ដែរ។ នៅរាល់វិធីសាស្ត្រលើគំរោងផែនការជាមុន ក៏ដូចជាពិធីមួយចំនួន ការប្រមូលផ្តុនុំវូ រាល់កិច្ចការដែលកើតមានឡើងពីមុនក្តី គឺសុទ្ធសឹងជាការងាររបស់លេខាធិការទាំងអស់។ ដូចនេះពេលវេលាដែល លេខាធិការត្រូវបំពេញតួនាទីរបស់ខ្លួន បានកើតឡើងតាមកាលៈទេសៈ។ នៅពេលដែលអ្នកបានទទួលតួនាទីជា លេខាធិការអ្នកត្រូវតែបំពេញ និងទទួលខុសត្រូវកិច្ចការទាំងនោះ។ ទំហំកិច្ចការទាំងអស់ដែលអនុវត្តបានល្អលុះត្រា តែបុគ្គលិកដែលទទួលការងារនោះមានការយល់ដឹងនូវតួនាទី និង ភារកិច្ចទាំងនេះ ហើយបុគ្គលិកនោះត្រូវ ឆ្លងកាត់ ការរៀនសូត្រ ស្តីពីលេខាធិការជាមុនសិន។ ដូចយើងបានដឹងមកហើយថា នៅគ្រប់អង្គភាព នីមួយៗមានកិច្ចការ ទាំងអស់មានពេលខ្លះមានភាពធូរល ហើយពេលខ្លះទៀតមានភាពលំបាកស្មុកស្មាញ ដែលចាំបាច់ទាមទារ ជ្រើរើសបុគ្គលិកណា ដែលអាចបំពេញការងារនេះបានល្អ ហើយមានលក្ខណៈសម្បត្តិ សមស្របទៀតផង។ ដោយផ្អែកទៅលើការជាក់ស្តែង និងការរីកចំរើនរបស់អង្គភាពខ្លះទៀតមានតិច ដូចនេះការជ្រើរើសបុគ្គលិក បំរើការងារក៏ទៅតាមទំហំការងារនោះដែរ។ ហើយដើម្បីឱ្យយល់កាន់តែច្បាស់អំពើការងារនេះ យើងសូមកំណត់ នូវថ្នាក់ និងតួនាទីរបស់លេខាធិការដូចខាងក្រោមនេះៈ ការកំណត់ថ្នាក់របស់លេខាធិការ លេខាធិការត្រូវបានគេចាត់ទុកដូចជាអ្នកជំនួយប្រតិបត្តិម្នាក់ ដែលមានជំនាញខាងការិយាល័យខាងការ ស្រាយ បំភ្លឺ ខាងការអនុវត្តន៏ផ្ទាល់ ខាងការព្យាករណ៏ទុកជាមុន ដោយគ្មានការចង្អុលបង្ហាញ ឬត្រួតពិនិត្យពីនរណា ម្នាក់ និង ភារកិច្ច ហើយធ្វើការសំរេចចិត្តលើកិច្ចការទាំងនោះទៅតាមកំរិតព្រំដែន និង ភារកិច្ចរបស់ខ្លួនដែលគេContinue reading “តួនាទីនិងភារកិច្ចរបស់លេខាធិការ”