តួនាទីនិងភារកិច្ចរបស់លេខាធិការ

នៅពេលដែលមុខងារត្រូវបានទទួលបន្ទុកយ៉ាងធ្ងន់ ពេលវេលាធ្វើការរបស់លេខាធិការដែលត្រូវបំពេញ ការងារក៏ត្រូវឡើងខ្ពស់ដែរ។ នៅរាល់វិធីសាស្ត្រលើគំរោងផែនការជាមុន ក៏ដូចជាពិធីមួយចំនួន ការប្រមូលផ្តុនុំវូ រាល់កិច្ចការដែលកើតមានឡើងពីមុនក្តី គឺសុទ្ធសឹងជាការងាររបស់លេខាធិការទាំងអស់។ ដូចនេះពេលវេលាដែល លេខាធិការត្រូវបំពេញតួនាទីរបស់ខ្លួន បានកើតឡើងតាមកាលៈទេសៈ។ នៅពេលដែលអ្នកបានទទួលតួនាទីជា លេខាធិការអ្នកត្រូវតែបំពេញ និងទទួលខុសត្រូវកិច្ចការទាំងនោះ។ ទំហំកិច្ចការទាំងអស់ដែលអនុវត្តបានល្អលុះត្រា តែបុគ្គលិកដែលទទួលការងារនោះមានការយល់ដឹងនូវតួនាទី និង ភារកិច្ចទាំងនេះ ហើយបុគ្គលិកនោះត្រូវ ឆ្លងកាត់ ការរៀនសូត្រ ស្តីពីលេខាធិការជាមុនសិន។ ដូចយើងបានដឹងមកហើយថា នៅគ្រប់អង្គភាព នីមួយៗមានកិច្ចការ ទាំងអស់មានពេលខ្លះមានភាពធូរល ហើយពេលខ្លះទៀតមានភាពលំបាកស្មុកស្មាញ ដែលចាំបាច់ទាមទារ ជ្រើរើសបុគ្គលិកណា ដែលអាចបំពេញការងារនេះបានល្អ ហើយមានលក្ខណៈសម្បត្តិ សមស្របទៀតផង។ ដោយផ្អែកទៅលើការជាក់ស្តែង និងការរីកចំរើនរបស់អង្គភាពខ្លះទៀតមានតិច ដូចនេះការជ្រើរើសបុគ្គលិក បំរើការងារក៏ទៅតាមទំហំការងារនោះដែរ។ ហើយដើម្បីឱ្យយល់កាន់តែច្បាស់អំពើការងារនេះ យើងសូមកំណត់ នូវថ្នាក់ និងតួនាទីរបស់លេខាធិការដូចខាងក្រោមនេះៈ ការកំណត់ថ្នាក់របស់លេខាធិការ លេខាធិការត្រូវបានគេចាត់ទុកដូចជាអ្នកជំនួយប្រតិបត្តិម្នាក់ ដែលមានជំនាញខាងការិយាល័យខាងការ ស្រាយ បំភ្លឺ ខាងការអនុវត្តន៏ផ្ទាល់ ខាងការព្យាករណ៏ទុកជាមុន ដោយគ្មានការចង្អុលបង្ហាញ ឬត្រួតពិនិត្យពីនរណា ម្នាក់ និង ភារកិច្ច ហើយធ្វើការសំរេចចិត្តលើកិច្ចការទាំងនោះទៅតាមកំរិតព្រំដែន និង ភារកិច្ចរបស់ខ្លួនដែលគេContinue reading “តួនាទីនិងភារកិច្ចរបស់លេខាធិការ”

រូបរាងប្រអប់ដាក់មតិថ្មី

នេះ​ជា​អត្ថ​បទ​ស្តី​ពី​បច្ចេក​វិទ្យា​ថ្មីៗ លើ​វើ​ត​ប្រេស!