លោក​គ្រូ​ពេទ្យ​ឈាមជ័រ (​ថោក)

ពួក​ខ្ញុំ​ និង លោក​វេជ្ជបណ្ឌិតជនជាតិ​សាំងហ្គាពួរ​ម្នាក់​បាន​ធ្វើ​ដំណើរ​អស់រយៈ​ពេលជិត មួយ​ម៉ោង ដើម្បី​ធ្វើ​ដំណើរ​ទៅកាន់​ផ្ទះ​អ៊ុំ​ស្រីម្នាក់​ដែល​កំពុង​ដេក​ឈឺ​លើ​ផ្ទះ​ សភាព​ដូចជា​ពិបាក​មើលណាស់។ កាល​ពី​ ៦ខែ​មុន​គាត់​​ត្រូវ​សម្ល​កកូរ​មួយ​ឆ្នាំ​ង​ស្រោច​ពេញ​រាង​កាយ​របស់​គាត់ ឡើង​រលួយ​អស់ពាក់​កណ្តាល​ខ្លួន។ ដោយ​ឮថា​មាន​គ្រូ​ពេទ្យ​ពី​បរទេស​មក​ព្យាបាល​ដោយ​ឥតគិត​ថ្លៃ គាត់​ក៏ដាច់​ចិត្ត​មក​រក​យើង។ សាច់​ជើង​របស់​គាត់​ទាំង​ពីរ​បាន​រលួយ ចូល​គ្នា​ជា​សាច់​តែ​មួយ​ទៅហើយ គាត់​មិនអាច​ដើរ​បានទេ តែ​គាត់​ប្រើ​ដៃ​របស់​គាត់​ដើម្បី​អូស​ខ្លួន​ឝាត់​ បើ​កាល​ណាគាត់​ចង់​ទៅ ណា​ម្តង​ៗ។ ពេលនោះ​លោក​គ្រូ​ពេទ្យ​បាន​សម្រេច​ចិត្ត​យក​គាត់​ទៅទុក​ដាក់​ផ្ញើរ​ជា​មួយ​នឹង​មន្ទីរ​ពេទ្យ​ធំមួយ​។ ពួក​យើង​មាន​ក្តី រីក​រាយ​យ៉ាង​ខ្លាំង​ដែល​ពេទ្យ​នៅទីនោះ ទទួល​អ្នក​ជម្ងឺ​យ៉ាង​រាក់​ទាក់ នឹង​មាន​សន្តាន​ចិត្ត​សម្រាប់​អ្នក​ក្រ​។ រួច​រាល់​ហើយ​យើង​ក៏​ត្រលប់​មក​ភ្នំពេញ​វិញ ដោយ​ទុក​អ្នក​ជម្ងឺនៅទីនោះ។ ៦ខែ​ក្រោយ​មក…. ខែ ឧសភា ឆ្នាំ ២០១១ ក្រុមការ​ងារ​ខ្ញុំ​ និង​លោក​វេជ្ជបណ្ឌិត នោះ​បាន​មក​ប្រទេស​កម្ពុជា​ម្តងទៀត ហើយ​ក៏​មិន​ភ្លេច​អ៊ុំ​ស្រីកម្សត់​ម្នាក់​នោះដែរ។ លើក​នេះ​ពួក​ខ្ញុំ​មាន​ចម្ងល់​យ៉ាង​ខ្លាំង ដោយ​សារ​អ៊ុំ​ស្រី​មិន​ព្រម​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ធំដដែលនោះ តាម​ការ​ទទូច​សុំ​របស់​ពួក​ខ្ញុំ​ឡើយ (ដល់​ថ្នាក់​ទទូចសុំ​គាត់ ដោយ​អាណិត​គាត់​ពេក)។ ទី​បំផុត​ គាត់​ដាច់​ចិត្ត​បង្ហើប​មាត់​ បក​ស្រាយ​ការ​ពិត​នៃ​ភាព​ប្តេជ្ញា​របស់​គាត់ដល់​ពួក​ខ្ញុំ… វេជ្ជបណ្ឌិត​ឈាម​ជ័រ៖ មីង​ហ្អា! នៅ​នេះ​គេ​ហូប​បាយ​​ មិន​ហួប​ខ្យល់​ទេ បើ​មីង​ឯង​អត់​លុយ​ទេ កុំ​នៅ​ហ្នឹង​ អត់​មាន​ពីណាម៉ោ​ព្យាបាល​មីងឯងទេ។ មិន​បាច់​ចាំទេ ទៅ​ផ្ទះ​វិញទៅ។ ទម្រាំគ្រូ​ពេទ្យ​នេះ​ដាច់​ចិត្តនិយាយ​ពាក្យ​សម្តី​ដ៏​សប្បុរស​ធម៌នេះ អ៊ុំ​គាត់​ចាំ​មើល​គេ​ដើរ​ទៅ​ ដើរ​មក ឡើង​មួយ​ថ្ងៃ​ទៅហើយ។ បង​ប្អូន​ដឹង​ថា​Continue reading “លោក​គ្រូ​ពេទ្យ​ឈាមជ័រ (​ថោក)”