ឧត្តមគតិ

ថ្ងៃនេះខ្ញុំបានបន្តអានសៀវភៅ “គិតឲ្យដូចព្រះសង្ឃ” ហើយក៏បានជួបចំនុចមួយដែលបាននិយាយថា នៅពេលដែលយើងអាចយល់ច្បាស់ពី “ភាពភ័យខ្លាច” នោះយើងនឹងអាចបន្តដំណើរទៅមុខនៅក្នុងជីវិតរបស់យើង ស្របតាម​ ឧត្តមគតិ ធ្វើអ្វីដែលយើងស្រលាញ់បំផុត និងគោលបំណងនៃជីវិតយើង។ មកដល់ពេលនេះ អាយុ ៣១ ឆ្នាំហើយ ខ្ញុំមិនដែលបានអង្គុយស្មឹងស្មាធគិតគូរឲ្យបានច្បាស់លាស់ សរសេរកំណត់ឲ្យច្បាស់ថារបស់សំខាន់ទាំងបីនេះជាអ្វី និងមានអ្វីខ្លះឲ្យមែនទែននោះទេ។ តើពិតទេដែលខ្ញុំមិនអាចមានក្ដីស្រម៉ៃច្បាស់លាស់ ឬគិតគូរពីអនាគតរបស់ខ្ញុំ ដោយសាររបស់បីនេះនៅព្រាលស្រពិចស្រពិលនៅឡើយ? មែន ឬមិនមែនក៏ដោយ ខ្ញុំគិតថាបើគ្រាន់តែគិតឲ្យច្បាស់ ធ្វើឲ្យរបស់ទាំងបីនេះចេញជារូបរាងមិនទៅខុសអីទេ។ ពេលនេះ វេលានេះ ខ្ញុំព្រមដាក់ចិត្តដាក់កាយអង្គុយសរសេរ ឈរគិតត្រឹមតែរឿងមួយសិនគឺ​ “ឧត្តមគតិ”។ ខ្ញុំមិនចង់បង្ខំឲ្យខ្លួនឯងធ្វើអីប្រញាប់ៗពេក ព្រោះវាមិនមែនជាការប្រឡងជាមួយអ្នកណានោះទេ។ ឬនេះជាការប្រកួតប្រជែងជាមួយនឹងពេលវេលា? ខ្ញុំចាស់រហូតដល់ខ្លាចស្លាប់ហើយមែនទេ? អត់ទេ! ហិហិ! តោះ អត្ថបទនេះគឺសរសេរបណ្ដើរគិតបណ្ដើរ មិនមែនជាព្រៀងទុកអីរួចហើយ ទើបយកមកសរសេរនោះទេ។ ការដែលអ្នកអាននេះ គឺប្រៀបដូចជាអ្នកកំពុងធ្វើដំណើរស្របពេលនឹងការគិតរបស់ខ្ញុំដូចគ្នា។ ខ្ញុំគិតថា អ្វីដែលខ្ញុំគួរធ្វើមុនគេ គឺត្រូវស្វែងយល់សិនថា តើពាក្យថា “ឧត្តមគតិ” នេះ មានន័យដូចម្ដេច។ តាមវចនានុក្រុមភាសាអង់គ្លេស​ គុណតម្លៃ ឬ Value ត្រូវបានគេឲ្យនិយមន័យជាពីរគឺ៖ ១. អ្វីៗដែលរាប់ថាជាContinue reading “ឧត្តមគតិ”

តំរេកដំណេក

“If you sleep on the train, you will miss your station; if you sleep at the station, you will miss your train! You can control your fate only when you are awake!” ― Mehmet Murat ildan ប្រសិនបើអ្នកនិន្ទ្រាលង់លក់នៅលើទែនបន្ទុំនៃរាជាយស្ម័យយាន នោះអ្នកនឹងរំលងហួសស្ថានីយ៍ដែលអ្នកត្រូវឈប់។ ប្រសិនបើអ្នកលក់លង់ផុងផុតក្នុងដំណេកនៅឯទីចំណត នោះរាជាយស្ម័យយានរបស់អ្នកនឹងបន្តហួសទៅឯនាយ។ អ្នកអាចគ្រប់គ្រងជោគវាសនារបស់អ្នកបាន ល្គឹកណាអ្នកព្រមលះតំរេកដំណេករបស់អ្នកហោង៕ – ម៉ែម៉េត មរ័ត្តន អ៊ីលដន

ការស្រាវជ្រាវបែបគុណភាព ឬបរិមាណ?

ថ្ងៃមុនខ្ញុំបានជជែកគ្នាលេងជាមួយបងស្រីម្នាក់តាមឆាត។ គាត់ហាក់បង្ហាញការចាប់អារម្មណ៍នៅពេលខ្ញុំស្នើសុំសម្ភាសន៍ប្អូនប្រុសម្នាក់ពីទម្លាប់នៃការអានរបស់យុវជនខ្មែរ។ មូលហេតុគឺមកពីគាត់កំពុងធ្វើការសង្គមទាក់ទងនឹងការអាននេះដូចគ្នា។ អ្វីដែលគាត់កំពុងធ្វើគឺជាការសម្ភាសន៍មនុស្សមួយចំនួនក្នុងទម្រង់ជាវីដេអូ។  តាមការជជែកគ្នាបន្តិចនោះ ខ្ញុំបានដឹងថាគាត់មានការងារជាអ្នកស្រាវជ្រាវបែបបរិមាណ ឯខ្ញុំកំពុងធ្វើការស្រាវជ្រាវបែបគុណភាព គ្រាន់តែអ្វីដែលយើងធ្វើគឺទៅលើប្រធានបទតែមួយ។ នៅពេលដែលខ្ញុំប្រាប់គាត់ ពីអ្នកដែលខ្ញុំបានជួបសម្ភាសន៍ជាមួយនោះ គាត់ហាក់បង្ហាញភាពមិនពេញចិត្ត/មិនទុកចិត្ត ទៅលើអ្វីដែលខ្ញុំកំពុងធ្វើ។ ខ្ញុំគិតថាគាត់មានជំនឿចិត្តទៅលើបរិមាណនៃចំនួនមនុស្សដ៏ច្រើនក្នុងការផ្ដល់មតិឬចម្លើយក្នុងការស្រាវជ្រាវនេះ។ ចំពោះខ្ញុំ ការស្រាវជ្រាវតាមបែបបរិមាណ ឬគុណភាពក្ដី លទ្ធផលនៃការស្រាវជ្រាវសុទ្ធតែអាចនាំទៅរកភាពជោគជ័យ និងលទ្ធផលដូចគ្នា។ អ្វីដែលខុសគ្នា គឺវិធីសាស្ត្រ ដំណើរការ និងរបៀបវិភាគតែប៉ុណ្ណោះ។ ចំពោះការស្រាវជ្រាវខ្លះ បរិមាណ ឬតួរលេខមិនមែនជាតម្រូវការរបស់អតិថិជននោះទេ ព្រោះគេមិនអាចឲ្យជាចំនួនលេខទៅកាន់អារម្មណ៍ គំនិត ឬហេតុផលបាននោះទេ។ ចំពោះការស្រាវជ្រាវខ្លះ គេត្រូវការបរិមាណ ចំនួនលេខច្បាស់លាស់ ដូច្នេះការស្រាវជ្រាវបែបបរិមាណ ជាជម្រើសដ៏ល្អមួយ។ យ៉ាងណាក្ដី ការស្រាវជ្រាវទាំងឡាយរមែងមានបញ្ចូលនូវទិន្នន័យពីការស្រាវជ្រាវទាំងពីរប្រភេទនេះដែរ។ តាមបទពិសោធន៍ការស្រាវជ្រាវរបស់ខ្ញុំ ផ្នែកគុណភាព គម្រោងខ្លះយើងត្រូវការជួបមនុស្សសម្ភាសន៍មិនដល់ ៥០នាក់ផង។ ផ្ទុយទៅវិញ ការស្រាវជ្រាវបែបបរិមាណអាចទាមទារឲ្យមានទិន្នន័យពីមនុស្សជាច្រើនរយ រហូតដល់ម៉ឺននាក់ក៏មាន។ មានគម្រោងខ្លះដែលគេចង់ឲ្យខាងខ្ញុំស្រាវជ្រាវឲ្យ តែខាងខ្ញុំមិនទទួលយក ព្រោះយើងគិតថា អតិថិជននោះទាមទារលទ្ធផលជាបរិមាណជាជាងគុណភាព។ ក្នុងនាមជាអ្នកស្រាវជ្រាវម្នាក់ យើងគួរតែរៀនពីគ្រប់ផ្នែកទាំងអស់នៃការស្រាវជ្រាវ។ មិនមែនគ្រប់ការស្រាវជ្រាវទាំងអស់សុទ្ធតែការស្រាវជ្រាវបែបបរិមាណអាចធ្វើបាន ឬការស្រាវជ្រាវបែបគុណភាពអាចអនុវត្តបានទៅលើគ្រប់ការស្រាវជ្រាវនោះទេ។ វាប្រៀបដូចជាបេះដូងដែលមានទម្ងន់ពីរបីក្រាម តែមានឥរិយាបទប្រែប្រួលតាមស្ថានភាពផ្លូវចិត្តដ៏ច្រើនរាប់មិនបាននោះដែរ។ យើងគួរតែបើកចិត្តរៀនពីអ្វីដែលយើងមិនដឹង ហើយកាត់បន្ថយការវាយតម្លៃបន្ទាបទៅលើអ្វីដែលយើងមិនទាន់យល់នៅឡើយនោះ។ នេះជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ។Continue reading “ការស្រាវជ្រាវបែបគុណភាព ឬបរិមាណ?”

ផ្ទះ

កាលពីថ្ងៃសៅរ៍អាទិត្រមុន ខ្ញុំបានទៅដើរលេងជាមួយមិត្តរបស់ខ្ញុំម្នាក់។ ដោយគេមានការងារបន្តិច ខ្ញុំក៏ត្រូវទៅជាមួយគេ។ គេធ្វើការផ្នែកកសិកម្ម ហើយអ្វីដែលគេត្រូវធ្វើគឺទៅយកគំរូបន្លែពីម៉ូយដុំ។ ផ្លូវស្ទះខ្លាំងណាស់នៅម្ដុំវត្តសន្សំកុសល។ តាមផ្លូវឭតែសម្លេងម៉ាសុីន សុីផ្លេ និងមនុស្សរអ៊ូរអ៊ូរអែ។ អាកាសធាតុពេលល្ងាចដ៏អាប់អួរ និងមានតែធូលីដីហ៊ុយគ្រប់ទិសទី។ យើងធ្វើដំណើរបត់ចុះបត់ឡើងពីផ្លូវមួយ ចូលផ្លូវមួយទៀតដើម្បីបញ្ចៀសពីចរាចរណ៍ដ៏ណែនណាន់តាន់តាប់នេះ។ ពីពេទ្យរុស្សីលើផ្លូវ ២៧១ មកដល់ក្រោយសាលាអនុវិទ្យាល័យទួលស្វាយព្រៃ មិត្តរបស់ខ្ញុំក៏ឈប់នៅមុខអាគារធំមួយ ដែលខាងក្នុងហាក់ប្រហោងធ្លុង គ្មានគ្រឿងសង្ហាររឹមអ្វីទាំងអស់ក្រៅពីប្រអប់ កេសដាក់អុីវ៉ាន់ធំៗ។ មិត្តខ្ញុំសុវណ្ណប្រាប់ថា នេះជាកន្លែងនាំចូលបន្លែពីបរទេស។ គេឲ្យខ្ញុំចាំខាងក្រៅ។ បន្តិចក្រោយមក គេចេញមកវិញជាមួយនឹងសាលាដមួយក្ដាប់ដៃពណ៌ឈាមជ្រូកក្រម៉ៅ។ “គ្នាយកទៅមើលគំរូ ដើម្បីរើសគ្រាប់ពូជ ទុកឲ្យកសិករនៅខ្មែរ

ការ​អប់​រំ និង បរិញ្ញាប័ត្រវិស្វករ​សំណង់​ស៊ីវិល

វិស្វ​កម្ម​សំណង់​ស៊ីវិល គឺ​ជា​ផ្នែក​មួយ​នៃ​មុខ​វិជ្ជា​សំណង់​ស៊ីវិល

ទិដ្ឋភាព​រួម​នៃ​សភា​ផាត់​ទាត់​កម្ពុ​ជា

ផ្នែកទី ៣ ឧបករណ៍​ទូទាត់​ដែល​បាន​ប្រើ​ប្រាស់​នៅ​កម្ពុ​ជា​ ក្រៅ​ពី​ក្រដាស​ប្រាក់​រួម​មាន​មូលប្ប​ទាន​ប័ត្រ​រូបិយាណត្តិ ការ​ផ្ទេរ និង​ប័ណ្ណ​ទូទាត់​ (ប័ណ្ណ​ឥណពន្ធ និ​ងប័ណ្ណឥណ​ទាន)។ មូល​ប្ប​ទាន​ប័ត្រ​ត្រូវ​បាន​ប្រើ​ប្រាស់​ច្រើន​ជាង​មូល​ប្ប​ទាន​ប័ត្រ​ចារឹកជា​ប្រាក់​ដុល្លារ​មាន​បរិមាណ​ និង​ទឹក​ប្រាក់​ច្រើន​ជាង​មូល​ប្ប​ទាន​ប័ត្រ​ចារឹក​ជា​ប្រាក់​រៀល។ សភា​ផាត់​ទាត់​ទី​ក្រុង​ភ្នំពេញ​បាន​បង្កើត​ឡើង​ពី​ខែ ធ្នូ ១៩៩៣ ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​នាយក​ដ្ឋាន​បោះ​ផ្សាយ​និង​ឃ្លាំង​បេឡា ដើម្បី​ដឹក​នាំ​ការ​ផាត់​ទាត់​ប្រចាំ​ថ្ងៃ​នូវ​មូល​ប្ប​ទាន​ប្រាក់​រៀល​ចាប់​ពី​ថ្ងៃទី ០១ ខែមិថុនា​ ឆ្នាំ ១៩៩៦ សភា​ផាត់​ទាត់​ត្រូវ​បាន​ផ្ទេរ​ឲ្យ​មក​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​នាយក​ដ្ឋាន​ប្រតិ​បត្តិ​ការ​វិញ។ ឆ្នាំ ២០០៦ ធនាគារ​ជាតិ​នៃ​កម្ពុ​ជា​មាន​ទិសដៅ​បង្កើត​សភាព​ផាត់​ទាត់​នៅ​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុ​ជា ដែល​មាន​សេដ្ឋ​កិច្ច​រីក​ចម្រើន មាន​សា​ខា​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិវញ្ញ​វត្ថុ​បោះ​ទីតាំង​ច្រើន ដូច​ជា​នៅ​ក្រុង​ព្រះ​សីហនុ សៀមរាប បាត់​ដំបងជាដើម។ ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០០១ ធនាគារ​ជាតិ​នៃ​កម្ពុ​ជា​បាន​សម្រេច​ដាក់​ឲ្យ​ដំណើរ​ការ​សភា​ផាត់​ទាត់​មូល​ប្ប​ទាន​ប័ត្រ​ប្រាក់​ដុល្លារ​អាមេរិក ទន្ទឹម​គ្នា​នឹង​សភាព​ផាត់​ទាត់​មូល​ប្ប​ទាន​ប័ត្រ​ប្រាក់​រៀល។ ដូច្នេះ​សភាផាត់​ទាត់​ធ្វើ​ឲ្យ​ប្រតិបត្តិ​ការ​ផាត់​ទាត់​មូល​ប្ប​ទាន​ប័ត្រ​ទាំង​ប្រាក់​រៀល និង​ប្រាក់​ដុល្លារ។ បច្ចុប្បន្ន​នេះ​សភាផាត់ទាត់​មូល​ប្បទាន​ប័ត្រ​ប្រាក់​រៀល​មាន​សមាជិក​ចំនួន​ ១៥ ក្នុងនោះ​មាន​ធនាគារ​ពាណិជ្ជ​ចំនួន ១២ ធនាគារ​ឯកទេស ១ រតនាគារ​ជាតិ និង​ ធនាគារ​ជាតិ​នៃ​កម្ពុ​ជា។ ចំនែក​សភា​ផាត់ទាត់​មូល​ប្ប​ទាន​ប័ត្រ​ប្រាក់​ដុល្លារ​អាមេរិក​មាន​សមាជិក​ចំនួន ១៧ ក្នុង​នោះ​មាន​ធនាគារ​ពាណិជ្ជ​ចំនួន ១៤ ធនាគារ​ឯកទេស ២ និង​ ធនាគារ​ជាតិ​នៃ​កម្ពុ​ជា។ Related articles រូបិយវត្ថុContinue reading “ទិដ្ឋភាព​រួម​នៃ​សភា​ផាត់​ទាត់​កម្ពុ​ជា”

ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅធនាគារជាតិ​នៃ​កម្ពុ​ជា

ផ្នែក​ទី ១ ប្រតិ​បត្តិ​ការ​សំខាន់​ៗពាក់​ព័ន្ធ​នឹង​បទ​ពិសោធន៍​នៃ​ការ​ទូទាត់ 1.ការ​គ្រប់​គ្រង​គណនី​រាជ​រដ្ឋា​ភិ​បាល 2.ការ​គ្រប់​គ្រង​គណនី​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ 3.ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅធនាគារជាតិ​នៃ​កម្ពុ​ជា 4.ការ​បង់​ពន្ធ​គយ និង​រដ្ឋាករ 5.ការ​បង់​ចំនូល​កូតា​របស់​ក្រសួង​ពាណិជ្ជកម្ម​ 6.ការ​ផ្ទេរ​ប្រាក់​រតនា​គារ​ជាតិ 7.ការ​ដេញ​ថ្លៃ​ប័ណ្ណ​រតនា​គារ ————————————————- ៣. ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុ​ជា •ចាប់​ពី​ខែ ១១-០១ ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ បាន​សំណូម​ពរ​ឲ្យ​ធនាគារ​ជាិត​នៃ​កម្ពុ​ជា​ទទួល​ការ​បង់​ប្រាក់​ពន្ធ​អាករ​ដោយ​ផ្ទាល់​ពី​អ្នក​ជាប់​ពន្ធ​ធំ។ បន្ទាប់​មក​ចាប់​ពី​ខែ ១០-០៤ ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​អ្នក​ជាប់​ពន្ធ​អាករ​មធ្យម​មក​បង់​ពន្ធ​ដោ​យ​ផ្ទាល់​ថែម​ទៀត។ សរុប​សកម្ម​ភាព​ប្រចាំ​ខែ​មាន​ជាង ៤២០០ប្រតិ​បត្តិ​ការ​។ •ការ​បង់​ពន្ធ​ជា​ប្រាក់​រៀល​ បង់​ចូល​គណនី​ប្រាក់​បញ្ញើ​ជា​រៀល​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​។ •អ្នក​បង់​ពន្ធ​អាច​បង់​ជា​សាច់​ប្រាក់​ (ប្រមាណ​៦០%) ឬ ជា​មូល​ប្ប​ទាន​ប័ត្រ​ (ប្រមាណ​៤០%)។ ចាប់​ពី​ខែ ០៦-០៥ ទឹក​ប្រាក់ពន្ធ​ចាប់​ពី ៤លាន​រៀលឡើង​ត្រូវ​បង់​ជាមូល​ប្ប​ទាន​ប័ត្រ​។ •ការ​ប្រគល់​មូល​ប្ប​ទាន​ប័ត្រ​មុន​ម៉ោង ៨៖៣០ព្រឹក នាយក​ដ្ឋាន​ប្រតិ​បត្តិ​ការ​អាច​បញ្ជូន​ទៅ​សភា​ផាត់​ទាត់ និង​ទទួល​បាន​ការ​ទូ​ទាត់​ក្នុង​ថ្ងៃ។ ការ​ប្រគល់​ក្រោយ​ម៉ោង ៨៖៣០ព្រឹក​ នឹង​បញ្ចូន​ទៅ​សភា​ផាត់​ទាត់​ និង​ទទួល​បាន​ការ​ទូ​ទាត់​នៅ​ថ្ងៃ​ធ្វើ​ការ​បន្ទាប់​។ •កា​រ​បង់​ជា​សាច់​ប្រាក់​ អ្នកបង់​ពន្ធ​ទទួល​បាន​ប័ណ្ណ​បង់​ប្រាក់​ និង​ការ​បង់​ជា​មូល​ប្ប​ទាន​ប័ត្រ ជា​អ្នក​បង់​ពន្ធ​ទទួល​បាន​ប្រកាស​ឥណ​ទានសម្រាប់​យក​ទៅប្រគល់​ឲ្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ។ •នៅ​រៀង​រាល់​ចុង​ថ្ងៃ សមតុល្យ​ក្នុង​គណនី​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​ ត្រូវ​ផ្ទេរ​ចូល​គណនី​ប្រាក់​រៀល​របស់​គណនី​អគ្គ​នាយក​ដ្ឋាន​រតនាគារ​ជាតិ។ ———————————————- ៤. ការ​បង់​ពន្ធ​គយ និង​ រដ្ឋាករContinue reading “ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅធនាគារជាតិ​នៃ​កម្ពុ​ជា”

និរន្តរភាព​បរិស្ថាន និង​សង្គម

​​ន្ទឹម​នឹង​ការ​​ផ្តោត​សំខាន់​ទៅ​លើ ​និរន្តរភាព​នៃ​ការ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន ធនាគារ​អេស៊ីលីដា​ក៏​គោរព​ផង​ដែរ​ចំពោះ​បរិស្ថាន និង​សហគមន៍​ដែល​យើង​រស់​នៅ ដោយ​ផ្តល់​របាយការណ៍អនុវត្ត​តាម​ទស្សនៈ​គ្រឹះ​សំខាន់​ទាំងបី (មនុស្ស ផែនដី និង​ប្រាក់​ចំណេញ) ហើយ​ធ្វើ​ការ​កំណត់​នូវ​សូចនាករ​មួយ​សម្រាប់​ជា​រង្វាស់ និង​រាយការណ៍​អំពី​សកម្មភាព និង​ផល​ប៉ះ​ពាល់​ទៅ​លើ​សង្គម និង​បរិស្ថាន ព្រម​ទាំង​ដើម្បី​អនុវត្ត​នូវ​រចនា​សម្ព័ន្ធ​របាយការណ៍ ដោយ​ផ្អែក​ជា​ចម្បង​ទៅ​លើ​ការ​ណែនាំ​ក្នុង​គំនិត​ផ្តួចផ្តើម​របាយការណ៍​ ពិភពលោក (GRI) ។ សមាសធាតុ​សំខាន់ៗ​នៃ​បេសកកម្ម​របស់​ធនាគារ​អេស៊ីលីដា ទាក់ទង​នឹង​និរន្តរភាព​បរិស្ថាន និង​សង្គម ផ្តល់​ជា​ក្របខណ្ឌ​សំខាន់​នៅ​ក្នុង​គោលការណ៍​ណែនាំ ដែល​ក្នុង​នោះ​ធនាគារ​អេស៊ីលីដា អាច​អនុវត្ត​តាម​វិធី​មួយ ដែល​យើង​អាច​គ្រប់គ្រង​រាល់​ប្រតិបត្តិការ​ដែល​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន សង្គម និង​សហគមន៍ ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ។ បន្ត​ការ​បំពាក់​ប្រព័ន្ធ​ប្រើប្រាស់​ថាមពល​ប្រកប​ ដោយ​ប្រសិទ្ធភាព​ក្នុង​អគារ​ ហើយ​គ្រប់គ្រង​ការប្រើប្រាស់​ថាមពល​ឲ្យ​បាន​ហ្មត់ចត់ នៅគ្រប់​ទី​កន្លែង​ដែល​យើង​មាន​ប្រតិបត្តិការ ។ អនុលោម​ទៅ​តាម​ច្បាប់​សង្គម​ដែល​យើង​រស់​នៅ និង​ធ្វើ​ការ​យ៉ាង​សកម្ម ដើម្បី​ផ្សព្វផ្សាយ​នូវ​វប្បធម៌​ដ៏​ស្និទ្ធ​ស្នាល ដែល​មិន​មែន​តែ​ចំពោះ​ភាគទុនិក កម្មករ​​និយោជិត អតិថិជន និង​ដៃ​គូអាជីវកម្ម​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​គោរព​ចំពោះ​ឯកត្តបុគ្គល​នៅ​ក្នុង​សហគមន៍​របស់​យើង​ទៀត​ផង ។ ​ទទួល​ស្គាល់​ថា ការគាំទ្រ​ចំពោះ​សហគមន៍​​មិន​មែន​គ្រាន់​តែ​ជាសីលធម៌​ល្អ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ការ​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​មាន​លក្ខណៈ​ល្អ​ប្រសើរ​ផង​ដែរ ពោល​គឺ​មាន​ភាព​រឹង​មាំ និង​ភាពរុងរឿង គឺ​ត្រូវ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ បរិស្ថាន ធនាគារ អេស៊ីលីដា បាន​ព្រម​ព្រៀង​យ៉ាង​ពេញ​លេញ​ទៅ​នឹង​សន្ធិសញ្ញា​អន្តរជាតិ ដែល​ធ្វើ​ការ​ហាម​ឃាត់​លើ​ការ​ផ្តល់​ឥណទាន ឬ​គាំទ្រ​ចំពោះ​សកម្មភាព​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន ទាំង​សកម្មភាព​ដែល​ប្រាស​ចាក​ពី​សីលធម៌ និង​ការ​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ចំពោះ​សិទ្ធិ​មនុស្ស ។ ដោយ​ឡែក ធនាគារ​បាន​ដាក់​នូវ​គោលនយោបាយ​មួយ​ចំនួនContinue reading “និរន្តរភាព​បរិស្ថាន និង​សង្គម”

អត់​បាយ​ស៊ី​ឆ្នាំ ២០១៥?

ចូល​មើល​អត្ថ​បទ​ពី​ក្នុង​គេហទំព័រ​ដើម​អំពិល៖ ទី​ផ្សារ​ការ​ងារ​សេរី​របស់​អាស៊ានឆ្នាំ ២០១៥ ជាកង្វល់និងបញ្ហាប្រឈម​របស់​យុវជន​កម្ពុជា ដោយ​សារ​មាន​រឿង​ដូច្នេះហើយ បាន​ជាមាន​ការ​ជជែក​គ្នា​របស់​និស្សិត​ខ្មែរ ដែល​កំពុង​បារម្ភពីបញ្ហានេះដែរ! ខ្ញុំ​ពិត​ជា​មាន​ការ​ត្រេក​អរ ដែ​ល​ខ្មែរ​យើង​និង​អាច​មាន​កា​រប្រកួត​ប្រជែង​សមត្ថ​ភាព​ការ​ងារ​ជាមួយ​ប្រទេស​ដទៃ​ទៀត។ តែ​ខ្ញុំ​ក៏​ពិបាក​ចិត្ត​ដែរ ដែល​សមត្ថ​ភាព​កូន​ខ្មែរ​យើង​សព្វ​ថ្ងៃ ដូច​កីឡាករ​ទើប​តែ​រៀន​ហែលទឹក ស្រាប់​តែ​ភ្លាម​ៗ គេឲ្យ​ទៅប្រលង​ស៊ីហ្គេម ឬ ប្រលង​ថ្នាក់​អន្តរជាតិ​បាត់ទៅហើយ។ ដូចនេះឳកាសចាញ់​គឺ ១០០% បាត់ទៅហើយ។ នេះ​មិន​មែន​ត្រឹម​តែ​ការធ្វើការ​ងារ​រដ្ឋ​ ឬ ក្នុង​ក្រុម​ហ៊ុន​ធម្មតា​នោះទេ តែ​ថែម​ទាំង​បូក​រួម​នូវ​ការ​រក​ស៊ី​លក់​ចាបហ៊ួយ​តូច​តាច ក៏ត្រូវ​ត្រៀម​ខ្លួនដែរ។​ទីផ្សារ​ខ្មែរតូចណាស់ បើ​មាន​អ្នក​ចូល​មក​ច្រើន​យ៉ាងហ្នឹង ប្រាកដ​ជា​មាន​អ្នក​អត់បាយ​ច្រក​ឆ្នាំង​មិន​ខានទេ។ រាជ​រដ្ឋាភិបាលអើយ! លោក​អត់ទាន់​រៀប​ចំ​ការ​អប់​រំ​នៅ​កម្ពុ​ជា​ឲ្យ​មាន​កម្រិត​ប្រសើ​រនៅឡើយផង លោក​រៀប​ចំ​គម្រោង​គ្រោះ​ថ្នាក់​យ៉ាងនេះទៅហើយ។ នៅ​សាលា​សិស្ស​គ្មាន​ការ​អនុវត្ត​គ្រប់​គ្រាន់ ភាសា​បរទេស​បង្រៀន​នៅ​សាលារដ្ឋ​វិញ ខ្ញុំឲ្យ​លេខសូន្យ​តែ​ម្តង។ បើ​តែយ៉ាងនេះ តើ​ឲ្យ​យុរជន​ខ្មែរទៅ​ប្រកួត ឬ ទៅ​មើល​គេ​ប្រកួត? នេះ​ជា​ដំណក​ស្រង់​ខ្លះ​ៗពីគេហទំព័រ​ដើម​អំពិល៖ “សហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅថាអាស៊ាននឹងបើកលំហូរទីផ្សារការងារសេរី នៅឆ្នាំ២០១៥ នាំមកនូវកង្វល់ និងបញ្ហាប្រឈម ជាច្រើន សម្រាប់យុវជនកម្ពុជា ដែលមិនទាន់ត្រៀមខ្លួន ក្នុងការប្រកួតប្រជែង ជាមួយប្រជាពលរដ្ឋ នៅបណ្តាប្រទេសអភិវឌ្ឍន៍ដទៃទៀត ក្នុងសហគមន៍អាស៊ាន។ វេទិការយុវជនប្រចាំឆ្នាំលើកទី៩ស្តីពីដំណើររបស់យុវជនកម្ពុជាឆ្ពោះទៅកាន់អាស៊ាន នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១១ នៅវិទ្យាស្ថានជាតិអប់រំ នាយកប្រតិបត្តិក្រុមអ្នកការពារសិទ្ធិកម្ពុជា (CDP) លោកContinue reading “អត់​បាយ​ស៊ី​ឆ្នាំ ២០១៥?”

ការគ្រប់គ្រងទុនបំរុងអន្តរជាតិ

ទស្សនាទានអំពី International Reserves Management ១-ទុនបំរុងជាអ្វី? ទ្រព្យសម្បត្តិនៅខាងក្រៅ ប្រភេទជារូបិយប័ណ្ណ មាស សិទ្ធិដកពិសេស (SDR ) និង ប្រាក់បញ្ញើនៅ IMF (IMF Reserve Position)ជាទ្រព្យសម្បត្តិដែលអាចប្រើប្រាស់បាន និង គ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុគំនរទ្រព្យរបស់ជាតិ វាត្រូវបានគេប្រើប្រាស់សម្រាប់គោលដៅហិរញ្ញប្បទានពាណិជ្ជកម្ម ទាក់ទងការចំណាយទូទាត់ សេវាកម្មបំណុល ឬការធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់អាស្រ័យលើរបបប្តូរប្រាក់របស់ខ្លួន។ ២-ហេតុអ្វីធនាគារកណ្តាលត្រូវការទុនបំរុង? មុខងារមួយក្នុងចំណោមមុខងារនានារបស់ធនាគារកណ្តាល គឺបោះផ្សាយក្រដាសប្រាក់ និងរក្សាសុវត្ថិភាពតំលៃក្រដាសប្រាក់ (នយោបាយរូបិយវត្ថុ)។ ទុនបំរុងមានសារសំខាន់ចំពោះធនាគារកណ្តាល ដើម្បីរក្សាសុវត្ថិភាពតំលៃក្រដាសប្រាក់ តើទំហំត្រឹមណា ធនាគារកណ្តាលគួរធ្វើអន្តរាគមន៍ក្នុងទីផ្សារ ដើម្បីរក្សាសុវត្ថិភាពតំលៃនៃក្រដាសប្រាក់របស់ខ្លួន នោះគឺអាស្រ័យលើរបបអត្រាប្តូរប្រាក់ដែលខ្លួនប្រកាន់យក។ ៣-ប្រភេទអត្រាប្តូរប្រាក់ អត្រាប្តូរប្រាក់ថេរ: ការកំណត់អត្រាប្តូរប្រាក់ថ្ពក់ជាប់នឹងរូបិយប័ណ្ណខ្លាំងមួយដូចជា ប្រាក់ដុល្លារអាមេរិក ឬ ថ្ពក់ជាប់នឹងកន្ត្រករូបិយប័ណ្ណ (Basket of Currencies)។ អត្រាប្តូរប្រាក់អណ្តែត: ការកំណត់អត្រាប្តូរប្រាក់ គឺអាស្រ័យដោយទីផ្សារ ផ្អែកលើកំលាំងផ្គត់ផ្គង់ និង តម្រូវការ ច្រើនមាននៅប្រទេសជប៉ុន និង អាមេរិក។ អត្រាប្តូរប្រាក់អណ្តែត: អត្រាប្តូរប្រាក់ត្រូវបានអនុញ្ញាតអោយប្រែប្រួលក្នុងរង្វង់នៃអត្រាប្តូរប្រាក់មួយ ដែលបានកំណត់ជាមុន។Continue reading “ការគ្រប់គ្រងទុនបំរុងអន្តរជាតិ”

ទីផ្សារហិរញ្ញវត្ថុ និង សេដ្ឋកិច្ច

 ទីផ្សារហិរញ្ញវត្ថុ គឺជាកន្លែងជួបគ្នារវាងអ្នកលក់ និង អ្នកទិញឧបករណ៍ហិរញ្ញវត្ថុ ឬ ឥណទាន  ទិញ-លក់ឥណទាន (Credits )និង ធនប័ត្រ ឬមូលប័ត្រ (Securities) ដូចជា Stocks, Bonds  ការអវត្តមានទីផ្សារហិរញ្ញវត្ថុ ធ្វើឱ្យបាត់បង់នូវអត្ថប្រយោជន៍យ៉ាងច្រើនក្នុងសង្គម…. I-លក្ខណៈសម្បត្តិរបស់ទីផ្សារហិរញ្ញវត្ថុ (The Nature of Financial Markets)  ជាយន្តការបញ្ជូន-ផ្ទេររវាងអ្នកសន្សំ ឬ អ្នកឱ្យខ្ចី និង អ្នកខ្ចី ឬ អ្នកចំណាយ  ប្រមូលផ្តុំប្រាក់សន្សំហើយផ្តល់ឱ្យអ្នកខ្ចី ដែលត្រូវការទុនវិនិយោគលើសពីទុនដែលខ្លួនមាន  ជាមធ្យោបាយបញ្ជូនប្រាក់ពីផ្នែកដែលនៅសេសសល់ទុនដោយការសន្សំ ទៅផ្នែកដែលខ្វះទុន  មានផលប្រយោជន៍ទាំងសងខាង (អ្នកឱ្យខ្ចី និង អ្នកខ្ចី) ១-លំនាំដើមចំពោះទីផ្សារហិរញ្ញវត្ថុ (An introduction to financial market) ការផ្តល់ហិរញ្ញប្បទានដោយប្រយោល (Indirect Financing) ការផ្តល់ហិរញ្ញប្បទានដោយផ្ទាល់Continue reading “ទីផ្សារហិរញ្ញវត្ថុ និង សេដ្ឋកិច្ច”

រូបិយវត្ថុ និង អតិផរណា

១-ប្រវត្តិកកើតរបស់រូបិយវត្ថុ (The History of Money) ១.១-ការដោះដូរវត្ថុ និង វត្ថុ  (Barter) ក-ការដោះដូរដោយផ្ទាល់  (Direct Exchange)  សេដ្ឋកិច្ចខ្លួនឧបត្ថម្ភខ្លួន (ធ្វើការងារបំពេញតំរូវការដោយខ្លួនឯង) មិនទាន់មានការដោះដូរទេ  មានឯកទេសកម្ម ផលិតកម្ម (កំរិតទាប) នាំឱ្យមាន ការដោះដូរដោយផ្ទាល់ ខ-ការដោះដូរដោយប្រយោល  (Indirect Exchange)  សេដ្ឋកិច្ចសង្គមានការរីកចំរើន ធ្វើឱ្យការដោះដូរមានភាពស្មុគស្មាញ  ទំនិញមួយចំនួនត្រូវបានគេទទួលស្គាល់ជាទូទៅ (General Acceptability)  វត្ថុកណ្តាលនេះហៅថា “រូបិយវត្ថុទំនិញ” (Commodity Money)   ២-រូបិយវត្ថុ (Money)  វត្ថុកណ្តាលសំរាប់ដោះដូរ ជាប្រភពកកើតរបស់រូបិយវត្ថុ  ទំនិញមានលក្ខណៈងាយស្រួល ត្រូវបានគេទទួលស្គាល់ជាទូទៅ  រូបិយវត្ថុត្រូវមានលក្ខណៈពិសេសដូចតទៅ ៖ បរិមាណតិច មានតំលៃខ្ពស់ ងាយស្រួលយកតាមខ្លួន ជាវត្ថុដែលអាចកាត់ ជ្រាកបាន ដោយមិនបាត់បង់តំលៃ តំលៃរបស់វាមានស្ថេរភាពContinue reading “រូបិយវត្ថុ និង អតិផរណា”