១០ចំនុច ត្រូវជៀសវាងពេលរកសីុអនឡាញ

រកសុីតាមអនឡាញ គឺចាប់ផ្ដើមដោយការបំពេញតម្រូវការ និងបង្កើតជំនឿទុកចិត្តពីអតិថិជន។ រឿងសំខាន់មួយទៀត គឺរក្សាលំនឹងមិនឲ្យបាត់បង់មុខជំនួញនេះ។ យ៉ាងណាមុិញ បរាជ័យ និងឧបសគ្គក្នុងមុខជំនួញនេះហាក់មានច្រើន និងលេចឡើងឲ្យឃើញនឹងភ្នែករបស់យើងសព្វថ្ងៃ។ តួយ៉ាងដូចជា ការរំពឹងទុកខ្ពស់ពេកទៅលើផលចំណេញ និងការដើរតួច្រើនមុខពេកសំរាប់អតិថិជន។ នៅមានបញ្ហាជាច្រើនទៀត ដូច្នេះសូមអានបញ្ហាទាំង ១០ នៅខាងក្រោមដូចតទៅ៖ គ្មានផែនការវាយលុក៖ មិនចាំបាច់មានផែនការអស្ចារ្យពេក តែអ្នកនៅតែត្រូវការផែនការមួយ។ ផែនការមិនចាំបាច់ដល់ ២០ទំព័រនោះទេ សំខាន់គឺ ស្គាល់អតិថិជន ស្គាល់ទំនិញរបស់អ្នក និងដឹងពីអ្វីដែលអតិថិជនហ៊ានជះលុយរបស់គេទៅលើទំនិញឬសេវាកម្មនោះ។ គិតរឿងតូចតាចពេក៖ “រឿងសំខាន់គឺត្រូវឲ្យមុខជំនួញងើបក្បាលបានសិន” តាមសម្ដីលោក ស្ទីវ ថូបាក។ កុំគិតរឿងកំប៉ិកកំប៉ុកដូចជា ឡូហ្គូ ឬនាមបណ្ណនាំតែខាតពេល។ សំខាន់ត្រូវគិតយ៉ាងណាឲ្យមុខជំនួញអ្នកអាចដំណើរការទៅមុខបានសិន។ អត់គិតរឿងលុយ៖ ត្រូវមានសុទិដ្ឋិនិយម – មិនមែនតែរឿងលុយទេ – លោក ថូបាក និយាយថា “ជំនួញខ្លះអស់លុយទាំងមិនទាន់បានចំណេញផង”។ ត្រូវគិតពីផែនការថវិការ ចំណាយល្អិតល្អោច និង បរិមាញថវិការដែលអាចឲ្យជំនួញអ្នកទៅដល់ភាពជោគជ័យ។ អោយតម្លៃផលិតផលទាប៖ ស៊ីនធា សាល៊ីម ម្ចាស់ក្រុមហ៊ុន និងស្ថាបនិក Citizen’s Mark ដាក់តម្លៃផលិតផលមួយដោយគិតទាំងថ្លៃពលកម្ម និងថ្លៃដើមសម្ភារៈសំរាប់ចង្វាក់ផលិតកម្ម។Continue reading “១០ចំនុច ត្រូវជៀសវាងពេលរកសីុអនឡាញ”

ធានារ៉ាប់រង ៧ប្រភេទសំរាប់តំរូវការពាណិជ្ជកម្ម

ការ​ធ្វើ​ពាណិជ្ជកម្ម​តែ​ងតែ​អាច​ប្រឈម​នឹង​ហានិភ័យ​ជា​ច្រើន​ចៀស​មិនផុត ដូច្នេះ​ការ​ទិញធានារ៉ាប់រងជាជំរើស​ដែលមិន​គួរ​រំលង និងមិនគួរខ្វះបាន​នាពេលបច្ចុប្បន្ននេះ។ ខាងក្រោមនេះជា​ការធានារ៉ាប់រងទាំង ៧ប្រភេទដែល​ក្រុម​ហ៊ុនពាណិជ្ជកម្ម​ទាំងឡាយ​គួរ​តែ​មាន។ ធានារ៉ាប់រង​វិជ្ជាជីវៈ (Professional liability insurance) ឬធានារ៉ាប់រងទៅលើ​កំហុស និង​ការ​ធ្វេសប្រហែស (Errors & Omissions = O&E) សំរាប់​ការពារ​ក្រុម​ហ៊ុន​មួយពី​ការ​ចោទ​ប្រកាន់​ទៅលើ​កំហុស​ធ្វេស​ប្រហែស​ក្នុង​ប្រតិបត្តិការ​រកស៊ី។ ធានារ៉ាប់រងអចលនវត្ថុ (Property insurance) សំរាប់​ការពារ​ពី​គ្រោះដោយធម្មជាតិ ដោយមនុស្សជាដើម។ ធានារ៉ាប់រងសំណងបុគ្គលិក (Workers’ compensation insurance) ធានារ៉ាប់រងនេះក្រុមហ៊ុន​ទិញសំរាប់​បុគ្គលិក ធានាទៅលើ​សុខភាព ពិការ និង​ស្លាប់ជាដើម។ ពាណិជ្ជកម្មបែបគ្រួសារ (នៅផ្ទះ) (Home-based insurance) អ្នក​មាន​អាជីពការងារ​មួយចំនួន​បើក​ជំនួញ​ផ្ទាល់ខ្លួននៅផ្ទះ​ទៀត ដូច្នេះគាត់​គួរ​ស្វែង​រក​ធានា​រ៉ាប់​រង​មួយទៀតសំរាប់​ជំនួញនៅផ្ទះរបស់គាត់។ ធានារ៉ាប់រង​លើផលិតផល (Product liability insurance) ធានារ៉ាប់រងលើយានយន្ត (Vehicle insurance) ធានារ៉ាប់រងការ​បង្អាក់ដំណើរការពាណិជ្ជកម្ម (Business interruption insurance) ជា​ប្រភេទធានារ៉ាប់រងដែល​ជួយ​ដល់​ក្រុម​ហ៊ុន​នៅពេល​ដែល​មាន​បញ្ហា​ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​អាក់ខាន​មិនបាន​ដំណើរការ ក៏ដូចជាបុគ្គលិក​មិន​អាច​មក​ធ្វើការ​ក្នុង​ការិយាល័យ​បាន។ ការ​ជ្រើស​រើស​ធានា​រ៉ាប់​រង​ត្រឹម​ត្រូវ អាច​ធ្វើ​ឲ្យជំនួញ​របស់​អ្នក​មាន​សុវត្ថិភាព​ និង​មាន​ទំនុក​ចិត្ត​នៅពេល​មាន​បញ្ហាជា​យថាហេតុកើតឡើង។ យ៉ាងណា​ក៏ដោយ អ្នកគប្បី​ត្រូវពិភាក្សា​ជាមួយ​ក្រុមហ៊ុនធានារ៉ាប់រង សាកសួរពី​ធានារ៉ាប់រងប្រភេទណា​ដែល​សក្ដិ​សមនឹង​ក្រុម​ហ៊ុន​របស់អ្នក។Continue reading “ធានារ៉ាប់រង ៧ប្រភេទសំរាប់តំរូវការពាណិជ្ជកម្ម”

មុខព្រួញ​ទីផ្សារ

Target Market                 យុទ្ធ​សាស្ត្រ​ទី​ផ្សារ​ក្នុង​ការ​កំណត់​ផលិត​ផល តម្លៃ ទីតាំង និង ការ​ផ្សព្វ​ផ្សាយ​គឺ​មិន​ត្រូវ​រៀប​ចំគម្រោង​ដាច់​ដោយ​ឡែក​ពីគេ​នោះឡើយ។ អ្នក​វិភាគ​ទី​ផ្សារតែង​តែ​មើល​ទៅ​លើ​កត្តា​ទាំង​ ៤នេះជានិច្ច​។ ការ​រួម​បញ្ចូល​គ្នា​នៅ​កត្តា​ទាំង​ ៤ របស់​ទី​ផ្សារ​នេះ គេ​ហៅ​ថា សមាសភាព​ទី​ផ្សារ។ ធាតុ​ទាំង​ឡាយ​របស់​សមាសភាព​ទី​ផ្សារ​គឺ​សំដៅ​ទៅ​លើ​អតិ​ថិ​ជន។ ដើម្បី​អាច​អភិវឌ្ឍ​នូវ​សមាសភាព​ទី​ផ្សារ​ដ៏​ជោគ​ជ័យ​មួយ​បាន ជាដំបូង​អ្នក​ស្រាវ​ជ្រាវ​ត្រូវ​សួរ​សំនួរ​សំខាន់​ចំនួន​ពីរ​គឺ៖ តើ​អ្នក​ណា​ជា​អ្នក​ទិញ​ផលិត​ផល​នេះ? តើ​​សក្តានុពល​ក្នុង​ការ​លក់​ផលិត​ផល​នេះគឺ​ជាអ្វី​?​ ក្រុម​អតិថិ​ជន ជា​អ្នក​ដែល​ប្រហែល​ជា​នឹង​ទិញ​ផលិត​ផលនោះ គេ​ហៅ​ថា មុខ​ព្រួញ​ទី​ផ្សារ។ ក្រុម​ហ៊ុន​តម្រង់​សមត្ថ​ភាព​ទី​ផ្សារ​របស់​ខ្លួន​សំដៅ​ទៅ​ក្រុម​អតិ​ថិ​ជន​ដែល​មាន​សក្តា​នុពល​នេះឯង ដែល​បង្កើត​នូវ​មុខ​ព្រួញ​ទី​ផ្សារ​នេះ​បាន។ នៅ​ពេល​ដែល​អ្នក​ស្រាវ​ជ្រាវ​ទី​ផ្សារ​បាន​សិក្សា​ដឹង​ជាក់​ពី​មុខព្រួញ​ទី​ផ្សារ​ដែល​ពួកគេ​ចង់​ទាក់​ទាញ​យករួច​ហើយ នោះ​ក្រុម​ហ៊ុន​អាច​បង្កើត​នូវ​សមាសភាព​ទី​ផ្សារ​បាន​សម​ស្រប​ទៅ​លើ ផលិត​ផល តម្លៃ ទី​តាំង និង​ ការ​ផ្សព្វ​ផ្សាយ​បាន។ ក្រុម​ហ៊ុន​ព្យាយាម​ផ្គូរ​ផ្គង​ឲ្យ​ត្រូវ​នឹង​តម្រូវ​ការ​របស់​អតិ​ថិ​ជន ឬ ទាក់​ទាញ​ចិត្ត​របស់​អ្នក​ទិញ​ឲ្យ​ចង់​បាន​ផលិត​ផល​ដែល​ក្រុម​ហ៊ុន​ផ្តល់​ឲ្យ។ ឧទាហរណ៍៖ ប្រសិន​បើមុខ​ព្រួញ​ទី​ផ្សារ​គឺ​ជា​វ័យ​ជំទង់​ដែល​មាន​ជីវភាព​ធូរ​ធារ​ នោះ​សមាសភាព​ទី​ផ្សារ​អាច​នឹង​មាន​ដូច​ខាង​ក្រោម​នេះ៖ ផលិត​ផល៖ ខោ​ខូយប៊យ តម្លៃ៖ ស្រប​តាម​តម្លៃ​ទី​ផ្សារ ទីតាំង៖ ហាង​លក់​សម្លៀក​បំពាក់ ផ្សព្វ​ផ្សាយ៖ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​តាម “កម្មវិធី​តន្រ្តី​សម័យ” តាម​ស្ថានីយ៍វិទ្យុ សមាសភាព​ទីផ្សារ​ដ៏​ជោគ​ជ័យ​មួយ​គឺ​អាស្រ័យ​ទៅ​លើការ​សិក្សា​ពី​អតិ​ថិ​ជន និង ចំនូល​ចិត្ត​នៃ​ការ​ទិញ​របស់​ពួកគេ ដែលទាំង​អស់​នេះ​បាន​មក​ពីការ​ស្រាវ​ជ្រាវ​ទី​ផ្សារ ក៏​ដូចជា​ការ​កត់​សម្គាល់​ដែល​ត្រឹម​ត្រូវ​ចំពោះ​មុខព្រួញ​ទីផ្សារ​ផង​ដែរ។ យុទ្ធ​សាស្ត្រ​នៃ​ផលិត​ផលContinue reading “មុខព្រួញ​ទីផ្សារ”

ចំនុចសំខាន់ទាំង ៤ របស់ផ្នែកទីផ្សារ

                ការពិញ ការ​លក់ ការ​ស្រាវជ្រាវទីផ្សារ ការ​ដឹកជញ្ជូន ការ​ស្តុកទុកទំនិញ ការផ្សព្វ​ផ្សាយ ទាំងនេះ​គឺជាផ្នែក​ដ៏​ស្មុគ​ស្មាញ​មួយ​របស់​ផ្នែក​ពាណិជ្ជ​កម្ម ដែល​គេ​ហៅ​ថា ផ្នែក​ទី​ផ្សារ។ ន័យ​សាមញ្ញ​របស់​ផ្នែក​ទី​ផ្សារ​គឺ​ ជា​បំលាស់​ទីនៃ​ផលិត​ផល​ និង​ សេវាកម្ម​ពី​ឧស្សាហករទៅ​កាន់​អតិ​ថិ​ជន​ ក្នុង​គោល​បំណងបំពេញ​ចិត្ត​របស់​អតិ​ថិ​ជន​ ព្រម​ទាំង​សម្រេច​គោល​ដៅ​របស់​ក្រុម​ហ៊ុន​​។ ផ្នែក​ទី​ផ្សារ​ អាច​ចែក​ជា​បួន​ចំនុច​សំខាន់ៗ​ដែល​គេ​ស្គាល់​ជាទូ​ទៅ​ជា Four P’s: Product (ផលិតផល) Price (តម្លៃ) Placement (ទីតាំង) Promotion (ផ្សព្វ​ផ្សាយ) ចំនុច​នីមួយៗ​ដើរ​តួ​សំខាន់​ចំពោះ​ភាព​ជោគ​ជ័យ ឬ បរាជ័យរបស់​ដំណើរ​ការ​ទី​ផ្សារ​។ ផលិតផល​នៃទី​ផ្សារ​ សំដៅ​លើ​ទំនិញ​ ឬ​សេវា​កម្ម​ ដែល​ក្រុម​ហ៊ុន​ចង់​លក់​។ ជានិច្ច​កាល​វា​រួម​បញ្ចូល​ទាំង​ស្រាវ​ជ្រាវ និង អភិវឌ្ឍ (R & D) នៃ​ផលិត​ផល​មួយ ស្រាវ​ជ្រាវ​ពី​សក្តា​នុពល​ទី​ផ្សារ វិភាគ​លើ​ផលិត​ផល​ដើម្បី​ដឹង​ពី​គុណ​ភាព និង ណែ​នាំ​ផលិត​ផល​ទៅ​កាន់​ទី​ផ្សារ។ អ្វី​ដែល​ក្រុម​ហ៊ុន​ត្រូវ​គិត​គូរ​បន្ទាប់​មក​ទៀត​នោះ​គឺ តម្លៃ របស់​ផលិត​ផល​។ តម្លៃ​របស់​ផលិត​ផល​មាន​បីគឺ តម្លៃ​ក្រោម​ទី​ផ្សារ តម្លៃ​ស្មើរ​ទី​ផ្សារ និង តម្លៃ​លើ​ទី​ផ្សារ ដែល​យើង​អាច​ដឹង​បាន​តាម​រយៈ​តម្លៃ​ទំនិញ​របស់​ក្រុម​ហ៊ុន​ប្រកួត​ប្រជែង​ផ្សេង​ទៀត។Continue reading “ចំនុចសំខាន់ទាំង ៤ របស់ផ្នែកទីផ្សារ”