តំលៃមនុស្ស

មួយរយៈនេះ នៅកន្លែងខ្ញុំត្រូវការបុគ្គលិកថ្មីដល់ទៅ ២ តំណែង។ ទោះបីការងារនេះជារបស់ខាងផ្នែកធនធានមនុស្ស តែខាងកម្មវិធីខ្ញុំខ្លួនឯងក៏ត្រូវឆ្ការដៃឆ្ការជើងណាស់ដែរ ក្នុងការទំនាក់ទំនងរកបុគ្គលដែលសក្ដិសមនឹងតំណែងទាំង ២នេះ។ ឆ្លងកាត់បទពិសោធន៍ទទួលយកមនុស្សពីរបីដងហើយ មានអារម្មណ៍ថាហត់ណាស់ ព្រោះត្រូវការពេលវេលាច្រើន ជាពិសេសក្នុងការផ្សព្វផ្សាយ។ ខ្ញុំបានដឹងពីខាងធនធានមនុស្សមកថា បច្ចុប្បន្ននេះគ្រប់កម្មវិធីក្នុងអង្គការយើង ដែលត្រូវការបុគ្គលិកថ្មី​ គឺពិបាករកណាស់ ដោយសារខ្សត់មនុស្ស។ ខ្ញុំគិតក្នុងចិត្ត ថាអាចមកពីខ្សត់មនុស្សដោយសារ រាល់ថ្ងៃមានកំណើនការងារ មនុស្សភាគច្រើនមានឪកាស ឬអាចថាមកពីម្យ៉ាងទៀត គឺមនុស្សមានច្រើន តែខ្វះសមត្ថភាព។ តាមគំនិតខ្ញុំគឺអាចថាមកពីកត្តាទាំងពីរ ព្រមទាំងស្របតាមប្រភេទការងារផងដែរ។ តាមមើលទៅប្រវត្តិរូបរបស់បុគ្គលដែលដាក់មក មិនមែនពួកគាត់គ្មានសមត្ថភាពនោះទេ គ្រាន់តែតាមរយៈបទពិសោធន៍ការងារ និងការសិក្សារបស់ពួកគាត់សក្ដិសមនឹងតំណែងផ្សេង ឬតំណែងដដែលតែក្នុងកម្រិតទាបឬខ្ពស់ (senior / junior) ប៉ុណ្ណោះ។ ក្នុងការស្វែងរកបុគ្គលិក គ្រប់បុគ្គលដែលដាក់ពាក្យមកសុទ្ធតែមានតម្លៃ។ ពួកគាត់ម្នាក់ៗ មិនមែនមកសុំការងារធ្វើទេ គឺពួកគាត់មកផ្ដល់ឲ្យអង្គភាពនូវភាពរីកចំរើន និងក្ដីពេញចិត្តរបស់ពួកគាត់ចំពោះការងារ ដូច្នេះខាងធនធានមនុស្សត្រូវឲ្យតម្លៃទៅលើគ្រប់បុគ្គលទាំងអស់។ ជួនកាលពួកគាត់អាចនឹងទំនាក់ទំនងទៅអ្នកដាក់ពាក្យធ្វើការនៅពេលក្រោយ នៅពេលណាដែលមានតួនាទី ឬតំណែងដែលសក្ដិសម និងពួកគាត់។ ទោះជាយ៉ាងណាក្ដី អ្វីដែលសំខាន់មួយទៀត គឺអត្តចរិតរបស់បុគ្គលម្នាក់ៗផងដែរ ព្រោះថាអង្គភាព ឬខាងធនធានមនុស្សអាចអភិវឌ្ឍមនុស្សដែលខ្វះសមត្ថភាពបន្តិចបន្តួចឲ្យគ្រប់ពេញលក្ខខណ្ឌការងារបានក្នុងរយៈពេលខ្លី ឬវែង ប៉ុន្តែអត្តចរិតរបស់មនុស្សពីធម្មជាតិ ទោះចង់កែក៏ត្រូវការពេលវេលា និងធនធានច្រើនដែរ។Continue reading “តំលៃមនុស្ស”

គំរូ​ប្រវត្តិរូបសង្ខេប

ប្រវត្ដិរូបសង្ខេប គោត្តនាម-​នាម       :                   ភេទ              សញ្ជាតិ ខែ្មរ ជនជាតិ ខែ្មរ ថ្ងៃ ខែ ឆ្នាំកំណើត     :                     ទីកន្លែងកំណើត       : ឃុំ ………………. ឃុំ …………….. ស្រុក……….. ខេត្ត……………. អាស័យ​ដ្ឋានបច្ចុប្បន្ន  : ឃុំ ………………. ឃុំ …………….. ស្រុក……….. ខេត្ត……………. កំពស់                   : ………..ម ទូរស័ព្ទទំនាក់ទំនង    :                                            កំរិតវប្បធម៌ ២០០៨-២០១១      : ……………………………… បទពិសោធន៍​ការងារ ២០០៧-២០០៨     : ………………………………………………….. ប្រវត្តិគ្រួសារ ស្ថានភាពគ្រួសារ     : នៅលីវ ឪពុកឈ្មោះ            : ………………..  Continue reading “គំរូ​ប្រវត្តិរូបសង្ខេប”