ដំណើរការសភា​ផាត់ទាត់

ផ្នែកទី ៤ ដំណើរការសភា​ផាត់ទាត់ សភា​ផាត់ទាត់​ដំណើរ​ការ​ដោយ​អនុវត្ត​តាម​ប្រកាស​ចំនួន ២ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​មាន​លក្ខណៈ​ជា​បទ​បញ្ជា​នៃ​ការ​ផាត់​ទាត់។ ប្រកាស​ទាំង​ពីរនេះ កំណត់​អំពី​ការ​ទទួល​ខុស​ត្រូវ​ និង​កតព្វ​កិច្ច​របស់​សមាជិក​ទាំង​អស់​ក្នុង​សភា​ផាត់​ទាត់ ព្រម​ទាំង​កិច្ច​ដំណើរ​ការ​នៃ​គ្រា​ផាត់​ទាត់​សំខាន់​នៅ​ម៉ោង ៩៖៣០នាទី​ព្រឹក និង​គ្រា​ផាត់​ទាត់​បន្ទាប់​បន្សំ​នៅ​ម៉ោង ៣រសៀល។ សភា​ផាត់​ទាត់​កម្ពុ​ជា​អនុវត្ត​ ប្រព័ន្ធ​ទូ​ទាត់​សុទ្ធ និង​មាន​លំដាប់​លំដោយ​ដូច​តទៅ៖ •ការ​ផាត់​ទាត់​បញ្ជូន (Clearing Presented) តម្រូវ​ឲ្យ​សមាជិក​ចូល​រួម​នីមួយៗ បញ្ជូន​ទៅ​សភា​ផាត់​ទាត់​នូវ​មូល​ប្ប​ទាន​ប័ត្រ​ ដើម្បីប្រគល់​ឲ្យទៅធនាគារ​ចេញ​ផ្សាយ​មូល​ប្ប​ទាន​ប័ត្រ។ •ការ​ផាត់​ទាត់​ទទួល (Clearing Received) តម្រូវ​ឲ្យ​សមាជិក​ចូល​រួម​នីមួយៗ ទទួល​ពី​សភា​ផាត់​ទាត់​នូវ​មូល​ប្ប​ទាន​ប័ត្រ​របស់​ធនាគារ​ខ្លួន ដែល​សមាជិក​ដទៃ​បញ្ជូន​មក​សុំ​ធ្វើ​បេឡា​និច័យ​ឲ្យ​អតិ​ថិ​ជន​របស់​គេ។   ដំណាក់​កាល​ទាំង​២ ប្រព្រិត្ត​ឡើង​ក្នុង​គ្រា​ផាត់​ទាត់សំខាន់​ដែល​បាន​កំណត់​ជា​ទៀង​ទាត់​នៅ​វេលា​ម៉ោង ៩៖៣០នាទី​ព្រឹក​នៃ​ថ្ងៃ​ធ្វើការ។ សមាជិក​ចូល​រួម​ត្រូវ​រៀប​ចំ​តារាង​គំរូ PPC001 សម្រាប់​ធនាគារ​ទទួល​នី​មួយ​ៗ ដែល​តារាង​នេះ​រៀប​រាប់​អំពីមូល​ប្ប​ទាន​ប័ត្រ​បញ្ជូន និង Flash កំព្យូទ័រ​ដែល​បាន​ផ្ទុក​គ្រប់​ទិន្នន័យ​ទាំងនោះ​ផង។ សមាជិក​នោះ ប្រគល់​មូល​ប្ប​ទាន​ប័ត្រ​ឲ្យ​ទៅ​សមាជកិ​ចូល​រួម​ដែល​ពាក់​ព័ន្ធ​តាម​តារាង​គំរូ​ខាង​លើ ដើម្បី​យក​ទៅធនាគារ​រៀង​ៗ​ខ្លួន និង​សម្រួល​ការ​ទូទាត់។ ទន្ទឹម​នឹង​ការ​ប្រគល់​-ទទួល​មូល​ប្ប​ទានប័ត្រ​ សមាជិក​ត្រូវ​ប្រគល់​ Flash ឲ្យ​អ្នក​ដឹក​នាំ​ផាត់​ទាត់​ចាប់​ដំណើរ​ការ​ផាត់​ទាត់​ដោយ​កំព្យូទ័រ​ ដើម្បីគណនា​និង​បោះពុម្ព​ចេញ​នូវ​តារាង​គំរូ PPC002 (Phnom Penh Clearing House)។ គំរូ​នេះ​រៀប​រាប់​ពី​ការ​ទូទាត់​សុទ្ធ​ តាម​ការ​ធនាគារ​ជា​សមាជិក​នីមួយៗContinue reading “ដំណើរការសភា​ផាត់ទាត់”

ទិដ្ឋភាព​រួម​នៃ​សភា​ផាត់​ទាត់​កម្ពុ​ជា

ផ្នែកទី ៣ ឧបករណ៍​ទូទាត់​ដែល​បាន​ប្រើ​ប្រាស់​នៅ​កម្ពុ​ជា​ ក្រៅ​ពី​ក្រដាស​ប្រាក់​រួម​មាន​មូលប្ប​ទាន​ប័ត្រ​រូបិយាណត្តិ ការ​ផ្ទេរ និង​ប័ណ្ណ​ទូទាត់​ (ប័ណ្ណ​ឥណពន្ធ និ​ងប័ណ្ណឥណ​ទាន)។ មូល​ប្ប​ទាន​ប័ត្រ​ត្រូវ​បាន​ប្រើ​ប្រាស់​ច្រើន​ជាង​មូល​ប្ប​ទាន​ប័ត្រ​ចារឹកជា​ប្រាក់​ដុល្លារ​មាន​បរិមាណ​ និង​ទឹក​ប្រាក់​ច្រើន​ជាង​មូល​ប្ប​ទាន​ប័ត្រ​ចារឹក​ជា​ប្រាក់​រៀល។ សភា​ផាត់​ទាត់​ទី​ក្រុង​ភ្នំពេញ​បាន​បង្កើត​ឡើង​ពី​ខែ ធ្នូ ១៩៩៣ ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​នាយក​ដ្ឋាន​បោះ​ផ្សាយ​និង​ឃ្លាំង​បេឡា ដើម្បី​ដឹក​នាំ​ការ​ផាត់​ទាត់​ប្រចាំ​ថ្ងៃ​នូវ​មូល​ប្ប​ទាន​ប្រាក់​រៀល​ចាប់​ពី​ថ្ងៃទី ០១ ខែមិថុនា​ ឆ្នាំ ១៩៩៦ សភា​ផាត់​ទាត់​ត្រូវ​បាន​ផ្ទេរ​ឲ្យ​មក​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​នាយក​ដ្ឋាន​ប្រតិ​បត្តិ​ការ​វិញ។ ឆ្នាំ ២០០៦ ធនាគារ​ជាតិ​នៃ​កម្ពុ​ជា​មាន​ទិសដៅ​បង្កើត​សភាព​ផាត់​ទាត់​នៅ​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុ​ជា ដែល​មាន​សេដ្ឋ​កិច្ច​រីក​ចម្រើន មាន​សា​ខា​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិវញ្ញ​វត្ថុ​បោះ​ទីតាំង​ច្រើន ដូច​ជា​នៅ​ក្រុង​ព្រះ​សីហនុ សៀមរាប បាត់​ដំបងជាដើម។ ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០០១ ធនាគារ​ជាតិ​នៃ​កម្ពុ​ជា​បាន​សម្រេច​ដាក់​ឲ្យ​ដំណើរ​ការ​សភា​ផាត់​ទាត់​មូល​ប្ប​ទាន​ប័ត្រ​ប្រាក់​ដុល្លារ​អាមេរិក ទន្ទឹម​គ្នា​នឹង​សភាព​ផាត់​ទាត់​មូល​ប្ប​ទាន​ប័ត្រ​ប្រាក់​រៀល។ ដូច្នេះ​សភាផាត់​ទាត់​ធ្វើ​ឲ្យ​ប្រតិបត្តិ​ការ​ផាត់​ទាត់​មូល​ប្ប​ទាន​ប័ត្រ​ទាំង​ប្រាក់​រៀល និង​ប្រាក់​ដុល្លារ។ បច្ចុប្បន្ន​នេះ​សភាផាត់ទាត់​មូល​ប្បទាន​ប័ត្រ​ប្រាក់​រៀល​មាន​សមាជិក​ចំនួន​ ១៥ ក្នុងនោះ​មាន​ធនាគារ​ពាណិជ្ជ​ចំនួន ១២ ធនាគារ​ឯកទេស ១ រតនាគារ​ជាតិ និង​ ធនាគារ​ជាតិ​នៃ​កម្ពុ​ជា។ ចំនែក​សភា​ផាត់ទាត់​មូល​ប្ប​ទាន​ប័ត្រ​ប្រាក់​ដុល្លារ​អាមេរិក​មាន​សមាជិក​ចំនួន ១៧ ក្នុង​នោះ​មាន​ធនាគារ​ពាណិជ្ជ​ចំនួន ១៤ ធនាគារ​ឯកទេស ២ និង​ ធនាគារ​ជាតិ​នៃ​កម្ពុ​ជា។ Related articles រូបិយវត្ថុContinue reading “ទិដ្ឋភាព​រួម​នៃ​សភា​ផាត់​ទាត់​កម្ពុ​ជា”

ប័ណ្ណឥណពន្ធ Vs. ប័ណ្ណឥណទាន និង កាស​ & ក្រដាស​ប្រាក់

ផ្នែក​ទី ២ ឧបករណ៍​ទូ​ទាត់ ១. មូល​ប្បទាន​ប័ត្រ (Cheque, Check) ២. ផល​ប័ត្រ​ពាណិជ្ជ​កម្ម (Commercial paper) ៣. ការ​ផ្ទេរ (Transfer) ៤. ប័ណ្ណឥណពន្ធ និង ប័ណ្ណឥណទាន (Debit Card & Credit Card) ៥. កាស​ និង​ ក្រដាស​ប្រាក់ (Coins & Bank notes) ———————————– ៤. ប័ណ្ណ​ឥណ​ពន្ធ និង​ប័ណ្ណ​ឥណ​ទាន (Debit Card & Credit Card) •ប័ណ្ណ​ឥណ​ពន្ធ (Debit Card or Bank Card)៖ ត្រូវ​បាន​ចេញ​ដោយ​គ្រឹះ​ស្ថាន​ធនាគារ​ឲ្យ​អ្នក​កាន់​ប័ណ្ណ​ដែល​ត្រូវ​ដាក់​ជាមុន និង​អនុញ្ញាត​ឲ្យធ្វើការ​ទូ​ទាត់​តាមរយៈ​ប័ណ្ណ​នោះ​ នូវ​រាល់​ការ​ចំណាយ​របស់​ខ្លួន ឬ ដក​សាច់​ប្រាក់​ពី​ក្នុង​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ​ (ATM: Automated Teller Machine) របស់​ធនាគារ។ ការ​ប្រើ​ប្រាស់​មិន​សូវ​ទូ​លំទូលាយ​ទេ។ ធនាគារ​ខ្លះ​បាន​ចេញ​ប័ណ្ណ​ប្រភេទ​នេះ​ ដោយ​គួប​ផ្សំ​នឹង​គណនី​សំចៃ។ •ប័ណ្ណ​ឥណ​ទាន (CreditContinue reading “ប័ណ្ណឥណពន្ធ Vs. ប័ណ្ណឥណទាន និង កាស​ & ក្រដាស​ប្រាក់”

ផល​ប័ត្រ​ពាណិជ្ជ​កម្ម (Commercial paper)

ផ្នែក​ទី ២ ឧបករណ៍​ទូ​ទាត់ ១. មូល​ប្បទាន​ប័ត្រ (Cheque, Check) ២. ផល​ប័ត្រ​ពាណិជ្ជ​កម្ម (Commercial paper) ៣. ការ​ផ្ទេរ (Transfer) ៤. ប័ណ្ណឥណពន្ធ និង ប័ណ្ណឥណទាន (Debit Card & Credit Card) ៥. កាស​ និង​ ក្រដាស​ប្រាក់ (Coins & Bank notes) ———————————– ២. ផល​ប័ត្រ​ពាណិជ្ជ​កម្ម​ (Commercial Paper) ផល​ប័ត្រ​ពាណិជ្ជ​កម្ម មាន​ពីរ​ប្រភេទ​ គឺ​រូបិយាណត្តិ និង ប័ណ្ណ​សង​តាម​បញ្ជា។ ក•រូបិយាណត្តិ (Bills of Exchange or Draft) រូបិយាណត្តិ​ ជា​បញ្ជា​លាយ​លក្ខណ៍​អក្សរ​ដោយ​ឥត​លក្ខខណ្ឌ ចេញ​ដោ​យ​បុគ្គល​មួ​យឲ្យ​ទៅបុគ្គល​ដទៃ​ចុះ​ហត្ថ​លេខា​ដោយ​បុគ្គល​ជា​អ្នក​ចេញ​បញ្ជា​ តម្រូវ​ឲ្យ​បុគ្គល​ជា​អ្នក​ទទួល​បញ្ជា​ទូទាត់​សង​ចំនួន​ប្រាក់​ជា​កំណត់​មួយ​ឲ្យ​ទៅ  ឬ តាម​បញ្ជា​បុគ្គល​មួយ​ទៀត ឬអ្នក​កាន់។​ រូបិយាណត្តិ​ ត្រូវ​តែ​បាន​ទូ​ទាត់​សង​នៅ​ឥណ​ប្រតិ​ទាន។ រូបិយាណត្តិ​ជា​ឧបករណ៍​ឥណទាន។Continue reading “ផល​ប័ត្រ​ពាណិជ្ជ​កម្ម (Commercial paper)”

មូល​ប្បទាន​ប័ត្រ (Cheque, Check)

ផ្នែក​ទី ២ ឧបករណ៍​ទូ​ទាត់ ១. មូល​ប្បទាន​ប័ត្រ (Cheque, Check) ២. ផល​ប័ត្រ​ពាណិជ្ជ​កម្ម (Commercial paper) ៣. ការ​ផ្ទេរ (Transfer) ៤. ប័ណ្ណឥណពន្ធ និង ប័ណ្ណឥណទាន (Debit Card & Credit Card) ៥. កាស​ និង​ ក្រដាស​ប្រាក់ (Coins & Bank notes) ———————————– ១. មូលប្បទាន​ប័ត្រ (Cheque) ក. និយម​ន័យ​ មូល​ប្ប​ទាន​ប័ត្រ​ គឺ​ជា​បញ្ជា​គ្នា​លក្ខខ័ណ្ឌ​ ជា​លាយ​លក្ខ៍​អក្សរ​ ដែល​តាម​រយៈ​នេះ​បុគ្គល​ម្នាក់​ ហៅ​ថា បហារ័ក (drawer) ចេញ​បញ្ជា​ឲ្យ​បុក្គល​ម្នាក់​ទៀត ហៅ​ថា​ បហារិត (drawee) ដែល​ត្រូវ​តែ​ជា​ធនាគារ​ឲ្យ​ចំណាយ​សង​ទឹក​ប្រាក់​មួយ​ចំនួន​មក​ឲ្យ​ខ្លួន ឬ ទៅឲ្យ​បុគ្គល​ម្នាក់​ទៀត ដែល​បាន​បញ្ជាក់​ច្បាស់​ហៅ​ថា អត្ថ​គាហក (beneficiary) ឬ​ទៅ​ឲ្យ​អ្នក​កាន់​មូល​ប្ប​ទាន​បត្រ​នោះ​Continue reading “មូល​ប្បទាន​ប័ត្រ (Cheque, Check)”

ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅធនាគារជាតិ​នៃ​កម្ពុ​ជា

ផ្នែក​ទី ១ ប្រតិ​បត្តិ​ការ​សំខាន់​ៗពាក់​ព័ន្ធ​នឹង​បទ​ពិសោធន៍​នៃ​ការ​ទូទាត់ 1.ការ​គ្រប់​គ្រង​គណនី​រាជ​រដ្ឋា​ភិ​បាល 2.ការ​គ្រប់​គ្រង​គណនី​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ 3.ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅធនាគារជាតិ​នៃ​កម្ពុ​ជា 4.ការ​បង់​ពន្ធ​គយ និង​រដ្ឋាករ 5.ការ​បង់​ចំនូល​កូតា​របស់​ក្រសួង​ពាណិជ្ជកម្ម​ 6.ការ​ផ្ទេរ​ប្រាក់​រតនា​គារ​ជាតិ 7.ការ​ដេញ​ថ្លៃ​ប័ណ្ណ​រតនា​គារ ————————————————- ៣. ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុ​ជា •ចាប់​ពី​ខែ ១១-០១ ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ បាន​សំណូម​ពរ​ឲ្យ​ធនាគារ​ជាិត​នៃ​កម្ពុ​ជា​ទទួល​ការ​បង់​ប្រាក់​ពន្ធ​អាករ​ដោយ​ផ្ទាល់​ពី​អ្នក​ជាប់​ពន្ធ​ធំ។ បន្ទាប់​មក​ចាប់​ពី​ខែ ១០-០៤ ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​អ្នក​ជាប់​ពន្ធ​អាករ​មធ្យម​មក​បង់​ពន្ធ​ដោ​យ​ផ្ទាល់​ថែម​ទៀត។ សរុប​សកម្ម​ភាព​ប្រចាំ​ខែ​មាន​ជាង ៤២០០ប្រតិ​បត្តិ​ការ​។ •ការ​បង់​ពន្ធ​ជា​ប្រាក់​រៀល​ បង់​ចូល​គណនី​ប្រាក់​បញ្ញើ​ជា​រៀល​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​។ •អ្នក​បង់​ពន្ធ​អាច​បង់​ជា​សាច់​ប្រាក់​ (ប្រមាណ​៦០%) ឬ ជា​មូល​ប្ប​ទាន​ប័ត្រ​ (ប្រមាណ​៤០%)។ ចាប់​ពី​ខែ ០៦-០៥ ទឹក​ប្រាក់ពន្ធ​ចាប់​ពី ៤លាន​រៀលឡើង​ត្រូវ​បង់​ជាមូល​ប្ប​ទាន​ប័ត្រ​។ •ការ​ប្រគល់​មូល​ប្ប​ទាន​ប័ត្រ​មុន​ម៉ោង ៨៖៣០ព្រឹក នាយក​ដ្ឋាន​ប្រតិ​បត្តិ​ការ​អាច​បញ្ជូន​ទៅ​សភា​ផាត់​ទាត់ និង​ទទួល​បាន​ការ​ទូ​ទាត់​ក្នុង​ថ្ងៃ។ ការ​ប្រគល់​ក្រោយ​ម៉ោង ៨៖៣០ព្រឹក​ នឹង​បញ្ចូន​ទៅ​សភា​ផាត់​ទាត់​ និង​ទទួល​បាន​ការ​ទូ​ទាត់​នៅ​ថ្ងៃ​ធ្វើ​ការ​បន្ទាប់​។ •កា​រ​បង់​ជា​សាច់​ប្រាក់​ អ្នកបង់​ពន្ធ​ទទួល​បាន​ប័ណ្ណ​បង់​ប្រាក់​ និង​ការ​បង់​ជា​មូល​ប្ប​ទាន​ប័ត្រ ជា​អ្នក​បង់​ពន្ធ​ទទួល​បាន​ប្រកាស​ឥណ​ទានសម្រាប់​យក​ទៅប្រគល់​ឲ្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ។ •នៅ​រៀង​រាល់​ចុង​ថ្ងៃ សមតុល្យ​ក្នុង​គណនី​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​ ត្រូវ​ផ្ទេរ​ចូល​គណនី​ប្រាក់​រៀល​របស់​គណនី​អគ្គ​នាយក​ដ្ឋាន​រតនាគារ​ជាតិ។ ———————————————- ៤. ការ​បង់​ពន្ធ​គយ និង​ រដ្ឋាករContinue reading “ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅធនាគារជាតិ​នៃ​កម្ពុ​ជា”

ការ​គ្រប់​គ្រង​គណនី​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ

ផ្នែក​ទី ១ ប្រតិ​បត្តិ​ការ​សំខាន់​ៗពាក់​ព័ន្ធ​នឹង​បទ​ពិសោធន៍​នៃ​ការ​ទូទាត់ 1.ការ​គ្រប់​គ្រង​គណនី​រាជ​រដ្ឋា​ភិ​បាល 2.ការ​គ្រប់​គ្រង​គណនី​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ 3.ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅធនាគារជាតិ​នៃ​កម្ពុ​ជា 4.ការ​បង់​ពន្ធ​គយ និង​រដ្ឋាករ 5.ការ​បង់​ចំនូល​កូតា​របស់​ក្រសួង​ពាណិជ្ជកម្ម​ 6.ការ​ផ្ទេរ​ប្រាក់​រតនា​គារ​ជាតិ 7.ការ​ដេញ​ថ្លៃ​ប័ណ្ណ​រតនា​គារ ————————————– ២. ការ​គ្រប់​គ្រង​គណនី​គ្រឹះ​ស្ថាន​ធនាគារ​ និង​ ហិរញ្ញ​វត្ថុ ក. គណនី​ចរន្ត ខ. គណនី​ប្រាក់​តំកល់​ធានា​លើ​ដើម​ទុន គ. គណនី​ទុន​បម្រុង​កាតព្វ​កិច្ច​ ឃ. គណនី​ប្រាក់​បញ្ញើរ​មាន​កាល​កំណត់ ង. គណនីផ្សេង​ទៀតរបស់​គ្រឹះ​ស្ថាន​ធនាគារ និង​ ហិរញ្ញវត្ថុ ————————————— ក. គណនី​ចរន្ត​ •គណនី​ចរន្ត​ជា​ប្រាក់​រៀល និង​ជា​ប្រាក់​ដុល្លារ​អាមេរិក •ការ​ដក​សាច់​ប្រាក់​ ការ​ផ្ទេរ ឬ បង្វែរ ត្រូវ​តែ​ប្រើ​មូល​ប្ប​ទាន​ប័ត្រ​ (check) តែ​មួយ​មុខ​គត់ •ក៏ជា​គណនី​សម្រាប់​ទូ​ទាត់ការ​ផាត់​ទាត់។ នាយក​ដ្ឋាន​ប្រតិបត្តិ​ការ​ទូទាត់​តាម​លទ្ធ​ផល សភា​ផាត់​ទាត់​ (តារាង PPC 02) មិន​ចាំ​បាច់​មាន​មូ​លប្ប​ទាន​ប័ត្រ​ទេ។ •ការ​ប្រើ​សម្រាប់​ទូ​ទាត់​ការ​ផាត់​ទាត់ ធនាគារ​អាច​ស្នើសុំ​ឥណ​ទាន​វិបារូបន៍ (Overdraft) ដោយ​ដាក់​ធានា​ដោយ​វិញ្ញា​បន​ប័ត្រ​ប្រាក់​បញ្ញើមាន​កាល​កំណត់។ •គណនី​នេះ​គ្មាន​ការ​ប្រាក់​ទេ។ ————————————— ខ.Continue reading “ការ​គ្រប់​គ្រង​គណនី​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ”

ការ​គ្រប់​គ្រង​គណនី​រាជ​រដ្ឋា​ភិ​បាល

ផ្នែក​ទី ១ ប្រតិ​បត្តិ​ការ​សំខាន់​ៗពាក់​ព័ន្ធ​នឹង​បទ​ពិសោធន៍​នៃ​ការ​ទូទាត់ 1.ការ​គ្រប់​គ្រង​គណនី​រាជ​រដ្ឋា​ភិ​បាល 2.ការ​គ្រប់​គ្រង​គណនី​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ 3.ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅធនាគារជាតិ​នៃ​កម្ពុ​ជា 4.ការ​បង់​ពន្ធ​គយ និង​រដ្ឋាករ 5.ការ​បង់​ចំនូល​កូតា​របស់​ក្រសួង​ពាណិជ្ជកម្ម​ 6.ការ​ផ្ទេរ​ប្រាក់​រតនា​គារ​ជាតិ 7.ការ​ដេញ​ថ្លៃ​ប័ណ្ណ​រតនា​គារ ————————————– ១.​ ការ​គ្រប់​គ្រង់​គណនី​រាជ​រដ្ឋា​ភិបាល​ ក. បែប​បទ​នៃ​ការ​បើកគណនី​ •ពាក្យ​សុំ​បើក​គណនី​ •លិខិត​បញ្ជាក់​លក្ខណៈ​ស្រប​ច្បាប់​នៃ​ការ​បង្កើត​អង្គភាព​ (លក្ខន្តិ​កៈ ឬ​លិខិត​អនុញ្ញាត​របស់​អជ្ញា​ធរ​អាណា​ព្យាបាល) •លិខិត​បញ្ជាក់​នីតិ​ភាព​បុគ្គល​ម្ចាស់​គណនី •គំរូ​ហត្ថ​លេខា​ម្ចាស់​គណនី និង​ អ្នក​ទទួល​សិទ្ធិ •នីតិ​វិធី​នៃ​ការ​ប្រើ​ប្រាស់​គណនី​ •គំរូ​ត្រា ។ល។ ————————————– ខ. លក្ខណៈ​គណនី •ប្រភេទ​គណនី​ចរន្ត​ជា​ប្រាក់​រៀល និង​ជា​ប្រាក់​ដុល្លា​រអាមេរិក។ គណនី​ប្រាក់​រៀល​មាន​ ៩៧គណនី និ​ងគណនី​ប្រាក់​ដុល្លារ​អាមេរិក​មាន​ ២៤២គណនី​។ សរុប​គណនី​រដ្ឋា​ភិបាល​មាន ៣២៩គណនី។ •មាន​ ២ក្រុម​គណនី​គឺ៖ ក្រុម​ដេល​គ្រប់​គ្រងផ្ទាល់​ដោយ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ ហិរញ្ញវត្ថុ​ សំគាល់​ដោយ​អក្សរ​ T(Treasury) មាន ១២២គណនី និង ក្រុម​ដែល​គ្រប់​គ្រង​ដោយ​ក្រសួង​ស្ថាប័ន អង្គភាព​អនុវត្ត​គំរោង​ សំគាល់​ដោយ​អក្សរ A(Agency) មាន ២០៧Continue reading “ការ​គ្រប់​គ្រង​គណនី​រាជ​រដ្ឋា​ភិ​បាល”

និរន្តរភាព​បរិស្ថាន និង​សង្គម

​​ន្ទឹម​នឹង​ការ​​ផ្តោត​សំខាន់​ទៅ​លើ ​និរន្តរភាព​នៃ​ការ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន ធនាគារ​អេស៊ីលីដា​ក៏​គោរព​ផង​ដែរ​ចំពោះ​បរិស្ថាន និង​សហគមន៍​ដែល​យើង​រស់​នៅ ដោយ​ផ្តល់​របាយការណ៍អនុវត្ត​តាម​ទស្សនៈ​គ្រឹះ​សំខាន់​ទាំងបី (មនុស្ស ផែនដី និង​ប្រាក់​ចំណេញ) ហើយ​ធ្វើ​ការ​កំណត់​នូវ​សូចនាករ​មួយ​សម្រាប់​ជា​រង្វាស់ និង​រាយការណ៍​អំពី​សកម្មភាព និង​ផល​ប៉ះ​ពាល់​ទៅ​លើ​សង្គម និង​បរិស្ថាន ព្រម​ទាំង​ដើម្បី​អនុវត្ត​នូវ​រចនា​សម្ព័ន្ធ​របាយការណ៍ ដោយ​ផ្អែក​ជា​ចម្បង​ទៅ​លើ​ការ​ណែនាំ​ក្នុង​គំនិត​ផ្តួចផ្តើម​របាយការណ៍​ ពិភពលោក (GRI) ។ សមាសធាតុ​សំខាន់ៗ​នៃ​បេសកកម្ម​របស់​ធនាគារ​អេស៊ីលីដា ទាក់ទង​នឹង​និរន្តរភាព​បរិស្ថាន និង​សង្គម ផ្តល់​ជា​ក្របខណ្ឌ​សំខាន់​នៅ​ក្នុង​គោលការណ៍​ណែនាំ ដែល​ក្នុង​នោះ​ធនាគារ​អេស៊ីលីដា អាច​អនុវត្ត​តាម​វិធី​មួយ ដែល​យើង​អាច​គ្រប់គ្រង​រាល់​ប្រតិបត្តិការ​ដែល​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន សង្គម និង​សហគមន៍ ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ។ បន្ត​ការ​បំពាក់​ប្រព័ន្ធ​ប្រើប្រាស់​ថាមពល​ប្រកប​ ដោយ​ប្រសិទ្ធភាព​ក្នុង​អគារ​ ហើយ​គ្រប់គ្រង​ការប្រើប្រាស់​ថាមពល​ឲ្យ​បាន​ហ្មត់ចត់ នៅគ្រប់​ទី​កន្លែង​ដែល​យើង​មាន​ប្រតិបត្តិការ ។ អនុលោម​ទៅ​តាម​ច្បាប់​សង្គម​ដែល​យើង​រស់​នៅ និង​ធ្វើ​ការ​យ៉ាង​សកម្ម ដើម្បី​ផ្សព្វផ្សាយ​នូវ​វប្បធម៌​ដ៏​ស្និទ្ធ​ស្នាល ដែល​មិន​មែន​តែ​ចំពោះ​ភាគទុនិក កម្មករ​​និយោជិត អតិថិជន និង​ដៃ​គូអាជីវកម្ម​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​គោរព​ចំពោះ​ឯកត្តបុគ្គល​នៅ​ក្នុង​សហគមន៍​របស់​យើង​ទៀត​ផង ។ ​ទទួល​ស្គាល់​ថា ការគាំទ្រ​ចំពោះ​សហគមន៍​​មិន​មែន​គ្រាន់​តែ​ជាសីលធម៌​ល្អ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ការ​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​មាន​លក្ខណៈ​ល្អ​ប្រសើរ​ផង​ដែរ ពោល​គឺ​មាន​ភាព​រឹង​មាំ និង​ភាពរុងរឿង គឺ​ត្រូវ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ បរិស្ថាន ធនាគារ អេស៊ីលីដា បាន​ព្រម​ព្រៀង​យ៉ាង​ពេញ​លេញ​ទៅ​នឹង​សន្ធិសញ្ញា​អន្តរជាតិ ដែល​ធ្វើ​ការ​ហាម​ឃាត់​លើ​ការ​ផ្តល់​ឥណទាន ឬ​គាំទ្រ​ចំពោះ​សកម្មភាព​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន ទាំង​សកម្មភាព​ដែល​ប្រាស​ចាក​ពី​សីលធម៌ និង​ការ​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ចំពោះ​សិទ្ធិ​មនុស្ស ។ ដោយ​ឡែក ធនាគារ​បាន​ដាក់​នូវ​គោលនយោបាយ​មួយ​ចំនួនContinue reading “និរន្តរភាព​បរិស្ថាន និង​សង្គម”

មេរៀន​ដែល​នឹង​ដាក់​ជូន​ឆាប់​ៗនេះ!

មាតិ​កាមេរៀន​៖ ការ​រៀប​ចំ​សភា​ផាត់​ទាត់​មូល​ប្ប​ទាន​ប័ត្រនៅ​កម្ពុជា ផ្នែក​ទី ១៖ ប្រតិបត្តិ​ការ​សំខាន់​ៗដែល​ពាក់​ព័ន្ធ​នឹង​បទ​ពិសោធន៍​នៃ​កា​រទូទាត់​ ការ​គ្រប់​គ្រង​គណនី​រាជ​រដ្ឋា​ភិ​បាល ការ​គ្រប់​គ្រង​គណនី​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅធនាគារជាតិ​នៃ​កម្ពុ​ជា ការ​បង់​ពន្ធ​គយ និង​រដ្ឋាករ ការ​បង់​ចំនូល​កូតា​របស់​ក្រសួង​ពាណិជ្ជកម្ម​ ការ​ផ្ទេរ​ប្រាក់​រតនា​គារ​ជាតិ ការ​ដេញ​ថ្លៃ​ប័ណ្ណ​រតនា​គារ   ផ្នែក​ទី ២៖ ឧបករណ៍​ទូទាត់ មូល​ប្បទាន​ប័ត្រ (Cheque, Check) ផល​ប័ត្រ​ពាណិជ្ជ​កម្ម (Commercial paper) ការ​ផ្ទេរ (Transfer) ប័ណ្ណឥណពន្ធ និង ប័ណ្ណឥណទាន (Debit Card & Credit Card) កាស​ និង​ ក្រដាស​ប្រាក់ (Coins & Bank notes)   ផ្នែក​ទី ៣៖ ទិដ្ឋភាព​រួម​នៃ​សភា​ផាត់​ទាត់​កម្ពុ​ជា ផ្នែក​ទី ៤៖ កិច្ច​ដំណើរ​ការ​សភា​ផាត់​ទាត់   អត្ថបទ​ទាក់​ទង រូបិយវត្ថុ និង អតិផរណា (nadianote.wordpress.com) សញ្ញាណទូទៅContinue reading “មេរៀន​ដែល​នឹង​ដាក់​ជូន​ឆាប់​ៗនេះ!”