ស្មាតហ្វូនថោកជាងគេបំផុតលើលោក

ក្រុមហ៊ុន​ម៉ៃក្រូសូហ្វ៍​បាន​បញ្ចេញលក់​ទូរសព្ទស្មាតហ្វូន (ទូរសព្ទវៃឆ្លាត) ម៉ាក Nokia 215 ក្នុងតំលៃត្រឹមតែ ២៩ដុល្លារប៉ុណ្ណោះ។ ទូរសព្ទនេះ​អាច​ប្រើ​ប្រាស់​ Facebook, Twitter, ស្រាវជ្រាវអ៊ីនធើនេត ព្រមទាំងមានកាមេរ៉ាទៀតផង។ ថាមពល​ថ្មអាចប្រើបានរយៈពេល ២៩ថ្ងៃបើគ្រាន់តែបើកចោល។ ទូរសព្ទនេះនឹង​ចេញលក់លើទីផ្សារក្នុងកំឡុងពេលបីខែដំបូងនៅក្នុងឆ្នាំ២០១៥នេះ។ នេះចាត់ទុកជាជោគ​ជ័យមួយចំពោះស្មាតហ្វូនតំលៃថោកបែបនេះ។ បញ្ចាក់ផងដែរថា កាលពីឆ្នាំមុន Mozilla បាន​ប្រកាស​ថា​នឹង​ចេញលក់ទូរសព្ទដៃស្មាតហ្វូនតំលៃ ២៥ដុល្លារដំណើរការដោយ Firefox OS តែមកដល់ពេលនេះ វាមិនទាន់​បាន​លក់​នៅលើទីផ្សារនៅឡើយទេ។ ប្រភពអត្ថបទ៖ Meet the world’s cheapest smartphone