អត់​បាយ​ស៊ី​ឆ្នាំ ២០១៥?

ចូល​មើល​អត្ថ​បទ​ពី​ក្នុង​គេហទំព័រ​ដើម​អំពិល៖ ទី​ផ្សារ​ការ​ងារ​សេរី​របស់​អាស៊ានឆ្នាំ ២០១៥ ជាកង្វល់និងបញ្ហាប្រឈម​របស់​យុវជន​កម្ពុជា ដោយ​សារ​មាន​រឿង​ដូច្នេះហើយ បាន​ជាមាន​ការ​ជជែក​គ្នា​របស់​និស្សិត​ខ្មែរ ដែល​កំពុង​បារម្ភពីបញ្ហានេះដែរ! ខ្ញុំ​ពិត​ជា​មាន​ការ​ត្រេក​អរ ដែ​ល​ខ្មែរ​យើង​និង​អាច​មាន​កា​រប្រកួត​ប្រជែង​សមត្ថ​ភាព​ការ​ងារ​ជាមួយ​ប្រទេស​ដទៃ​ទៀត។ តែ​ខ្ញុំ​ក៏​ពិបាក​ចិត្ត​ដែរ ដែល​សមត្ថ​ភាព​កូន​ខ្មែរ​យើង​សព្វ​ថ្ងៃ ដូច​កីឡាករ​ទើប​តែ​រៀន​ហែលទឹក ស្រាប់​តែ​ភ្លាម​ៗ គេឲ្យ​ទៅប្រលង​ស៊ីហ្គេម ឬ ប្រលង​ថ្នាក់​អន្តរជាតិ​បាត់ទៅហើយ។ ដូចនេះឳកាសចាញ់​គឺ ១០០% បាត់ទៅហើយ។ នេះ​មិន​មែន​ត្រឹម​តែ​ការធ្វើការ​ងារ​រដ្ឋ​ ឬ ក្នុង​ក្រុម​ហ៊ុន​ធម្មតា​នោះទេ តែ​ថែម​ទាំង​បូក​រួម​នូវ​ការ​រក​ស៊ី​លក់​ចាបហ៊ួយ​តូច​តាច ក៏ត្រូវ​ត្រៀម​ខ្លួនដែរ។​ទីផ្សារ​ខ្មែរតូចណាស់ បើ​មាន​អ្នក​ចូល​មក​ច្រើន​យ៉ាងហ្នឹង ប្រាកដ​ជា​មាន​អ្នក​អត់បាយ​ច្រក​ឆ្នាំង​មិន​ខានទេ។ រាជ​រដ្ឋាភិបាលអើយ! លោក​អត់ទាន់​រៀប​ចំ​ការ​អប់​រំ​នៅ​កម្ពុ​ជា​ឲ្យ​មាន​កម្រិត​ប្រសើ​រនៅឡើយផង លោក​រៀប​ចំ​គម្រោង​គ្រោះ​ថ្នាក់​យ៉ាងនេះទៅហើយ។ នៅ​សាលា​សិស្ស​គ្មាន​ការ​អនុវត្ត​គ្រប់​គ្រាន់ ភាសា​បរទេស​បង្រៀន​នៅ​សាលារដ្ឋ​វិញ ខ្ញុំឲ្យ​លេខសូន្យ​តែ​ម្តង។ បើ​តែយ៉ាងនេះ តើ​ឲ្យ​យុរជន​ខ្មែរទៅ​ប្រកួត ឬ ទៅ​មើល​គេ​ប្រកួត? នេះ​ជា​ដំណក​ស្រង់​ខ្លះ​ៗពីគេហទំព័រ​ដើម​អំពិល៖ “សហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅថាអាស៊ាននឹងបើកលំហូរទីផ្សារការងារសេរី នៅឆ្នាំ២០១៥ នាំមកនូវកង្វល់ និងបញ្ហាប្រឈម ជាច្រើន សម្រាប់យុវជនកម្ពុជា ដែលមិនទាន់ត្រៀមខ្លួន ក្នុងការប្រកួតប្រជែង ជាមួយប្រជាពលរដ្ឋ នៅបណ្តាប្រទេសអភិវឌ្ឍន៍ដទៃទៀត ក្នុងសហគមន៍អាស៊ាន។ វេទិការយុវជនប្រចាំឆ្នាំលើកទី៩ស្តីពីដំណើររបស់យុវជនកម្ពុជាឆ្ពោះទៅកាន់អាស៊ាន នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១១ នៅវិទ្យាស្ថានជាតិអប់រំ នាយកប្រតិបត្តិក្រុមអ្នកការពារសិទ្ធិកម្ពុជា (CDP) លោកContinue reading “អត់​បាយ​ស៊ី​ឆ្នាំ ២០១៥?”

ការគ្រប់គ្រងទុនបំរុងអន្តរជាតិ

ទស្សនាទានអំពី International Reserves Management ១-ទុនបំរុងជាអ្វី? ទ្រព្យសម្បត្តិនៅខាងក្រៅ ប្រភេទជារូបិយប័ណ្ណ មាស សិទ្ធិដកពិសេស (SDR ) និង ប្រាក់បញ្ញើនៅ IMF (IMF Reserve Position)ជាទ្រព្យសម្បត្តិដែលអាចប្រើប្រាស់បាន និង គ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុគំនរទ្រព្យរបស់ជាតិ វាត្រូវបានគេប្រើប្រាស់សម្រាប់គោលដៅហិរញ្ញប្បទានពាណិជ្ជកម្ម ទាក់ទងការចំណាយទូទាត់ សេវាកម្មបំណុល ឬការធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់អាស្រ័យលើរបបប្តូរប្រាក់របស់ខ្លួន។ ២-ហេតុអ្វីធនាគារកណ្តាលត្រូវការទុនបំរុង? មុខងារមួយក្នុងចំណោមមុខងារនានារបស់ធនាគារកណ្តាល គឺបោះផ្សាយក្រដាសប្រាក់ និងរក្សាសុវត្ថិភាពតំលៃក្រដាសប្រាក់ (នយោបាយរូបិយវត្ថុ)។ ទុនបំរុងមានសារសំខាន់ចំពោះធនាគារកណ្តាល ដើម្បីរក្សាសុវត្ថិភាពតំលៃក្រដាសប្រាក់ តើទំហំត្រឹមណា ធនាគារកណ្តាលគួរធ្វើអន្តរាគមន៍ក្នុងទីផ្សារ ដើម្បីរក្សាសុវត្ថិភាពតំលៃនៃក្រដាសប្រាក់របស់ខ្លួន នោះគឺអាស្រ័យលើរបបអត្រាប្តូរប្រាក់ដែលខ្លួនប្រកាន់យក។ ៣-ប្រភេទអត្រាប្តូរប្រាក់ អត្រាប្តូរប្រាក់ថេរ: ការកំណត់អត្រាប្តូរប្រាក់ថ្ពក់ជាប់នឹងរូបិយប័ណ្ណខ្លាំងមួយដូចជា ប្រាក់ដុល្លារអាមេរិក ឬ ថ្ពក់ជាប់នឹងកន្ត្រករូបិយប័ណ្ណ (Basket of Currencies)។ អត្រាប្តូរប្រាក់អណ្តែត: ការកំណត់អត្រាប្តូរប្រាក់ គឺអាស្រ័យដោយទីផ្សារ ផ្អែកលើកំលាំងផ្គត់ផ្គង់ និង តម្រូវការ ច្រើនមាននៅប្រទេសជប៉ុន និង អាមេរិក។ អត្រាប្តូរប្រាក់អណ្តែត: អត្រាប្តូរប្រាក់ត្រូវបានអនុញ្ញាតអោយប្រែប្រួលក្នុងរង្វង់នៃអត្រាប្តូរប្រាក់មួយ ដែលបានកំណត់ជាមុន។Continue reading “ការគ្រប់គ្រងទុនបំរុងអន្តរជាតិ”

សត្រូវ​របស់​ Google Reader

អ្វី​ដែល​ខ្ញុំ​ចង់និយាយ​នៅទីនេះគឺ សត្រូវ​របស់​ហ្គូក​ហ្គល​អំនាន នោះគឺខ្ញុំនោះឯង។ ខ្ញុំ​មិន​សប្បាយចិត្តទេ នៅពេលបើកអត្ថបទខ្លះ ដែល​ចូល​ក្នុង​ហ្គូក​ហ្គល​អំនានហើយ បែរ​ជា​អត្ថបទ​មិន​ពេញលេញ ចាំបាច់​ត្រូវ​ចូល​ទៅ​ក្នុង​ប្លក​នោះផ្ទាល់​ដើម្បីអាន។ ការ​ធ្វើដូចនេះ មាន​ប្រយោជន៍​ម្យ៉ាង​ៗ របស់​ម្ចាស់​ប្លក តែ​សម្រាប់​ដូច​ខ្ញុំ អ៊ីនធើនេតដើរ​ដូច​អណ្តើក​រត់ មាន​តែ​ហ្គូកហ្គលអំនានទេ ដែល​ដើរលឿនសម្រាប់​ខ្ញុំ។ តួយ៉ាង​ដូច​កោះសន្តិភាពជាដើម បើ​អាន​តាម​នេះ លឿនជាងទៅកាន់គេហទំព័រនោះឆ្ងាយណាស់ ហើយថេមទាំងអាចទុកអត្ថបទទាងអស់បានរហូតទៀតផង ទោះបីម្ចាស់ប្លកគេលុបអត្ថបទនោះចោលក៏ដោយ។ សូម​ប្រណីមេត្តាដល់ជន​ក្រីក្រដូចជារូបខ្ញុំផង! ដើម្បីជាភាពងាយស្រួលសម្រាប់ម្ចាស់ប្លកទាំងឡាយ ខ្ញុំសូមលើកយកវិធី​ដាក់​ setting សម្រាប់ Google reader ឲ្យបានចេញអត្ថបទពេញលេញដូចតទៅនេះ៖ ១. ចូល​ក្នុង​អំនាន ២. រើស​យក​ពាក្យថា អត្ថបទពេញ (កុំយកពាក្យថា អត្ថបទសង្ខេប) ដើម្បីបង្ហាញ Feed ក្នុង Google reader ជាអត្ថបទពេញបាន! សូមអរគុណសម្រាប់អ្នកភូមិដែលបានដាក់អត្ថបទល្អសម្រាប់ការចែករំលែក! Related articles Google AdSense ក្នុង ប្លក ភាសាខ្មែរ (nadianote.wordpress.com) អន់ ចិត្ត ជា មួយ WordPressContinue reading “សត្រូវ​របស់​ Google Reader”

លេខាធិការនិងការទំនាក់ទំនង

ពិនិត្យជារួមការងារដ្ឋបាលមានទំហំធំធេងណាស់ ហើយរាល់កិច្ចការទាំងនេះអាចដំណើរការបានល្អវាអា ស្រ័យលើទំនាក់ទំនងគ្នយ្នាង៉ាជិតស្និតទៅលើបណ្តាចំណុចមួយចំនួនដូចខាងក្រោមៈ 1-    មានទំនាក់ទំនងទៅលើវិជ្ជាជីវៈជំនាញរបស់លេខាធិការក្នុងនោះមានៈ ក- តួនាទីរបស់លេខាធិការ ខ- លេខាធិការក្នុងមជ្ឈដ្ឋានអង្គភាព ២- មានទំនាក់ទំនាក់ទៅនឹងប្រដាប់ប្រដារប្រើប្រាស់ “ គ្រឿងបរិក្ខា ” និងការប្រើប្រាស់របស់វាក្នុងនោះ    មានៈ ក- ការទាក់ទងទៅនឹងការវាយចំលង និង ការប្រើប្រាស់របស់លេខាធិការ ខ- ការប្រើប្រាស់ពាក្យពេចន៍ និង ទិន្នន័យ ៣- ការទាក់ទងទៅនឹងការសរសេរក្នុងនោះមានៈ ក- ត្រូវមានការទទួលក្នុងការប្រើប្រាស់លិខិតស្នាម ខ- ត្រូវមានការទំនាក់ទំនងទៅលើការផ្តល់ និង ការទទួលនូវការងារដែលត្រូវសរសេរ គ- ត្រូវមានគុណភាពក្នុងការកត់ត្រា “ ជាលាយលក្ខណ៍អក្សរ ” ឃ- ត្រូវមានការចាត់ចែងបោះពុម្ពអោយបានល្អ ៤- ត្រូវមានទំនាក់ទំនងល្អក្នុងកិច្ចការបញ្ជូនលិខិតក្នុងនោះមាន ៖ ក- ត្រូវមានទំនាក់ទំនងល្អក្នុងដំណើរការលើប្រៃសណីយ៍ និង ការផ្ញើ ខ- ត្រូវមានមូលដ្ឋានច្បាស់លាស់ក្នុងការប្រើទូរលេខ ទូរស័ព្ទដើម្បីការទំនាក់ទំនងផ្សេងៗ គ- ត្រូវមានមូលដ្ឋានច្បាស់លាស់ក្នុងការទំនាក់ទំនងបន្តនៃកិច្ចការទូរលេខ ទូរស័ព្ទ និងការទំនាក់ ទំនងផ្សេងទៀត ។ ៥-Continue reading “លេខាធិការនិងការទំនាក់ទំនង”