ចំនុចសំខាន់ទាំង ៤ របស់ផ្នែកទីផ្សារ

                ការពិញ ការ​លក់ ការ​ស្រាវជ្រាវទីផ្សារ ការ​ដឹកជញ្ជូន ការ​ស្តុកទុកទំនិញ ការផ្សព្វ​ផ្សាយ ទាំងនេះ​គឺជាផ្នែក​ដ៏​ស្មុគ​ស្មាញ​មួយ​របស់​ផ្នែក​ពាណិជ្ជ​កម្ម ដែល​គេ​ហៅ​ថា ផ្នែក​ទី​ផ្សារ។ ន័យ​សាមញ្ញ​របស់​ផ្នែក​ទី​ផ្សារ​គឺ​ ជា​បំលាស់​ទីនៃ​ផលិត​ផល​ និង​ សេវាកម្ម​ពី​ឧស្សាហករទៅ​កាន់​អតិ​ថិ​ជន​ ក្នុង​គោល​បំណងបំពេញ​ចិត្ត​របស់​អតិ​ថិ​ជន​ ព្រម​ទាំង​សម្រេច​គោល​ដៅ​របស់​ក្រុម​ហ៊ុន​​។ ផ្នែក​ទី​ផ្សារ​ អាច​ចែក​ជា​បួន​ចំនុច​សំខាន់ៗ​ដែល​គេ​ស្គាល់​ជាទូ​ទៅ​ជា Four P’s: Product (ផលិតផល) Price (តម្លៃ) Placement (ទីតាំង) Promotion (ផ្សព្វ​ផ្សាយ) ចំនុច​នីមួយៗ​ដើរ​តួ​សំខាន់​ចំពោះ​ភាព​ជោគ​ជ័យ ឬ បរាជ័យរបស់​ដំណើរ​ការ​ទី​ផ្សារ​។ ផលិតផល​នៃទី​ផ្សារ​ សំដៅ​លើ​ទំនិញ​ ឬ​សេវា​កម្ម​ ដែល​ក្រុម​ហ៊ុន​ចង់​លក់​។ ជានិច្ច​កាល​វា​រួម​បញ្ចូល​ទាំង​ស្រាវ​ជ្រាវ និង អភិវឌ្ឍ (R & D) នៃ​ផលិត​ផល​មួយ ស្រាវ​ជ្រាវ​ពី​សក្តា​នុពល​ទី​ផ្សារ វិភាគ​លើ​ផលិត​ផល​ដើម្បី​ដឹង​ពី​គុណ​ភាព និង ណែ​នាំ​ផលិត​ផល​ទៅ​កាន់​ទី​ផ្សារ។ អ្វី​ដែល​ក្រុម​ហ៊ុន​ត្រូវ​គិត​គូរ​បន្ទាប់​មក​ទៀត​នោះ​គឺ តម្លៃ របស់​ផលិត​ផល​។ តម្លៃ​របស់​ផលិត​ផល​មាន​បីគឺ តម្លៃ​ក្រោម​ទី​ផ្សារ តម្លៃ​ស្មើរ​ទី​ផ្សារ និង តម្លៃ​លើ​ទី​ផ្សារ ដែល​យើង​អាច​ដឹង​បាន​តាម​រយៈ​តម្លៃ​ទំនិញ​របស់​ក្រុម​ហ៊ុន​ប្រកួត​ប្រជែង​ផ្សេង​ទៀត។Continue reading “ចំនុចសំខាន់ទាំង ៤ របស់ផ្នែកទីផ្សារ”

អាជីព​ការងារ​ក្នុង​មុខ​ជំនួញ

ជំនួញ​ជា​សកម្ម​ភាព​ដ៏​សំខាន់​មួយ​ដែលកំពុង​តែ​មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​ពិ​ភព​លោក​នា​សម័យ​បច្ចប្បន្ន​នេះ។ ហេតុ​ដូច្នេះ​ហើយបាន​ជា អាជីព​ជា​អ្នក​ជំនួញ​បាន​រីក​ដុះ​ដាល​ឡើង​មាន​លក្ខណៈ និង​ចំនួន​ជា​ច្រើន។ បច្ចុប្បន្ន​នេះ​មាន​ផ្នែក​ធំ​ៗ​ចំនួន​ ៥ នៅ​ក្នុង​មុខ​ជំនួញ​ ដែល​បាន​ផ្តល់​នូវ​អាជីព​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍ដូចជា៖ ផ្នែក​គ្រប់​គ្រង ផ្នែក​ទី​ផ្សារ ផ្នែក​គណនី ផ្នែក​ហិរញ្ញ​វត្ថុ ផ្នែក​កំព្យូទ័រ និង គ្រប់​គ្រង​ទិន្នន័យ នៅ​ក្នុង​ផ្នែក​ធំៗ​ទាំង​ ៥នេះ មាន​ការងារ​តូចៗ​ទៀត ដែល​អ្នក​អាច​ជ្រើស​រើសជាជំនាញ​ប្រចាំ​ជីវិត​បានផងដែរ។ ជាឧទាហរណ៍ នៅ​ក្នុងផ្នែក​ទី​ផ្សារ អ្នក​អាច​ចាប់​យក​ជំនាញ​ជា​អ្នក​ស្រាវជ្រាវ​ទី​ផ្សារ ផ្នែក​ផ្សព្វ​ផ្សាយ ផ្នែកទិញ ផ្នែក​លក់ ឬ ផ្នែកដឹក​ជញ្ជូន។ នៅ​ខាង​ក្រោម​នេះ​បង្ហាញ​ពី​ឳកាស​នៃ​អាជីព​ការងារ​ទូទៅ ដែល​អាច​ប្រើ​ប្រាស់​បាន​នៅ​ក្នុងផ្នែក​ផ្សេងៗ​នៃ​ជំនួញ។ អាជីព​ក្នុង​ផ្នែក​ធំៗ​ក្នុង​មុខជំនួញ ផ្នែក​គ្រប់​គ្រង អ្នក​គ្រប់​គ្រងទូទៅ អ្នក​គ្រប់​គ្រង​បុគ្គលិក អ្នក​គ្រប់​គ្រងផលិត​ផល ផ្នែក​ទី​ផ្សារ ស្រាវ​ជ្រាវ ផ្សព្វ​ផ្សាយ ទិញ លក់ ចែក​ចាយ គណនី អ្នក​កាន់​បញ្ជី គណនី​ឯកជន គណនី​សាធារណៈ គណនី​រដ្ឋ ហិរញ្ញវត្ថុ ធនាគារិក អ្នក​វិភាគ​ហិរញ្ញ​វត្ថុ ឈ្មួញ​ភាគ​ហ៊ុន កំព្យូទ័រ និង​ដំណើរ​ការទិន្នន័យ អ្នក​ប្រតិបត្តិការ​កំព្យូទ័រ អ្នក​សរសេរ​កម្មវិធី​កំព្យូទ័រ អ្នក​វិភាគ​ប្រព័ន្ធ​កំព្យូទ័រ ក្នុង​ការ​ជ្រើស​រើស​អាជីព​ក្នុង​មុខជំនួញ​Continue reading “អាជីព​ការងារ​ក្នុង​មុខ​ជំនួញ”