រឿង​ : ព្រ​លឹង​ខ្មោច​ពី​ក្នុង​កុំ​ព្យូ​ទ័រ​

…បើសិនជាលោកមិនយល់ព្រមប្រគល់របស់ខ្ញុំ មកអោយខ្ញុំទេនោះ យប់នេះខ្ញុំនឹងទៅរកលោក!…

ខ្វាក់

“អាខ្វាក់!” បុរសម្នាក់បានជេរខ្ញុំយ៉ាងខ្លាំងនៅកណ្ដាលផ្សារ។ ខ្ញុំងាកទៅរកម្ចាស់សម្លេងរួចក៏ដោះស្បែកជើងរបស់ខ្ញុំគប់ទៅលើម្ចាស់សម្លេង។ “អូយ!” វាស្រែកយ៉ាងខ្លាំង ពេញដោយការឈឺចាប់។ ខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំបានធ្វើ។ ហោចណាស់ខ្ញុំបានសងសឹកទៅលើមនុស្សដែលមើលងាយខ្ញុំ។ “អាណាខ្វាក់? ហ្អែងហ្នឹងហើយ⁣ អាខ្វាក់! ថ្ងៃក្រោយឲ្យរាង កុំស្មានថា ថាឲ្យគេហើយ រួចខ្លួនឲ្យសោះ! មានដៃមានជើងដូចតាគ្នាទេវ៉ី!” ខ្ញុំស្រែកថាឲ្យវាវិញ។ មនុស្សដូចខ្ញុំមិនងាយឲ្យពីណាគេមកមើលងាយបានស្រួលៗទេ។ ម៉ាំង! “អូយ! អូយ!” ត្រចៀកខ្ញុំឡើងងឺង ស្ដាប់អីលែងឮ។ មិនដឹងជាស្អីទេ មកទង្គិចនឹងត្រចៀកខាងស្ដាំខ្ញុំយ៉ាងខ្លាំង។ ខ្ញុំដួលទៅនឹងដី ប្រកាច់ដូចមនុស្សឆ្កួតជ្រូក។ “អាខ្វាក់! បើអ្ហែងខ្វាក់ហើយ ម៉េចមិនដើរឲ្យប្រយ័ត្ន! អ្ហែងអាងតាខ្លួនឯងខ្វាក់ គិតថាចង់ប៉ះអាណាតាមផ្លូវក៏អត់ខុសមែនអ្ហា? អញទ្រាំយូរហើយ!⁣ អ្ហឹះ”ម្ចាស់សម្លេងថាឲ្យខ្ញុំហើយ ក៏ស្ងាត់សម្លេង មិនដឹងវារត់ទៅណាបាត់ក៏មិនដឹង។ ខ្ញុំយកដៃស្ទាបត្រចៀកខ្លួនឯង។ ស្ទាបទៅសើមៗ!⁣ ឈាមខ្ញុំហូរច្រាលចេញពីត្រចៀក ដែលនៅជាប់តឹកឡឹកៗលើស្បែកក្បាល។ ខ្ញុំស្ដាប់អីលែងឮពីត្រចៀកខាងស្ដាំ។ បែបបែកក្រដាសត្រចៀកហើយមើលទៅ! ខ្ញុំននៀលនឹងដីផង ស្រែកផង តែហាក់គ្មានពីណាគេអើពើសោះ។ មួយសន្ទុះក្រោយមក ខ្ញុំហត់អស់កម្លាំង រួចក៏ដេកស្ងៀមលើដី ឮតែសម្លេងថ្មើរជើងទៅមក។ ទឹកឆ្អាបៗពីផ្សារត្រីខ្ទាតមកប្រឡាក់ពេញលើខ្លួនខ្ញុំ។ ខ្ញុំហាក់ស្រណោះខ្លួនឯង នឹកឃើញអតីតកាល ៥ឆ្នាំមុន ដែលភ្នែកទាំងគូរបស់ខ្ញុំត្រូវពួកអាពាលបាតផ្សារឆក់យកទៅ។ ៥ឆ្នាំហើយContinue reading “ខ្វាក់”