ស្នេហា ការងារ ការសិក្សា

ស្ថានភាពនៃ​ផ្នែក​សំខាន់ៗទាំងបីនៃជីវិត​របស់​ខ្ញុំ​ក្នុង​ឆ្នាំ​ថ្មីនេះ៖ ការសិក្សា៖ ខ្ញុំ​បាន​ចំណាយពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ជីវិត​សិក្សា​របស់​ខ្ញុំ រៀនហើយក៏ឈប់ ដោយសារ​បរាជ័យ ដោយសារ​ខ្វះ​ពេលវេលា ដោយសារ​មិន​បាន​ស្គាល់ខ្លួនឯង មិនបាន​កំណត់​គោលដៅនៃជីវិត​ច្បាស់លាស់ ទើប​ធ្វើ​អ្វី​ដោយគ្មានភាព​ប្រាកដប្រជា និង​មិន​បាន​ស្រលាញ់។ លុះ​ដល់​សាក​មុខ​វិជ្ជានោះហើយទើប​ដឹង​ថា​ខ្លួនឯង​មិន​សក្ដិ​សម​នឹង​មុខវិជ្ជានោះ ហើយក៏​មិនទៅមុខរួចទៀត។ ប៉ុន្តែ​ឆ្នាំនេះ​ ជីវិត​ការសិក្សា​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​សារជាថ្មី។ ខ្ញុំមានអារម្មណ៍ល្អ ហើយក៏សប្បាយចិត្ត ព្រោះគិត​ថា​នេះ​ហើយជាមុខ​វិជ្ជា​ដែល​ខ្ញុំ​ស្រលាញ់ និង​អាច​បន្ត​រៀន​ដោយ​ក្ដីសង្ឃឹម​និងរីករាយនឹង​រៀន។ ខ្ញុំរៀន​ផ្នែក​ ធនាគារនិង​ហិរញ្ញវត្ថុ​នៅ​វិទ្យាស្ថាន វ៉ាន់ដា​គណនេយ្យ ឆ្នាំទី២ ឆមាសទី២។ និយាយ​រួម ការរៀប​ចំគំរោង​ផែនការ​ជីវិត​សិក្សា​សំខាន់ណាស់ យើង​ត្រូវ​ស្គាល់​ថា​យើង​ចូលចិត្ត​អ្វីឲ្យប្រាកដ និង​សិក្សា​ឲ្យ​បាន​ច្បាស់​ថា​មុខវិជ្ជា​នោះ​តំរូវ​ឲ្យយើង​មាន​សមត្ថភាព​អ្វីខ្លះ​។ ការងារ៖ សំរាប់ជីវិតការងារ ខ្ញុំគិតថាខ្ញុំជាមនុស្សមានសំណាង ព្រោះ​គ្រប់​ការងារ​ដែលខ្ញុំធ្លាប់ធ្វើ សុទ្ធតែ​ទាក់ទងទៅនឹង​អ្វីដែលខ្ញុំធ្លាប់រៀន ខ្ញុំមានសមត្ថភាពធ្វើ និងអាចធ្វើបាន​ដោយរីករាយនិងល្អបំផុត។ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ទទួលនូវ​ការ​ឡើងទៅកំរិត​ខ្ពស់​ជាបន្តបន្ទាប់នៅក្នុងការងាររបស់ខ្ញុំទេ អាចថាទាក់ទងទៅនឹងជីវិត​សិក្សា​ខាងលើ។ ពីមុនខ្ញុំធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅក្នុងអង្គការមួយ ខ្ញុំពេញចិត្តនឹងការងារនេះ និង​ស្រលាញ់​សិស្ស​របស់​ខ្ញុំខ្លាំងណាស់។ ក្នុងកំឡុងពេលនោះ ខ្ញុំ​ក៏មានការងារជាអ្នកបកប្រែ Freelance នៅតាម​ខេត្ត។ វាជាការងារ​ដែលខ្ញុំ​ស្រលាញ់បំផុត និង​មានភាពរីករាយបំផុត​ក្នុងការធ្វើ។ ខ្ញុំ​ចូលចិត្ត​សេរីភាព និង​ស្នាមញញឹមរបស់​អ្នកភូមិស្រុក​ដែល​ខ្ញុំ​បាន​ទៅដល់។ មិន​ត្រឹមតែជាការងារ តែខ្ញុំថែមទាំងអាច​ជួយដល់​ប្រជាជន​ខ្មែរ​ដូចគ្នាទៀតផង។ សំរាប់​បច្ចុប្បន្ននេះ ខ្ញុំ​មានការងារ​ដែល​ថា​អាច​ទាក់ទង​ទៅនឹង​ក្ដី​ស្រម៉ៃ​របស់​ខ្ញុំក៏ថា​បាន គឺខ្ញុំ​ធ្វើការជាអ្នកបកប្រែដដែល ប៉ុន្តែ​ជាអ្នកបកប្រែខ្សែភាពយន្ត​នៅ​ក្នុង​ក្រុម​ហ៊ុន​ឯកជន​មួយកន្លែង ដែល​មាន​មនុស្ស​ភាគច្រើនស្គាល់​ក្រុមហ៊ុននេះ។ ការងារ​នេះ​មានភាពមមារញឹកContinue reading “ស្នេហា ការងារ ការសិក្សា”

យើង​បែកគ្នាទៅ

យប់ថ្ងៃ 11.12.14 ជា​យប់​ដែល​ខ្ញុំ​និងគេ​មាន​រឿងឈ្លោះគ្នា​ខ្លាំង​បំផុត។ យើង​ស្គាល់គ្នា​រយៈពេ​លជិតពីរឆ្នាំហើយ សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ តាំង​ពី​ថ្ងៃដំបូង​ដែល​យើង​ទទួលស្គាល់ថា​យើង​ស្រលាញ់គ្នាមក ច្បាប់​ស្នេហារបស់យើងគឺ គ្មាន​ថ្ងៃអ្នកណា​ម្នាក់​និយាយពាក្យថា “បែកគ្នា” ជាដាច់ខាត។ ពេល​វេលា​ចេះតែកន្លងផុតទៅ​ យើង​ក៏មាន​រឿង​រកាំរកូស​ច្រើន សាង​អនុស្សាវរីយ៍ល្អៗជាច្រើន សុទ្ធសឹង​ជា​អនុស្សាវរីយ៍​ដែល​យើងទាំង​ពីរ​គ្មាន​ថ្ងៃ​បំភ្លេច​បាន។ ប៉ុន្តែ​មិននឹក​ស្មានថា​អ្នក​ដែល​ត្រូវ​និយាយ​ពាក្យ​នេះគឺជា​ខ្ញុំសោះ។ យប់ម៉ិញនេះជា​យប់​ដែល​ខ្ញុំ​មាន​អារម្មណ៍​ខូចចិត្ត​ខ្លាំង​បំផុត។ រឿង​កើតឡើង​ដោយសារ​ការ​កុហក។ សំរាប់ខ្ញុំ ខ្ញុំ​តែង​តែ​អត់ទោស​ និង​យោគយល់​ដល់គាត់នៅពេល​ខ្ញុំ​ដឹង​ថា​គាត់​កុហកខ្ញុំ។ វាជា​រឿង​ដែល​អ្នកណាក៏ចៀស​មិនផុត មិនតិចក៏ច្រើន។ តែរឿងដែល​កើត​ឡើង​នៅយប់នោះធ្វើឲ្យ​បេះដូងខ្ញុំ​ទ្រាំទ្រមិនបាន។ ខ្ញុំ​ដឹង​ថា​នៅម៉ោងនោះជាពេលដែល​ខ្ញុំកំពុងចាំគេ គេ​ថាគេកំពុងនៅតាម​ផ្លូវ។ ខ្ញុំ​គិត​ថា​ក្នុងចិត្ត​ថា គេអាចនឹង​កុហកខ្ញុំ តែគ្រាន់តែចាំមានអីទៅពិបាក កុហករឿងប៉ុណ្ណឹងគ្មានរឿងអីធំដុំនោះទេ។ រហូត​ខ្ញុំ​ចាំយូរពេកទៅ ខ្ញុំក៏ទៅ​ទីនោះដោយខ្លួនឯង។ ដឹងថា​គេ​កុហក​ហាក់​ដូចជា​តូចចិត្ត​ តែ​កាន់តែ​តូចចិត្ត​ដែលគេធ្វើបែបនេះ កាន់តែខឹងគេដែលគេធ្វើបែបនេះ កាន់តែស្អប់ខ្លួនឯង​ដែល​នៅ​តែ​ទ្រាំ​បាន គឺនៅពេល​ដែល​ខ្ញុំទៅឃើញ​ការ​កុហក​នោះ​ដោយផ្ទាល់ភ្នែក។ ខ្ញុំ​អង្គុយចាំគេ​នៅមាត់​ផ្លូវ​ក្បែរទីនោះ អង្គុយចាំរហូតដល់គេ​ចេញមកវិញ។ រឿងដែលគេ​ឲ្យខ្ញុំនៅចាំ ហើយគេ​ទៅ​សប្បាយជាមួយមិត្ត​ភក្ដិ​របស់គេកើតឡើង​ចំពោះខ្ញុំ​ច្រើន​ដងហើយ។ ខ្ញុំ​មិន​យល់​ថា​ពេលគេកំពុង​សប្បាយ គេ​គិតថា​ខ្ញុំជាអ្វីនោះទេ។ គេ​គិតថា ខ្ញុំជាប្រភេទមនុស្ស​ដែល​ស្រលាញ់គេហើយ អាចចាំគេ​នៅខណៈដែលគេ​សប្បាយ​រាប់​ម៉ោងបានមែនទេ? គេចេញមកឃើញខ្ញុំនៅខាងក្រៅ គេក៏​ស្រែក​ហៅខ្ញុំ តែខ្ញុំមិនទៅ គេក៏ចេញមកក្រៅមកអង្គុយក្បែរខ្ញុំ។ ពេលនេះ ក្នុងកែវភ្នែកខ្ញុំ ម្នាក់​ដែល​កំពុង​អង្គុយ​ក្បែរខ្ញុំនេះ គ្រាន់ជាមនុស្ស​អាត្មានិយម​ម្នាក់ ដែល​មិន​ឲ្យ​តំលៃចំពោះខ្ញុំ​ប៉ុណ្ណោះ។ អារម្មណ៍ខ្ញុំពេលនោះContinue reading “យើង​បែកគ្នាទៅ”