ស្នេហា ការងារ ការសិក្សា

ស្ថានភាពនៃ​ផ្នែក​សំខាន់ៗទាំងបីនៃជីវិត​របស់​ខ្ញុំ​ក្នុង​ឆ្នាំ​ថ្មីនេះ៖ ការសិក្សា៖ ខ្ញុំ​បាន​ចំណាយពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ជីវិត​សិក្សា​របស់​ខ្ញុំ រៀនហើយក៏ឈប់ ដោយសារ​បរាជ័យ ដោយសារ​ខ្វះ​ពេលវេលា ដោយសារ​មិន​បាន​ស្គាល់ខ្លួនឯង មិនបាន​កំណត់​គោលដៅនៃជីវិត​ច្បាស់លាស់ ទើប​ធ្វើ​អ្វី​ដោយគ្មានភាព​ប្រាកដប្រជា និង​មិន​បាន​ស្រលាញ់។ លុះ​ដល់​សាក​មុខ​វិជ្ជានោះហើយទើប​ដឹង​ថា​ខ្លួនឯង​មិន​សក្ដិ​សម​នឹង​មុខវិជ្ជានោះ ហើយក៏​មិនទៅមុខរួចទៀត។ ប៉ុន្តែ​ឆ្នាំនេះ​ ជីវិត​ការសិក្សា​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​សារជាថ្មី។ ខ្ញុំមានអារម្មណ៍ល្អ ហើយក៏សប្បាយចិត្ត ព្រោះគិត​ថា​នេះ​ហើយជាមុខ​វិជ្ជា​ដែល​ខ្ញុំ​ស្រលាញ់ និង​អាច​បន្ត​រៀន​ដោយ​ក្ដីសង្ឃឹម​និងរីករាយនឹង​រៀន។ ខ្ញុំរៀន​ផ្នែក​ ធនាគារនិង​ហិរញ្ញវត្ថុ​នៅ​វិទ្យាស្ថាន វ៉ាន់ដា​គណនេយ្យ ឆ្នាំទី២ ឆមាសទី២។ និយាយ​រួម ការរៀប​ចំគំរោង​ផែនការ​ជីវិត​សិក្សា​សំខាន់ណាស់ យើង​ត្រូវ​ស្គាល់​ថា​យើង​ចូលចិត្ត​អ្វីឲ្យប្រាកដ និង​សិក្សា​ឲ្យ​បាន​ច្បាស់​ថា​មុខវិជ្ជា​នោះ​តំរូវ​ឲ្យយើង​មាន​សមត្ថភាព​អ្វីខ្លះ​។ ការងារ៖ សំរាប់ជីវិតការងារ ខ្ញុំគិតថាខ្ញុំជាមនុស្សមានសំណាង ព្រោះ​គ្រប់​ការងារ​ដែលខ្ញុំធ្លាប់ធ្វើ សុទ្ធតែ​ទាក់ទងទៅនឹង​អ្វីដែលខ្ញុំធ្លាប់រៀន ខ្ញុំមានសមត្ថភាពធ្វើ និងអាចធ្វើបាន​ដោយរីករាយនិងល្អបំផុត។ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ទទួលនូវ​ការ​ឡើងទៅកំរិត​ខ្ពស់​ជាបន្តបន្ទាប់នៅក្នុងការងាររបស់ខ្ញុំទេ អាចថាទាក់ទងទៅនឹងជីវិត​សិក្សា​ខាងលើ។ ពីមុនខ្ញុំធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅក្នុងអង្គការមួយ ខ្ញុំពេញចិត្តនឹងការងារនេះ និង​ស្រលាញ់​សិស្ស​របស់​ខ្ញុំខ្លាំងណាស់។ ក្នុងកំឡុងពេលនោះ ខ្ញុំ​ក៏មានការងារជាអ្នកបកប្រែ Freelance នៅតាម​ខេត្ត។ វាជាការងារ​ដែលខ្ញុំ​ស្រលាញ់បំផុត និង​មានភាពរីករាយបំផុត​ក្នុងការធ្វើ។ ខ្ញុំ​ចូលចិត្ត​សេរីភាព និង​ស្នាមញញឹមរបស់​អ្នកភូមិស្រុក​ដែល​ខ្ញុំ​បាន​ទៅដល់។ មិន​ត្រឹមតែជាការងារ តែខ្ញុំថែមទាំងអាច​ជួយដល់​ប្រជាជន​ខ្មែរ​ដូចគ្នាទៀតផង។ សំរាប់​បច្ចុប្បន្ននេះ ខ្ញុំ​មានការងារ​ដែល​ថា​អាច​ទាក់ទង​ទៅនឹង​ក្ដី​ស្រម៉ៃ​របស់​ខ្ញុំក៏ថា​បាន គឺខ្ញុំ​ធ្វើការជាអ្នកបកប្រែដដែល ប៉ុន្តែ​ជាអ្នកបកប្រែខ្សែភាពយន្ត​នៅ​ក្នុង​ក្រុម​ហ៊ុន​ឯកជន​មួយកន្លែង ដែល​មាន​មនុស្ស​ភាគច្រើនស្គាល់​ក្រុមហ៊ុននេះ។ ការងារ​នេះ​មានភាពមមារញឹកContinue reading “ស្នេហា ការងារ ការសិក្សា”