អ៊ិនធើណិតឌីជី

កំពុងប្រើអ៊ិនធើណិតឌីជី បាន១អាទិត្រនេះទេ។ គិតថានឹងប្រើគ្រាន់បានកែការអផ្សុកខ្លះ តម្លៃគឺ ១៩ដុល្លាម៉ាខែ តែដល់ខ្ញុំដាក់ពីខែគេ double speed អោយ។ តែដឹងថាល្បឿនត្រឹមត្រូវឬអត់ទេ ព្រោះមិនចេះមើល…

សកម្មភាពព្យាបាលរបស់ពេទ្យនៅស្វា យប៉ាក

ការបកប្រែមិនមែនជាការងាយស្រួលទេ ព្រោះមានជំងឺច្រើនប្រភេទណាស់។ បានជួយនូវរឿងគ្រប់បែបយ៉ាង។ ម្យ៉ាងសប្បាយចិត្តដែលបានចុះទៅជួយបងប្អូនជនជាត់ឯង។ ស្មានតែខ្លួនឯងជាមនុស្សចោលម្សៀតទៅហើយតើ!

Translating and interpretation isn’t an easy job coz there are a lot of diseases. I faced many kinds of problems. anyway, I feel happy that I can help my Cambodian people. I used to think that i am useless but at least i can do it now.

បោះជំរុំមិត្តភាពកម្ពុជា និងអូស្ត្រាលី

ការអប់រំ ការកំសាន្ត ការសិក្សា លំហែកាយ និង សន្តិសុខ
តំលៃ = ១០០០០រៀល (តំលៃនេះរួមបញ្ចូលទាំង អាហារ និងការស្នាក់នៅ)
ពត័មានបន្ថែមសូមទំនាក់ទំនងអាស័យដ្ឋានខាងក្រោម

Miracles

តើអ្នកអាចដឹងទេថា អ្នកនឹងក្លាយជាមនុស្សបែបណានៅថ្ងៃស្អែកនោះ? ទេ! គ្មាននរណាម្នាក់អាចកំណត់ថានឹងមានរឿងអ្វីកើតឡើងនៅវិនាទីបន្ទាប់បាននោះឡើយ។ អ្វីដែលយើង តែងតែជួបប្រទះនៅនាជីវិតនេះគឺជា ទង្វើរឆ្លើយតបទៅនឹងអ្វីដែលយើងបានជួបប្រទះប៉ុណ្ណោះ។ ខ្ញុំមានសង្ឃឹម អ្នកមានសង្ឃឹម គ្រប់គ្នាលើសកលលោកនេះមានក្តីសង្ឃឹម ថាអនាគតនឹងដូច្នេះ នឹងដូច្នោះ រួចខិតខំតាមមាគ៌ាផ្សេងៗ ដូចជាខំរៀន ខំធ្វើការងារ ក្នុងបំណងសូនប៉ាន់ក្តីស្រម៉ៃនោះអោយកើតឡើង។ ប៉ុន្តែសូមកុំយល់ច្រឡំថា មានពាក្យថាព្រហ្មលិខិតអោយសោះ។ លទ្ធផលនៃអនាគតគឺ កើតពីហេតុដែលអ្នកបង្កនៅថ្ងៃនេះ។ អ្នកខិតខំរៀននៅថ្ងៃនេះ ថ្ងៃស្អែកមេរៀនចាស់នឹងបណ្តាលអោយអ្នកងាយយល់ពីមេរៀនថ្មី។ ខំរៀនថ្ងៃនេះ ថ្ងៃស្អែកអ្នកយ៉ាងហោចណាស់ នឹងដើរចូលក្នុងបន្ទប់ប្រលងដោយមានប្រ៊ីយ៉ុងខ្លះ ក្នុងខួរក្បាលដែរ។ ស្មោះត្រង់ និង ខិតខំប្រឹងប្រែងនៅកន្លែងការងាររបស់អ្នកថ្ងៃនេះ ត្រូវមានសង្ឃឹមថានឹងមានដំណែងថ្មីមួយ ឬរង្វាន់មួយពីការងារនោះយ៉ាងជាក់។ មនុស្សមិនត្រូវរស់នៅដោយរង់ចាំ Miracles នោះឡើយ តែត្រូវធ្វើអ្វីម្យ៉ាងដើម្បី Form នូវរូបរាង Miracles អោយកើតឡើង។ មិនមានសត្វពាហនៈណា ដែលរត់ចូលមាត់សីហៈដែលកំពង់តែដេកលក់ឡើយ។ គ្រប់គ្នាអាចសំរេចចិត្តធ្វើអ្វីៗបានសំរេច ដោយមានសកម្មភាពស្របគ្នា។ គ្រាន់តែថាត្រូវសំរេចចិត្តអោយបានត្រឹមត្រូវ និងសមហេតុសមផលប៉ុណ្ណោះ។
• ការសិក្សា៖ ជ្រើសរើសជាប់ ឬុធ្លាក់?
• ការងារ៖ ជ្រើសរើសជាបុគ្គលិកធម្មតាម្នាក់ ឬបុគ្គលិកដែលឆ្នើមជាងគេ?
• សាសនា និងជំនឿ៖ តើអ្ចីដែលអ្នកជឿសមហេតុផលឬទេ? ជាការពិតឬទេ?
• គ្រួសារ៖ ជ្រើសរើសសុភមង្គល ឬ ភាពរកាំរកូស?
• …..
Continue reading “Miracles”

ក្តីប្រាថ្នាខ្ញុំសម្រាប់យុត្តិ ធម៌

សូមចូលរួមក្នុងពិធីនេះអោយបានកុះករ!

Bophana Audiovisual Resource Center & Taramana Association

are very pleased to invite you to the opening of the exhibition

“My Dream of Justice”

Sketches by Ms. Kou Dalin

Wednesday June 16th at 6:30pm

Bophana Audiovisual Resource Center

64 St 200 Phnom Penh

Through the sketches of the young Cambodian artist Kou Dalin, we will offer a personal perspective of Duch trial. This exhibition will be accompanied by testimony and relevant written and audio archives.

* * *

មជ្ឈមណ្ឌលធនធាន​សោត​ទស្សន៍​​​បុប្ផាណា និង អង្គការ Taramana មានសេចក្តីសោមនស្សរីករាយគោរព​អញ្ជើញ​​ ឯក​ឧត្តម លោក លោកស្រី អ្នកនាងកញ្ញា ចូលរួមជាភ្ញៀវកិត្តិយស​ក្នុង​ពិធី​បើក​សម្ភោធពិព័រណ៍

ក្តីប្រាថ្នាខ្ញុំសម្រាប់យុត្តិធម៌

ពិព័រណ៍គំនូរខ្មៅដៃដោយ ក. គូ ដាលីន

នៅថ្ងៃ ពុធ ទី១៦ ខែមិថុនា ឆ្នាំ២០១០ វេលា​ម៉ោង​ ៦​និង៣០ល្ងាច

មជ្ឈមណ្ឌលធនធាន​សោត​ទស្សន៍​​​បុប្ផាណា

អគារលេខ ៦៤ ផ្លូវលេខ​២០០ ភ្នំពេញ

តាមរយៈគំនូរខ្មៅដៃរបស់សិល្បការិនីខ្មែរវ័យក្មេង គូ ដាលីន ពិព័រណ៍នេះផ្តល់​ជូននូវ​ទស្សនៈផ្ទាល់ខ្លួនរបស់នាងស្តីពីការកាត់ទោសឌុច។ សក្ខីភាពផ្តល់ដោយ​មនុស្ស​ជា​ច្រើន ឯកសារជាអក្សរ ជាសំឡេង​និងជារូបភាពស្តីពីប្រធានបទនេះនឹងត្រូវ​ដាក់​បង្ហាញ​ផងដែរ។

Bophana Audiovisual Resource Center

64 street 200 (Okhnia Men), Phnom Penh

Tel: 023 992 174 / 092 605 127

www.bophana.org

សិក្សាភាសាអង់គ្លេស Free

នេះជាកាលវិភាគសិក្សានៅមជ្ឈមណ្ឌលជីវិតថ្មី ដែលមានពត៌មានលំអិតនៅក្នុងខិតប៍ណ្ណនេះ។ គ្រប់គ្នាអាចចូលរៀនបានដោយសេរី។

ដោនឡូតកាលវិភាគ
http://cid-713dc75b29a05d84.skydrive.live.com/self.aspx/.Public/OSTC%20Schedule/2010/Term%201^J%202010%20Schedule^_Page^_1.jpg

http://cid-713dc75b29a05d84.skydrive.live.com/self.aspx/.Public/OSTC%20Schedule/2010/Term%202^J%202010%20Schedule.jpg

វចនានុក្រមវេជ្ចសាស្រ្តដោនឡូត

គិតថាវចនានុក្រមនេះមានប្រយោជន៍សំរាប់អ្នកសិក្សាវិជ្ជាពេទ្រ។ វាក៏មានប្រយោជន៍ដែរសំរាប់អ្នកបកប្រែសំរាប់ពេទ្រដូចជា I ជាដើម។ សូមជួយcomment ផង។ Thanks.

http://cid-6600dfbfbd0f2226.skydrive.live.com/self.aspx/.Public/ANATOMY.pdf

%d bloggers like this: