បរិយាកាសការងារក្នុងក្ដីស្រម៉ៃ

ក្នុងពេលដែលខ្ញុំកំពុងសរសេរអត្ថបទនេះ ខ្ញុំកំពុងតែលេង Clubhouse ដែលជាកម្មវិធីមួយសម្រាប់ជជែកកម្សាន្តដោយប្រើតែសម្លេង។ វាដូចជាកម្មវិធីវិទ្យុមួយ ឬ live call ដែលប្រើតែសម្លេងតែប៉ុណ្ណោះ។ វាអត់ទាន់មានអ្នកលេងច្រើនទេ តែខ្ញុំអផ្សុកពេកក៏ចេះតែចូលស្ដាប់គេនិយាយគ្នាលេងទៅ។ ក្នុងនោះមានក្រុមមួយដែលសុទ្ធតែជាយុវជនអាយុសាមស្ដើម ឬក្រោមសាម។ គេនិយាយរឿងច្រើនមែនទែន បែបសាមញ្ញៗ សួរសុខទុក្ខគ្នាទៅវិញទៅមក។ គ្រាន់តែស្ដាប់គេជជែកគ្នា សួរទៅសួរមកពីរឿងជីវិតប្រចាំថ្ងៃ ការងារ រៀបចំកាលវិភាគពេលនៅផ្ទះយ៉ាងម៉េច នៅជាមួយដៃគូយ៉ាងម៉េច ខ្ញុំមានអារម្មណ៍ចង់មានក្រុមការងាររួសរាយដូចពួកគេ។

ចុចដោនឡូតទីនេះ៖ https://www.joinclubhouse.com/

ហេតុអីបានជាខ្ញុំមានអារម្មណ៍បែបនេះ? នៅសាលារៀនខ្ញុំមានមិត្តតិចណាស់ នៅកន្លែងធ្វើការខ្ញុំមានតែក្រុមការងារ។ បញ្ហាគឺអ្នកដែលខ្ញុំជួបមុខរាល់ថ្ងៃមិនមែនមិត្តជិតស្និទ្ធិ។ ចិត្តខ្ញុំចង់មានភាពរីករាយពិតមែន តែមានអារម្មណ៍ថាបញ្ហាមិនមែនមកពីអ្នកដទៃទេ បញ្ហាគឺមកពីខ្លួនឯង។ ខ្ញុំខ្លួនឯងជាមនុស្ស nerd ជា Introvert (មនុស្សមិនសូវចេះនិយាយច្រើន)។ និយាយកំប្លែងក៏ភ្លៀវ និយាយសាច់ការក៏មិនកើត ដូច្នេះអ្វីដែលខ្ញុំចូលចិត្តធ្វើបំផុតគឺស្ដាប់អ្នកពូកែវោហារស័ព្ទគេនិយាយគ្នា។ និយាយដើមកន្លែងធ្វើការបន្តិចចុះ។ នៅកន្លែងធ្វើការខ្ញុំមានគ្នាទាំងអស់ ៩នាក់។ ក្នុងនោះមានបរទេស ៤នាក់ (ស្រី ២នាក់ ប្រុស២នាក់) ខ្មែរ៥នាក់ (ប្រុស ៣ រួមទាំងខ្ញុំ និងស្រី ២នាក់)។ ក្រៅពីនេះ យើងមានបុគ្គលិកបរទេស ២នាក់ទៀតដែលយើងធ្វើការជាមួយគាត់តាមអនឡាញដោយសារគាត់នៅបរទេស ហើយនិយាយជាមួយគ្នាតែនៅក្នុង weekly meeting រាល់ថ្ងៃអង្គារតែប៉ុណ្ណោះ។ បន្តិចទៀតនឹងមានបុគ្គលិកបរទេសម្នាក់ទៀតមកចូលរួមជាមួយ ឥឡូវកំពុងជ្រើសរើស។

បិទមុខនេះដោយសារខ្លាចប៉ះពាល់ privacy របស់ក្រុមការងារទេ ហិហិ

កន្លែងធ្វើការខ្ញុំបើនិយាយពីការរចនា space ឬកន្លែងធ្វើការគឺមានភាពទូលាយ មានបន្ទប់ឯកជនពីរ បន្ទប់ប្រជុំមួយ បន្ទប់ធ្វើការរួមធំមួយ និងសួនច្បារតូចមួយ។ មានគំនូរលើជញ្ជាំង និងភាពទំនើបល្អណាស់។ តែបើនិយាយពីរបៀបធ្វើការ និងទំនាក់ទំនងក្រុមការងាររៀងមានគម្លាតច្រើន។ បរទេសសុទ្ធតែកាន់គម្រោងរៀងៗខ្លួន ហើយរវល់ណាស់។ ខ្មែរជាប្រុស ៣នាក់ សុទ្ធតែកាន់គម្រោងស្រាវជ្រាវរៀងខ្លួនដូចគ្នា រីឯក្រុមការងារជានារី ២នាក់ទៀត មានតួនាទីជាជំនួយការ ដូច្នេះគាត់ត្រូវធ្វើគ្រប់សព្វដូចគ្នា។ ដោយសាររវល់រៀងៗខ្លួន ការងារមាន deadline ច្បាស់លាស់ និងមានពេលវេលាតិចក្នុងការធ្វើ ឬអាចមកពីអ្នកកាន់គម្រោងហ្នឹង expect greater quality ពេក ដូច្នេះចេះតែប្រើកម្លាំងធនធានហ្នឹងច្រើនជាងពេលវេលា។ ដល់អ៊ីចឹងទៅអផ្សុកណាស់ គ្រប់គ្នាមិនសូវបាននិយាយគ្នារួសរាយរាក់ទាក់អីទេ។ ម្យ៉ាងការនិយាយ របៀបនិយាយ topic របស់បរទេសនិងខ្មែរដូចមិនសូវស៊ីគ្នាផង (បើតាមខ្ញុំគិត)។ ហើយបើនិយាយពីខ្មែរៗគ្នាឯងវិញ គម្លាតអាយុជាបញ្ហាដែលពិបាកធ្វើឲ្យយើងរៀងខ្លួននិយាយចូលគ្នាណាស់។

ប្រៀបធៀបអារម្មណ៍ធ្វើការរាល់ថ្ងៃជាមួយនឹងអ្វីដែលខ្ញុំស្ដាប់ពីក្រុមការងារគេក្នុង app ឈ្មោះ clubhouse ធ្វើឲ្យខ្ញុំមានអារម្មណ៍ចង់បានបរិកាស និងក្រុមការងារបែបនេះណាស់។ តែនិយាយទៅបើខ្ញុំជា nerd ឬ introvert បែបនេះ ទោះស្ថិតក្នុងចំនោមក្រុមការងាររួសរាយបែបនេះ ក៏ប្រហែលមិនសូវខុសគ្នាដែរ គឺមិនសូវមានគេចង់និយាយរកទេមើលទៅ។

ទោះយ៉ាងណាក៏ដោយ ខ្ញុំមិនអាចដាក់ពិន្ទុក្រុមការងារខ្ញុំទាបពេករឿងទំនាក់ទំនងនោះទេ ព្រោះថាយើងគ្រប់គ្នាមានការយោគយល់ច្រើនក្នុងការទំនាក់ទំនងរឿងការងារ។ ការធ្វើការបែប professional និងមិនមានការបង្អាប់បន្ទោសគ្នាពេលធ្វើការនោះឡើយ។ វាខុសពីអ្វីដែលខ្ញុំឮពីអ្នកផ្សេងនិយាយពីផលវិបាករឿងទំនាក់ទំនងនៅកន្លែងធ្វើការរបស់គេ។ ខ្លះមានទាំងការប្រឈមនឹងទំនាស់រាល់ថ្ងៃ ហើយខ្ញុំផ្ទាល់ក៏ប៉ះម្ដងម្កាលដែរជាមួយមនុស្សនៅកន្លែងធ្វើការផ្សេងដែលមានចរិតមិនល្អ។ កត្តាទាំងនេះធ្វើឲ្យខ្ញុំមានមោទនភាពចំពោះកន្លែងធ្វើការ និងក្រុមការងារខ្ញុំណាស់។

មានសុភាសិតមួយនិយាយថា “យើងមិនអាចជ្រើសរើសកន្លែងកើតបាននោះទេ” តែសម្រាប់ខ្ញុំគិតថា កន្លែងធ្វើការយើងអាចមានសិទ្ធិជ្រើសរើស ហើយថែមទាំងមានឪកាសបង្កើតបរិយាកាសល្អឬមិនល្អដោយខ្លួនឯងថែមទៀតផង វាគ្រាន់តែទាមទារនូវការបរិច្ចាគពេលវេលា និងកម្លាំងកាយចិត្តក្នុងការបង្កើត និងចងក្រងរឿងល្អៗជាមួយក្រុមការងារប៉ុណ្ណោះ។

តាមពិតទៅគោលបំណងដំបូងខ្ញុំចង់សរសេរសរសើរពីក្រុមការងារផ្សេងដែលគេល្អ និងរីករាយនៅក្នុង app clubhouse ប៉ុណ្ណោះ។ តែដូចទម្លាប់រាល់ដង អោយតែចាប់ដៃសរសេរឡើង គឺដឹងតែមានគំនិតផ្សេងហូរចូលមកតាមដៃរហូត រហូតបែកអូរហូរស្ទឹងកើតគំនិតសរសេរក្រុមការងារខ្លួនឯង និងអ្វីដែលខ្លួនឯងមានសព្វថ្ងៃវិញ។ ណ្ហើយ ហេតុតែកូវីដ ចូលឆ្នាំខ្មែរក៏អត់សប្បាយ ចូលធ្វើការក៏អត់បាន សូម្បីតែដើរផ្សារក៏មិនស្រួលដែរ។ ដោយសារអផ្សុកបែបហ្នឹងហើយបានកើតចិត្ត ទំនេរដៃមកសរសេរអត្ថបទនេះ។ ហ្នឹង! សង្ឃឹមថាគ្រប់គ្នា សុខកាយសប្បាយចិត្តក្នុងកំឡុងពេលកូវីដនេះទៅចុះ។ មានអីចែករំលែក ឬត្រាវពីរឿងនៅកន្លែងធ្វើការអាចសរសេរក្នុង comment ខាងក្រោមបានណា។ ជួបគ្នាម្ដងទៀតនៅអត្ថបទក្រោយ។

Skyline by Billkin – Khmer Lyrics

ใครเล่าเลยจะรู้ว่าความรัก

แม้แรกเจอต่างคนไม่รู้จัก

แต่ปักใจเพียงครั้งเดียว ติดในใจชั่วกาล

Who knows that love

Even at first sight

But only once Stuck in my heart forever

នេះឬជាអត្ថន័យស្នេហា?

ដំបូងគិតត្រឹមថាអ្នកដទៃ

តែអ្នកដទៃម្នាក់នេះ នៅជាប់ក្នុងបេះដូង

ยามที่เราทั้งสองได้พานพบ

ลบเรื่องราวอดีตที่ร้าวราน

เธอคือความรักแท้ ที่ฉันหามาเนิ่นนาน

When the two of us met

Erasing the broken past

You are true love That I had been searching for

ជានិស្ស័យយើងទាំងទ្វេរបានជួប

លុបរឿងរ៉ាវអតីតទាំងប៉ុន្មាន

អូនជាមនុស្សតែម្នាក់ មនុស្សម្នាក់ដែលបងត្រូវការ

แต่ความรักดูเหมือนเลือนรางปลายทางไม่เป็นดังใจ

ถ้าจะให้เราพบกันไยต้องกีดกั้นเราให้ไกล

But love seems faint, the destination is unfavorable

If we were to meet, we had to keep us far away.

តែរឿងរ៉ាវស្នេហា មិនអាចបានដូចចិត្តប៉ងឡើយថ្លៃ

បើព្រេងវាសនាកំណត់ បានជួបហើយ ម្ដេចអោយបែកធ្វើអ្វីទៅ

กีดกั้นด้วยแผ่นฟ้าแม้ไกลฉันยินดีจะฝ่าไป

กีดกั้นด้วยภูผาสูงชันลับตาฉันไม่หวั่นไหว

กีดกันด้วยเวลาฉันยินดีรอ

แต่กีดกั้นด้วยชะตาฉันคงต้องยอมพ่ายแพ้ใช่ไหม

ใช่ไหม..

Barred by the sky, even far away, I will be willing to pass

Disturbed by the steep mountains that could not be shaken by my eyes

Sidelined with time, I am willing to wait

But barred by fate, I must give up, right?

Right? ..

ទោះឆ្ងាយដល់ជើងមេឃ ក៏បងស្វាត់ស្វែងស្កាត់ទៅរកស្រី

ទោះមានភ្នំរាំងបាំង ក៏បងតតាំងមិនព្រមខ្លាចអ្វី

ទោះវេលាបំបែក ក៏បងនៅចាំ

តែបើត្រូវបែកដោយព្រហ្មលិខិត តើបងគួរចាញ់ឬទេ? ចាញ់ទេ?

ในตอนจบสุดท้ายนิยายรัก

มักให้คนห่างไกลได้ย้อนกลับ

กลับมาเพื่อพบเจอ บอกรักเธออีกครั้ง

In the final ending, a love novel

Often allow people far away to turn back

Come back to meet Tell her I love you one more time

ឬយើងត្រូវបញ្ចប់ដូចរឿងនិទាន

ព្រហ្មលិខិតប្រទាន ឲ្យយើងជួប

មកសារភាពថា “ស្នេហ៍” ស្នេហ៍ដូចកាលគ្រាដើម

แต่ความจริงของฉันรักเราคงเป็นไปดังนั้นไม่ได้

พยายามแค่ไหนไม่มีทางใดที่เราจะใกล้กัน

But the truth of my love is so impossible

How hard we try, there is no way for us to be close

តែធាតុពិតស្នេហ៍យើង អ្វីៗគ្រប់យ៉ាងហាក់គ្មានប្រយោជន៍ឡើយ

ទោះព្យាយាមយ៉ាងណា ក៏គ្មានផ្លូវវិលមកជួបគ្នាវិញបាន

กีดกั้นด้วยแผ่นฟ้าแม้ไกลฉันยินดีจะฝ่าไป

กีดกั้นด้วยภูผาสูงชันลับตาฉันไม่หวั่นไหว

กีดกันด้วยเวลาฉันยินดีรอ

แต่กีดกั้นด้วยชะตาฉันคงต้องยอมพ่ายแพ้ใช่ไหม

ใช่ไหม..

Barred by the sky, even far away, I will be willing to pass

Disturbed by the steep mountains that could not be shaken by my eyes

Sidelined with time, I am willing to wait

But barred by fate, I must give up, right?

Right? ..

ទោះឆ្ងាយដល់ជើងមេឃ ក៏បងស្វាត់ស្វែងស្កាត់ទៅរកស្រី

ទោះមានភ្នំរាំងបាំង ក៏បងតតាំងមិនព្រមខ្លាចអ្វី

ទោះវេលាបំបែក ក៏បងនៅចាំ

តែបើត្រូវចាញ់ដោយព្រហ្មលិខិតបំបែក តើបងគួរចាញ់…ឬទេ?

กีดกั้นด้วยแผ่นฟ้าแม้ไกลฉันยินดีจะฝ่าไป

กีดกั้นด้วยภูผาสูงชันลับตาฉันไม่หวั่นไหว

กีดกันด้วยเวลาฉันยินดีรอ

แต่กีดกั้นด้วยชะตาฉันคงต้องยอมพ่ายแพ้ใช่ไหม

ใช่ไหม..

Barred by the sky, even far away, I will be willing to pass

Disturbed by the steep mountains that could not be shaken by my eyes

Sidelined with time, I am willing to wait

But barred by fate, I must give up, right?

Right? ..

ហូ ហូ ហូ…

ទោះឆ្ងាយដល់ជើងមេឃ ក៏បងស្វាត់ស្វែងស្កាត់ទៅរកស្រី

ទោះមានភ្នំរាំងបាំង ក៏បងតតាំងមិនព្រមខ្លាចអ្វី

ទោះវេលាបំបែក ក៏បងនៅចាំ

តែបើត្រូវចាញ់ដោយព្រហ្មលិខិតបំបែក តើបងគួរចាញ់…ចាញ់ទេ? ហូ…

ទោះវេលាបំបែក ក៏បងនៅចាំ

តែបើត្រូវចាញ់ដោយព្រហ្មលិខិតបំបែក តើបងគួរចាញ់…ចាញ់ទេ? ហ៊ឺម…

#กีดกันBillkin

#แปลรักฉันด้วยใจเธอ

# Deprive Billkin

# Translation love me with your heart in English

#Translation in Khmer by Dia Sagittarius

ទីរបស់ផ្កាយ

ថ្ងៃ សៅរ៍ ទី ២៦ ខែ មេសា ឆ្នាំ ២០១៤

ថ្ងៃនេះ​ខ្ញុំ​នាំ​ប្អូន​ស្រី​ច្រម៉ក់​របស់​ខ្ញុំទៅលេង​ផ្ទះអ៊ុំ​!​ គោល​បំណង​របស់​យើងគឺទៅលេង​យាយ និង​យក​ស្វាយ​ដែល​ប៉ា​ផ្ញើរមក​តាម​ឡាន​កាពីតូល​មក​ឲ្យតាំងពីព្រឹកនោះផង។ ពេលទៅ​ទទួល​ស្វាយនោះ ខ្ញុំ​រាង​តឹង​ចិត្ត​បន្តិច ព្រោះ​ស្វាយឡើង​ពេញ​មួយការ៉ុង។ ព្រះអើយ ប៉ា! ម៉េចក៏​ប៉ា​ផ្ញើរមក​ច្រើនអីក៏ច្រើន​យ៉ាងនេះ? ខ្ញុំ​ខំអូស​ការ៉ុង​ស្វាយ​ដាក់​ម៉ូតូអាគុប​របស់​ខ្ញុំ រួច​ឲ្យ​ប្អូនស្រី​ច្រម៉ក់ឡើង​អង្គុយពីខាងមុខ។ ដៃម្ខាង​កាន់​ដៃម៉ូតូ ដៃម្ខាង​ទប់​ការ៉ុង​ស្វាយ​កុំឲ្យ​ធ្លាក់។ អរគុណ​បង​អ្នក​មើល​អីវ៉ាន់​នៅកាពីតូល​ដែល​គាត់មាន​ចិត្ត​ជួយលើក​ដាក់​ម៉ូតូពីរនាក់ខ្ញុំ កុំអីខ្ញុំ​វេទនា​មិនខានទេ។ ដំណើរពី​អូរឬស្សីទៅអូរឡាំពិក​ថ្មី​បើ​មិន​ត្រូវការ​ទូក ក៏​មាន​ការ​ពិបាក​ដែរ ព្រោះ​វា​រាង​ស្ទះ​បន្តិច។ ខ្ញុំ​ខំ​ត្រដរ​ទាំង​លំបាក ទៅផ្ទះអ៊ុំ​នៅខាង​កើត​ផ្សារ។ ទៅដល់​ក៏​ឃើញ​យាយនៅខាងក្នុង។ យាយ​ស្ទុះ​ស្ទារ​មក​បើក​ទ្វារ ដើម្បី​មើល​ចៅ​ប្រុស​កម្លោះ និង​ចៅ​ស្រី​តូច​ច្រឡឹង​របស់គាត់។ ខ្ញុំ​ដឹង​ច្បាស់​ថា​គាត់​នឹក​ចៅគាត់ តែ​ធ្វើ​ម៉េច​បាន​ទៅលេង​គាត់​តែ​សៅរ៍អាទិត្រ​ហ្នឹងឯង។ ខ្ញុំ​លើក​ស្វាយ​ដាក់​ខាង​មុខរួចហើយ ក៏ចូលទៅ​ជម្រាប​សួរអ៊ុំ​ប្រុស​នៅ​ខាង​ក្នុង។ រួចទៅអង្គុយ​នៅផ្ទះ​បាយ​ខាង​ក្រោយ​ផ្ទះ ផឹក​ទឹក​បន្តិច អង្គុយ​សម្រាក​បន្តិច។ យាយ​គាត់​សួរ​នាំ​តិចតួចពីរឿងស្វាយ ខ្ញុំក៏ប្រាប់គាត់ថា​ប៉ា​បេះ​ពីចម្ការ​ស្វាយនៅ​ស្រុក​កណ្ដៀង ភូមិកំណើត​ខាង​ប៉ាខ្ញុំ។ អ៊ុំ​ប្រុស​ និងយាយ​ប្រហែល​ភ្លេច​ហើយថា ប៉ា​នៅ​មាន​ដី​មួយ​ដុំ​តូចទៀត​នៅ​ស្រុក​កណ្ដៀង ភូមិ​ស្យា ក្បែរ​ប្រឡាយទឹក​ថ្មី។ នៅទីនោះ​ស្ងប់​ស្ងាត់ល្អ មាន​ដើម​ស្វាយ ដើម​មៀន ស្រការនាគ ម៉ាក់ប្រេងម៉ាក់ប្រាង ផ្លែ​ឈើ​ព្រៃ​ខ្លះ​ជុំ​វិញភូមិ​ករ និង​មាន​ដើម​ផ្កា​លំអរ​បន្តិច​បន្តួច​ឥត​ដាច់​ពី​មាត់​ច្រក​ចូល​រហូត​ដល់​មុខ​ផ្ទះជាប់​បឹង​ឈូក។ នេះ​រាង​វាល​បន្តិចផង ព្រោះ​កាល​តា​ខាង​ប៉ា​ខ្ញុំ​នៅ​រស់ គាត់​ដាំ​នេះ​បណ្ដុះ​នោះ​សឹង​គ្មាន​កន្លែង​ទំនេរ ជាពិសេស​ដើម​ស្លា ដើម​ម្លូ​របស់​យាយ តែឥឡូវ​អស់មាន​ដើម​ស្លាម្លូទៀតហើយ។ 

Continue reading “ទីរបស់ផ្កាយ”

Handwritten Diary of Mine

It’s been a long while, I have not written anything in English. Now just I do, I just publish my handwriting notes. It is about my childhood experience around the theme “Dialogue”. Most of you might not understand my zigzag and messy notes, but for those who could, please enjoy it. Share me your story if you want to.

I got this inspiration from a quote my a girl who were shot in the head for she thrive to speak up for education in a place where girls could not go to school, Malala. It was about “dialogue for peace”. Just in contrast to her story, I just want to share a different perspective of dialogue for peace in a family context, a family of mine. – Cafe Dialogue / Siem Reap

ភាពរីករាយចេញពីបេះដូង

សួស្ដី! ខ្ញុំឈ្មោះ ឌីយ៉ា អាយុ ៣០ឆ្នាំ ធ្វើការជាអ្នកស្រាវជ្រាវសាមញ្ញម្នាក់ ធ្វើការដើម្បីទិញបាយហូបប៉ុណ្ណោះ។ រយៈពេល ៥ ឆ្នាំមកហើយ ដែលខ្ញុំធ្វើការនៅទីនេះ។ ភាពរីករាយតែងតែមានជារឿយ ហើយពេលខ្លះសុខទុក្ខមកប្រលែងលេងជារឿងធម្មតា។ ថ្មីៗនេះខ្ញុំមានអារម្មណ៍ថា ស្នាមញញឹមរបស់ខ្ញុំភាគច្រើន សុទ្ធសឹងចេញពីបេះដូង។ ខ្ញុំហាក់មានអារម្មណ៍ថា គ្រប់គ្នានៅកន្លែងធ្វើការទោះបីខ្ញុំមិនសូវស្គាល់គេច្រើន ឬធ្វើការជាមួយគ្នាយូរឆ្នាំមកហើយក្ដី ខ្ញុំដូចជាគ្មានការពិបាកក្នុងការសាបព្រួសពាក្យសម្ដីលេងសើច ឬញញឹមទៅគេយ៉ាងស្រួលនោះទេ។

ហេតុអ្វីបានជាកាលពីមុន ពេលខ្លះដូចជាបង្ខំខ្លួនឯងខ្លាំងម៉្លេះ? ប្រហែលជាមកពីមួយរយៈនេះ ខ្ញុំមានសេរីភាពច្រើនក្នុងការធ្វើអ្វីមួយដោយខ្លួនឯង។

ខ្ញុំជាមនុស្សមិនសូវចេះនិយាយស្ដី ឬចូលរួមក្នុងចំណោមមនុស្សនោះទេ។ នេះជាភាសាអង់គ្លេសគេហៅថា Introvert។ ខ្ញុំនៅតែជាខ្ញុំ ខ្ញុំនៅតែជា Introvert ស្អីគេហ្នឹងដដែល។ ខ្ញុំចូលចិត្តគេចពីការជប់លៀង មិនចូលចិត្តការសន្ទនាយូរ មិនចូលចិត្តមនុស្សនិយាយច្រើនឥតប្រយោជន៍ មិនចូលចិត្តមនុស្សពន្យល់រឿងមានប្រយោជន៍ច្រើនពេក។ ខ្ញុំចូលចិត្តសម្ដីខ្លី ខ្លឹម រួចសម្ងំធ្វើជាជាងនិយាយ។ ហេតុនេះហើយ បានជានៅកន្លែងធ្វើការ ខ្ញុំញញឹមបន្តស្ដាប់អ្នកធ្វើការជាមួយគ្នានិយាយមិនបានយូរ។ តែ…

មួយរយៈនេះ…ដូចខ្ញុំនិយាយខាងលើអុីចឹង! ចុះស្អីទៅដែលអាចផ្លាស់ប្ដូរអត្តចរិត្តធម្មជាតិខ្ញុំបានមួយកម្រិតបែបនេះ? ខ្ញុំនៅតែមិនអាចស្ដាប់គេនិយាយយូរ កាន់តែមិនអាចនិយាយបានច្រើន តែខ្ញុំអាចមានក្ដីសុខនឹងញញឹមទៅកាន់គេដទៃ ចេះចេញពាក្យ ឬរឿងកំប្លែង (មិនដឹងកំប្លែងមែនឬអត់ទេ) តែពេលយើងសើច យើងញញឹមដាក់គេ គេក៏តបមកវិញបែបដូចគ្នាហ្នឹងឯង។ ខ្ញុំគិតថា វាជាសេចក្ដីសុខមួយ ដែលខ្ញុំចង់បានជាយូរមកហើយ។ ពេលខ្ញុំបានធ្វើរឿងទាំងនេះចេញពីចិត្ត ខ្ញុំនឹងមិនចាំបាច់ប្រឹង ខ្ញុំនឹងមិនសូវហត់នឿយនឹងការសម្ដែង។ ពេលេនះ ខ្ញុំអាចចូលសម្ដែងក្នុងរឿងមួយដែលតួរបស់អ្នកនិពន្ធ និងខ្លួនឯងផ្ទាល់មានចរិតដូចគ្នា។ គឺថាសប្បាយអស់ដៃតែម្ដង!

ខ្ញុំគិតថា វាអាចមកពីបទពិសោធន៍ មកពីខ្ញុំបានទទួលការទទួលស្គាល់ពីអ្នកដទៃមួយកម្រិតទៀត ខ្ញុំបានធ្វើអ្វីដែលខ្ញុំធ្វើ និងទទួលបានលទ្ធផលល្អៗ ដែលទាំងនេះហើយសុទ្ធតែបង្កើននូវទំនុកចិត្តខ្ញុំ។ ដូច្នេះសំយោគសេចក្ដីមក គឺទំនុកចិត្តនេះណា មិនមែនទៅរៀននៅសាលាហើយក៏មាននោះទេ។ គ្រាន់តែដឹង តែមិនមែនមានន័យថា អាចទទួលបាននោះទេ។ វាទាមទារពេលវេលា បទពិសោធន៍ លទ្ធផលឲ្យឃើញ ដែលបង្កើតឲ្យមានសេចក្ដីសុខផ្លូវចិត្តចេញពីក្នុងមក។

ខ្ចិលសរសេរសេចក្ដីបញ្ចប់ណាស់! ខ្ញុំទៅមើលកុនរឿង Dew ពីអ្នកដឹកនាំរឿង Love of Siam របស់ថៃសិន។ ជួបគ្នាក្នុងអត្ថបទក្រោយទៀតណា។

ពីខ្ញុំ

ឌីយ៉ា

ចុងឆ្នាំ ២០១៩ – រឿងរ៉ាវស្នេហា

ធ្មេចបើកៗ ថ្ងៃនេះជាគម្រប់ខួបឆ្នាំទី ៧ នៃស្នេហាខ្ញុំ និងគេ។ គេ គឺជាឈ្មោះរបស់គាត់! ដាក់ឈ្មោះអ៊ីចឹងតែម្ដងទៅ ព្រោះរយៈពេល ៧ឆ្នាំមកហើយ ដែលយើងមិនដែលចង់ឲ្យអ្នកណាដឹងថា យើងជាអ្នកណា ធ្វើអ្វី នៅឯណា ស្រលាញ់គ្នាយ៉ាងម៉េច ចុច ចុច ចុច។

ប្រហែលជាចង់សួរហើយមែនទេ ថាមានអារម្មណ៍បែបណាយើងហ្នឹង? អ៊ីចឹង ខ្ញុំឆ្លើយបាន! ឆ្លើយបានតែមួយសំនួរនេះទេណា៎! គឺថា មានអារម្មណ៍ថា ប្លែក ពិបាក តានតឹង និងរីករាយ។ ហេតុអីបានជាមានអារម្មណ៍អីច្រើនម៉្លេះ? មែនហើយ រយៈពេល ៧ឆ្នាំមកនេះ ខ្ញុំទទួលបានអារម្មណ៍ជាច្រើន ពី “គេ” ពីប៉ាម៉ាក់បងប្អូន ពីកន្លែងធ្វើការ ពីសង្គម។

ខ្ញុំមានអារម្មណ៍ “ប្លែក”! វាហាក់ដូចជាពណ៌ប្រផេះស្រាល។ ជាពណ៌ដែលមិនច្បាស់លាស់ មិនសមិនខ្មៅ! ប្លែកដោយសារ យើងហាក់រស់នៅជាមួយបទពិសោធន៍ដដែលៗជារាងរាល់ថ្ងៃ ហើយក៏មិនអាចផ្លាស់ប្ដូរអ្វីបាន។ មានអារម្មណ៍ថា ខ្លួនឯងប្រៀបបីដូចជាជនបរទេសដែលមិនដែលមានអ្នកណាដឹងថា ឥឡូវយើងកំពុងស្រលាញ់ជាមួយអ្នកណា ដល់ណាដល់ណីហើយ មានរឿង អត់រឿង ក៏គ្មានពីណាដឹងបាន។ ម្នាក់ហ្នឹងបែបសង្សារមួយរយហើយទេដឹង ស្ងាត់ៗអ៊ីចឹងនោះ។ បើអ៊ីចឹងមែននោះ នោះ នោះ…

ខ្ញុំមានអារម្មណ៍ “ពិបាក”! វាហាក់ដូចជាពណ៌ខ្មៅ! ពេលខ្លះខ្ញុំខ្លួនឯងក៏មិនបានដឹងដូចគ្នាថា ផ្លូវដើរទៅថ្ងៃមុខនឹងទៅជាយ៉ាងណា។ ប្រហែលជាប្ដីប្រពន្ធគេផ្សេង មិនខុសគ្នាទេមើលទៅ​។ បែបលក្ខណៈថា ស្រលាញ់គ្នាសុខៗ ហើយលែងគ្នាក៏ថាបាន។ អ្នកណាទៅដឹងនោះ! អ្នកណាទៅគិតថា មានសំបុត្រអាពាហ៍ពិពាហ៍មួយសន្លឹក អាចទប់ថ្មបាក់បាននោះ។ យ៉ាងណាម៉ិញ ឥឡូវជីវិតហាក់ដូចជា មិនខុសពីមនុស្សផងទាំងពួង។ មានសុខមានទុក្ខមែនទេ? ពេលមានទុក្ខ ខ្ញុំពិតជាពិបាកចិត្ត ដោយសារខ្ញុំមានអារម្មណ៍ថា ក្ដីស្រលាញ់របស់ខ្ញុំបានផ្ដល់ឲ្យគេទាំងស្រុងហើយ។ ចុះបើមានថ្ងៃណាមួយ​ គេចង់លែងសំពាយក្ដីស្រលាញ់មួយនេះ ហើយទៅស្រវាតោងអ្វីផ្សេងនោះ។ អ្នកណាទៅដឹង!

ខ្ញុំមានអារម្មណ៍ “តានតឹង”! ខ្ញុំគ្មានមិត្តភក្ដិច្រើនទេ! មិត្តយល់ចិត្តខ្លះ គ្រាន់តែបានយល់ចិត្តបែបស៊ីជម្រៅបែបផ្សេង។ គេគ្រាន់តែជាមិត្ត! តែអាបែបស្នេហានេះ ខ្ញុំហាក់រកម្នាក់មកជជែកមិនបានសោះ។ គេប្រហែលមិនអាចយល់បាន។ ខ្ញុំតានតឹង មិនដឹងប្រាប់អ្នកណា! ខ្ញុំតានតឹង ព្រោះហាក់គ្មានអ្នកណាមកអាចទទួលយល់ស្របជាមួយខ្ញុំ។ ពេលខ្លះ អ្វីដែលខ្ញុំអាចធ្វើបានគឺ បន្ទោសខ្លួនឯងថា “ខុស” បន្ទាប់ពីគេបន្ទោសខ្ញុំរួចហើយ! មិនមែនខូច ចាំតែមានគេមកទ្រនោះទេ តែនេះ គឺខ្ញុំគ្មានសូម្បីតែម្នាក់តែម្ដង!

ខ្ញុំមានអារម្មណ៍ “រីករាយ”!​ អារម្មណ៍បែបពណ៌ ស៊ីជំពូរ!​ ជាអារម្មណ៍ដែលមានក្ដីសុខស្ទើរមិនលោះថ្ងៃ។ ស្ទើរតែ ៣៦៥ ថ្ងៃ ខ្ញុំមានអារម្មណ៍ថា ស្នេហារបស់ខ្ញុំកំពុងស្ថិតក្នុងពិភពសុបិន ដែលគ្រប់យ៉ាងហាក់ស្រស់ស្អាតក្រៃលែង។ ជឿទេថា នៅជាមួយគាត់ខ្ញុំមានអារម្មណ៍ថា គ្រប់វិនាទីសុទ្ធសឹងជា ការចងចាំដ៏ល្អមួយ! រាល់ល្ងាចគេតែងតែសួរ “ចង់ញុាំអី!​ ញុាំនៅឯណា?” ចម្លើយតែមួយគត់ពីខ្ញុំគឺ “ញុាំអីក៏បាន នៅណាក៏បាន”! ទោះដឹងថា ចម្លើយរបស់ខ្ញុំនឹងដូច្នេះ តែគេនៅតែសួរដដែលរាល់ល្ងាច រាល់ព្រឹក រាល់ថ្ងៃ រយៈពេល ៧ឆ្នាំមកនេះ។ យ៉ាប់មែនទែន! ដឹងហើយនៅសួរទៀត!​ ធុញណាស់! យើងទាំងពីរចូលចិត្តលេងហ្គេមដូចគ្នា! គេចូលចិត្តគេងច្រើន! ខ្ញុំជាមនុស្សភ្ញាក់ពីព្រលឹមរាល់ព្រឹក រីឯគេគេងឡើងទ្រមក់ “ដូចកូនជ្រូក”។ គេជាមនុស្សឈឺច្រើន បន្តិចឈឺៗ តែខ្ញុំកម្រឈឺណាស់! គេចូលចិត្តមានគេមើលថែប្រណិកប្រណាក់ តែខ្ញុំជាមនុស្សមិនសូវខ្វល់! “ឈឺមែន! លេបថ្នាំនៅ? ទៅពេទ្យអត់?” ហើយគេស្អប់បំផុតគឺពាក្យខ្ញុំឲ្យគេ “ទៅពេទ្យ”។ គេចង់ឲ្យខ្ញុំមើលថែគេផ្ទាល់! ខ្ញុំនេះខ្ចិលផុតលេខហើយ។ គេជាមនុស្សចូលចិត្តធ្វើម្ហូប តែខ្ញុំអត់ចេះធ្វើអីទេ។ ឲ្យតែពេលគេធ្វើម្ហូប គេតែងតែឲ្យខ្ញុំធ្វើនេះធ្វើនោះ យកនេះយកនោះឲ្យគេមិនឈប់ ព្រោះគេមិនចូលចិត្តធ្វើអីមួយតែឯង!​ ធុញណាស់! ណ្ហើយ និយាយប៉ុណ្ណឹងចុះ សញ្ញាឧទានច្រើនពេកហើយ!

មិនថាមានរឿងអ្វីកើតឡើង! មិនថាយើងមិនអាចមានអ្វីដែលអ្នកដទៃមាន តែយើងនៅតែអាចមានអ្វីម្យ៉ាង ដូចគេដូចឯងដែរ គឺ “ក្ដីស្រលាញ់”។

រីករាយថ្ងៃខួបគម្រប់ ៧ឆ្នាំនៃក្ដីស្រលាញ់រវាង ខ្ញុំ និង គេ!

កំណត់ហេតុ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩

ចុងឆ្នាំ ២០១៩ – រឿងរ៉ាវការងារ

រូបភាព៖ ប្រាសាទថ្មបាយក្អែក ខែ តុលា ឆ្នាំ ២០១៩

អរគុណដល់ អតីតកាល បច្ចុប្បន្នកាល និងគ្រប់រូបធាតុទាំងឡាយ ដែលជម្រុញការផ្លាស់ប្ដូរ

ហ្វេសប៊ុក Dia Sagittarius

នៅក្នុងអត្ថបទនេះ ខ្ញុំចង់សរសេរនូវសេចក្ដីសង្ខេបខ្លីពីរឿងរ៉ាវសំខាន់ៗដែលបានកើតឡើងក្នុងឆ្នាំ ២០១៩។ ចាត់ទុកថា បន្ទាប់ពីសរសេរហើយ ខ្ញុំអាចនឹងបញ្ចប់អ្វីៗទាំងល្អ និងអាក្រក់នៅឆ្នាំនេះ ហើយចាប់ផ្ដើមជំហានបន្ទាប់នៅក្នុងទសវត្សថ្មី។

ខ្ញុំគិតថា នៅក្នុងឆ្នាំ ២០១៩ នេះ រឿងរ៉ាវដែលធំៗផ្ដោតទៅលើប៉ុន្មានចំនុចនេះ៖ ការងារ ការសិក្សា ស្នេហា គ្រួសារ សង្គម និងជីវិតផ្ទាល់ខ្លួន។

ដូចចង់សរសេរបែបប្រលោមលោកបន្តិច តែខ្លាចវែងពេក!​ អូខេ!​ សរសេរបែបរឿងខ្លីក៏បាន គ្រាន់បានណែងណងខ្លះ។

ការងារ

នៅក្នុងបន្ទប់ធ្វើការដ៏ធំទូលាយរបស់ខ្ញុំ… ខ្ញុំនិយាយថាធំទូលាយនេះ មិនមែនមកពីទំហំបន្ទប់ធំនោះទេ គ្រាន់តែភាគច្រើន មិនសូវមានគេធ្វើការជុំគ្នាទេ។ គ្រប់គ្នាហាក់បែងទៅរកបន្ទប់នាយអាយធ្វើការដាច់ដោយឡែក ព្រោះគេត្រូវការភាពស្ងប់ស្ងាត់សម្រាប់គម្រោងនីមួយៗរបស់គេ។ នៅក្នុងការិយាល័យខ្ញុំ … ខ្ចិលនិយាយច្រើន មើលរូបខាងក្រោមទៅបានហើយ៖

រូបភាព៖​ ការិយាល័យ iDE Innovation Lab ជាន់ផ្ទាល់ដីនៃអង្គការ iDE Cambodia

តោះមើលរួចហើយ បន្តទៀត! នៅកន្លែងធ្វើការ ភាគច្រើនគ្រប់គ្នាសុទ្ធតែរវល់។ ម្នាក់ៗមានការងារ និងគម្រោងកាន់រៀងៗខ្លួន។ ចង់និយាយលេងចេះតែបាន តែភាគច្រើន deadline ហាក់ដូចជាខ្សែព្យួរកអ៊ីចឹង។ កាន់តែពន្យារ កាន់តែដកដង្ហើមមិនរួច។ តុពីរខាងមុខហ្នឹង មួយគឺតុរបស់ ស្រីឡែន ជាអ្នកគ្រប់គ្រងការងារទូទៅ និងជាប់ហ្នឹងរបស់ ជីវ័ន្ត ជាអ្នករចនា និងស្រាវជ្រាវ។ អូហ៍ ភ្លេចប្រាប់! នៅកន្លែងខ្ញុំឈ្មោះថា iDE Innovation Lab។ គឺជាកន្លែងស្រាវជ្រាវ និងនវានុវត្តន៍។ តោះតទៀត! អ្នកទាំងពីរ អាយុក្មេង ស្របាលៗគ្នាទេ ម្ភៃស្ដើងអីហ្នឹង។ ហើយតុបន្ទាប់នោះ គឺតុខ្ញុំ និងតុប្រធានខ្ញុំ ជាជនជាតិអេស្ប៉ាញ។ តុកណ្ដាលនោះគឺតុ សីហា (បរទេស) ជាអ្នកស្រាវជ្រាវ និងនវានុវត្តយុទ្ធសាស្ត្រគម្រោង និងតុ ហ្គនហ្សាឡូ (ជនជាតិអូស្ត្រាលី) ជាអ្នកស្រាវជ្រាវ។ តុខាងចុងគេ គឺរបស់ អាម៉ាយ និង ចេរឹស។ អ្នកទាំងពីរ ជាអ្នកស្រាវជ្រាវ និងនវានុវត្តគម្រោងដូចគ្នា ហើយមានប្រវត្តិសិក្សាជា វិស្វករអេឡិចត្រូនិច និងថាមពលដូចគ្នា។ អូហ៍ ហើយជាជនជាតិឥណ្ឌាដូចគ្នាទៀត។

រូបភាព៖ ជីវ័ន្ត និងស្រីឡែន កំពុងគូរជញ្ជាំងខាងក្រៅ (សកម្មភាពច្នៃប្រឌិតសប្បាយៗ)

បន្ទាប់ពីណែនាំក្រុមការងារហើយ និយាយសាច់ការសាច់កម្មម្ដង។ នៅចុងឆ្នាំនេះមានរឿងផ្លាស់ប្ដូរច្រើន ហើយក៏ធ្វើឲ្យខ្ញុំដឹងថា នៅពេលបាត់បង់របស់មានតម្លៃម្យ៉ាង អ្វីម្យ៉ាងទៀតនឹងចាប់ផ្ដើមក្នុងជីវិតយើង។ ទី ១ គឺបាត់បង់ប្រធានដែលធ្លាប់ធ្វើការជាមួយគ្នារយៈពេល ៥ឆ្នាំ។ ទី ២ គឺត្រូវទទួលគម្រោងដល់ទៅ ៣ តែម្នាក់ឯង។ គម្រោងទី ១ គឺ គម្រោងសិក្សាស្រាវជ្រាវអនាម័យ និងស្វែងរកដំណោះស្រាយអនាម័យនៅក្នុង ៦ ខេត្ត របស់ធនាគារពិភពលោក។ គម្រោងទី ២ គឺ គម្រោងសិក្សា និងបង្កើតកម្មវិធីសិក្សាផ្នែកអនាម័យសម្រាប់ថ្នាក់ដឹកនាំសហគមន៍ កម្រិតស្រុក ឃុំ និងភូមិ ដែលទទួលបានការទទួលស្គាល់ថាលែងមានការបន្ទោរបង់ពាសវាលពាសកាល។ មេរៀន និងសម្ភារៈបង្រៀនដែលខ្ញុំបង្កើតនេះ គឺក្នុងគោលបំណងធានា និងរក្សានូវនិរន្តរភាពនៃអនាម័យសម្រាប់ភូមិឃុំទាំងនេះ។ គម្រោងទី ៣ គឺ កម្មវិធីបណ្ដុះបណ្ដាលបញ្ជ្រាបយេនឌ័រ សម្រាប់បុគ្គលិក ១០០នាក់ នៅក្នុង ៦ខេត្ត របស់គម្រោងទឹកស្អាត និងអនាម័យ។

រូបភាព៖ កម្មវិធីបណ្ដុះបណ្ដាលបញ្ជ្រាបយេនឌ័រសម្រាប់បុគ្គលិក WASH នាខេត្តកណ្ដាល

នៅក្នុងគម្រោងទាំងអស់ ខ្ញុំត្រូវមានជំនាញ និងចំណែកទាំងអស់ ទោះបីជំនាញខ្លះ ខ្ញុំរៀនបណ្ដើរ ធ្វើបណ្ដើរក៏ដោយ។ ដើម្បីធ្វើការងារទាំងនេះបាន ខ្ញុំត្រូវមានជំនាញគ្រប់គ្រងគម្រោង មានតួយ៉ាង ពេលវេលា គ្រប់គ្រងធនធានមនុស្សសម្រាប់ជួយ គ្រប់គ្រងថវិការគម្រោង ទំនាក់ទំនងជាមួយអតិថិជន និងដៃគូ ជំនាញស្រាវជ្រាវ ជំនាញភាសាក្នុងការសរសេររបាយការណ៍ ជំនាញវិភាគ ដើម្បីស្វែងរកដំណោះស្រាយដ៏សមស្រប ជំនាញរចនាដើម្បីធ្វើឲ្យរបាយការណ៍មានភាពទាក់ទាញ ងាយអាន ងាយយល់ ងាយបកស្រាយ។ល។

និយាយទៅ ខ្វះតែប៉ុន្មានថ្ងៃទៀត អាយុ ៣០ហើយ។ ទោះខ្ញុំមិនចង់ចាស់ ក៏ពេលវេលាមិនអនុគ្រោះដែរ។ ដូច្នេះ យើងមិនចេះតែចង់ខឹង ក៏ខឹងតាមចិត្តនោះទេ។ មិនចេះតែចង់ខូចចិត្ត ធ្វើការមិនកើតក៏តាមចិត្តដែរ។ មនុស្សមិនមែនមនុស្សយន្ត តែពាក្យថា “ទំនួលខុសត្រូវ” ហាក់ដូចជាធ្ងន់ណាស់សម្រាប់យើងក្នុងការធ្វើខ្លួនឲ្យដូចយុវវ័យ ឬកុមារភាពនោះ។ ណ្ហើយ! សរសេរប៉ុណ្ណឹងបានហើយ ខ្ញុំដូចជាខ្ចិលសរសេរបន្តទៅមុខទៀតណាស់ ហើយចាំអត្ថបទបន្ទាប់ខ្ញុំសរសេរពីចំនុចផ្សេងៗដូចដែលបានរៀបរាប់ពីដើមឲ្យបានក្បោះក្បាយ និងពីរោះជាងនេះ។ ហិហិ!

២០២០! សង្ឃឹមថាខ្ញុំនឹងទទួលបានលទ្ធផលការងារល្អគាប់ប្រសើរ មានទំនួលខុសត្រូវធំជាងមុន និងឡើងប្រាក់ខែ ហិហិ! សូមជូនពរអ្នកអានឲ្យបានជោគជ័យដូចគ្នាណា! រីករាយឆ្នាំថ្មីឆាប់ៗនេះ…

ឌីយ៉ា

ទិវាបុណ្យសិទ្ធិមនុស្ស ឆ្នាំ ២០១៩

តំលៃមនុស្ស

មួយរយៈនេះ នៅកន្លែងខ្ញុំត្រូវការបុគ្គលិកថ្មីដល់ទៅ ២ តំណែង។ ទោះបីការងារនេះជារបស់ខាងផ្នែកធនធានមនុស្ស តែខាងកម្មវិធីខ្ញុំខ្លួនឯងក៏ត្រូវឆ្ការដៃឆ្ការជើងណាស់ដែរ ក្នុងការទំនាក់ទំនងរកបុគ្គលដែលសក្ដិសមនឹងតំណែងទាំង ២នេះ។

ឆ្លងកាត់បទពិសោធន៍ទទួលយកមនុស្សពីរបីដងហើយ មានអារម្មណ៍ថាហត់ណាស់ ព្រោះត្រូវការពេលវេលាច្រើន ជាពិសេសក្នុងការផ្សព្វផ្សាយ។ ខ្ញុំបានដឹងពីខាងធនធានមនុស្សមកថា បច្ចុប្បន្ននេះគ្រប់កម្មវិធីក្នុងអង្គការយើង ដែលត្រូវការបុគ្គលិកថ្មី​ គឺពិបាករកណាស់ ដោយសារខ្សត់មនុស្ស។ ខ្ញុំគិតក្នុងចិត្ត ថាអាចមកពីខ្សត់មនុស្សដោយសារ រាល់ថ្ងៃមានកំណើនការងារ មនុស្សភាគច្រើនមានឪកាស ឬអាចថាមកពីម្យ៉ាងទៀត គឺមនុស្សមានច្រើន តែខ្វះសមត្ថភាព។ តាមគំនិតខ្ញុំគឺអាចថាមកពីកត្តាទាំងពីរ ព្រមទាំងស្របតាមប្រភេទការងារផងដែរ។

តាមមើលទៅប្រវត្តិរូបរបស់បុគ្គលដែលដាក់មក មិនមែនពួកគាត់គ្មានសមត្ថភាពនោះទេ គ្រាន់តែតាមរយៈបទពិសោធន៍ការងារ និងការសិក្សារបស់ពួកគាត់សក្ដិសមនឹងតំណែងផ្សេង ឬតំណែងដដែលតែក្នុងកម្រិតទាបឬខ្ពស់ (senior / junior) ប៉ុណ្ណោះ។

ក្នុងការស្វែងរកបុគ្គលិក គ្រប់បុគ្គលដែលដាក់ពាក្យមកសុទ្ធតែមានតម្លៃ។ ពួកគាត់ម្នាក់ៗ មិនមែនមកសុំការងារធ្វើទេ គឺពួកគាត់មកផ្ដល់ឲ្យអង្គភាពនូវភាពរីកចំរើន និងក្ដីពេញចិត្តរបស់ពួកគាត់ចំពោះការងារ ដូច្នេះខាងធនធានមនុស្សត្រូវឲ្យតម្លៃទៅលើគ្រប់បុគ្គលទាំងអស់។ ជួនកាលពួកគាត់អាចនឹងទំនាក់ទំនងទៅអ្នកដាក់ពាក្យធ្វើការនៅពេលក្រោយ នៅពេលណាដែលមានតួនាទី ឬតំណែងដែលសក្ដិសម និងពួកគាត់។

ទោះជាយ៉ាងណាក្ដី អ្វីដែលសំខាន់មួយទៀត គឺអត្តចរិតរបស់បុគ្គលម្នាក់ៗផងដែរ ព្រោះថាអង្គភាព ឬខាងធនធានមនុស្សអាចអភិវឌ្ឍមនុស្សដែលខ្វះសមត្ថភាពបន្តិចបន្តួចឲ្យគ្រប់ពេញលក្ខខណ្ឌការងារបានក្នុងរយៈពេលខ្លី ឬវែង ប៉ុន្តែអត្តចរិតរបស់មនុស្សពីធម្មជាតិ ទោះចង់កែក៏ត្រូវការពេលវេលា និងធនធានច្រើនដែរ។ ដូច្នេះបុគ្គលទាំងឡាយគួរណាអភិវឌ្ឍ ទាំងសមត្ថភាព ជំនាញរឹង ជំនាញទន់ ភាសាអន្តរជាតិ និងអត្តចរិតឲ្យបានល្អទាំងព្រម។

សរសេរច្រើនពេកហើយ ហើយក៏ដូចជាម្ដងទៅនេះ ម្ដងទៅនោះ សង្ឃឹមថាអ្នកអានមិនវិលមុខចុះ។ មានសំណួរអីអាចទំលាក់ខាងក្រោមបានណា។ ទាក់ទងគ្នារាប់មិត្ត!​ 🙂

កំណត់ហេតុ

Dia Sagittarius

នៅពេលបាត់បង់របស់មានតម្លៃម្យ៉ាង អ្វីម្យ៉ាងទៀតនឹងចាប់ផ្ដើមក្នុងជីវិតយើង

នៅពេលបាត់បង់របស់មានតម្លៃម្យ៉ាង អ្វីម្យ៉ាងទៀតនឹងចាប់ផ្ដើមក្នុងជីវិតយើង!

កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩ នេះ ខ្ញុំបានបាត់បង់ប្រធានគ្រប់គ្រងជាទីគោរពម្នាក់នៅកន្លែងធ្វើការរបស់ខ្ញុំ។ មុនគាត់ចាកចេញ ខ្ញុំហាក់មានអារម្មណ៍ភ័យណាស់។ រយៈពេល ៥ ឆ្នាំដែលខ្ញុំធ្វើការជាមួយគាត់ ខ្ញុំតែងតែទទួលបានការគ្រប់គ្រង ដឹកនាំ បង្រៀន និងគាំពារដ៏ល្អ។ តែពេលេនេះ ខ្ញុំត្រូវពឹងអ្នកណាទៀត?

ពេលដែលគាត់ចាកចេញ គាត់បានប្រាប់ខ្ញុំថា “គាត់ជឿជាក់លើខ្ញុំ” គាត់ជឿថា ខ្ញុំអាចធ្វើបាន។ គាត់ប្រាប់ខ្ញុំឲ្យចេះថែរក្សាក្រុមការងារឲ្្យល្អ ចេះធ្វើការឲ្យយកចិត្តទុកដាក់បំផុត និងធ្វើមិនមែនធ្វើឲ្យរួចពីដៃ គឺធ្វើដោយដឹងថា លទ្ធផលការងារ និងការខិតខំប្រឹងប្រែងនៅពេលនេះ ជាស្ពានទៅកាន់អ្វីថ្មី និងល្អជាងនេះនាថ្ងៃអនាគត។

មែនហើយ! ខ្ញុំបាត់បង់គាត់ គាត់ក៏មានផ្លូវដើររបស់គាត់ ដែលវិសេសវិសាលជាងនេះ ហើយខ្ញុំក៏ត្រូវចាប់ផ្ដើមដើរលើផ្លូវវែងជាងនេះ ធំជាងនេះ និងត្រូវរៀនពីអ្វីៗជាច្រើនទៀតដូចគ្នា។

លើលោកនេះគ្មានអ្នកណា ឬអ្វីមួយដែលស្ថិតស្ថេរនោះទេ តែអ្វីដែលយើងគួរឲ្យតម្លៃបំផុតមិនមែនភាពស្ថិតស្ថេរនោះទេ។ អ្វីដែលមានតម្លៃបំផុតនោះគឺ ហ៊ានធ្វើអ្វីដែលល្អជាងនេះ និងជាអ្វីដែលយើងពេញចិត្តនឹងធ្វើ។

ថ្ងៃចុងក្រោយរបស់មេ

កំណត់ហេតុពី វ៉ាន់ឌី / ឌីយ៉ា

ថ្ងៃទី ២៣ តុលា ឆ្នាំ ២០១៩

គូកូន

មុនចេញមកភ្នំពេញ ម៉ាក់ហៅខ្ញុំមកប្រាប់អីម្យ៉ាងនៅក្រោយផ្ទះ។ ម៉ាក់ថា “គូរបស់កូនរាល់ថ្ងៃនេះ មិនអាចបំបែកបានទេ ព្រោះម៉ាក់យល់សប្តិឃើញថា កូនទាំងពីរជាបងប្អូនភ្លោះកាលពីជាតិមុន”។

I don’t know this. I’m not sure either. But I count this as a blessing from Mom.

កំណត់ហេតុ – ពោធិ៍សាត់

ជម្រើស ២

ស្នេហា : ៦ឆ្នាំមកនេះ ខ្ញុំក៏ដើរមកដល់ដំណាក់កាលដែលត្រូវសួរខ្លួនឯងថា តើខ្ញុំខ្លាចបាត់បង់រូបគេ ឬក៏ខ្ញុំខ្លាចភាពឯការ? ខ្លាចបាត់បង់គេហាក់បញ្ចាក់ថាខ្ញុំស្រលាញ់គេ ខ្លាចភាពឯការហាក់បញ្ចាក់ថាខ្ញុំស្រលាញ់តែខ្លួនឯង។ ចម្លើយគឺ ខ្ញុំខ្លាចទាំងពីរ។ 

រូប : តើឆ្នាំក្រោយ ខ្ញុំអាចទទួលផ្កាដូចឆ្នាំនេះទេ? ឬក៏…

%d bloggers like this: