អំពីខ្ញុំ

ឈ្មោះ ឌីយ៉ា

កើតថ្ងៃ ២៥ ខែ ធ្នូ ឆ្នាំ ១៩៨៩

នៅខេត្តពោធិ៍សាត់

ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា ស្នា​ដៃ​ទាំង​អម្បាល​ម៉ាន​ដែល​បាន​ចារឹក​នៅ​​ក្នុងប្លកនេះ នឹង​ជា​ចំ​នែក​ក្នុង​ការ​បំរើ​នូវ​ហទយ​ទ័យ​នៃ​បង​ប្អូន ពូ មីង ដែលបានចូលទស្សនា។

សេចក្តីសង្ឃឹមមួយទៀតគឺ ខ្ញុំសង្ឃឹមថានឹងបានទទួលនូវមតិរិះគន់ សំរាប់​ស្នា​ដៃ​ដែល​មាន​ខ្វះ​ចន្លោះ​ ​ឬ​មតិ​កែ​លំ​អរ​ដើម្បី​អោយ​ប្លក​នេះ​ ចារឹក​នូវ​អ្វី​ដែលជា​ប្រយោជន៍​ សំរាប់អ្នកអានក្រោយៗទៀត។

ឌីយ៉ា

74 thoughts on “អំពីខ្ញុំ

  1. អរគុណច្រើនណាដែលបានចូលចិត្ត! ចង់ឲ្យខ្ញុំសរសេរអ្វីអាចស្នើសុំបានណា

    Like

  2. អត់ទេ ធម្មតាៗប៉ុណ្ណោះ! អរគុណដែលបានចូលលេងណា រីករាយដែលបានស្គាល់

    Like

  3. សួស្ដីបងប្រុសបងពិតជាពូកែមែនបងអាចធ្វើអ្វីៗបានយ៉ាងច្រើនសូមសសើរ

    Like

  4. បាទ សួស្ដី! ស្វាគមន៍មកកាន់ប្លក ពាណិជ្ជកម្ពុជា

    Like

  5. បាទ អរគុណច្រើន​សម្រាប់​ការ​សរសើរ! ប្លក់​នេះ​មិន​សូវ​មាន​អ្ក​ក​ចូល​ចិត្ត​អាន ព្រោះ​សព្វ​ថ្ងៃ​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​ចាប់អារម្មណ៍គឺ​រឿង​នយោបាយ និង​រឿង​ពត៌មាន​សង្គម ឬ​រឿង​ភេទ​ជាដើម ។ តែ​ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា​ នឹង​អាច​ជា​ប្រយោជន៍​សម្រាប់អ្នក​ស្រាវ​ជ្រាវ​ផ្នែក​ពាណិជ្ជកម្ម ។ ប្រសិន​បើ​មាន​អត្ថបទល្អ​ទាក់​ទង​នឹងពាណិជ្ជ​កម្ម អាច​ឲ្យ​ខ្ញុំ​ចុះផ្សាយ​បន្ថែម​ទៀត​ក៏​ជា​ការ​ល្អ ។ ហើយ​ខ្ញុំ​ក៏​សូម​ស្វាគមន៍​សម្រាប់​មតិ​កែលម្អ​ផង​ដែរ ។

    Like

  6. សួស្តី បង ឌីយ៉ា!
    ខ្ញុំបាទពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំងនៅពេលដែលខ្ញុំបានពើបប្រទះប្លុករបស់បងដោយចៃដន្យ ខ្ញុំឃើញថាការចុះព័ត៌មានស្តីពីពាណិជ្ជកម្មពិតជាគួរអោយចាប់អារម្មណ៍មែនទែន និង គំនិតដ៏ល្អបែបនេះ ទោះបីជាប្លុកមិនមានលក្ខណៈផ្លូវការយ៉ាងណាក៏ដោយ ក៏វាអាចជួយផ្តល់ចំណេះដឹងយ៉ាងសម្បូរបែបដែរ! សូមទទួលការរាប់អានពីខ្លុំ
    Kelvin Lux

    Like

  7. បាទ ភ្ជាប់​មក​បាន​ទេតើ! ជា​កិត្តិយស​មែនទែន​បាន​មិត្ត​ក្នុង​ភូមិ​វើត​ប្រេស​ហៅ​ទៅ​កន្លែង​ស្អាតៗ 🙂

    Like

  8. ខ្ញុំ​រៀន​ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស 🙂 មិន​សូវ​ពូកែវោហារដូចអ្នកនិពន្ធនោះទេ គ្រាន់តែនិយាយសាមញ្ញប៉ុណ្ណោះ

    Like

  9. Thank you very much, Ron Weasley. I’ll try more on my research. 🙂 I’m waiting for you at the Destiny Forest. See you there.

    Like

  10. Hello Mr.Dia (Harry Potter)! Remember me? I have checked wordpress’s blogs for years, but i hadn’t seen your blog. But now, I see. This blog is awesome. i encourage you to do some more researches because this blog gives me a lot of general information.

    Like

  11. តាមពិត​ យើងមកពី ខេត្តជាប់គ្នាសោះ៕ តែស្រុកខ្ញុំរាងស្អាតជាងបន្តិច អនាម័យជាងបន្តិច។ ហេហេ។។ ថ្ងៃមុន ឈ្លោះគ្នាចងបែកពពុះដៃរ ព្រោះ ខំប្រឹងសរសេរខ្លាងពេក

    Like

  12. Hi,all brothers n all sisters,i’m new girl,er…i came bong dia’s house first time i d’t have something give him n bong bong but i just some fruits n wine for every body. 🙂

    Like

  13. កូណាលោកបង! ជម្រាបសួរលោកបង! អរគុណលោកបានដែលបានចូលមកលេងប្លក់កូណា! 😀

    Like

  14. ហិហិ ឥឡូវរកឃើញហើយ! គិតចង់ទៅលេងផ្ទះផស់សុផាតម្តង!

    Like

  15. បើជ្រុលដើរកាត់ផ្ទះខ្ញុំហើយ ម៉េចក៏មិននិយាយអីខ្លះ បែរជាមកលៀនអណ្តាតដាក់វិញ តិចខាំដាច់ឥឡូវ!

    Like

  16. បាទ សួស្តី! ខ្ញុំធ្លាប់ធ្វើដំណើរកាត់កំពង់ចាមញឹកញាប់ណាស់ ហើយក៏ធ្លាប់ធ្វើការនៅទីនោះម្តងពីរដែរ! ហិហិ រីករាយដែលបានស្គាល់ និងអរគុណដែលបានចូលលេង! ផ្ទះខ្ញុំមានសំបុកពីងពាងច្រើនណាស់ ជួយបោសជូតឲ្យផង! 😀

    Like

  17. សួស្តីពូ!
    ពូឯងនៅខេត្តពោធិ៍សាត់ ជិតខ្ញុំសោះហ្នឹង, ខ្ញុំកំពង់ចាម។ 😛

    Like

  18. មែនរឺបងប្រុស? សាកពិពណ៏នាពីគុណភាពបន្តិចមើលបង

    Like

  19. បងសាកអោយបានការសិនទូវណា ។ យ៉ាងម៉េចៗ ខ្ញុំនឹងសាកដែរ។

    Like

  20. ហាហា ខំនៅផ្ទះមិនហ៊ានចេញទៅណា តែចុងក្រោយខ្មៅដដែល !

    Like

  21. បាទ! ក្មួយ​សូម​អរគុណ​លោក​អុំ​​ច្រើន​ដែល​បាន​ចូល​មក​លេង​ប្លក​របស់​ក្មួយ​។ ក្មួយ​នឹង​ព្យាយាម​រក​អត្ថ​បទ​ដែល​មាន​ប្រយោជន៍​បន្ថែម​មក​ទៀត! 🙂

    Like

  22. ទើប​តែ​មក​ពី​រាប់​វិនាទី​ថយ​ក្រោយ​ឆ្លង​ឆ្នាំ​នៅ​កំពង់​សោម ឥឡូវ​ខ្មៅ​ណាស់

    Like

  23. អ៊ំទើបតែបានចូលក្នុងប្លកក្មួយ ទោះបីជាមិនទាន់មានពេល
    គ្រប់គ្រាន់ដើម្បីបានអាន តែលោកអ៊ំយល់ឃើញថានេះពិតជា
    ប្លក់មួយដែលមានប្រយោជន៍ណាស់។​ អ៊ំសូមសរសើរដោយ
    ស្មោះអស់ពីដួងចិត្ត។

    Like

  24. មិនមែនមិនស្វាគមន៍ទេ ដោយហេតុតែខ្ញុំជាប់រវល់កិច្ចក្នុងបន្ទប់(បន្ទុំស្បែក) ដូច្នេះសូមលោកភ្ញៀវមេត្តាអភ័យ!

    Like

  25. យី! ដើរវង្វេងផ្លូវចូលដល់ផ្ទះរបស់គេហើយខ្ញុំ ! បាត់ម្ចាស់ផ្ទុះហើយបងប្អូន។ អត់មកទទួលភ្ញៀវសោះ។ កាលទៅផ្ទះគេ គេទទួលទាំងក្តីរីករាយណាស់។ ចាំមើលណា អោយតែឃើញទៅដល់ផ្ទះគេវិញណា

    Like

  26. អូ! បាទ សួស្តី រីករាយដែលបានស្គាល់! ខ្ញុំនឹងខំស្វែងរកឯកសារប្រភេទនេះមកផ្សាយ! អរគុណសម្រាប់ការចូលមកលេងណា!

    Like

  27. សួស្តីឌីយ៉ា !
    សុខសប្យាយទេ? សូមឲ្យឌីយ៉ាបញ្ជូលនៅមេរៀនច្បាប់ឲ្យបានច្រើន ជាពិសេសឯកសារច្បាប់នៃព្រះរាជាណាចក្រកម្ពុជា

    Like

  28. សួស្ដី!​ខ្ញុំជាអ្នកចំនូល​ថ្មីសូម​ជួយ​ណែ​នាំ​ផងចា៎!

    Like

  29. ហេហ ចង់ប្រាប់ថា មិញនឹងរកទ្វារចូលទៅ”អំពីខ្ញុំ” អត់ឃើ់ញ 😆

    Like

  30. បាទ! ស្វាគមន៍​មក​ដល់​ផ្ទះ​ខ្ញុំ សុំទោសផង បើកភ្លើងភ្លឺបន្តិចហើយ។ ខុសទាស់អីសូមកុំប្រកាន់អី ថាឲ្យតែម្ងងទៅ!

    Like

  31. សួរស្តីឌីយ៉ា!

    សុំចូលលេងម៉ាភ្លែត ដើរឡើងហត់ហើយ ព្រោះនៅក្នុងភូមិយើងអាឡូវមានសមាជិកថ្មីច្រើន 🙂

    Like

  32. ខ្ញុំគិតថាឌីយ៉ាយល់ស្រប់អនុញ្ញាតិអោយខ្ញុំ link កេហទំព័រ​ diarkness របស់អ្នកហើយ។​ ខ្ញុំនឹងយកកេហទំព័រនេះទៅដាក់នៅក្នុងកេហទំព័រ clubniset របស់យើងខ្ញុំនៅផ្នែ(ចូលរួមសហការដោយ)ដូចកេហទំព័រ Rekreay ។ ហើយបើមានការមិនយល់ស្រប់នៅក្រោយពេលខ្ញុំ link សូមប្រាប់ខ្ញុំៗនឹងដកវាចេញវិញ។
    សូមអរគុណក្នុងការសហការ !

    Like

  33. ខ្ញុំបានដាក់ link ប្លក​របស់មិត្ត​ មកក្នុងប្លកខ្ញុំហើយ!

    Like

  34. បាទ! ខ្ញុំ​មាន​ក្តី​រីក​រាយ​ជា​ខ្លាំង ដែល​ប្លក​របស់​ខ្ញុំ​អាច​ជា​ប្រយោជន៍ សម្រាប់​អ្នក​អាន។ មិត្ត​និស្សិត​អាច​ភ្ជាប់​មក​កាន់​ប្លក​របស់​ខ្ញុំ​បាន! 🙂 រីក​រាយ​ស្វាគមន៍​ជានិច្ច​!

    Like

  35. ក្នុងនាមខ្ញុំម្ចាស់ប្លកមិត្តនិស្សិតខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានស្គាល់ប្លក diarkness របស់អ្នក។ ពេលនេះបើប្លកមិត្តនិស្សិតរបស់ខ្ញុំសូមអនុញ្ញាតិធ្វើការសហការរឹតចំណងមិត្តភាពជាមួយប្លករបស់អ្នក តើអ្នកយល់ព្រមរឺទេ? បើអ្នកយល់ព្រមខ្ញុំនឹងធ្វើការ linK ប្លករបស់អ្នកជាមួយនឹងប្លកមិត្តនិស្សិតរបស់យើងខ្ញុំ។
    ខ្ញុំសង្ឃឹមថា អ្នកនឹងសហការរឹតចំណងមិត្តភាពជាមួយនឹងប្លកមិត្តនិស្សិតរបស់យើងខ្ញុំ។
    ខ្ញុំនឹងរង់ចាំការយល់ព្រមនេះពីរូបអ្នក។

    Like

  36. បាទ! ខ្ញុំពិត​ជា​រីក​រាយ​ណាស់​ដែល​បាន​រាប់អានបងស្រីទាំងពីរ។

    Like

  37. សួស្តីឌីយ៉ា។ សុំរាប់អានផង។
    នៅផ្ទះនេះមានរឿងនិទានច្រើនណាស់។
    🙂

    Like

  38. ហ៊ើយ! មើលគេនិយាយ! អត់លើកទឹកចិត្តអីបន្តិចសោះ ក្មេងធំ!

    Like

  39. «ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា ស្នា​ដៃ​ទាំង​អម្បាល​ម៉ាន​ដែល​បាន​ចារឹក​នៅ​​ក្នុងប្លកនេះ នឹង​ជា​ចំ​នែក​ក្នុង​ការ​បំរើ​នូវ​ហទយ​ទ័យ​នៃ​បង​ប្អូន ពូ មីង ដែលបានចូលទស្សនា…»….ជ្រេញ!!

    Like

  40. បាទ! បានចូលមើលហើយ។ ល្អណាស់ប្អូនដារីដ

    Like

  41. សួស្តី!បងប្រុស ខ្ញុំបានកែប្រែអត្ថបទរបស់ខ្ញុំហើយ។

    Like

  42. បាទបង! នៅផ្ទះ! សុំ​ទោសបង ផ្ទះ​រាង​ដី​បន្តិច​ហើយ ព្រោះ​អត់​សូវ​បាន​បោស​ជូត! អញ្ចើញ​អង្គុយ​លេង​សិន​ម៉ោបង!

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: