Fear Baby

Fear is just like a crying baby. It needs to be heard of and held. After it is understood, that will be our lovely baby that helps our heart grow healthy day by day with love and compassion. Dia Bank ភាពភ័យខ្លាច ប្រៀបបីដូចជាកូនង៉ែតកំពុងស្រែកយំទាមទារការចាប់អារម្មណ៍ ការបីត្រកងអោប ការយកចិត្តទុកដាក់ និងផ្ដល់នូវអ្វីដែលកូនតូចនោះត្រូវការ។ ប្រសិនណាបើគេបានទទួលគ្រប់គ្រាន់នូវសេចក្ដីត្រូវការនេះហើយ គេនឹងផ្ដល់អោយនូវសេចក្ដីសុខផ្លូវចិត្តដល់យើងវិញជាអនេក។ ឌីយ៉ា

ជីវិតប្រៀបដូចការថតរូប

ម្សិលម៉ិញខ្ញុំមិនសប្បាយចិត្តខ្លាំង ហើយថ្ងៃនេះខ្ញុំសប្បាយចិត្ត រួចពេលល្ងាចខ្ញុំក៏លឺរឿងមួយដែលធ្វើឲ្យខ្ញុំមិនសប្បាយចិត្តភ្លាមៗ។ អារម្មណ៍របស់ខ្ញុំផ្លាស់ប្ដូរលឿនខ្លាំងណាស់មួយរយៈនេះ។ ខ្ញុំមានរឿងជាច្រើនដែលខ្ញុំបន្ទោសខ្លួនឯង មានចំនុចខ្លះមិនទាន់អាចទទួលស្គាល់ការពិតបាន មានកាលៈទេសៈខ្លះធ្វើឲ្យខ្ញុំវិលវល់វិភាគថា តើបញ្ហាជាអ្វីឲ្យប្រាកដ ខ្ញុំមិនច្បាស់ថា តើខ្ញុំត្រូវទទួលស្គាល់ការពិត ឬការពិតបញ្ហាមិនមែនមកពីខ្ញុំ។ ខ្ញុំជាមនុស្សដែលពិបាកក្នុងការប្រឈមមុខការពារខ្លួនឯង ការពារនូវអ្វីដែលខ្លួនឯងគិត ហើយក៏ពិបាកក្នុងការធ្វើឲ្យអ្នកដទៃមិនសប្បាយចិត្ត។ សរសេរកាន់តែច្រើនកាន់វ៉ល់ ព្រោះសំណេរនេះមិនអាចបង្ហាញឲ្យត្រង់ៗ ឲ្យអស់សេចក្ដីសម្រាប់អ្នកអាន តែគ្រាន់តែដឹងទៅថា ខ្ញុំមិនសប្បាយចិត្ត។ ល្ងាចនេះមកដល់បន្ទប់ជួលភ្លាម ខ្ញុំនិងដៃគូខ្ញុំរៀបឡើងជណ្ដើរយន្ត បងសន្ដិសុខដែលតែងតែរួសរាយជាមួយពួកខ្ញុំរាល់ព្រឹករាល់ល្ងាច រាល់ពេលបានជួបមុខនោះ បានមកជជែកលេងជាមួយយើងដូចរាល់ដង។ ជាធម្មតាគាត់ចូលចិត្តចោទជាសំនួរ ឬប្រស្នាផ្សេងឲ្យពួកខ្ញុំទាំងពីរដោះលេងកម្សាន្ត។ បងសន្តិសុខ៖ អេ បង ខ្ញុំចង់ប្រាប់មួយ! បងឯងគិតថា ជិវិតមនុស្សយើងដូចការថតរូបឬអត់? ដៃគូខ្ញុំ៖ ការថតរូប? ម៉េចទៅដូចការថតរូបវិញបង? (សួរឆ្ងល់មែន) រៀងញញឹមសប្បាយចិត្ត ព្រោះយើងដោះមិនចេញ គាត់ក៏ប្រាប់ភ្លាម៖ បងសន្តិសុខ៖ បងឯងគិតមើល! មិនឲ្យដូចការថតរូបយ៉ាងម៉េច! ពេលយើងថតរូបច្រើនប៉ុស្ដិ៍ យើងទុករូបដែលស្អាតៗ ហើយរូបដែលមិនស្អាត យើងក៏លុបចោល។ អ៊ីចឹង ជីវិតយើងដូចគ្នា យើងទុកតែរឿងសប្បាយៗទៅបានហើយ។ អារឿងទុក្ខសោកមិនសប្បាយចិត្តអីហ្នឹង បំភ្លេចបានក៏បំភ្លេចទៅ។ ដៃគូខ្ញុំ៖ អូហ៍ មែន! ចឹងមែនតើបង!Continue reading “ជីវិតប្រៀបដូចការថតរូប”