ការចងចាំដ៏ល្អមួយ (18+ only)

១៦៤៥ ថ្ងៃ ឬ ៤ឆ្នាំ ៦ខែ ២ថ្ងៃ ដែលយើងបានស្គាល់គ្នា។ មានរឿងជាច្រើន ដែលយើងបានឆ្លងកាត់ជាមួយគ្នា។ មែនហើយ យើងស្រលាញ់គ្នាយូរហើយ។ នៅចាំទេកាលនោះ… អេ! ឈប់សិន! ចង់ឲ្យអូននិយាយអនុស្សាវរីយ៍ល្អៗមុន ឬក៏ចាប់ផ្ដើមពីរឿងមិនល្អកាលពីមុន មុន? អឺមមម ចាប់ផ្ដើមពីរឿងល្អៗមុនក៏បាន។ មានចាំអត់ កាលអូនទៅបកប្រែនៅខេត្តកំពត ខាងទូកមាសនោះ? បងជាប្រធានគ្រប់គ្រងផ្នែកលក់នៅប្រចាំខេត្តកំពត ហើយអូនជាក្មេងខ្ចាត់ព្រាត់មកពីណាមិនដឹង។ កាលនោះយើងទើបតែស្រលាញ់គ្នាថ្មីៗ។ ជិតមួយឆ្នាំទេដឹង? ប្រធានអូនតម្រូវឲ្យអូនគេងនៅផ្ទះអ្នកភូមិជាមួយបរទេសដែលចុះមកបេសកកម្មរបស់អង្គការ Engineer Without Border ដើម្បីជីកអណ្ដូង។ មុនចុះមកខេត្តនេះ អូនសប្បាយចិត្តណាស់។ អូនអរព្រួចពេលដឹងថា ប្រធានអូនចាត់ឲ្យអូនចុះមកធ្វើការនៅកំពត ខេត្តដែលបងធ្វើការ។ អ្វីដែលអូនគិតគឺ ហោចណាស់ អូនក៏អាចជួបបងដើម្បីដើរលេង ឬគ្រាន់តែឃើញមុខបងក៏អស់ចិត្ត។ បកប្រែមួយថ្ងៃទាល់ល្ងាច ចប់ការងារភ្លាម អូនទូរសព្ទទៅបងភ្លាម។ សម្លេងបងពីរោះណាស់។ បងប្រាប់អូនថា ស្រុកដែលបងធ្វើការនៅឆ្ងាយពីទីនេះណាស់។ អូនរាងស្រងាកចិត្តបន្តិច។ ខានបានជួបបងបាត់។ និយាយជាមួយបងបន្តិច រួចក៏លាបងតាមទូរសព្ទ។ គម្រោងជួបមុខម្ចាស់ចិត្តត្រូវបានរលាយដូចតំណក់ទឹកសន្សើមខែចេត្រ។ អូនអង្គុយនិយាយលេងជាមួយពូមីងម្ចាស់ផ្ទះ។ ស្រាប់តែពេលនោះ អូនឮសម្លេងម៉ូតូមួយពីចម្ងាយ ហើយក៏ងាកមើល។Continue reading “ការចងចាំដ៏ល្អមួយ (18+ only)”

មេដឹកនាំល្អ

ថ្ងៃនេះជាថ្ងៃបោះឆ្នោតឃុំសង្កាត់នៅប្រទេសកម្ពុជាទាំងមូល។ ថ្ងៃនេះជាថ្ងៃដ៏ស៊យមួយដែលខ្ញុំបានបាត់បង់ឳកាសក្នុងការជ្រើសរើសមេដឹកនាំល្អរបស់ខ្ញុំដោយសារការធ្វេសប្រហែសរបស់ខ្លួនឯង។ ថ្ងៃនេះខ្ញុំបានឮហេតុផលជាច្រើនពីមនុស្សដែលខ្ញុំស្គាល់។ មនុស្សដែលខ្ញុំស្គាល់ខ្លះ ព្រមបោះឆ្នោតឲ្យគណបក្សដែលខ្លួនពេញចិត្តដោយគ្មានលក្ខខណ្ឌ។ ខ្លះទៀត បែរជាបោះឆ្នោតជូនគណបក្សដែលខ្លួនមិនចូលចិត្ត ព្រោះអ្នកដឹកនាំក្នុងឃុំសង្កាត់ខាងគណបក្សដែលខ្លួនពេញចិត្ត ជាបុគ្គលមិនល្អ មិនមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ដើម្បីដឹកនាំ និងផ្ដល់សេចក្ដីសុខ ភាពរីកចំរើនក្នុងតំបន់រស់នៅរបស់ខ្លួន និងរង់ចាំបោះឆ្នោតធំខាងមុខនេះ។ មនុស្សមានជម្រើស និងហេតុផលក្នុងការរស់នៅ មិនថារស់ដោយខ្លួនឯង ឬធ្វើការក្រោមបង្គាប់អ្នកផ្សេង។ ប្រសិនបើមនុស្សម្នាក់គិតថាខ្លួនកំពុងជាប់អន្ទាក់មិនអាចរើរួចនោះ អន្ទាក់នោះគឺប្រាកដជាក់ជាអន្ទាក់នៃចិត្តខ្លួនឯងប៉ុណ្ណោះ។ ហេតុអ្វី? ព្រោះខ្ញុំផ្ទាល់ មិនដែលបណ្ដោយឲ្យខ្លួនឯងស្ថិតនៅក្រោមជីវភាពដ៏តានតឹង រស់ក្រោមគំនាបអ្នកណាម្នាក់ ឬទឹកប្រាក់ដុល្លារនោះឡើយ។ ហេតុអ្វីចាំបាច់ធ្វើបាបខ្លួនឯងយ៉ាងនេះ? ឬយើងគ្មានជំរើសណាផ្សេងក្រៅពីការនៅក្រោមភាពលំបាកលំបិនធុននេះ? មេដឹកនាំលើសកលលោក មិនទាន់មានអ្នកណាម្នាក់ដែលល្អឥតខ្ចោះនោះឡើយ។ លើលោកនេះក៏គ្មានអ្នកណាកើតមកជាមេដឹកនាំតែម្ដងនោះដែរ។ លើលោកនេះ មានតែអ្នកដែលឆ្លងកាត់រឿងរ៉ាវជាច្រើនមុននឹងទទួលបានងារជាអ្នកដឹកនាំ។ ដូច្នេះមនុស្សម្នាក់ៗ គួរតែមានញាណយល់ថា ខ្លួននឹងក្លាយជាអ្នកដឹកនាំទៅថ្ងៃមុខ។ យោងតាមសម្មតិកម្មទាំងពីរនេះ ខ្ញុំអាចលើកឡើងបានថា មនុស្សម្នាក់ៗគួរតែរៀនពីចំនុចល្អៗរបស់មេដឹកនាំ ហើយបង្វឹកខ្លួន ឬត្រៀមខ្លួនជាមេដឹកនាំទៅថ្ងៃមុខ។ ខ្លាចអីក្នុងការរៀនពីចំនុចល្អ បង្វាងចំនុចអាក្រក់របស់មនុស្សដែលមានបទពិសោធន៍ក្នុងជីវិត ហើយដើរចេញទៅសាងអនាគតរបស់ខ្លួនឯង? អ្នកណាក៏ធ្វើបែបនេះដែរ!⁣ ជីវិតបែបនេះគ្មានអ្វីគួរឲ្យខ្លាចទេ។ សំណាងដែលប្រធានរបស់ខ្ញុំបានផ្ដល់អ្វីៗល្អៗដល់ខ្ញុំជាច្រើន ច្រើនជាជាងចំនុចមិនល្អ។ អាចថាមកពីគាត់ព្យាយាម និងត្រៀមខ្លួនក្លាយជាអ្នកដឹកនាំលើអ្នកដឹកនាំទៅថ្ងៃមុខ បានជាគាត់មិនសូវបង្ហាញពីចំនុចមិនល្អឲ្យខ្ញុំបានឃើញ។ សំណាងដែលខ្ញុំចាកចេញពីកន្លែងមួយទៅកន្លែងមួយ ខ្ញុំបានជួបតែមនុស្សល្អៗ ដែលបង្រៀនឲ្យខ្ញុំរឹងមាំ និងអំណត់ ជាជាងការរអ៊ូររទាំ។ ជាការល្អContinue reading “មេដឹកនាំល្អ”

សារថ្វាយព្រះពរ

នាឨកាសថ្ងៃទី ១៤, ១៥ និង ១៦ ខែ ឧសភា⁣ គ.ស ២០១៧ ខាងមុខនេះទូលព្រះបង្គំយើងខ្ញុំ ក្រុមការងារប្លុក ពាណិជ្ជកម្ពុជា ឬ NadiaNote សូមឧទ្ទិសបួងសួង ទេវតាឆ្នាំថ្មី ប្រសិទ្ធិពរជ័យ ថ្វាយដល់ព្រះអង្គ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងជាសេចក្ដីសុខក្សេមក្សាន្ត ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តន៍។

កុហក – សេណារីយោភាពយន្តខ្នាតខ្លី

គាត់ថា ស្រីទន់ខ្សោយដូចខ្ញុំ គួរតែនៅផ្ទះដូចស្រីដទៃទៀត។

គាត់មានសមត្ថភាពគ្រប់គ្រាន់នឹងចិញ្ចឹមខ្ញុំ។ ខ្ញុំគិតថាគាត់និយាយត្រូវ…

ម៉ែខ្ញុំជាឃាតករ

សៀវភៅខ្លះ យើងអាចអានបានតែម្ដងប៉ុណ្ណោះក្នុងជិវិតយើង។ យើងមិនអាចអានវាបន្តទៅទៀត ឬយើងគ្មានសេចក្ដីក្លាហានគ្រប់គ្រាន់នឹងប្រឈមនឹងរឿងក្នុងសៀវភៅនោះ។ ម្ដាយខ្ញុំជាឃាតករ! រឿងរ៉ាវកើតឡើងដូចតទៅនេះ៖ ខ្ញុំកើតមកជាកូនល្អសម្រាប់ឪពុកខ្ញុំ។ ខ្ញុំជាកូនស្រីម្នាក់ដែលរមែងដឹងគុណម្ដាយរបស់ខ្ញុំជានិច្ច។ អ្វីដែលម្ដាយខ្ញុំបន្សល់ទុកឲ្យខ្ញុំគឺ រូបថតរបស់គាត់ និងសៀវភៅកំណត់ហេតុមួយក្បាល។ ម្ដាយខ្ញុំស្អាតណាស់ ដៃតូចស្រឡូនស្រួចដូចបន្លាក្រូចរបស់គាត់ប្រើសម្រាប់ថ្នាក់ថ្នមពុក និងគូររូបដ៏វិចិត្រជាច្រើនសម្រាប់ពិពរណ៌អន្តរជាតិល្បីៗ តែម៉ែជាមនុស្សគួរឲ្យអាណិត។ ខ្្ញុំបានឭពីពុក និងគ្រប់គ្នាថា គាត់ជាមនុស្សវិកលចរិត។ ម៉ែតែងខ្លាចសព្វខ្លាចគ្រប់។ គាត់ប្រណិបត្តិព្រះពុទ្ធយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនពីរបស់មើលមិនឃើញ។ ពុកជាជាងចម្លាក់។ គាត់ជាមនុស្សស្ងប់ស្ងាត់ និងមិនសូវចង់និយាយច្រើនពីម៉ែទេ។ មែនហើយ! នេះជាថ្ងៃពិសេសសម្រាប់ខ្ញុំ ទើបពុកជូនសៀវភៅកំណត់ហេតុរបស់ម៉ែមកឲ្យខ្ញុំ។ ព្រះច័ន្ទរះយ៉ាងមូលក្រឡង់នៅមាត់បង្អួចមន្ទីរពេទ្យស៊ុនយ៉ាឃីល ពុកចេញពីបន្ទប់ខ្ញុំទៅសម្រាកនៅឯក្រុងកំពតវិញ។ ខ្ញុំបើកកាន់សៀវភៅដែលទើបតែបានទទួលមកដល់ក្នុងដៃដោយក្ដីរំភើបចិត្ត។ ខ្ញុំមើលក្របសៀវភៅទាំងមុខ ទាំងក្រោយ រួចបើកម្ដងមួយទំព័រៗ។ គ្រប់ទំព័រសុទ្ធតែជារូបភាពដែលគូរដោយដៃម៉ែ និងមានអក្សរតូចៗនៅខាងក្រោមផង។ សៀវភៅគូរដោយគូល័រទឹកយ៉ាងរស់រវើក ខ្លះជារូបភាពសិល្បៈ ហើយខ្លះប្រហែលជាការចងចាំដ៏ល្អរបស់គាត់។ បើកមកទំព័រដំបូងវិញ ខ្ញុំឃើញរូបភាពស្ត្រីម្នាក់ ដែលខ្ញុំជឿថាជាម៉ែខ្ញុំ កំពុងសម្រាលកូននៅក្នុងបន្ទប់សម្រាល។ ខាងក្រោមរូបភាពមានសរសេរ “មេត្តា មហាមហ ពុទ្ធាយ សិទ្ធំ (សូត្រ ៧ដងកន្លះចប់)”។ មិនដឹងថាសូត្រដើម្បីអ្វី តែខ្ញុំក៏សាកល្បង ព្រោះម៉ែប្រាកដជាសរសេរឃ្លានោះឡើងដោយហេតុផលអ្វីម្យ៉ាងមិនខាន។ មេត្តា មហាមហ ពុទ្ធាយContinue reading “ម៉ែខ្ញុំជាឃាតករ”

ត្រណមថ្ងៃបុណ្យ ឆេងម៉េង 

ក្នុងពិធីបុណ្យ ឆេងម៉េង ឬពិធីបុណ្យសម្អាតផ្នូរដូនតា របស់កូនចៅចិននេះ មានត្រណមមួយចំនួនដែលយើងគួរប្រកាន់ខ្ជាប់ដូចជា៖ ហាមនិយាយលេងផ្ដេសផ្ដាសក្នុងកំឡុងពេលសែនព្រេន ហាមស្លៀកពាក់ខ្មៅសុទ្ធ (ឈុតលើ និងក្រោម) ព្រោះវាតំណាងឲ្យភាពអាប់រាសី។ អ្នកអាចពាក់ ឬស្លៀកខ្មៅ លាយជាមួយពណ៌ផ្សេងបាន។ ក្រៅពីពណ៌ខ្មៅ ហាមស្លៀកពាក់ពណ៌ក្រហម។ មិនត្រូវបត់ជើងតូច ឬខាកស្ដោះនៅក្បែរកន្លែងសែនព្រេន មិនត្រូវឡូឡា ឬនិយាយលេងសើចនៅក្បែរកន្លែងសែនព្រេន ជាការល្អ ប្រសិនបើអ្នកសម្អាតផ្នូរមុនម៉ោង ៣ រសៀល ហាមមិនឲ្យស្ត្រីមានផ្ទៃពោះបោសសំអាតផ្នូរ (ប្រហែលខ្លាចមានគ្រោះថ្នាក់ដល់គភ៌) ហាមបរិភោគអាហារនៅម៉ុង ឬផ្នូរកុងម៉ា ឬស្លៀកពាក់ឆើតឆាយ ព្រោះវាជាការប្រមាថដល់ដូនតាដែលចែកឋានទៅ ហាមថតរូប ហាមមិនឲ្យអ្នកមិនជាប់សាច់ឈាមមកចូលរួមជាមួយ។ ឧទាហរណ៍៖ សង្សារ មិត្តភក្ដិ។ល។ មិនត្រូវរៀបចំពីធីជប់លៀង ឬអាពាហ៍ពិពាហ៍ក្នុងថ្ងៃឆេងម៉េង សរុបរួម ជាការប្រសើរក្នុងការជឿហើយធ្វើតាម ជាជាងស្ដាយក្រោយ។

ប្រវត្តិនៃពិធីបុណ្យឆេងម៉េង

ពិធីបុណ្យឆេងម៉េង ដែលភាសាចិនហៅថា ឆីងមីង (QingMing) ឬភាសាអង់គ្លេសថា “Tomb Sweeping Day” សំដៅទៅលើពិធីសែនផ្នូរ, បុណ្យជម្រះចិត្តឲ្យជ្រះថ្លា ឬទិវាសម្អាតផ្នូរជូនដូនតា ឬឪពុកម្ដាយ ដែលបានចែកឋានទៅ។ បុណ្យឆេងម៉េង មានប្រវត្តិដ៏យូរលង់ណាស់មកហើយក្នុងប្រទេសចិន និងត្រូវបាននាំចូលកាន់ប្រទេសកម្ពុជាតាមរយៈចិនមករស់នៅ ស្រុកខ្មែរ។ ពិធីបុណ្យឆេងម៉េងនេះប្រារព្ធឡើងដើម្បីឧទ្ទិសដល់ ជី ហ្សីទួយ។ មានរឿងដំណាលថា កាលពីឆ្នាំ ៦៣៦ នៃព.ស មានព្រះអង្គម្ចាស់ព្រះនាមវេន (Wen) និងអ្នកបម្រើឈ្មោះ ជី ហ្សីទួយ (Jie Zitui) បានរត់គេចពីសង្គ្រាម ក៏វង្វេងចូលទៅក្នុងព្រៃ។ ដោយគ្មានអាហារសម្រាប់បរិភោគអស់ជាច្រើនថ្ងៃ និងបារម្ភខ្លាចចៅហ្វាយខ្លួនឃ្លាន ជី ក៏ចៀរសាច់ភ្លៅរបស់ខ្លួនមកធ្វើម្ហូប។ ព្រះអង្គម្ចាស់ វេន សន្យាថានឹងផ្ដល់រង្វាន់ដល់ ជី ប៉ុន្តែ ជី មិនមែនជាមនុស្សលោភលន់នឹងឋានៈបុណ្យស័ក្ដិឡើយ។ អ្វីដែលគាត់ចង់បាន គឺចង់ឲ្យព្រះអង្គម្ចាស់ វេន វិលត្រឡប់ទៅកាន់ដឹកដីជិន (Jin) វិញ ដើម្បីធ្វើស្ដេចនៅទីនោះ។ ជី បាននាំម្ដាយទៅរស់នៅឯព្រៃភ្នំ។ ពេលដឹងដូច្នេះ ព្រះអង្គContinue reading “ប្រវត្តិនៃពិធីបុណ្យឆេងម៉េង”

ប្រវត្តិអ្នកនិពន្ធខ្មែរ លោក ទឹម ម៉ានី

បើនិយាយអំពីប្រលោមលោកខ្មែរ ប្រហែលជាមានមិត្តអ្នកអានជាច្រើន បានស្គាល់ស្នាដៃរបស់អ្នកនិពន្ធ ទឹម ម៉ានី (ហៅស្មេរ) តែប្រហែលជាមានអ្នកខ្លះមិនសូវបានដឹងអំពីប្រវត្តិរបស់លោកប៉ុន្មាននោះទេ។ “ កវីផ្សងស្នេហ៍” គឺជាប្រលោមលោកដែលល្បីល្បាញបំផុត និង រឿងទី២ គឺ “ ឃ្លោកលិចអំបែងអណ្តែង” ដែលអ្នកនិពន្ធ ទឹម ម៉ានី បានអះអាងថា ជារឿងដែលធ្វើឲ្យអ្នកអាននិយមចូលចិត្តនិងទទួលស្គាល់ស្នាដៃនិពន្ធរបស់លោក។ ក្នុងវ័យ ៧១ ឆ្នាំ និងជាអ្នកភ្នំពេញ លោក ទឹម ម៉ានី មានភរិយានិងកូនស្រីចំនួនពីរនាក់ ហើយក្រៅពីភាសាកំណើតរបស់ខ្លួន លោកអាចនិយាយបានដល់ទៅ៦ភាសាឯណោះ ដូចជា អង់គ្លេស បារាំង សូវៀត ចិន ថៃ និង វៀតណាម។ លោក ទឹម ម៉ានី   គឺជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ជាសមាជិកក្រុមការងារថ្នាក់ជាតិ និងជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូបផងដែរ។ ក្រៅពីការងាររៀបរាប់ខាងលើ លោក ទឹម ម៉ានី ក៏ជាអតីតបេក្ខភាពតំណាងរាស្ត្រមណ្ឌលកំពង់ធំ សាស្រ្តាចារ្យមហាវិទ្យាល័យនីតិសាស្ត្រ និង ធ្លាប់ធ្វើការនៅក្រសួងពីរផ្សេងទៀត ដូចជាក្រសួងContinue reading “ប្រវត្តិអ្នកនិពន្ធខ្មែរ លោក ទឹម ម៉ានី”

របៀបធ្វើការបែបឆ្លាតជាមួយមនុស្សយ៉ាប់ៗ

ធ្វើការជារៀងរាល់ថ្ងៃ អ្នកតែងជួបជាមួយមនុស្សគ្រប់ប្រភេទ ទាំងល្អ ទាំងយ៉ាប់។ មនុស្សយ៉ាប់តែធ្វើឲ្យការងាររបស់យើងដំណើរការទៅបានដោយពិបាក។ ពេលខ្លះមនុស្សយ៉ាប់ៗទាំងនោះ អាចជាអតិថិជន ឬអ្នករួមការងារជាមួយយើង។ តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Friedrich Schiller University បង្ហាញថា ស្ត្រេស ឬភាពតានតឹង អាចបណ្ដាលឲ្យយើងមានបញ្ហាខួរក្បាលធ្ងន់ធ្ងរប្រសិនបើមិនទប់ស្កាត់ ឬបំបាត់ដើមហេតុបង្កភាពតានតឹង។ មូលហេតុមួយដែលបង្កភាពតានតឹង គឺការរងគ្រោះ ឬបង្កបញ្ហាពីមនុស្សប្រភេទបង្ករឿង ឬមនុស្សយ៉ាប់ៗក្នុងពេលធ្វើការ។ មនុស្សដែលឆ្លាតតែងមានវិធីសាស្ត្រដោះស្រាយបញ្ហាជាមួយមនុស្សបែបនេះ។ ខាងក្រោមនេះជាវិធីសាស្ត្រគ្រប់គ្រងស្ថានការណ៍ប្រចាំថ្ងៃជាមួយពួកគេ៖

កើតជា LGBT នៅស្រុកខ្មែរ

អត្ថបទនេះជាការដកស្រង់ទាំងស្រុង ត្រង់ចំនុចគួរឲ្យចាប់អារម្មណ៍ខ្លះនៃសៀវភៅ “ក្នុងនាមជា LGBT នៅអាស៊ី” បោះពុម្ពនៅឆ្នាំ ២០១៤ ដោយ USAID និង UNDP។ ខ្ញុំសរសេរអត្ថបទនេះក្នុងនាមជា អ្នកដឹកនាំ យេនឌ័រ នៃអង្គការ អាយឌីអ៊ីកម្ពុជា។ សូមឲ្យអត្ថបទនេះជាប្រយោជន៍សម្រាប់អ្នកអាន។ LGBT = Lesbian, Gay, Bisexual, and Transgender (ស្រីស្រលាញ់ស្រី, ប្រុសស្រលាញ់ប្រុស, មនុស្សស្រលាញ់ទាំងពីរភេទ, និង អ្នកកែភេទ)។ របកគំហើញ៖ ច្បាប់៖ ហាក់មិនមានការរើសអើង ឬបំពាន LGBT តែហាក់ដូចជាព្រងើយកន្តើយនឹងតម្រូវការ ឬការទាមទាររបស់ពួកគេ។ មានករណីកើតឡើងដូចជា អជ្ញាធរបំបែកគូស្រលាញ់ភេទដូចគ្នា តាមការទាមទារពីមាតាបិតា។ មានការរើសអើង ឬគិតអគតិទៅលើ LGBT ថាភាគច្រើនជាជនរកស៊ីផ្លូវភេទ ឬប្រព្រឹត្តគ្រឿងញៀនជាដើម។ សង្គម និងប្រពៃណី៖ សង្គមខ្មែរនៅតែគិតថាភេទគឺមានពីរគត់ បុរស និង ស្ត្រី។ គេនៅមិនទាន់យល់ច្បាស់ពី LGBT នៅឡើយទេ។ សម្រាប់ LGBT ដែលបង្ហាញខ្លួនជាសាធារណៈ ត្រូវទទួលរងសម្ពាធពីសង្គមខាងក្រៅជាដើម។ បញ្ហាគ្រួសារ៖ មានបទយកការណ៍ស្ដីពីការគៀបសង្កត់Continue reading “កើតជា LGBT នៅស្រុកខ្មែរ”

វ៉ាន់ឌីសួរឌីយ៉ា

វ៉ាន់ឌី! នេះជាឈ្មោះរបស់ខ្ញុំ តែពេលនេះមិនសូវមានអ្នកស្គាល់ឈ្មោះនេះ ឬហៅខ្ញុំបែបនេះទៀតដែរ។ ពេលខ្លះមានគេហៅ វ៉ាន់ឌី ខ្ញុំសឹងតែភ្លេចខ្លួនទៀតផងថាគេហៅខ្ញុំ។ ឌីយ៉ា! នេះហើយដែលខ្ញុំទទួលស្គាល់ខ្លួនឯងជាមនុស្សថ្មី។ វ៉ាន់ឌីកាលពីអាយុ ៦ឆ្នាំដល់ ១៣ឆ្នាំ គេធ្លាប់តែអានសៀវភៅ ចូលចិត្តការសំដែង រាំច្រៀង រស់នៅយ៉ាងរីករាយ។ ឌីយ៉ា អាយុ ១៤ឆ្នាំ ដល់ ២៧ឆ្នាំ គេជាមនុស្សម្នាក់ផ្សេងទៀត។ ទោះបីពេលខ្លះ វ៉ាន់ឌីតែងតែមកកំសាន្តអារម្មណ៍គេយ៉ាងណាក៏ដោយ ក៏ឌីយ៉ានៅតែមិនអាចត្រឡប់ទៅដូចពេលមុនបាន។ ពេលនេះ វ៉ាន់ឌី និងឌីយ៉ាហាក់ដូចជាបែកគ្នាឆ្ងាយណាស់ហើយ។ ឌីយ៉ា! បច្ចុប្បន្នមានការងារច្រើនក្នុងដៃ។ មានមនុស្សជាច្រើនប្រាប់ថា អ្វីដែលគេចូលចិត្ត អ្វីដែលធ្វើឲ្យគេរំភើប និងគ្មានការធុញទ្រាន់ក្នុងការធ្វើនោះ សុទ្ធសឹងជារបស់គ្មានប្រយោជន៍⁣ គ្មានតម្លៃស្មើនឹងអង្ករមួយកំប៉ុងផង។ គេក៏ជឿ ហើយគេក៏ដើរចេញតាមទិសដៅផ្សេងមួយទៀត ដែលនៅតាមផ្លូវនោះគ្មានផ្កា គ្មានវាលស្មៅ គ្មានទឹកស្ទឹងថ្លាឆ្វង់ទៀតឡើយ។ ឌីយ៉ា! ពេលនេះជាមនុស្សម្នាក់ដែលមានជំនួញក្នុងដៃ មានមនុស្សដែលត្រូវមើលការខុសត្រូវ និងត្រូវណែនាំ។ គេមិនអាចបង្ហាញពីភាពកំសោយរបស់គេច្រើនឡើយ។ ផ្លូវដែលឌីយ៉ាកំពុងដើរនេះ ហាក់តែលតោលណាស់។ សាកស្រម៉ៃទៅមើល ពេលដែលមនុស្សម្នាក់រៀបការនិងមនុស្សម្នាក់ទៀត គេប្រាកដជាត្រូវការម្នាក់នោះជាអ្នកដែលអាចស្ដាប់នូវគ្រប់យ៉ាងដែលគេនិយាយ និងអាចជួយគេបាន។ ពេលនេះវិញ ឌីយ៉ា ហាក់កំពុងរៀបការជាមួយមនុស្សចម្លែកជាច្រើនContinue reading “វ៉ាន់ឌីសួរឌីយ៉ា”

ខ្មែរស្រលាញ់ខ្មែរ

ប្រភពអត្ថបទ៖ ហ្វេសប៊ុក ខ្មែរស្រឡាញ់ខ្មែរ លើកលែងតែជនជាតិខ្មែរដែលមានសក់ដែលមិនមែនជាពណ៌ខ្មៅ។ ព្រោះប្រាកដហើយ ពណ៌សក់លើក្បាលវាទាក់ទងជាមួយនឹងខួរនៅក្នុងក្បាល។ ខ្មែរស្រឡាញ់ខ្មែរ លើកលែងតែជនជាតិខ្មែរដែលមានសាក់នៅលើខ្លួន។ ព្រោះមិនដឹងទេហ្អី? អ្នកដែលពុករលួយ ឆក់ ប្លន់ បោកប្រាស់ ដោយសារពួកគាត់មានសាក់នៅលើខ្លួុន។ ខ្មែរស្រឡាញ់ខ្មែរ លើកលែងតែជនជាតិខ្មែរដែលជាស្រីហើយពាក់ខោអាវខ្លី។ ព្រោះត្រូវហើយ នៅក្រោមអាកាសធាតុក្តៅបែបនេះ ហ៊ានតែពាក់ខ្លីបានន័យថា អ្នកជាសំផឹងហើយ! ខ្មែរស្រឡាញ់ខ្មែរ លើកលែងតែអ្នកមានគំនិតថ្មីច្នៃប្រឌិត ព្រោះមានតែគំនិតចាស់ៗទេដែលមានប្រសិទ្ធិភាព។ មើលតែទឹកដី ប្រវតិ្តសាស្ត្ររបស់យើងទៅ។ រុងរឿងដល់ប៉ុណ្ណេះ មិនដោយសារគំនិតចាស់ៗទេ? ខ្មែរស្រឡាញ់ខ្មែរ លើកលែងតែជនជាតិខ្មែរដែលជាខ្ទើយ ស្រឡាញ់ភេទដូចគ្នា ព្រោះប្រាដកណាស់ នរណាចង់អោយគូស្នេហាខ្ទើយស្រឡាញ់គ្នា អាចបង្កើតគ្រួសារមួយដ៏កក់ក្តៅ និងសុខដុមរមនា រស់នៅតែជីវិតរបស់គេបាន? ខ្មែរស្រឡាញ់ខ្មែរ ដរាបណាអ្នកជាជនជាតិខ្មែរដែលយកតាមគំនិតខ្ញុំទាំងអស់។

ខ្ញុំសម្រេចចិត្តខុសឬ?

សួស្ដី! ខ្ញុំជាមនុស្សអាក្រក់ អាត្មានិយម គ្មានការទទួលខុសត្រូវ។ ហើយថ្ងៃនេះ ខ្ញុំសូមសម្រេចចិត្តចំពោះរឿងដ៏ធំមួយក្នុងជីវិត គឺសម្រេចចិត្តដោយត្រូវ។ ហេតុអ្វីបានជាខ្ញុំជាមនុស្សអាក្រក់? មកពីអ្នកដទៃថាបែបនេះ ហើយខ្ញុំក៏គិតបែបនេះដែរ។ មែនហើយ ប្រហែលគេមិនស្គាល់ខ្ញុំច្បាស់ ឬអាចមកពីខ្ញុំមិនស្គាល់ពីខ្លួនឯងច្បាស់នៅឡើយ។ ហេតុអីពេលគេថាឲ្យអញ្ចឹង ខ្ញុំក៏ត្រូវជឿគេ? ពេលខ្លះមិនជឿមិនបាន! មិត្តភក្ដិដែលធ្លាប់រាប់អាន នៅជុំវិញខ្លួន បែរជារបូតចេញពីខ្លួនបន្តិចម្ដងៗដូចទឹកលើស្លឹកឈូកអញ្ចឹង។ ហេតុអីខ្ញុំជាមនុស្សអាត្មានិយម? យី! ដូចនិយាយអាក្រក់ពីខ្លួនឯងពេកទេដឹងអ្ហី! មែន ខ្ញុំអាត្មានិយម!⁣ មិនថាមានរឿងអ្វីកើតឡើង មិនថាក្រុមការងារធ្វើការហត់យ៉ាងណា ខ្ញុំនៅតែដើរទៅមុខ។ ពេលខ្លះមិនសូវចេះអរគុណនូវអ្វីដែលគេធ្វើ។ គ្មានការទទួលខុសត្រូវ? មិនដឹងដែរ! ឮគេថាឲ្យទៀតហើយ ហើយក៏មិនដឹងដែរថាមកពីមូលហេតុអី។ ពេលខ្លះមនុស្សយើងធ្វើរឿងមិនល្អ ទាំងមិនដឹងថាខ្លួនឯងធ្វើផង។ សូមសរសើរអ្នកដែលស្គាល់ ហើយដឹងទាំងប៉ុន្មាន នៅតែលបលួចខឹងខ្ញុំ ហើយមិនចេះប្រាប់ដាស់តឿនឲ្យខ្ញុំដឹងសោះ។ ពិភពលោកហាក់កំពុងគិតថា ខ្ញុំត្រូវតែត្រាស់ដឹងដោយខ្លួនឯងដូចព្រះពុទ្ធហើយមើលទៅ។ ហើយថ្ងៃនេះ ខ្ញុំសូមសម្រេចចិត្តចំពោះរឿងដ៏ធំមួយក្នុងជីវិត គឺសម្រេចចិត្តដោយត្រូវ។ មែនហើយ!⁣ គេថាឲ្យអាក្រក់ច្រើនពេក មានតែឆ្លៀតលះបង់ខ្លះ ធ្វើរឿងត្រូវខ្លះ ទោះដឹងថារឿងនោះវាផ្ដល់ប្រយោជន៍ឲ្យខ្ញុំមហិមារប៉ុណ្ណាក៏ដោយ។ ដឹងត្រឹមថា ពេលនេះខ្ញុំសប្បាយចិត្ត។ ហើយប្រហែលអាចរក្សាទុកការសម្រេចចិត្តសប្បាយៗបែបនេះរហូតដល់ថ្ងៃស្លាប់ផងក៏ថាបាន។ ជឿទេ ថាមនុស្សអាក្រក់ម្នាក់នេះនៅមានមនុស្សស្រលាញ់? សុំទោស! ខ្ញុំចង់កុហកខ្លួនឯងដែរContinue reading “ខ្ញុំសម្រេចចិត្តខុសឬ?”