ពុទ្ធទំនាយ «​ឃ្លោក​លិច អំបែង​អណ្ដែត​»

ពុទ្ធទំនាយរបស់ព្រះទី៥ក្នុងវគ្គមួយឃ្លាបានសរសេរទុកថា៖«​ឃ្លោក​លិច អំបែង​អណ្ដែត​» ជា​ការទស្សទាយមួយ​ដែល​គេ​ឧស្សាហ៍​ឮ​ណាស់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​តាម​ស្រុកស្រែ​ចម្ការ ដែល​លោក​លើកឡើង​ដើម្បី​អប់រំ​ប្រដៅ​កូនចៅ​របស់លោក​។ ប៉ុន្តែ​ចំពោះ​ជា​អត្ថន័យ ពេលខ្លះ​មាន​មនុស្ស​ជាច្រើន​លោក​មិនបាន​យល់ច្បាស់​ពី​អត្ថន័យ​របស់​ទំនាយមួយនេះឡើយ​។​ នៅពេលដែល​គេ​និយាយថា «​ឃ្លោក​លិច អំបែង​អណ្ដែត​» នោះគេ​ត្រូវ​ស្រម៉ៃភ្លាម​ថា តើ​សភាព​ធម្មជាតិ​របស់ “ឃ្លោក” និង “អំបែង” វា​មាន​លក្ខណៈ​បែបណា​? ហើយ​តើ​របស់​ទាំង​ពីរនេះ​ខុសគ្នា​ដូចម្ដេច​? ជាធម្មតាផ្លែ​ឃ្លោក​ប្រសិនបើ​នៅមាន​សាច់​ធម្មតា​អាច​លិច​ទឹកបាន ប៉ុន្តែ​ប្រសិនបើ​គេយក​សាច់វាចេញ ហើយ​នៅសល់តែ​សំបក​នោះ​ប្រាកដ​ណាស់​គឺ​មិនអាច​លិច​បានទេ​។ ចំណែក “អំបែង​” វិញ ដែលជា​បន្ទះ​បំណែក​នៃ​ក្អម ឆ្នាំង ចាន​ជាដើម ជាធម្មតា​ដាក់​ក្នុង​ទឹក​គឺ​មិន​អណ្ដែត​នោះឡើយ​។ ក្នុងន័យនេះ បើ​គេ​គិត​ពីសភាវៈជាក់ស្ដែងទៅគឺមិនអាចត្រឹមត្រូវ​បានទេ ព្រោះ​វាខុសពី​សភាព​ធម្មជាតិ​រប​ស់​វត្ថុ​ទាំងពីរ​នេះ​។​តាមការពិតជា​អត្ថន័យ​ទំនាយមួយដែល​ចាស់​បុរាណ​លោក​បន្សល់ឱយយើងយល់ចង់​សម្ដៅសម័យកាលមួយ?ជាការ​ពិត ក្នុង​ធៀប​មកមនុស្សជំនាន់ក្រោយ ដែល​គួរ​យកមក​ពិចារណា ពី​គោលបំណង​នៃ​ទំនាយចាស់​បុរាណ​មួយ​នេះ​។​ជារួម​មកវាមិនមែនជាសុភាសិត​ទេ គឺជាពុទ្ធទំនាយទស្សទាយពីអនាគតកាលជោគវាសនារបស់ប្រទេស មាន​ទិសដៅ​យ៉ាងសំខាន់​ក្នុង​ការត្រួសត្រាយសេចក្ដីអវិជ្ជមាន រឿងរ៉ាវដែលផ្ទុយពីសច្ចធម៌ប្រែក្លាយជាវិបល្លាស កំណើតអ្នកឈ្នះប្រែមកជាអ្នកចាញ់ កំណើតធ្លាប់បរាជ័យប្រែមកជាជោគជ័យ ដូច្នេះសូមដើ​រលើ​វិថី​ដែល​ត្រឹមត្រូវ ព្រោះ​កំណើតនៃជីវិត​គឺ​មិន​ទៀងទាត់​ឡើយ​។ #ក្នុងទំនាយសម័យកាលមួយ : លក្ខខណ្ឌអាចមាន​ន័យធៀប​ឃ្លោក​ទៅនឹង​អ្នកដែលធ្លាប់តែធ្វើជានាយហ្មឺនថ្នាក់មុខមន្រ្តី មានចំណេះចេះដឹងជាអ្នកប្រាជ្ញគឺជាសម្បត្តិ​ធនធានមនុស្សរបស់ជាតិ ចំណែក​អំបែងសម្ដៅយក​អ្នក​ដែលមានគំនិតល្ងង់ខ្លៅឋានៈតូចទាបប្រកបរបរជាអ្នកកាប់ជ្រូកកាប់មាន់ទាលក់ ជាអ្នកលក់នំគម ជាជាងដុំដែក ជាអ្នកអាំងសាច់លក់ ជាអ្នកជប់ខ្យល់ ជាស្រ្តីស្រីបន ជីវភាព​ក្រីក្រ​ប្រព្រឹត្តអំពើអនាចារតែងលេងល្បែងជល់មាន់ ជល់ក្របី ភ្នាល់គ្នាស៊ីសងជាដើម​។ក្នុងន័យ​បែបនេះច្បាស់​ណាស់​គឺ​ន័យ​ចង់​និយាយថា​មនុស្សធ្លាប់ស្នេហាជាតិ ធ្លាប់ជាសសរទ្រូងនៃជាតិទាំងមូល ជាមន្រ្តីខំចំណាយលះបង់អាយុសង្ខារដើម្បីប្រទេសជាតិកន្លងមក ដល់កាលវេលាមួយនោះក៏ប្រែប្រួលក្លាយមកប្រកបរបរជាអ្នកអាំងសាច់លក់Continue reading “ពុទ្ធទំនាយ «​ឃ្លោក​លិច អំបែង​អណ្ដែត​»”

រោគសញ្ញាជំងឺផ្លូវចិត្ត (ស្វែងយល់ពីខ្លួនឯង)

សំ​រាប់​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ថ្មី​ គឺ​ជា​ថ្ងៃ​ដែល​ថ្មី​បំ​ផុត​សំ​រាប់​ជី​វិត​ទៀត​ហើយ​” តើ​នេះ​គឺ​ជា​សំ​ដី​របស់​អ្នក​ជំ​ងឺ​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​តើ​មែន​ទេ?​ … ថ្ងៃ​នេះ​ខ្ញុំ​បាន​ស្វែង​យល់​ពី​ខ្លួន​ឯង​ នៅ​ចំ​នុច​ចំ​លែក​ៗ​ដែល​មិត្ត​ភក្តិ​ក្នុង​វិ​ទ្យា​ល័យ​ម្នាក់​ៗ​ នាំ​គ្នា​មាន​ចំ​ងល់​មក​លើ​ខ្លួន​ខ្ញុំ​គ្រប់​ពេល​វេ​លា​ ចាប់​តាំង​តែ​ពី​ខ្ញុំ​បាន​ឈាន​ចូល​មក​ក្នុង​ជំ​នាន់​ទី​ ១១​ ក្នុង​ថ្នាក់​ទី​១១​នេះ​ឯង​ … តើ​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​អ្នក​ជំ​ងឺ​ផ្លូវ​ចិត្ត​បែប​នេះ​តើ​មែន​ទេ? នៅ​ពេល​នេះ​ ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​នឹង​មាន​ភាព​ភ្ញាក់​ផ្អើល​នឹង​ខ្លួន​ឯង​ នៅ​ពេល​ដែល​ខ្ញុំ​បាន​សិ​ក្សា​មេ​រៀន​មួយ​នេះ​នៅ​ក្នុង​សាលា​ ស្តី​ពី “ភាព​តាន​តឹង​” ដែល​ជា​ចំនែក​មួយ​នៃ​ជំ​ងឺ​ផ្លូវ​ចិត្ត​! ភាពតា​ន​តឹង​គឺ​ជា​ ប្រ​តិ​កម្ម​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ ឫហេតុ​ការណ៍​ផ្សេង​ៗ​ដែល​បង្ក​ការ​លំ​បាក​ ឫ​ការ​គំរាម​កំ​ហែង​ដល់​ផ្លូវ​ចិត្ត មួង វឌ្ឍនៈ ដោយ​ឡែក​ចំ​ពោះ​មុខ​សញ្ញា​ដែល​ខ្ញុំ​បាន​ចាប់​អា​រម្មណ៍​មក​លើ​ខ្លួន​ឯង​កន្លង​មក​នេះ​គឺ​ជា​រោគ​សញ្ញា​ផ្លូវ​ចិត្ត​ ដែល​បង្ហាញ​អោយ​ឃើញ​មាន​៖😤 មួ​ម៉ៅ​ ឆេវ​ឆាវ​ ឆាប់​ខឹង​ ឆាប់​ច្រ​ឡោត​😫 នឿយ​ណាយ​ ធុញ​ថប់​ក្នុង​អា​រម្មណ៍​ ភ្លេច​ភ្លាំង​ច្រើន​ ភ័យ​ខ្លាច​☹️ ខ្វល់​ខ្វាយ​ គិត​ព្រួយ​ច្រើន​ ស្រ​ងូត​ស្រងាត់​ ពិ​បាក​ផ្ងង់​អា​រម្មណ៍​ក្នុង​ការ​ងារ​ និង​ការ​រៀន​សូត្រ​😞 អា​រម្មណ៍​មិន​មូល​ គិត​តែ​រឿង​ដដែល​ៗ​មិន​ឈប់​ឈរ​ ព្រួយ​បារម្ភ​ អស់​សង្ឃឹម​។ រោគ​សញ្ញា​រាង​កាយ​🤮 ឈឺ​ក្បាល​ វិល​មុខ​ ចុក​រួយ​សាច់​ដុំ​ ឈឺ​សន្លាក់​ដៃ​ជើង​🤢 បរិ​ភោគ​អា​ហារ​មិន​សូវ​បាន​ សម្រាន្ត​មិន​លក់​ ឈឺ​ក្រ​ពះ​ ខ្វះ​ជាតិ​ស្ករ​ រឺ​រោគ​ផ្សេង​ៗ🤒 ណែន​ទ្រូង​ ដង្ហើម​ផុត​ៗ​Continue reading “រោគសញ្ញាជំងឺផ្លូវចិត្ត (ស្វែងយល់ពីខ្លួនឯង)”

បរិយាកាសការងារក្នុងក្ដីស្រម៉ៃ

ខ្ញុំខ្លួនឯងជាមនុស្ស nerd ជា Introvert (មនុស្សមិនសូវចេះនិយាយច្រើន)។ និយាយកំប្លែងក៏ភ្លៀវ និយាយសាច់ការក៏មិនកើត ដូច្នេះអ្វីដែលខ្ញុំចូលចិត្តធ្វើបំផុតគឺស្ដាប់អ្នកពូកែវោហារស័ព្ទគេនិយាយគ្នា។ និយាយដើមកន្លែងធ្វើការបន្តិចចុះ…

ប្រវត្តិអ្នកនិពន្ធខ្មែរ លោក ទឹម ម៉ានី

បើនិយាយអំពីប្រលោមលោកខ្មែរ ប្រហែលជាមានមិត្តអ្នកអានជាច្រើន បានស្គាល់ស្នាដៃរបស់អ្នកនិពន្ធ ទឹម ម៉ានី (ហៅស្មេរ) តែប្រហែលជាមានអ្នកខ្លះមិនសូវបានដឹងអំពីប្រវត្តិរបស់លោកប៉ុន្មាននោះទេ។ “ កវីផ្សងស្នេហ៍” គឺជាប្រលោមលោកដែលល្បីល្បាញបំផុត និង រឿងទី២ គឺ “ ឃ្លោកលិចអំបែងអណ្តែង” ដែលអ្នកនិពន្ធ ទឹម ម៉ានី បានអះអាងថា ជារឿងដែលធ្វើឲ្យអ្នកអាននិយមចូលចិត្តនិងទទួលស្គាល់ស្នាដៃនិពន្ធរបស់លោក។ ក្នុងវ័យ ៧១ ឆ្នាំ និងជាអ្នកភ្នំពេញ លោក ទឹម ម៉ានី មានភរិយានិងកូនស្រីចំនួនពីរនាក់ ហើយក្រៅពីភាសាកំណើតរបស់ខ្លួន លោកអាចនិយាយបានដល់ទៅ៦ភាសាឯណោះ ដូចជា អង់គ្លេស បារាំង សូវៀត ចិន ថៃ និង វៀតណាម។ លោក ទឹម ម៉ានី   គឺជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ជាសមាជិកក្រុមការងារថ្នាក់ជាតិ និងជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូបផងដែរ។ ក្រៅពីការងាររៀបរាប់ខាងលើ លោក ទឹម ម៉ានី ក៏ជាអតីតបេក្ខភាពតំណាងរាស្ត្រមណ្ឌលកំពង់ធំ សាស្រ្តាចារ្យមហាវិទ្យាល័យនីតិសាស្ត្រ និង ធ្លាប់ធ្វើការនៅក្រសួងពីរផ្សេងទៀត ដូចជាក្រសួងContinue reading “ប្រវត្តិអ្នកនិពន្ធខ្មែរ លោក ទឹម ម៉ានី”

ការស្រាវជ្រាវបែបគុណភាព ឬបរិមាណ?

ថ្ងៃមុនខ្ញុំបានជជែកគ្នាលេងជាមួយបងស្រីម្នាក់តាមឆាត។ គាត់ហាក់បង្ហាញការចាប់អារម្មណ៍នៅពេលខ្ញុំស្នើសុំសម្ភាសន៍ប្អូនប្រុសម្នាក់ពីទម្លាប់នៃការអានរបស់យុវជនខ្មែរ។ មូលហេតុគឺមកពីគាត់កំពុងធ្វើការសង្គមទាក់ទងនឹងការអាននេះដូចគ្នា។ អ្វីដែលគាត់កំពុងធ្វើគឺជាការសម្ភាសន៍មនុស្សមួយចំនួនក្នុងទម្រង់ជាវីដេអូ។  តាមការជជែកគ្នាបន្តិចនោះ ខ្ញុំបានដឹងថាគាត់មានការងារជាអ្នកស្រាវជ្រាវបែបបរិមាណ ឯខ្ញុំកំពុងធ្វើការស្រាវជ្រាវបែបគុណភាព គ្រាន់តែអ្វីដែលយើងធ្វើគឺទៅលើប្រធានបទតែមួយ។ នៅពេលដែលខ្ញុំប្រាប់គាត់ ពីអ្នកដែលខ្ញុំបានជួបសម្ភាសន៍ជាមួយនោះ គាត់ហាក់បង្ហាញភាពមិនពេញចិត្ត/មិនទុកចិត្ត ទៅលើអ្វីដែលខ្ញុំកំពុងធ្វើ។ ខ្ញុំគិតថាគាត់មានជំនឿចិត្តទៅលើបរិមាណនៃចំនួនមនុស្សដ៏ច្រើនក្នុងការផ្ដល់មតិឬចម្លើយក្នុងការស្រាវជ្រាវនេះ។ ចំពោះខ្ញុំ ការស្រាវជ្រាវតាមបែបបរិមាណ ឬគុណភាពក្ដី លទ្ធផលនៃការស្រាវជ្រាវសុទ្ធតែអាចនាំទៅរកភាពជោគជ័យ និងលទ្ធផលដូចគ្នា។ អ្វីដែលខុសគ្នា គឺវិធីសាស្ត្រ ដំណើរការ និងរបៀបវិភាគតែប៉ុណ្ណោះ។ ចំពោះការស្រាវជ្រាវខ្លះ បរិមាណ ឬតួរលេខមិនមែនជាតម្រូវការរបស់អតិថិជននោះទេ ព្រោះគេមិនអាចឲ្យជាចំនួនលេខទៅកាន់អារម្មណ៍ គំនិត ឬហេតុផលបាននោះទេ។ ចំពោះការស្រាវជ្រាវខ្លះ គេត្រូវការបរិមាណ ចំនួនលេខច្បាស់លាស់ ដូច្នេះការស្រាវជ្រាវបែបបរិមាណ ជាជម្រើសដ៏ល្អមួយ។ យ៉ាងណាក្ដី ការស្រាវជ្រាវទាំងឡាយរមែងមានបញ្ចូលនូវទិន្នន័យពីការស្រាវជ្រាវទាំងពីរប្រភេទនេះដែរ។ តាមបទពិសោធន៍ការស្រាវជ្រាវរបស់ខ្ញុំ ផ្នែកគុណភាព គម្រោងខ្លះយើងត្រូវការជួបមនុស្សសម្ភាសន៍មិនដល់ ៥០នាក់ផង។ ផ្ទុយទៅវិញ ការស្រាវជ្រាវបែបបរិមាណអាចទាមទារឲ្យមានទិន្នន័យពីមនុស្សជាច្រើនរយ រហូតដល់ម៉ឺននាក់ក៏មាន។ មានគម្រោងខ្លះដែលគេចង់ឲ្យខាងខ្ញុំស្រាវជ្រាវឲ្យ តែខាងខ្ញុំមិនទទួលយក ព្រោះយើងគិតថា អតិថិជននោះទាមទារលទ្ធផលជាបរិមាណជាជាងគុណភាព។ ក្នុងនាមជាអ្នកស្រាវជ្រាវម្នាក់ យើងគួរតែរៀនពីគ្រប់ផ្នែកទាំងអស់នៃការស្រាវជ្រាវ។ មិនមែនគ្រប់ការស្រាវជ្រាវទាំងអស់សុទ្ធតែការស្រាវជ្រាវបែបបរិមាណអាចធ្វើបាន ឬការស្រាវជ្រាវបែបគុណភាពអាចអនុវត្តបានទៅលើគ្រប់ការស្រាវជ្រាវនោះទេ។ វាប្រៀបដូចជាបេះដូងដែលមានទម្ងន់ពីរបីក្រាម តែមានឥរិយាបទប្រែប្រួលតាមស្ថានភាពផ្លូវចិត្តដ៏ច្រើនរាប់មិនបាននោះដែរ។ យើងគួរតែបើកចិត្តរៀនពីអ្វីដែលយើងមិនដឹង ហើយកាត់បន្ថយការវាយតម្លៃបន្ទាបទៅលើអ្វីដែលយើងមិនទាន់យល់នៅឡើយនោះ។ នេះជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ។Continue reading “ការស្រាវជ្រាវបែបគុណភាព ឬបរិមាណ?”

Project “Khmer For Reading”

ការ​ចូលរួម​អាន​ជាមួយក្មេង ធ្វើ​ឲ្យការ​អាន​របស់គេ​កាន់​តែ​មានភាពរីករាយ។ ភាពរីករាយក្នុងការសិក្សា ធ្វើ​ឲ្យ​គេ​កាន់​តែ​ចូលចិត្ត​ការ​សិក្សា​ថែមទៀត។ នេះជា​គម្រោង​ថ្មីមួយ ដែល​ខ្ញុំ​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន ដោយ​មិន​ចាំបាច់ចំណាយថវិការ​ ពលកម្ម ឬសម្ភារៈច្រើន​បែបក្នុងការ​ផលិត ប៉ុន្តែអាច​ផ្ដល់​ជា​សារៈប្រយោជន៍​ដ៏ល្អមួយ​សម្រាប់​កុមារ ដែល​គិតថា​ការអាន​ជាការ​ពិបាក ជា​រឿងគួរឲ្យធុញទ្រាន់ ឲ្យ​បែរមក​ចូលចិត្ត​ក្នុងការ​អានវិញ។ ខ្ញុំ​បាន​សាកល្បង​នាំប្អូនស្រីតូច​របស់​ខ្ញុំ​ដែលរៀ​ននៅ​ថ្នាក់ទី ៣ មក​អាន​សៀវភៅជាមួយខ្ញុំ​ក្នុងពេល​ទំនេរនាពេលយប់។ ការ​ធ្វើ​បែបនេះធ្វើ​ឲ្យ​គេ​សប្បាយចិត្ត​ជា​ខ្លាំង ព្រោះគេ​បាន​ធ្វើ​អ្វីម្យ៉ាងជាមួយ​បងប្រុសរបស់គេ។ ខ្ញុំ​សម្គាល់ឃើញថា ប្អូនស្រីខ្ញុំ​ស្ដាប់​របៀប​ដែលខ្ញុំអាន រួច​ក៏អាន​ត្រាប់​តាម​បែបបទ​នៃការ​អាន​របស់​ខ្ញុំ​បាន​បណ្ដើរៗ។ ខ្ញុំអាន​បែប​ដូចជាការ​និយាយ​ក្នុងសង្គម​ធម្មតា​ប្រចាំថ្ងៃ តែ​មិន​ឲ្យ​ខុស​ពី​អក្ខរា​វិរុទ្ធ​នៅ​ក្នុង​សៀវភៅ​។ ធ្វើ​បែបនេះ ធ្វើ​ឲ្យ​ការ​អាន​កាន់​តែ​រស់​រវើក និង​គួរឲ្យ​ចង់​ស្ដាប់។ ទោះយ៉ាងណា​ក្ដី ខ្ញុំ​ក៏ពុំ​មែន​ជា​អ្នក​ជំនាញ​ក្នុងការ​អាន​ក៏ដោយ តែខ្ញុំគិតថាបងប្រុស ឬឪពុកម្ដាយ និង​សមាជិកក្នុងគ្រួសារសុទ្ធតែ​អាច​រួម​ចំណែក​ជំរុញការ​អាន​របស់​ក្មេង។ អ្នក​អាច​នឹង​សប្បាយចិត្ត បើ​សិន​កូន​របស់​អ្នក​ប្រាប់ថា​អ្នក​ណា​ត្រង់នេះ ឬត្រង់នោះខុស ព្រោះអ្នក​មិន​សូវ​ចេះអាន​អក្សរ ហើយអាចឲ្យកូនអ្នក​អាន​ឲ្យ​ស្ដាប់​បាន។ ម្យ៉ាង​បើ​អ្នក​ជា​អ្នកពូកែអាន អ្នក​អាច​បង្រៀនកូនពីរបៀបអានឲ្យកាន់តែពូកែថែមទៀត។ ជាចុងក្រោយ​ខ្ញុំ​សូម​អរគុណ​ដែលអ្នក​បាន​ចំណាយពេល​ស្ដាប់ការ​សន្ទនា​ពីក្នុងសៀវភៅភាសា​ខ្មែរថ្នាក់ទីបី និង​អាន​អត្ថបទ​មួយនេះ។ ខ្ញុំនឹង​បន្តផលិត​កម្មវិធីអាន​បែបនេះទៀត មិន​ថា​ប្រយោជន៍នេះ​មិន​សូវជា​ដុំកំភួន ឬ​ការ​បញ្ជ្រាបនៃការអាន​របស់ក្មេងមានភាពយឺត ក៏ខ្ញុំរីករាយ ព្រោះនេះជា​ចំណែកដ៏ល្អ ហើយ​ខ្ញុំ​បាន​រួមចំណែកជា​ដំណោះស្រាយ។