អតីតសណ្ឋាគារកំឡុងទស្សវត្សទី ៦០-៧០?

បើយើងធ្វើដំណើរចាប់ពីរង្វង់មូលនាងគង្ហីងចម្ងាយ ៦៥០ម៉ែត្រ តាមបណ្តោយមហាវិថីសាលដឺហ្គោលមកត្រង់ចំនុចទល់មុខអាគារធនាគារកាណាឌីយ៉ា យើងនឹងមិនចាប់អារម្មណ៍ឡើយពីអាគារមួយដែលជាអតីតសណ្ឋាគារក្នុងសម័យ៥០ រឺ៦០នេះឡើយ។ ដោយការចាប់អារម្មណ៍ទៅលើរូបរាងខាងក្នុងអាគារដ៏ធំល្វឹងល្វើយជាមួយនឹងកាំជណ្តើរទំហំធំងាយស្រួលដល់ការឡើងចុះ នឹងការរចនាលើបង្កាន់ដៃតាមលក្ខណៈធម្មតាបែបទំនើបក្នុងសម័យនោះ។ មកទល់រយៈពេលសព្វថ្ងៃនេះ ប្រជាជនប្រមាណ ៣០គ្រួសារបានមកតាំងទីលំនៅក្នុងអាគារមួយនេះ អស់ពេលជាង ៣០ឆ្នាំជាងមកហើយក្រោយពីសម័យសង្គ្រាមពណ៍ខ្មៅត្រូវបានបញ្ចប់។ កំពុងតែធ្វើដំណើរមួយតាមកាំជណ្តើរ លោកយាយម្នាក់បានរៀបរាប់នៅស្ថានភាពខ្លះៗកាលពីគាត់បានផ្លាស់ទីលំនៅមកនៅទីនេះ ” បើគិតមើលទៅកាលពីមុន វាគឺដូចជាសណ្ឋាគារដែលរៀបចំទុកសំរាប់ភ្ញៀវជាតិ នឹងអន្តរជាតិមួយអឹញ្ចឹង! គេធ្វើសំណង់អាគារនេះរឹងមាំល្អណាស់! នៅជាន់ទី៣មើលទៅគេមានហាងលក់ការហ្វេ តែមកដល់ពេលនេះគេយកធ្វើផ្ទះនៅបាត់ហើយ! ហើយនៅជាន់លើ គេមានដូចជាភោជនីយដ្ឋាន ព្រោះគេទុកទីធ្លាធំទូលាយ ហើយមកដល់ជំនាន់៩០ជាង ដោយសារតែជាន់ទី៤នោះមានទីធ្លាធំទូលាយ ខាងភូមិសង្កាត់គេតែងតែប្រមូលប្រជាជនមកប្រជុំនៅទីនេះ ។ ដើម្បីឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់គេបានរចនាអាគារនេះឲ្យមាន ចន្លោះចំនិតត្រសក់ដើម្បីឲ្យពន្លឺជះចូលមកបានល្អនាពេលថ្ងៃ។ ចំពោះការសាងសង់អាគារនេះគេបានធ្វើជា បំពង់ធំមួយប្រមាញជា ២ម៉ែត្រ ៤ជ្រុងទំលុះពីខាងលើចុះទៅជាន់ផ្ទាល់ដី ដោយមិនមានដំបូល ដើម្បីឲ្យមានខ្យល់ចេញចូលដល់គ្រប់បន្ទប់ស្នាក់នៅគ្រប់ជាន់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតសំរាប់ខ្ញុំនៅ គឺខ្ញុំបានសង្កេតឃើញថានៅក្នុងស្រទាប់រនៀប គេបានក្រាលធ្យូងមួយស្រទាប់ទៀត ក្រៅពីស្រទាប់ថ្ម ខ្សាច់ នឹង ស៊ីម៉ង់… ដែលជារឿងមួយប្លែកបំផុតសំរាប់ខ្ញុំ ហើយចម្លើយដែលគួរតែយល់នោះគឺ ប្រហែលជាគេប្រើប្រាស់វាដើម្បីការពារ ការជ្រៀបពីការដក់ទឹកនៅស្រទាប់លើនៃរនៀប។ បើចង់ដឹងបន្ថែមសូមរងចាំនៅពេលក្រោយ នៃប្រកាសផ្សេងទៀត ។ សូមអរគុណ និពន្ធ​ដោយ យុវជនអាយុ ១៥ឆ្នាំ មួង វឌ្ឍនៈ​រក្សា​សិទ្ធ​ដោយ​ MyContinue reading “អតីតសណ្ឋាគារកំឡុងទស្សវត្សទី ៦០-៧០?”

កើតក្នុងគ្រួសារកសិករគឺជាមោទនភាពរបស់ខ្ញុំ

រស់នៅក្នុងសង្គមមួយនេះ វាពិបាកផង ងាយផងសំរាប់ខ្ញុំ ដែលប្រើប្រាស់ការគ្រប់គ្រងលើខ្លួនឯង ដោយគ្មានការមើលការខុសត្រូវពី ពុក ម៉ែ ។ ថ្ងៃនេះរឿងមួយបានលេចឡើងចេញពីអារម្មណ៍មួយផ្នែកបន្ទាប់ពីការងាររបស់ខ្ញុំត្រូវបានបញ្ចប់មួយគម្រោងជាមួយនឹងព្រឹត្តិការណ៍ពិពរណ៍មួយ ដែលនឹងចាប់ផ្តើមក្នុងរយៈពេល២ថ្ងៃខាងមុខ។ ការងារជាអ្នក ក្រាហ្វិកឌីហ្សាញ ធ្វើឲ្យខ្ញុំអាចបង្កើនការគិតបានច្រើន ហើយថ្មីៗតាមរយៈការចង់បានរបស់ភ្ញៀវដែលខ្ញុំធ្វើការជាមួយ។ ទោះមានពេលខ្លះ ខ្ញុំមានភាពស្មុគ្រស្មាញក្នុងការគិត តែខ្ញុំនៅតែជំនះធ្វើវាដោយខានពុំបាន ព្រោះនេះគឺជាការងារ នឹងកិត្តិយស។ ការដែលធ្វើការបណ្តើរ រៀនបណ្តើរវានៅតែជាបញ្ហាចម្បងរបស់ខ្ញុំនៅឡើយ ទោះបីជាខ្ញុំព្យាយាមបែងចែកពេលវេលាបានច្បាស់លាស់ក៏ដោយ ពីព្រោះខ្ញុំមិនមែនធ្វើការដោយប្រើកំលាំង ផ្ទុយទៅវិញគឺប្រើខួរក្បាលទៅគិតដើម្បីឲ្យចេញជាលទ្ធផលជាច្រើន វាមិនមែនជារឿងងាយឡើយ ដែលខ្ញុំចាប់យកជំនាញស្ថាបត្យកម្ម ដែលជាជំនាញមួយយ៉ាងលំបាកក្នុងការគិតគំនិតថ្មីៗចេញមកមួយៗ ។ តែល្អទៅវិញដែលខ្ញុំបានប្រើពេល ជាង៣ ឆ្នាំមកនេះប្រលូកចូលក្នុងការងារជាអ្នកឌីហ្សាញស្រាប់ ធ្វើឲ្យការសិក្សារបស់ខ្ញុំចេញលទ្ធផលបានល្អគួរសមក្នុងការ រក Concept design ។ ខ្ញុំបានព្យាយាមលះបង់ឳកាសការងារជាច្រើន ដើម្បីត្រលប់ទៅការសិក្សាដោយមិនចាំបាច់ខ្វល់ពីរឿងធ្វើការទៀត តែផ្ទុយទៅវិញបីដូចជា បំផ្លាញចោលនៅអ្វីៗដែលខ្លួនបានខិតខំប្រឹងប្រែងក្នុងពេលកន្លងមកអឹញ្ចឹង ។ ដោយបានដឹងខ្លួនឯងហើយថា ការងារធ្វើឲ្យខ្ញុំខាតបង់ការសិក្សា ២០% ទៅ ៣០% ហើយក៏ជាបំណងរបស់គ្រួសារដែលចង់ឲ្យខ្ញុំលះបង់វាចោលហើយផ្តោតលើការសិក្សាវិញ។ បើនិយាយពីការងារកន្លងមក ខ្ញុំបីដូចជាមិនបានចំណាយថវិការទៅលើការបង់ថ្លៃរៀនសូត្ររឿងជំនួញរកសុីនោះឡើយ គឺខ្ញុំបានសិក្សាពីវាបានច្រើនលើសពីអ្វីដែលខ្ញុំបានប៉ងកាលពីរៀននៅវិទ្យាល័យ ។ ខ្ញុំធ្លាប់ អង្គុយធ្វើការនៅក្នុង Office ក្នុងក្រុមហ៊ុនល្បីឈ្មោះមួយContinue reading “កើតក្នុងគ្រួសារកសិករគឺជាមោទនភាពរបស់ខ្ញុំ”

ការ​អប់​រំ និង បរិញ្ញាប័ត្រវិស្វករ​សំណង់​ស៊ីវិល

វិស្វ​កម្ម​សំណង់​ស៊ីវិល គឺ​ជា​ផ្នែក​មួយ​នៃ​មុខ​វិជ្ជា​សំណង់​ស៊ីវិល

ប្រវត្តិ​នៃ​វិស្វ​កម្ម​សំណង់​ស៊ីវិល

Archimedes បើសិនជាក្នុងសៀវភៅសិក្សាភាសាខ្មែរទូទៅគេសរសេរឈ្មោះគាត់ថា “ អាកស៊ីម៉ែត”

ប្រវត្តិ​មុខ​របរ​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល

(History of the civil engineering profession) See also: History of structural engineering វិស្វកម្ម​ គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​មនុស្ស​តាំងពី​កំណ​កំណើត​មនុស្ស​ជាតិ​មក​ម៉្លេះ។ ការ​អនុវត្ត​ដំបូង​បង្អស់​នៃ​សំណង់​ស៊ីវិល​ ប្រហែល​មាន​ចាប់​ពី ឆ្នាំ ៤០០០ និង ២០០០ នៃ​ពុទ្ធ​សករាជ នៅ​សម័យ​អេស៊ីប​បុរាណ និង មេសូប៉ូតាមា (អ៊ីរ៉ាក់​ពី​បុរាណ) នៅ​ពេល​ដែល​មនុស្ស​ចាប់​ផ្តើម​បោះ​បង់​ចរក​ភាព (ភាព​ពនេចរ​គ្មាន​ទិស​ដៅ) ដែល​ធ្វើ​ឲ្យ​មនុស្ស​ចេះ​រៀប​ចំ​រចនា​សម្ព័ន្ធ​ជម្រក​សម្រាប់​ជ្រក​កោន។ ក្នុង​កំឡុង​ពេល​នេះ ការ​ដឹក​ជញ្ជូនជា​ផ្នែកសំខាន់​មួយ​ ដែល​បាន​រីក​លូត​លាស់​ ហើយ​ដឹក​នាំ​ទៅ​ការ​អភិវឌ្ឍ​នៅ​កង់​វិល​ និង ទូក។ រហូត​មក​ទល់​សម័យ​ទំនើប​កាល​ពី​មុន​នេះ​ នៅ​តែ​មិន​មាន​ការ​វែក​ញែក​ច្បាស់​លាស់​នៅ​ឡើយ​រវាងផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល និង ផ្នែក​ស្ថាបត្យ​កម្ម។ រីឯ​អត្ថ​ន័យ​នៃ​ពាក្យ វិស្វ​កម្ម និង​ ស្ថាបត្យ​កម្ម ធ្លាប់​បាន​គេ​ប្រើ​ប្រាស់​ក្នុង​ន័យ​តែ​មួយ​ ទៅ​តាម​តំបន់​ផ្សេង​ៗ​ជា​ច្រើន ដែល​គេ​ហៅ​វិស្វករ​ និង ស្ថាបត្យ​ករ​ មាន​ភាព​ដូច​គ្នា។ សំណង់​ ពីរ៉ាមីត នៅ​ប្រទេស​អេស៊ីប (ប្រហែល​ព.ស ២៧០០ ដល់ ២៥០០) គឺ​ជា​សំណង់​ដំបូង​Continue reading “ប្រវត្តិ​មុខ​របរ​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល”

វិស្វកម្ម​សំណង់​ស៊ីវិល (Civil engineering)

វិស្វកម្ម​សំណង់​ស៊ីវិល គឺ​ជា​ការ​សិក្សា​ទៅ​លើ ជំនាញ​ផ្នែក​វិស្វកម្ម(professional engineering) ដែល​ទាក់​ទង​ទៅ​នឹងការ​រចនា ការ​សាង​សង់ និង ការ​ជួស​ជុល​ទៅ​លើ​ផ្នែក​រូប​សាស្ត្រ​ និង បរិស្ថាន​ធម្ម​ជាតិ​ រួម​បញ្ចូល​នូវ​ការ​ងារ​ផ្នែក​ផ្លូវ​ថ្នល់ ស្ពាន ប្រឡាយ ទំនប់ទឹក និង សំណង់​អគារ។ វិស្វ​កម្ម​សំណង់​ស៊ីវិល គឺ​ជា​វិជ្ជា​ដ៏​ចំណាស់ជាង​គេ​បំផុត​ក្នុង​ចំណោម​វិជ្ជា​វិស្វ​កម្ម​លើ​ពិ​ភព​លោក​នេះ បន្ទាប់​ពី​វិស្វកម្ម​យោធា (military engineering)។ មុខ​វិ​ជ្ជា​នេះ​ត្រូវ​បាន​ផ្តាច់​ចេញ​ពី​វិស្វកម្ម​យោធា។ ជាទូ​ទៅ​ វិស្វ​កម្ម​សំណង់​ស៊ីវិល មាន​បែង​ចែក​ចេញ​ជា​មុខ​វិជ្ជា​តូច​ៗទៀត ដែល​មាន​ដូច​ជា៖ វិស្វ​កម្ម​បរិស្ថាន (environmental engineering), វិស្វ​កម្ម​បច្ចេក​ទេស​ភូគព្ភ​សាស្ត្រ (geotechnical engineering)​, វិស្វ​កម្ម​រចនា​សម្ព័ន្ធ​សំណង់ (structural engineering), វិស្វ​កម្ម​ដឹក​ជញ្ជូន (transportation engineering), វិស្វ​កម្ម​នគរោបនីយ​កម្ម (municipal or urban engineering)​, វិស្វ​កម្ម​សម្ភារៈ​វិស្វកម្ម​ផ្នែក​ធន​ធាន​ទឹក (water resources engineering,materials engineering), វិស្វ​កម្ម​នា​វា (coastal engineering), ការ​វិភាគវិស្វកម្ម​ (surveying), និង វិស្វ​កម្ម​សំណង់Continue reading “វិស្វកម្ម​សំណង់​ស៊ីវិល (Civil engineering)”

ជំនាញ​សំណង់​ស៊ីវិល

មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ ជំនាញ​សំណង់​ស៊ីវិល   គោល​បំណង​នៃ​ការសិក្សា វិស័យ​សំណង់​ជា​ផ្នែក​មួយ​ដែល​ខ្វះ​មិន​បាន​នៅ​ក្នុង​សង្គម ពី​ព្រោះ​ប្រទេស​នីមួយៗ​តែង​តែ​មាន​សំណង់ គេហដ្ឋាន​ រោកចក្រ សាលារៀន មន្ទីរពេទ្យ ផ្លូវ​ថ្នល់ ស្ពាន លូ និង សំណង់​ធារាសាស្ត្រ​ ព្រម​ទាំង​សំណង់​អគារ​ផ្សេងៗទៀត​ជា​ច្រើន។ ប្រទេស​កម្ពុជា​យើងស្ថិត​ក្នុង​លក្ខណៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ដូច្នេះយើង​ត្រូវ​ការ​ធន​ធាន​មនុស្សក្នុង​ស្រុក​ផ្នែក​បច្ចេក​ទេស​ជា​ចាំ​បាច់​ជៀស​វាង​ការ​ជួល​អ្នក​បច្ចេក​ទេស​មក​ពី​ខាង​ក្រៅ ដែល​បណ្តាល​ឲ្យ​ខាត​បង់​ថវិកាជាតិច្រើន។ ដូចនេះ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ពិសេស​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​ គឺ​ជា​កត្តា​ចាំ​បាច់​មួយ​ដែល​ចូល​រួម​ចំណែក​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចំរើន។ អត្ថ​ប្រយោជន៍​នៃ​ការ​សិក្សា​ក្នុង​ មហា​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​ ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល​ទាំង​អស់​និង​អាច​ទទួល​បាន​នូវ​ ចេះ​ធ្វើ​ពិសោធន៍​ដី គណនា​លទ្ធ​ភាព​ទ្រទ្រង់​​របស់​គ្រឹះ និង ចំនួន​សសរ​គ្រឹះ​ដែល​ត្រូវ​ប្រើ​ប្រាស់ ដើម្បី​អាច​ប្រឈម​ទៅនឹងទម្ងន់​សង្កត់​របស់​សំណង់​ខាង​លើ។ សមត្ថ​ភាព​ក្នុង​ការ​គិត​ទុក​ជា​មុន​នូវ​សម្រុត​របស់​អគារ​ទំនប់​ដែល​កើត​ពី​ទម្ងន់​សង្កត់​របស់​វា​ក្រោយ​ពី​បាន​សាង​សង់​រួច។ សមត្ថ​ភាព​ក្នុង​ការ​គណនា​គ្រឿង​បង្គុំ​សំណង់​ដែល​ធ្វើ​អំពី ឈើ​ លោហៈ ឬពី​បេតុង​សរសៃ​ដែក​។ ឧទាហរណ៍​៖ សម្រាប់​អគារ​ពាណិជ្ជ​កម្ម​ខ្ពស់​មួយ ថើ​តើ​យងើ​ត្រូវ​ធ្វើ​ធ្នឹម និង​សសរ​នៅ​តាម​ជាន់​នីមួយៗ ទំហំ​ប៉ុន្មាន ហើយ​ត្រូវ​ប្រើ​បេតុង ដែល​មានកម្លាំង​រឹង​មាំ​ប៉ុន្មាន MPa ។ សមត្ថ​ភាព​ក្នុង​ការ​ប៉ាន់​ប្រមាណគម្រោង​ចំណាយ​លើ​អគារ, ការ​ដេញ​ថ្លៃ។ សមត្ថ​ភាព​ក្នុង​ការ​រៀប​ចំការ​ដ្ឋាន​ និង ដឹង​ជាមុន​នូវ​រយៈ​ពេល​នៃ​ការ​សាង​សង់​ ព្រម​ទាំង​អាច​គ្រប់​គ្រង​លើ​ការ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​ឲ្យ​សម​ស្រប​ទៅ​នឹង​ទំហំ​ការ​ងារ​ដែល​ធ្វើឲ្យ​គម្រោង​សាង​សង់​នី​មួយ​ៗ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​រលូនតាមផែន​ការ និង ចំណេញ​ថវិកា។ សមត្ថ​ភាព​ក្នុង​ការ​រៀប​ចំ​ប្រព័ន្ធ​ទឹកContinue reading “ជំនាញ​សំណង់​ស៊ីវិល”

ថ្នាំលាបពណ៌ស៊ីផេកម៉ូនៀ CPAC Monier MORTAR BED PAINT

      ថ្នាំលាបពណ៌ស៊ីផេកម៉ូនៀគឺសំរាប់ប្រើលាបទៅលើបាយអដែលនៅពីក្រោមព្រំ និងលើបន្ទះបិទមុខតំណរ ដើម្បីធ្វើផ្ទៃតំបូលទាំងមូលអោយមានពណ៌ដូចគ្នា។ លក្ខណះរបស់ថ្នាំលាបពណ៌ស៊ីផេកម៉ូនៀ ថ្នាំលាបពណ៌ស៊ីផេកម៉ូនៀជាសារធាតុរាវផលិតឡើងពីថ្នាំលាបពណ៌ដែលមានគុណភាពខ្ពស់ ដែលផលិតចេញពីសារធាតុជ័រវីនីលអាគ្រីលីគ។លក្ខណះពិសេសរបស់ថ្នាំលាបគឺធន់ទៅនិង កំដៅថ្ងៃ  ជាប់យ៉ាងល្អទៅនិងផ្ទៃគ្រប់ប្រភេទយ៉ាងស្អិតរមួតដែលប្រើសក្តិសមបំផុតទៅ និងអាកាសធាតុនៅតំបន់ត្រូពេចដូចជាប្រទេសកម្ពុជាយើងជាដើម។   ទំហំគ្របដណ្តប់Covering Capacity (approx.) Usage for Ridge/Hip Length       40 m Weight (approx.)      2 kg/can   វិថីប្រើប្រាស់Product Application ការប្រើប្រាស់ថ្នាំលាបដោយគ្រាន់តែយកថ្នាំលាបទៅលាបពីលើបាយអដែលស្ងួតនិងបន្ទះ បិទមុខតំណរដែល ចង់លាបជាការស្រេច។ ***ហាមដាច់ខាតនូវរាល់ការយកថ្នាំលាបប្រភេទនេះទៅលាបលើសន្លឹកក្បឿងថ្មី។ ***សូមបញ្ជាក់ថាថ្នាំលាបនិងស្ងួតក្រោយរយះពេល៣០នាទី    

បន្ទះបិទមុខតំណរ CPAC Monier

បន្ទះបិទមុខតំណរ CPAC Monier ធ្វើឡើងដើម្បីបិទនៅរាល់មុខតំណរដើម្បីការពារការលេចទឹកចូលទៅក្នុង គេហដ្ឋានរបស់លោកអ្នក។ លក្ខណះពិសេស បន្ទះបិទមុខតំណរCPACMonierជារបន្ទះមុខតំណរដែលផលិតឡើងប្រកបដោយគុណភាពខ្ពស់ក្នុងការទប់ស្កាត់ នូវរាល់បញ្ហាទឹកលេចនៅគ្រប់ចំនុចកែងដែលជាមុខតំណរ។វាអាចបត់បែនទៅតាមទ្រង់ទ្រាយនៅរាល់ចំនុច បត់បែន ឬកោងបានហើយវាអាចផ្សាភ្ជាប់ទៅនិងផ្ទៃផ្សេងៗទៀតបានយ៉ាងងាយស្រួលជាពិសេសវាមានភាពរឹងម៉ាំទោះជាឋិតនៅក្រោម កំដៅថ្ងៃក្តៅខ្លាំង  ខ្យល់ និងបើទោះបីជាឋិតនៅក្រោមបរិយាកាសយ៉ាងណាក៏ដោយ។ បន្ទះបិទមុខតំណរCPAC Monierគឺផលិតឡើងដោយជាតិប្លាស្ទីកពណ៌ត្នោតដែលហៅថាប៉ូលីអ៊ីសូប៊ុយទីឡែនដែល រុំព័ទ្ធជាមួយនិងសំណាញ់អាលុយមីញ៉ូមដើម្បីអោយមានលំនឹង ហើយបន្ទះពីរទៀតគឺជាស្រទាប់ពិសេសដែលផ្សាភ្ជាប់ ទៅនិងជ្រុងផ្សេងៗទៀត។មានន័យថាយើងមិនបាច់បិទមុខតំណរដោយប្រើស៊ីម៉ង់ត៏ឡើយគីយើងត្រូវប្រើបន្ទះបិទ មុខតំណរ CPAC Monierបិទទៅលើមុខតំណរជាការស្រេច។ TECHNICAL DATA ទំហំSize (overall) ទទឹង Width 280 mm បណ្តោយLength 420 mm កំរ៉ាស់Thickness 2 mm ទំងន់Weight (approx.) 300 g/piece

គ្រឿងបង្គុំ​សំណង់​

1. គ្រឿង​បង្គុំ​សំណង់​សំខាន់​ៗ គ្រឿង​បង្គុំ​សំណង់​សំខាន់ៗ នៅ​ក្នុង​សំណង់​ស៊ីវិល និង​សំណង់​ឧស្សាហកម្ម​រួម​មាន​៖ សំណង់​អគារ សំណង់​ផ្ទះ សំណង់​រោង​ចក្រ សំណង់​ស្ពាន…។ គ្រឿង​បង្គុំ​ទាំង​មូល​ ក៏​ដូច​ជា​ផ្នែក​នីមួយ​ៗ របស់​គ្រឿង​បង្គុំ​ដែរ ដែល​ត្រូវ​មាន​លទ្ធភាព​ទ្រទ្រង់​ នូវ​ទម្រង់​ផ្ទាល់​របស់​ខ្លួន និង​ទម្ងន់​ដែល​គេ​ផ្ទុក​ពី​លើ​វា ដោយ​គ្មាន​ការ​ប្រែ​ប្រួល​។ ការ​ធ្វើ​គ្រឿង​បង្គុំ​ ត្រូវ​ពិចារណា​ទៅ​លើ​ចំនុចចំនួន​ ៤គឺ៖ *គ្រឿង​បង្គុំ​ត្រូវ​ឆ្លើយ​តបទៅ​នឹង​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់ *មាន​លទ្ធភាព​ទ្រ​បន្ទុក​ដោយ​សុវត្ថិ​ភាព *មាន​លក្ខណៈ​សន្សំ​សំចៃ​សំភារៈ *មាន​សោភ័ណភាព 2. ដំណាក់​កាល​ធ្វើ​គម្រោង៖ មាន​៤ដំណាក់​កាលដូចតទៅ៖ 2.1.   ការ​សិក្សា​អំពី​គម្រោង៖ មាន​៣ចំនុចគឺ ត្រូវដឹងពី​គោល​បំណង​នៃគម្រោង​សាង​សង់ ចេះ​រើស​ប្រភេទ​របស់​គ្រឿង​បង្គុំ​ ចេះ​រើស​ប្រភេទ​សម្ភារៈ​ដែល​ត្រូវ​សាង​សង់ 2.2.   សិក្សា​ពី​បន្ទុក៖ ក្នុង​គ្រឿង​បង្គុំ​សំណង់​គេ​ចែក​បន្ទុក​ជា ៣ប្រភេទគឺ៖ បន្ទុក​ថេរ៖ ជា​ទម្ងន់​ផ្ទាល់​របស់​គ្រឿង​បង្គុំ និង​ទម្ងន់​សម្ភារៈ​ដែល​ជាប់​ជា​និរន្តន៍ បន្ទុក​អថេរ៖ បាន​ពី​បទដ្ឋាន​ដែលយើង​បាន​រៀប​ចំឡើង ដែល​ជា​ធម្មតា​មាន​អថេរ​រយៈ​យូរ និង​អថេរ​រយៈ​ពេល​ខ្លី។ បន្ទុក​គ្រោះ​ថ្នាក់៖ កើត​ពី​ការ​ប៉ះ​ទង្គិច​ពី​កម្លាំង​ខាង​ក្រៅ ដូចជា​រថយន្ត ខ្យល់​ព្យុះ និង​រញ្ជួយដីជាដើម។ ការ​គណនា​បន្ទុក៖ ការ​គណនា​បន្ទុក​រាយ​ស្មើ៖ g = t . ϒContinue reading “គ្រឿងបង្គុំ​សំណង់​”

o ផ្ទះ​កឹង

      ផ្ទះកឹងមាន​ដើម​កំណើត​មក​ពីពួក​អូស្ត្រូ​ណេស៊ី ជា​ផ្ទះ​អ្នក​មាន​ស្តុក​ស្តម្ភ ខុស​ពី ផ្ទះ អ្នក​មាន​មធ្យម​ដោយ​សារ​ទំហំនិង​គ្រឿង​លំអរ មាន​ចម្លាក់​លើ​ធ្នឹម​ជា​ដើម ។ល។ ឯ​ប្លង់​ផ្ទះ និង​ទម្រង់​ផ្ទះ មិន​មាន​អ្វីខុស​គ្នា​ឡើយ។ ជា​ផ្ទះ​មា​នដំបូល​ប៉ិត លម្អរ​ដោយ​ហោ​ជាង​ ដែល​ខុស​ពី ផ្ទះ​ផ្សេង​ៗ។ ដំបូល​មាន​រចនា​បថ​ដូច​នឹង​រចនា​បថ​ប្រាសា​ទ​អង្គរ​ដែរ ផ្ទះកឹង​មាន​សសរ​ទ្រូង​កណ្តាល​ពីរ​ជួរ និង​មាន​ឈ្នៀង​ត​ភ្ជាប់​សង​ខាង ដើម្បី​សម្រាល​ទម្ងន់។ ឧទាហរណ៍៖ ផ្ទះ​កឹង​នៅ​វត្ត​នគរ​មាន​ដំបូល​ដូច​ដំបូល​ព្រះវិហារ​ ដែល​ដំបូល​ផ្ទះ​នេះ​មាន​ចែក​ជា​ពីរ​ថ្នាក់ ហើយ​ថ្នាក់​ក្រោម​មាន​ស្លាបដំបូល​ ៤។ ផ្ទះ​នេះ​មាន​បី​ខ្នង គឺ​ខ្នង​មេ(ផ្ទះ​កឹង) សម្រាប់​ម្ចាស់​ផ្ទះ និង​គ្រួសារ។ ខ្នង​បន្ទាប់​ជា​ផ្ទះ​ប៉ិត ដែល​គេ​ហៅ​ថា​ “ផ្ទះក្រចូម” សម្រាប់​អ្នក​បម្រើ​ស្រី និង​ខ្នង​ទី​បី សម្រាប់​ផ្ទះ​បាយ សង់​តាម​បែប​សាមញ្ញ ហើយ​ដំបូល​មាន​ស្លាបពីរ។ ផ្ទះកឹង = រោង​កឹង​ដាល = ផ្ទះ ជាប់​នឹង​រាជ​វាំង វេបសាយទាក់ទងពីផ្ទះកឹង oo ចុចមើល  

ពត៌មាន​ស្តីពីគម្រោង​ប្លង់​គេហដ្ឋាន

គេហដ្ឋាន​នីមួយៗ មុន​នឹង​ធ្វើ​ការ​សាង​សង់ គេ​ត្រូវ​ការ​ស្ថាបត្យករ​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គូរ​ប្លង់។ ដូច្នេះ​ហើយស្ថាបត្យករធ្វើ​ការ​ទំនាក់​ទំនងជាមួយ​អតិ​ថិ​ជន(ម្ចាស់​ផ្ទះ) និង​ធ្វើ​តាម​តំរូវ​ការ​របស់​អតិ​ថិ​ជនចង់​បាន។ ពត៌មាន​ចាំបាច់៖ មុន​នឹង​ចាប់​ផ្តើម​គូរ​ប្លង់​គេហដ្ឋាន​មួយ​ ស្ថាបត្យ​ករត្រូវ​ពិនិត្រ​ឲ្យ​បាន​ម៉ត់​ចត់​នូវ​ពត៌មាន​ដូច​ខាង​ក្រោម៖ តើ​អ្នក​មាន​ថវិ​ការ​ប៉ុន្មាន​សម្រាប់​ចំនាយ​ក្នុង​ការ​សាង​សង់? តើ​អ្នក​ចង់​បាន​ម៉ូដ​យ៉ាង​ម៉េច? សមាជិក​គ្រួ​សារ​មានប៉ុន្មាន? សមាជិក​គ្រួសារ​ម្ចាស់​ផ្ទះ​ចូល​ចិត្ត​អ្វី ខ្លះ​ក្នុង​ការ​រចនា? ទីតាំង​ដែល​ត្រូវ​សាង​សង់​នៅ​ឯណា? មាន​ច្បាប់​សាង​សង់​ហើយ​ឬនៅ? តើ​ត្រូវ​រៀប​ចំ​បន្ទប់​អ្វី ខ្លះ? តើ​ជាន់​ផ្ទាល់​ដី និង​កម្រាល​ខ័ណ្ឌ​ ជ្រើស​យក​ចាក់​បេតុង​ ឬ​កម្រាល​ក្តារ? តើ​គេ​ចង់​សង់​ជញ្ជាំង​ពីអ្វី? តើ​ដំបូល​ត្រូវ​រៀប​ចំ ដូច​ម្តេច? ត្រូវ​ការ​ប្រភេទ​ទ្វារ​និង​បង្អួ​ចដូច​ម្តេច? តើ​ចង់​បាន​ជណ្តើ​ររាង​យ៉ាង​ម៉េច? តើ​ត្រូវ​រៀប​ចំ​ចំណត​រថយន្ត​ដែរ​ឬអត់? សំនួរ​ទាំង​នេះ​ជា​គំនិត​មួយ​សម្រាប់ ឲ្យ​ស្ថាបត្យករ​ធ្វើ​ការ​ពិចារណា​ដើម្បីរៀប​ចំ​ប្លង់ ហើយ​ត្រូវ​រៀប​ចំ​តាម​គំនិត​របស់​អតិ​ថិ​ជន និង​ចេះ​ពន្យល់​អតិ​ថិ​ជន​ពី​លក្ខខ័ណ​នៃ​ច្បាប់ តាម​បទ​ដ្ឋាន​បច្ចេក​ទេស​ត្រឹម​ត្រូវ រួច​ត្រូវ​ធ្វើ​ការ​ប៉ាន់​ប្រមាណ​តម្លៃ និង​រយៈ​ពេល​ក្នុង​ការ​សាង​សង់គេហដ្ឋាន​នោះ។

​ការ​ណែ​នាំ​ពី​ការ​រៀប​ចំ​គេ​ហដ្ឋាន​

ការណែ​នាំ​គឺ​សំដៅ​ឲ្យ​យើង​ស្គាល់​អំពី​របៀ​ប​រៀប​ចំ​ទី កន្លែង​របស់​បន្ទប់​ត្រូវ​ឲ្យ​មាន​ទំនាក់​ទំនង​បញ្ហា​ពន្លឺ​និង​ខ្យល់។ បន្ទប់​ទទួល​ភ្ញៀវ​គេ​ច្រើន​ដាក់នៅ​ទិស​ខាង​កើត ឬ​ខាង​ត្បូង ព្រោះ​ព្រះ អាទិត្រ​ដើរ​បញ្ឃិត​ពី​ទិស​បូ​រព៌​ទៅ​ទិស​នារតី។ បន្ទប់​ចំអិនអាហារ​ និង​យាន​យន្ត​គេ​ច្រើន​រៀប​ចំ​ឲ្យ​នៅ​ទិស​ខាង​ជើង ព្រោះ​ខ្យល់​ភាគ​ច្រើន​បក់​មក​ពី ទិស​ខា​ងត្បូង។ បន្ទប់​ដេក​គេ​ច្រើន​របៀ​ចំ​នៅ​ទិស​ខាង​កើត​ ព្រោះចាប់​ពី ថ្ងៃ​ត្រង់​ទល់​ល្ងាច​ ខាង​កើត​ចាប់​ត្រជាក់​ខាង​លិច ត្រូវ​រក​កំដៅ​ខ្លាំង។ ការ​ប៉ាន់​ប្រមាណ​ទំហំ​បន្ទប់ ទំហំ​បន្ទប់នៅតាម​គេហ​ដ្ឋាន គេ​បាន​ធ្វើការ​បែង​ចែក​ដូច​ខាង​ក្រោម៖ ល.រ ឈ្មោះ​បន្ទប់ ទំហំ​អប្បរមា ទំហំ​មធ្យម បន្ទប់​ទទួល​ភ្ញៀវ 3.65m x 4.87m 4.26m x 6m បន្ទប់​ទទួល​ទាន​អាហារ 3m x 3.65m 3.65m x 3.96 កន្លែង​ទទួល​ទាន​អាហារ 2.13m x 2.74m 2.74m x 2.74 បន្ទប់​ដេក​មេ​គ្រួ​សារ 3.50m x 3.80m 3.65m x 4.26m បន្ទប់​ដេក 2.74m x 3.35m 3mContinue reading “​ការ​ណែ​នាំ​ពី​ការ​រៀប​ចំ​គេ​ហដ្ឋាន​”

ប្លង់​បន្ទប់​ទទួល​ភ្ញៀវ

និយមន័យ​៖ បន្ទប់ទទួល​ភ្ញៀវ​គឺ​ជា​បន្ទប់​មួយ​ដែល​បម្រើ​ការ​ច្រើន​ជាង​គេ​នៅ​ក្នុង​គេហដ្ឋាន។ បន្ទប់នេះ​បម្រើ​ដូច​ជា៖ អង្គុយ​លេង,​ទទួល​ទានអាហារ, ទស្សនា​ទូរទស្សន៍, ស្តាប់​តន្រ្តី, សិក្សា, គេង (ប្រសិន​បើ​មាន​សាឡុង) និង​បណ្ណាល័យ។ ជា​ទូទៅ​បន្ទប់​ទទួល​ភ្ញៀវ​មាន​ភាព​ធំ​ទូលាយ​ និង​មាន​គ្រឿង​សង្ហារឹម​បំពាក់​ល្អ​ដូច​ជា​តុ ទូ​សំ​អាង​ សាឡុង ទូរទស្សន៍ ម៉ាញេ រូប​ចំលាក់ ផ្ទាំង​រូបភាព…។ល។ នៅ​ពេល​ដែល​មាន​ភ្ញៀវ​មក​លេង​គេ​តែងតែ​នាំ​ភ្ញៀវ​ចូល​ទៅ ទីនោះ​ដើម្បី​ពិគ្រោះ​ពិភាក្សា។ ប៉ុន្តែ​​ពេល​ភ្ញៀវ​ចូល​ដល់​ធ្វើឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​សោភ័ណ​ភាព​នៃ​បន្ទប់។ ទំហំ៖ ទំហំ​របស់​បន្ទប់​នេះ​មាន​ទំនាក់​ទំនងទៅ​នឹង​បន្ទប់​ដេក៖ ប្រសិន​បើ​ផ្ទះ​មាន​បន្ទប់​ដេក ១ឬ២ គេ​កំណត់​ផ្ទៃ​នៃ​បន្ទប់​ទទួល​ភ្ញៀវ​យក ១៦.៥ម៉ែត្រ​ការ៉េ ប្រិសន​បើ​ផ្ទះ​មាន​បន្ទប់​ដេក ៣ គេ​កំណត់​ផ្ទៃ​នៃ​បន្ទប់ទទួល​ភ្ញៀវ​យក ១៨.៥​ម៉ែត្រ​ការ៉េ ប្រសិន​បើ​ផ្ទះ​មាន​បន្ទប់​ដេក ៤ គេ​កំណត់​យក​ផ្ទះ​បន្ទប់​ទទួល​ភ្ញៀវ​យក ២២.៥ម៉ែ​ត្រ​ការ៉េ ការ​គិត​ពិចារណា​រៀប​ចំ​ប្លង់ បន្ទប់​ទទួល​ភ្ញៀវ​មិន​ត្រូវ​ដាក់​ចំ​ច្រក​ទ្វារ​ចូល បន្ទប់​ទទួល​ភ្ញៀវ​គួរ​ដាក់​នៅ​ជិត​ ឬ​ចំ​មុខ​ច្រក​ទ្វារ​ចូល​បន្ទាប់​ពី​ទីវាល​ បន្ទប់​ទទួល​ភ្ញៀវ និង​បន្ទប់​ទទួល​ទាន​អាហារ​គេ​ច្រើន​ដាក់​នៅ​ជាប់​គ្នា ដើម្បីបង្កភាព​ងាយ​ស្រួល​ដល់​ភ្ញៀវ ប្រសិន​បើ​កន្លែង​ទទួល​ទានអាហារ​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ នោះ ចង្រ្កាន​បាយ​ត្រូវ​ដាក់​ជាប់​បន្ទប់​ទទួល​ភ្ញៀវ។ បន្ទប់​ទទួល​ភ្ញៀវ​មាន​ពីរ​ប្រភេទ​ដែល​គេ​និយម​ចូល​ចិត្ត​គឺ​ មាន​បើក​ និង​បិទ៖ បន្ទប់​បើក​គឺ​មាន​ន័យ​ថា បន្ទប់​ដែលមាន​ជញ្ជាំង​បិទ​បាំងតិច​តួច បិទ​បាំង​ទាំង​ឡាយ​ដោយ​ប្រើ​វាំង​នន។ បន្ទប់​បិទ គឺ​មនា​ន័យថា​ បន្ទប់​ដែលមាន​ជញ្ជាំង​ព័ទ្ធជុំ​វិញ​ពី​ក្រោម​ទល់​ពិ ដានContinue reading “ប្លង់​បន្ទប់​ទទួល​ភ្ញៀវ”

ឋាន​លេខា

TOPOGRAPHY សេចក្តីផ្តើម ឋានលេខាវិទ្យា ជាការសិក្សាទៅលើការវាស់ប្រវែង​ចំងាយ មុំ កំពស់ និង រយៈខ្ពស់ទាបនៅលើការដ្ឋាន​សាងសង់។ ឋានលេខា​វិទ្យា​សំដៅទៅលើ​ការ​វាស់​ស្ទង់​ដី ហើយ​វា​ដើរ​តួសំខាន់​ក្នុង​ការ​សាង​សង់​និង​ការ​វាស់​ស្ទង់​ដី​ធ្លី ឬ ការងារ​សុរិយោដី។ ការវិរត្តន៍​ជាបន្តបន្ទាប់​​នៃ​បច្ចេក​ទេស ឋាន​លេខា​បាន​ប្រែក្លាយ​ក្រាភិច​ ពី​ចំនួន​តិច​ទៅ​កាន់​ច្រើន​ឡើង។ ដូច​ជា​ការ​វាស់​វែង​នៅ​លើ​ទី​វាល រួច​ផ្ទេរ​មក​លើ​កុំ​ព្យូទ័រ​ដើម្បី​កំណត់​ រួច​តាក់​តែង​នូវ​គំនូស​រូបភាព​តាំងឡាយ ដែល​មាន​នៅ​លើ​ទី​វាល់​ (file) និង​បញ្ចី​នាម​ដើម្បី​ប្រើ​ប្រាស់​សម្រាប់​មូល​ដ្ឋាន​ទិន្នន័យ​ (data)។ ការ​រាស់​ស្ទង់​ដី​ បង្កើត​ដោយ​ជំនាញ​ ៧ផ្នែកគឺ៖ ការ​អនុវត្តទូទៅ ផែនការ​កម្ម​ និង​អភិ​វឌ្ឍន៍ ការ​វាស់​ស្ទង់​អគារ ការ​វាស់​ស្ទង់​បរិមាណ ការ​អនុវត្តនៅ ជនបទ ការ​វាស់​ស្ទង់​រ៉ែ ការ​វាស់​ស្ទង់​ដី 1. ការ​វាស់​ស្ទង់​ទូទៅ៖ អ្នក​វាស់​ស្ទង់​ភាគ​ច្រើនធ្វើ​ការ​នៅ​ក្នុ្ងង​ផ្នែក​ការ​អនុវត្តន៍​ជាទូទៅ ដែល​ទាក់​ទង​យ៉ាង​ច្រើន​ទៅ​នឹង​ការ​ប៉ាន់តម្លៃ និង​ការ​វិនិយោគ។ µ         អ្នក​វាស់​ស្ទង់​ប៉ាន​តម្លៃ ជា​អ្នក​ជំនាញ​ការ​ផ្នែក​ទីផ្សារ​ ដី និង​កម្ម​សិទ្ធិ​ទាំងឡាយ។ µ         អ្នក​វាស់​ស្ទង់​ការ​វិនិយោគ ជួយ​អ្នក​វិនិយោគ​ឲ្យ​ទទួល​បាន​ផល​គាប់​ប្រសើរ​ ពី​កម្មសិទ្ធិ​របស់​គេ។ 2. អ្នក​វាស់​ស្ទង់​ធ្វើ​ផែន​ការ​ និង​អនុវត្តន៍៖ ជា​អ្នក​ធ្វើ​គម្រោង​ ធ្វើ​ផែន​ការ​ រត់​ការ​ដែល​ទាក់ទង​រដ្ឋ​អំនាច​ ដើម្បីContinue reading “ឋាន​លេខា”