បញ្ជីបណ្ដាញសង្គមគាំទ្រអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា

នេះជាខែដែលបណ្ដាប្រទេសជាច្រើនក្នុងពិភពលោកអបអរសាទរភាពចម្រុះភេទ អ្នកស្រលាញ់ភេទដូចគ្នា។ នៅប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសផ្សេងៗទៀតដែរ ដែលបានបាត់បង់នូវពេលវេលារីករាយ និងសេរីភាពក្នុងការប្រារព្វពិធីនេះជាអធឹកអធម ដោយសារវីរុសកូវីដ ១៩។ យ៉ាងណាម៉ិញ ដើម្បីចូលរួមចំណែកសាទរពិធីបុណ្យសកលមួយនេះ កំណត់ហេតុឌីយ៉ា សូមប្រមូលផ្ដុំនូវបណ្ដាញសង្គមនានាទាក់ទងនឹងការងារលើកកម្ពស់ភាពចម្រុះភេទ ក៏ដូចជាក្រុមអ្នកស្រលាញ់ភេទដូចគ្នាដូចខាងក្រោម។ ប្រសិនបើមានការខ្វះខាត ឬចង់បន្ថែម សូមមេត្តាបញ្ចេញមតិខាងក្រោម ខ្ញុំនឹងបញ្ចូលបន្ថែម។ ផ្នែកនិពន្ធ៖១. សួនសុបិន២. LOVE ٩(●̮̃•)۶ NOVEL៣. ក្មេងតូច៤. ​អ្នក​និពន្ធ​វ័យ​ក្មេង​ (បង្រៀន​អ្នក​អាន​ឲ្យ​ក្លាយ​ជា​អ្នក​និពន្ធ​)៥. យុវអ្នកនិពន្ធខ្មែរ (ដើម្បី​ប្រជាជន​ចូលចិត្ត​អាន​សៀវភៅ) ផ្នែកចំណេះដឹង និងសិទ្ធិ៖១. ក្លាហាន២. KHANA៣. សហគមន៍ឥន្ទនូកម្ពុជា​ (រ៉ក់)៤. គម្រោង​សូជី – មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​៥. Cambodia LGBT+ Network៦. MStyle Khmer៧. អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)៨. ខ្ញុំគឺខ្ញុំ (I am What I am)៩. ក្រុមសំឡេងពួកយើង៖ សហគមន៍ស្រ្តីស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រ ដែលបង្កើតឡើងនៅខែកញ្ញា ឆ្នាំ2017 ក្នុងគោលបំណងធ្វើការលើកកម្ពស់សិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នាContinue reading “បញ្ជីបណ្ដាញសង្គមគាំទ្រអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា”

រោគសញ្ញាជំងឺផ្លូវចិត្ត (ស្វែងយល់ពីខ្លួនឯង)

សំ​រាប់​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ថ្មី​ គឺ​ជា​ថ្ងៃ​ដែល​ថ្មី​បំ​ផុត​សំ​រាប់​ជី​វិត​ទៀត​ហើយ​” តើ​នេះ​គឺ​ជា​សំ​ដី​របស់​អ្នក​ជំ​ងឺ​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​តើ​មែន​ទេ?​ … ថ្ងៃ​នេះ​ខ្ញុំ​បាន​ស្វែង​យល់​ពី​ខ្លួន​ឯង​ នៅ​ចំ​នុច​ចំ​លែក​ៗ​ដែល​មិត្ត​ភក្តិ​ក្នុង​វិ​ទ្យា​ល័យ​ម្នាក់​ៗ​ នាំ​គ្នា​មាន​ចំ​ងល់​មក​លើ​ខ្លួន​ខ្ញុំ​គ្រប់​ពេល​វេ​លា​ ចាប់​តាំង​តែ​ពី​ខ្ញុំ​បាន​ឈាន​ចូល​មក​ក្នុង​ជំ​នាន់​ទី​ ១១​ ក្នុង​ថ្នាក់​ទី​១១​នេះ​ឯង​ … តើ​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​អ្នក​ជំ​ងឺ​ផ្លូវ​ចិត្ត​បែប​នេះ​តើ​មែន​ទេ? នៅ​ពេល​នេះ​ ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​នឹង​មាន​ភាព​ភ្ញាក់​ផ្អើល​នឹង​ខ្លួន​ឯង​ នៅ​ពេល​ដែល​ខ្ញុំ​បាន​សិ​ក្សា​មេ​រៀន​មួយ​នេះ​នៅ​ក្នុង​សាលា​ ស្តី​ពី “ភាព​តាន​តឹង​” ដែល​ជា​ចំនែក​មួយ​នៃ​ជំ​ងឺ​ផ្លូវ​ចិត្ត​! ភាពតា​ន​តឹង​គឺ​ជា​ ប្រ​តិ​កម្ម​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ ឫហេតុ​ការណ៍​ផ្សេង​ៗ​ដែល​បង្ក​ការ​លំ​បាក​ ឫ​ការ​គំរាម​កំ​ហែង​ដល់​ផ្លូវ​ចិត្ត មួង វឌ្ឍនៈ ដោយ​ឡែក​ចំ​ពោះ​មុខ​សញ្ញា​ដែល​ខ្ញុំ​បាន​ចាប់​អា​រម្មណ៍​មក​លើ​ខ្លួន​ឯង​កន្លង​មក​នេះ​គឺ​ជា​រោគ​សញ្ញា​ផ្លូវ​ចិត្ត​ ដែល​បង្ហាញ​អោយ​ឃើញ​មាន​៖😤 មួ​ម៉ៅ​ ឆេវ​ឆាវ​ ឆាប់​ខឹង​ ឆាប់​ច្រ​ឡោត​😫 នឿយ​ណាយ​ ធុញ​ថប់​ក្នុង​អា​រម្មណ៍​ ភ្លេច​ភ្លាំង​ច្រើន​ ភ័យ​ខ្លាច​☹️ ខ្វល់​ខ្វាយ​ គិត​ព្រួយ​ច្រើន​ ស្រ​ងូត​ស្រងាត់​ ពិ​បាក​ផ្ងង់​អា​រម្មណ៍​ក្នុង​ការ​ងារ​ និង​ការ​រៀន​សូត្រ​😞 អា​រម្មណ៍​មិន​មូល​ គិត​តែ​រឿង​ដដែល​ៗ​មិន​ឈប់​ឈរ​ ព្រួយ​បារម្ភ​ អស់​សង្ឃឹម​។ រោគ​សញ្ញា​រាង​កាយ​🤮 ឈឺ​ក្បាល​ វិល​មុខ​ ចុក​រួយ​សាច់​ដុំ​ ឈឺ​សន្លាក់​ដៃ​ជើង​🤢 បរិ​ភោគ​អា​ហារ​មិន​សូវ​បាន​ សម្រាន្ត​មិន​លក់​ ឈឺ​ក្រ​ពះ​ ខ្វះ​ជាតិ​ស្ករ​ រឺ​រោគ​ផ្សេង​ៗ🤒 ណែន​ទ្រូង​ ដង្ហើម​ផុត​ៗ​Continue reading “រោគសញ្ញាជំងឺផ្លូវចិត្ត (ស្វែងយល់ពីខ្លួនឯង)”

របៀបធ្វើការបែបឆ្លាតជាមួយមនុស្សយ៉ាប់ៗ

ធ្វើការជារៀងរាល់ថ្ងៃ អ្នកតែងជួបជាមួយមនុស្សគ្រប់ប្រភេទ ទាំងល្អ ទាំងយ៉ាប់។ មនុស្សយ៉ាប់តែធ្វើឲ្យការងាររបស់យើងដំណើរការទៅបានដោយពិបាក។ ពេលខ្លះមនុស្សយ៉ាប់ៗទាំងនោះ អាចជាអតិថិជន ឬអ្នករួមការងារជាមួយយើង។ តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Friedrich Schiller University បង្ហាញថា ស្ត្រេស ឬភាពតានតឹង អាចបណ្ដាលឲ្យយើងមានបញ្ហាខួរក្បាលធ្ងន់ធ្ងរប្រសិនបើមិនទប់ស្កាត់ ឬបំបាត់ដើមហេតុបង្កភាពតានតឹង។ មូលហេតុមួយដែលបង្កភាពតានតឹង គឺការរងគ្រោះ ឬបង្កបញ្ហាពីមនុស្សប្រភេទបង្ករឿង ឬមនុស្សយ៉ាប់ៗក្នុងពេលធ្វើការ។ មនុស្សដែលឆ្លាតតែងមានវិធីសាស្ត្រដោះស្រាយបញ្ហាជាមួយមនុស្សបែបនេះ។ ខាងក្រោមនេះជាវិធីសាស្ត្រគ្រប់គ្រងស្ថានការណ៍ប្រចាំថ្ងៃជាមួយពួកគេ៖

ប្រយ័ត្នកូនអ្នក​ក្លាយជាមនុស្ស​វិកល​ចរិត!!!!

បាក់ទឹកចិត្ត? មានអារម្មណ៍ថាដូចជាចង់ឆ្កួតមែនទេ? សូមចាំថា អ្នកមិននៅតែម្នាក់ឯងឡើយ។ គ្រប់គ្នាមានអារម្មណ៍មិនសប្បាយចិត្តជាញឹកញាប់។ អារម្មណ៍មិនសប្បាយចិត្តអាចស្រាល ឬ ធ្ងន់។ ការមិនសប្បាយចិត្តប៉ុណ្ណានោះ គឺអាស្រ័យទៅលើស្ថានភាពដែលបង្កជារឿងឡើងមក និង របៀបដែលអ្នកប្រឈមមុខជាមួយបញ្ហានោះ។ ការមិនសប្បាយចិត្ត គឺជាអារម្មណ៍ធម្មជាតិរបស់មនុស្ស។ ការមិនសប្បាយចិត្ត អាចកើតឡើង ហើយក៏បាត់ទៅវិញ ដូចជាអារម្មណ៍ផ្សេងទៀតដែរ។ ជួនកាលមិនសប្បាយចិត្តមួយភ្លែត ជួនកាលរយៈពេលយូរ។ ពេលអារម្មណ៍មិនសប្បាយចិត្តកន្លងផុតទៅ អារម្មណ៍រីករាយនឹងចូលខ្លួនមកជំនួសវិញ។ តើក្មេងមានអារម្មណ៍មិនសប្បាយចិត្តទៅលើរឿងអ្វីខ្លួះ? មានមូលហេតុជាច្រើនដែលអាចធ្វើឲ្យក្មេងៗមិនសប្បាយចិត្ត។ អ្នកអាចមិនសប្បាយចិត្តលើរឿងតូច ឬ បញ្ហាធំដែលកើតឡើង។ អ្នកអាច (ឬមិនអាច)មិនសប្បាយចិត្តនៅពេល៖ រឿងកើតឡើងមិនស្របតាមបំណង៖ ប្រហែលអ្វីម្យ៉ាងកើតឡើងមិនតាមអ្វីដែលអ្នកសង្ឃឹមទុក។ ប្រហែលជាក្រុមរបស់អ្នកចាញ់ការប្រកួតធំមួយ ឬ ទទួលបានចំណាត់ថ្នាក់មិនល្អពេលប្រលង។ ទទួលអារម្មណ៍ឈឺចាប់៖ អ្នកមិនសប្បាយចិត្តនៅពេលមានអ្នកណាម្នាក់ធ្វើឲ្យអ្នកបាក់ទឹកចិត្ត បោះបង់រូបអ្នក ឬ ធ្វើឲ្យអ្នកឈឺចាប់ដោយសារពាក្យសម្តីរបស់គេ។ អ្នកបាត់បង់នូវរបស់ពិសេសអ្វីម្យ៉ាង៖ ប្រហែលជាអ្នកបាត់បង់នូវអ្វី ដែលជាទីពិសេសចំពោះអ្នក។ អ្នកនឹកនរណាម្នាក់៖ អ្នកមិនសប្បាយចិត្តពេលនឹកនរណាម្នាក់ ឬពេលបែកពីពីនរណាម្នាក់។ អ្នកបានលឺរឿងដែលមិនសប្បាយចិត្ត៖ អ្នកអាចនឹងមិនសប្បាយចិត្តនៅពេលមានគេមកប្រាប់អ្នកពីរឿងអ្វីដែលមិនល្អបានកើតឡើង។ ប្រសិនបើគេនិយាយរឿងមិនសប្បាយចិត្ត អ្នកក៏អាចមានអារម្មណ៍មិនសប្បាយចិត្តទៅតាមនោះដែរ។ មាននរណាម្នាក់ស្លាប់៖ វាជារឿងធម្មជាតិ ក្នុងការកើតទុក្ខព្រួយនៅពេលមាននរណាម្នាក់ស្លាប់ ដូចជាសាច់ញាតិជិតដិត ឬបាត់បង់សត្វចិញ្ចឹមជាដើម។ ការមិនសប្បាយចិត្តបែបនេះContinue reading “ប្រយ័ត្នកូនអ្នក​ក្លាយជាមនុស្ស​វិកល​ចរិត!!!!”

តើអ្នក​មាន​តម្លៃ​ប៉ុន្មានលុយ?

តើការឲ្យតម្លៃខ្លួនឯងគឺជាអ្វី? ការឲ្យតម្លៃខ្លួនឯងគឺជាផ្នែកដ៏ធំមួយ ដែលសម្តែងចេញនូវអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកចំពោះខ្លួនឯង ហើយក៏ជាទំហំនៃការពេញចិត្ត ឬ ខ្វល់ខ្វាយចំពោះអ្វីមួយផងដែរ។ ការឲ្យតម្លៃខ្លួនឯង គឺជាការផ្តល់នូវតម្លៃដល់ខ្លួនឯង និងការយល់ដឹងថាខ្លួនឯងមានសារៈសំខាន់ប៉ុណ្ណាផងដែរ។ វាជារបៀបដែលអ្នកមើលឃើញខ្លួនឯងមានលក្ខណៈយ៉ាងណា  និង មានអារម្មណ៍បែបណាទៅលើការងារទាំងឡាយដែលអ្នកអាចធ្វើបាន។ ការឲ្យតម្លៃខ្លួនឯង គឺមិនមែនជាការអួតបំប៉ោងនោះឡើយ។ វាគឺជាការស្គាល់ថា តើអ្នកពូកែខាងអ្វី និងមិនពូកែផ្នែកអ្វី។ មនុស្សភាគច្រើនបង្ហាញពីការពេញចិត្តទៅលើអ្វីមួយ ឬនរណាម្នាក់ ប៉ុន្តែយើងមិនដែលគិតថាតើយើងចូលចិត្តខ្លួនឯងច្រើនប៉ុណ្ណានោះទេ។ ការឲ្យតម្លៃខ្លួនឯង មិនមែនមានន័យថាយើងជាមនុស្សល្អគ្រប់យ៉ាង ហើយអ្នកដ៏ទៃមិនល្អនោះទេ។ អ្នកគិតថាក្មេងខ្លះពូកែគ្រប់យ៉ាង តែអ្នកក៏ដឹងច្បាស់ក្នុងចិត្តថា ពួកគេប្រាកដជាមាននូវអ្វីដែលពូកែ និងអ្វីដែលពិបាកសម្រាប់ពួកគេដែរ។ អ្វីដែលសំខាន់នោះក្នុងការស្វែងយល់ពីការឲ្យតម្លៃខ្លួនឯងនោះ គឺសំដៅទៅលើការមើលឃើញខ្លួនឯងក្នុងផ្លូវវិជ្ជមាន និងក្នុងតថភាព ពោលគឺអ្វីដែលជាការពិត។ ដូច្នេះប្រសិនបើអ្នកដឹងថា អ្នកពិតជាពូកែខាងកីឡាបាល់ទាត់ ប៉ុន្តែអ្នកមិនសូវពូកែគូររូប យ៉ាងនេះអ្នកក៏នៅតែអាចមានការឲ្យតម្លៃខ្លួនឯងខ្ពស់ដែរ។ ចរិតលក្ខណៈនៃការឲ្យតម្លៃខ្លួនឯងដោយភាពវិជ្ជមានមានរួមបញ្ជូល៖ មានអារម្មណ៍ថាមានសមត្ថភាព ទទួលយក និងឆ្លើយតបនៅនឹងការឲ្យមតិកែតម្រូវពីអ្នកដ៏ទៃ ទទួលយក និង រៀនពីកំហុសខ្លួនឯង មានភាពម្ចាស់ការនៅពេលទទួលយកជំនួយ នៅពេលណាដែលមានស្ម័គ្រចិត្តជួយ ព្រមទាំង មានអារម្មណ៍សប្បាយចិត្តចំពោះខ្លួនឯង ការឲ្យតម្លៃលើខ្លួនឯងមានសារៈសំខាន់ព្រោះ៖ គ្រប់កុមារទាំងអស់សុទ្ធតែមាននូវការឲ្យតម្លៃខ្លួនឯង ដូច្នេះហើយការឲ្យតម្លៃខ្លួនឯងក្នុងផ្លូវវិជ្ជមាន និង ល្អប្រសើរ គឺពិតជាមានសារៈសំខាន់ណាស់។ វាអាចជួយអ្នកឲ្យចេះទប់អារម្មណ៍របស់អ្នកខ្ពស់ និង ផ្តល់នូវមោទនភាពចំពោះខ្លួនឯងContinue reading “តើអ្នក​មាន​តម្លៃ​ប៉ុន្មានលុយ?”

សារៈសំខាន់នៃការអប់រំសុខភាព

  ការអប់រំសុខភាព គឺជាគ្រឹះមូលដ្ឋានដំបូងបំផុតនៃភាពជោគជ័យរបស់កម្មវិធីសុខភាពសាធារណៈ។ វាអាចជួយឲ្យសិស្សម្នាក់ៗអាចអភិវឌ្ឍសុខភាពរាងកាយរបស់គេឲ្យបានល្អ មានអារម្មណ៍ឆាប់ដឹង និង អកប្បកិរិយាល្អប្រសើរតាំងពីក្មេង។ សារៈសំខាន់នៃការអប់រំសុខភាពមាន៖ ការអប់រំសុខភាពអាចជួយឲ្យមនុស្សម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ រដ្ឋ និងប្រទេសជាតិទាំងមូលមានសុខភាពល្អ។ ការអប់រំផ្នែកសុខភាពធ្វើឲ្យគុណភាពនៃជីវិតមនុស្សទាំងអស់គ្នាមានភាពប្រសើរ ការអប់រំសុខភាពកាត់បន្ថយការស្លាប់មុនអាយុ ដោយការផ្តោតលើការបង្ការ ការអប់រំសុខភាពអាចកាត់បន្ថយនូវប្រាក់កាស (ទាំងប្រាក់ ទាំងមនុស្ស) មនុស្សម្នាក់ៗ និយោជក ក្រុមគ្រួសារ ក្រុមហ៊ុនធានារ៉ាប់រង សម្ភារៈបរិក្ខារពេទ្យ សហគមន៍ រដ្ឋ និងប្រទេសជាតិ ក្នុងចំណាយទៅលើការព្យាបាលបែបវេជ្ជសាស្ត្រ។

ការ​ថែរក្សា​សត្វ

ជាញឹកញាប់​ណាស់​ ដែល​សត្វអាច​ផ្ទុក​មេរោគ ប៉ុន្តែ​វា​មិន​បាន​បង្ហាញ​អាការៈ​ជម្ងឺ​ឡើង​មក​ទេ។ វិធី​ចម្បង​ដែល​មេរោគ​អាច​ចម្លង​ចូល​មក​គឺ​ តាមរយៈ​ការ​បរិភោគ​មិន​ផ្ទាល់​ នូវ​លាមក​របស់​សត្វ​ទាំង​នេះ ដូច​ជាតាម​រយៈ​ការ​ចាប់​កាន់​ចំនីអហារ​ និង ទឹក ដោយ​ប្រើ​ដៃ​កខ្វក់ ឬ តាម​មាត់។​ សក់ និង ទឹក​មាត់​របស់​សត្វ​អាច​បង្ក​រជា​មេរោគហើយ​សាយ​ភាយ​ទៅ ក្នុង​ខ្យល់។ ដូច្នេះការ​រក្សា​ទុក​សត្វ​នៅ​កន្លែង​មួយ​ឆ្ងាយ​ពី​បរិស្ថាន​ផ្ទះ​ជាការ​សំខាន់ណាស់ ជាពិសេស​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្ទះ​បាយ។ ត្រូវរៀប​ចំទុក​ដាក់​លាមក​សត្វ​ឲ្យ​នៅ​ឆ្ងាយ​ពីផ្ទះ​ កប់​លាមក​សត្វ​ជាមួយ​គ្នា​នៅ​ក្នុងរណ្តៅ​ក្រោម​ដី។ ការ​ធ្វើ​បែបនេះ​នឹង​ធ្វើ​ឲ្យ​សត្វ​មានសុខភាព​ល្អ ក៏​ដូច​ជា​ការ​ពារ​ពី​ការ​ឆ្លង​រោគ​ផ្សេង​ៗ​ផង​ដែរ។ ត្រូវ​លាង​ដៃ​ជា​និច្ច​ក្រោយ​ពី​ចាប់​កាន់​សត្វ​ទាំងអស់។

ការ​គ្រប់​គ្រងអាហារ​

ការ​ទុក​ដាក់​អាហារ​ រៀប​ចំ​កន្លែង​ស្អាត​បាត​មួយ​សម្រាប់ទុក​ដាក់​អាហារ​។ សូម​ប្រាកដ​ថា អាហារ​របស់​អ្នក​បាន​គ្រប​គម្រប​ត្រឹម​​ត្រូវ​។​ កុំ​ទុក​អាហារ​នៅ​កណ្តាល​វាល​ដោយ​មិន​គ្រប ព្រោះ​វា​អាច​ទាក់​ទាញ​សត្វ​ចង្រៃ​ទាំង​ឡាយ​ដូច​ជា​កណ្តុរ​។ កណ្តុរ​ជា​ប្រភព​នៃ​សត្វ​ចៃ​ឆ្កែ ហើយ​សត្វ​ចៃ​ឆ្កែ​អាច​ចម្លង​មេរោគ​នៅ​ពេល​ដែល​វា​ខាំ។   ការ​រៀប​ចំអាហារ​ លាង​សម្អាត​អាហារ​មុន​ពេល​ចម្អិន។ សូម​ប្រាកដ​ថា ប្រភព​ទឹក​ដែល​ប្រើ​ប្រាស់​សម្រាប់​លាង​គឺ​ជា​ទឹក​ស្អាត តាម​ដែល​អាច​រក​បាន រីឯដៃ​ដែល​ចាប់​កាន់​អាហារ​គួរ​តែ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ក្នុង​កំឡុង​ពេល​ចំអិន​អាហារ​។ ទាំង​នេះ​មាន​ជារួម​ដូច​ជា៖ –          ក្រោយ​ចេញ​ពី​បង្គន់ –          ក្រោយ​ចាប់​កាន់​អាហារ​ឆៅ –          ក្រោយ​ការ​លាង​សំអាតគូថ​របស់​កូន​ក្មេង​ –          មុន​ពេល​ចាប់​កាន់​អាហារ សូម​ប្រាកដ​ថា សម្ភារៈ​ចម្អិន​អាហារ​បាន​សម្អាត​រួច​រាល់​មុន​ពេល​ប្រើ​ប្រាស់​ក្នុង​ការ​ចម្អិន​។

ការ​គ្រប់​គ្រង​ទឹក​ប្រើ​ប្រាស់​

ការ​ស្តុក​ទឹក ជា​ការ​សំខាន់​ណាស់ ក្នុង​ការ​រក្សា​ប្រភព​ទឹក​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ផ្ទះ ត្រូវ​បានរក្សា​ទុក​ឲ្យ​ស្អាត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ទឹក​ពី​ប្រភព​ខាង​ក្រៅ ជា​ជាង​ទឹក​ដែល​អ្នក​បាន​រក្សា​ទុក​ នោះ​ទឹក​អាច​មាន​មេរោគ​ឆ្លង ហើយ​មនុស្ស​នៅ​ក្នុងផ្ទះ​នឹង​ឈឺ​ដោយ​សារ​បាន​ប្រើ​ប្រាស់​ទឹក​មិន​ស្អាត​នោះ​សម្រាប់​មុជ ចម្អិន​ម្ហូប បរិភោគ ឬ សម្អាត។ សូម​ត្រួត​ពិនិត្រ​មើល ថា​តើ​ប្រភព​ទឹក​ដែល​អ្នក​បាន​ស្តុក​ទុក​នោះ មិន​មែន​ជា​ជម្រក​សត្វ​ដូច​ជា​សត្វ​មូស ដែល​អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក​ធ្លាប់​ខ្លួន​ឈឺ​បាន។ សូម​ដួស​ទឹក​មួយ​កែវ​មក ហើយ​ពិនិត្រ​រក​មើល​ដង្កូវ​ទឹក​។ ទប់ស្កាត់​ការ​បង្ក​កំណើត​របស់​សត្វ​មូស​អាច​ធ្វើ​បាន​ដោយ​ការ​គ្រប​ពាង​ទឹក (រួម​បញ្ចូល​ទាំង​ចុង​នៃ​បំពង់​បង្ហូរ​ទឹក​) ដាក់​សំណាញ់​ការ​ពារមូស​នៅ​ផ្ទះ​ និង អគារ​ដើម្បី​ការ​ពារ​កុំ​ឲ្យ​មូស​ចូល​ទៅ​ក្នុង​ពាង​ទឹក ហើយ​បង្ក​កំណើត​បាន​ និង កុំ​ទុក​ទឹក​ដែល​ចាក់​ចោល​ហើយ​ឲ្យ​នៅ​ដក់​ជុំ​វិញ​ផ្ទះ។

អនាម័យនៃ​ការ​កាត់​ក្រចក

ទុក​ក្រចក​របស់​អ្នក​ឲ្យ​នៅ​ខ្លី! ក្រចក​ដៃ​របស់​អ្នក​តែង​តែ​ដុះវែង​ជា​និច្ច។ វា​អាច​ដុះរហូត​ទាល់​តែ​ក្រចក​របស់​អ្នក​វែង ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើការងារ​ជាមួយ​ដៃ​របស់​អ្នក​បាន។ ប្រសិន​បើ​អ្នក​មាន​ក្រចក​ដៃ​វែង អ្នក​ក៏​អាច​ធ្វើ​ឲ្យ​មិត្ត​ភក្តិ​របស់​អ្នក​របួស​ដោយ​អចេតនា​បាន​ផង​ដែរ នៅ​ពេល​ដែល​អ្នក​ខ្វាច​ពួកគេ​ក្នុង​ពេល​កំពុង​លេងជាមួយ​គ្នា។ វា​ជា​ការ​សំខាន់​ណាស់ ក្នុង​ការ​ទុក​ក្រចក​ដៃ​ឲ្យ​បាន​ខ្លី​។ ការ​ធ្វើ​របៀប​នេះ អ្នក​អាច​កាត់​បន្ថយ​នូវ​ការ​ធ្វើ​ឲ្យ​មាន​របួស ឬ ការ​ខូច​ក្រចក​ ដែល​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​បាន!

អនាម័យ​នៃ​ការ​លាង​ដៃ

ការ​លាង​ដៃ តើ​វា​ជា​អ្វី? ការ​លាង​សម្អាត​ដស ដើម្បី​អនាម័យ​ដៃ គឺ​ជា​សកម្ម​ភាព​នៃ​ការ​លាង​សម្អាតដៃ ដោយមានឬគ្មាន​ការ​ប្រើ​ប្រាស់​ទឹក ឬ សារធាតុ​រាវផ្សេង​ទៀត ឬដោយប្រើ​ប្រាស់​សាប៊ូ ក្នុង​គោល​បំណង​ជម្រះ​ដី ធូលី និង/ឬមេរោគ! តើ​ត្រូវ​លាង​សម្អាត​ដៃ​នៅពេល​ណា? ពេល​វេលា​សំខាន់ៗ​ក្នុង​ការ​លាង​ដៃមាន៖ មុន និងក្រោយ កាន់ ឬ រៀបចំ​អាហារ បរិភោគអាហារ ថែរក្សា​អ្នក​ជម្ងឺ បរិភោគ ឬ បញ្ចុកអាហារ​ឲ្យក្មេង មានការ​មុត ការ​ផ្តល់​ថ្នាំ ក្រោយពេល៖ ប្រើ​ប្រាស់​បន្ទប់​ទឹក ជូត ឬ ញីសច្រមុះ ក្អក ឬកណ្តាស់ ការផ្លាស់​ប្តូរ​កន្ទបកូន​ក្មេង ប៉ះពាល់​ផ្ទៃ​ទាំងឡាយ​ដូចជា ប៊ូតុងជណ្តើរ​យន្ត បង្កាន់​ដៃ​ទ្វារ បង្កាន់ដៃ ផ្ទៃ​តុ ប៉ះពាល់​សម្រាម ឬ អ្វី​ដែល​កខ្វក់ លេង​ជាមួយ ឬ ប៉ះពាល់​ជាមួយ​សត្វ​ចិញ្ចឹម នេះ​ជា​របៀប​ធ្វើ៖ ១. បើកទឹក ២. ប្រើ​សាប៊ូ ៣. ដុស​សាប៊ូ ហើយ ត្រដុស​លាង​ដៃ​ឲ្យ​បាន​យ៉ាង​តិច ២០វិនាទីContinue reading “អនាម័យ​នៃ​ការ​លាង​ដៃ”

ការ​ថែរក្សា​ធ្មេញ

ការ​ថែរក្សា​ធ្មេញ នៅ​ក្នុង​មាត់ តើ​អនាម័យ​មាត់​ល្អ​គឺ​ជា​អ្វី? អនាម័យ​មាត់​ល្អ អាច​ធ្វើឲ្យ​មាត់​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត និង ក្លិន​មាត់​ល្អ។ ដូច្នេះ​បានន័យ​ថា៖ ធ្មេញ​របស់​អ្នក​ស្អាត និង មិន​មានកំទេច​កំទី​សំណល់​ អញ្ចាញ​ធ្មេញ មាន​ពណ៌​ផ្កា​ឈូក និង មិន​មាន​ការ​ឈឺចាប់ ឬ ចេញ​ឈាម​នៅពេល​ដែល​អ្នក​ដុស​ធ្មេញ ឬ ប្រើខ្សែ​សំអាត​ធ្មេញ ខ្យល់ដង្ហើម​មិន​ល្អ គឺ​មិន​មែន​ជា​បញ្ហា​ឋិត​ថេរ​នោះឡើយ​   តើ​អ្នក​ត្រូវ​អនុវត្ត​អនាម័យ​មាត់​ធ្មេញ​ដោយ​របៀប​ណា? ការ​រក្សា​អនាម័យ​មាត់​ធ្មេញ គឺ​ជា​រឿង​ដ៏​សំខាន់​ជាង​គេ​បំផុត ដែល​អ្នក​អាច​ធ្វើ​សម្រាប់​ធ្មេញ​ និង អញ្ចាញ​ធ្មេញ​។ សុខភាព​មាត់​ល្អ មិនត្រឹម​តែ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ស្រស់​ស្អាត និង មាន​អារម្មណ៍​ល្អ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​អាច​បរិភោគ​ និង និយាយ​បាន​ប្រកប​ដោយ​ភាព​ប្រក្រតី​។ សុខភាព​មាត់​ ពិត​ជាមាន​សារៈ​សំខាន់​សម្រាប់​ភាព​សុខុមាល​ភាព​ទាំង​អស់​របស់​អ្នក​។ របៀប​ដុស​ធ្មេញ ការ​ដុស​ធ្មេញ​តាម​ប្រក្រតី​ យ៉ាង​តិច​ត្រូវ​ចំណាយ​ពេល ២នាទី។ មែនហើយ! ត្រឹម​តែ ១២០វិនាទីប៉ុណ្ណោះ! សូម​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​ការ​ដុស​សម្អាត​ផ្នែក​នីមួយៗដូច​តទៅ៖ សម្អាត​ផ្ទៃ​ខាង​ក្រៅ​នៃ​ធ្មេញ​ជួរ​ខាង​លើ បន្ទាប់​មក​ដុស​ផ្ទៃ​ខាង​ក្រៅ​នៃ​ធ្មេញ​ជួរ​ខាង​ក្រោម​ សម្អាត​ផ្ទៃ​ខាង​ក្នុង​នៃ​ធ្មេញ​ជួរ​ខាង​លើ បន្ទាប់​មក​ដុស​ផ្នែក​ក្នុង​នៃ​ធ្មេញ​ជួរ​ខាង​ក្រោម​ ដុស​សម្អាត​ផ្ទៃ​ទំពារ​របស់​ធ្មេញ​ ដើម្បី​ឲ្យ​ធ្មេញ​មាន​ខ្យល់​ដង្ហើម​ល្អ សូម​ប្រាកដ​ថា អ្នក​បាន​ដុស​អណ្តាត​របស់​អ្នក​ផង​ដែរ។ ដុស​ធ្មេញ​ជា​ទៀង​ទាត់​ដើម្បី​បញ្ចៀស​ដង្កូវ​ស៊ី​ធ្មេញ  Continue reading “ការ​ថែរក្សា​ធ្មេញ”

អនាម័យ​ពេល​កក់​សក់

ការកក់សក់ តើ​ការ​កក់​សក់​គឺ​ជា​អ្វី? ការ​កក់​សក់​ គឺ​ជា​សកម្ម​ភាព​ថែរក្សា​សក់​ឲ្យ​បាន​ស្គាត ដោយការ​លាង​សម្អាត​ជាមួយ​សាប៊ូ ឬ ផលិត​ផលថែរក្សា​សក់​ផ្សេងៗ​ ជាមួយ​នឹង​ទឹក។ តើ​ត្រូវ​កក់​សក់​របស់​អ្នក​យ៉ាង​ដូចម្តេច? ចាក់​ទឹក​ឲ្យ​ពេញ​ធុង (គួរ​ជា​ទឹក​អ៊ុនៗ) បន្សើម​សក់​របស់​អ្នករហូត​ទាល់​តែ​សើមជោគ ដាក់​សាប៊ូ​ទៅ​លើ​​សក់​របស់​អ្នក ម៉ាស្សា​ដោយ​ប្រើ​ម្រាម​របស់​អ្នក និង សម្អាត ជាពិសេស​ស្បែក​ក្បាល​របស់​អ្នក សម្អាត​សក់​ក្បាល​របស់​អ្នក​រហូត​ទាល់​តែ​លែង​មាន​សាប៊ូ​នៅ​ក្នុង​សក់​ ធ្វើ​តាម​ចំនុចទីបី​រហូត​ទាល់​តែ​សក់​ក្បាល​លែង​មាន​សាប៊ូ សម្ងួត​សក់​ឲ្យ​ស្ងួត។ សម្អាតសក់​របស់​អ្នក​ឲ្យ​បាន​ត្រឹម​ត្រូវដើម្បី​បង្ការ​ពីសត្វ​​ចៃក្បាល។   តើ​សត្វ​ចៃ​គឺ​ជា​អ្វី? សត្វ​ចៃ​ គឺ​ជា​សត្វ​ល្អិតប្រភេទប៉ារ៉ាសិត ដែល​រស់​នៅ​លើ​ក្បាល និង ស្បែកក្បាល​របស់​មនុស្ស​។   តើ​សត្វ​ចៃ​ឆ្លង​ដោយ​របៀប​ណា? សត្វ​ចៃ​ឆ្លង​បាន​យ៉ាង​ងាយ​ស្រួល ពី​មនុស្ស​ម្នាក់​ទៅ មនុស្ស​ម្នាក់​ទៀតដោយ​ការ​ទំនាក់​ទំនងដោយ​ផ្ទាល់។ មនុស្ស​អាច​ឆ្លង​ចៃ​បាន​តាម​រយៈ៖ ការ​មាន​ទំនាក់​ទំនង​​ជាមួយ​មនុស្ស​ម្នាក់​ទៀត ដែល​វា​កំពុង​រស់​នៅ​នោះ។ ចំពោះ​កូន​ក្មេង ទំនាក់​ទំនង​មាន​តាម​រយៈ​ការ​លេង​កម្សាន្ត​ ក្នុង​កំឡុង​ពេល​ជិះ​ឡាន​ក្រុង​ទៅសាលា និង ក្នុង​កំឡុង​ពេល​ធ្វើ​សកម្ម​ភាព​ក្នុង​ថ្នាក់ ក្នុង​ពេល​ក្មេងៗ​អង្គុយ​ក្នុង​ក្រុម​ដោយ​អង្គុយ​ជិត​គ្នា។ ស្លៀក​សម្លៀក​បំពាក់​ដែល​អាច​ចម្លង​បាន ដូចជា មួក កន្សែង​បង់​ក អាវធំ ឯកសណ្ធាន​កីឡា ឬ បូចង​សក់ ប្រើ​ប្រាស់​ក្រាស់ ច្រាស់ ឬ ក្រមាពោះ​គោ ដែល​អាច​ចម្លង​បានContinue reading “អនាម័យ​ពេល​កក់​សក់”