កសិកម្មសរីរាង្គ

ការងាររបស់ខ្ញុំមានទាក់ទងនឹងកសិកម្មច្រើន ដូច្នេះថ្ងៃនេះ ខ្ញុំសូមជូនអត្ថបទមួយដែលទាក់ទងនឹងកសិកម្មសរីរាង្គ។ តើកសិកម្មសរីរាង្គគឺជាអ្វី? ការដាំដំណាំសរីរាង្គជាការដាំដំណាំស្របទៅតាមធម្មជាតិ ជាជាងការធ្វើផ្ទុយពីធម្មជាតិ។ ការដាំដុះប្រភេទនេះរួមមានការប្រើប្រាស់បច្ចេកទេសយ៉ាងណាដើម្បីទទួលបានទិន្នផលល្អដោយមិនធ្វើឲ្យមានគ្រោះថ្នាក់ទៅដល់បរិស្ថានធម្មជាតិ ឬមនុស្សដែលរស់នៅ និងធ្វើការជាមួយវា។ វិធីសាស្ត្រ និងសម្ភារៈដែលកសិករដំណាំសរីរាង្គប្រើប្រាស់គឺមានសង្ខេបដូចខាងក្រោម៖ ដើម្បីរក្សា និងធ្វើឲ្យប្រសើរឡើងនូវទម្រង់ និងជីជាតិដី ការប្រើប្រាស់ឡើងវិញ និងធ្វើកំប៉ុស្តជាមួយកាកសំណល់ដំណាំ និងលាមកសត្វ ដាំដំណាំឲ្យត្រូវនឹងដី និងពេលវេលា ដំណាំឆ្លាស់ ដំណាំគម្របដី និងពពួកសណ្ដែក គ្របដី ការគ្រប់គ្រងកត្តាចង្រៃ ជំងឺ និងស្មៅ យកចិត្តទុកដាក់លើផែនការ និងជម្រើសដំណាំ ប្រើពូជធន់នឹងជំងឺ អនុវត្តការដាំដុះឲ្យត្រឹមត្រូវ ឆ្លាស់ដំណាំ ជម្រុញឲ្យមានពួកប្រេដាក់ទ័រមានប្រយោជន៍ឲ្យស៊ីកត្តាចង្រៃ បង្កើនឲ្យមានចម្រុះភាពនៃហ្សេនេទិច ប្រើថ្នាំពុលធម្មជាតិ កសិដ្ឋានសរីរាង្គគួរតែ យកចិត្តទុកដាក់ពីការប្រើប្រាស់ប្រភពទឹក មានរោងចិញ្ចឹមសត្វល្អ ដំណោះស្រាយទំនើបចំពោះកសិដ្ឋាន៖ កសិដ្ឋានសរីរាង្គមិនមែនមានន័យថា យើងកំពុងដើរត្រឡប់ក្រោយនោះទេ។ វិធីសាស្ត្រកសិដ្ឋានជាច្រើនដែលបានប្រើកាលពីមុន ក៏នៅតែមានប្រយោជន៍រហូតដល់សព្វថ្ងៃ។ កសិដ្ឋានសរីរាង្គជ្រើសរើសវិធីសាស្ត្រល្អៗទាំងនោះ ហើយរួមបញ្ចូលជាមួយចំណេះដឹងបែបវិទ្យាសាស្ត្រទំនើបផងដែរ។ កសិដ្ឋានសរីរាង្គមិនបោះបង់ចោលកសិដ្ឋានបណ្ដោយតាមធម្មជាតិនោះទេ។ ពួកគេប្រើចំណេះដឹង បច្ចេកទេស និងសម្ភារៈដែលមាន ដើម្បីធ្វើការជាមួយធម្មជាតិ។ ក្នុងវិធីសាស្ត្រនេះ កសិករបង្កើតឲ្យមានផាសុកភាពដែលសមតុល្យរវាងធម្មជាតិ និងកសិដ្ឋាន ដែលដំណាំនិងសត្វ អាចធំលូតលាស់បានល្អ។ ដើម្បីក្លាយជាកសិករសរីរាង្គជោគជ័យContinue reading “កសិកម្មសរីរាង្គ”

ប្រភេទអាជីវកម្ម

ប្រភេទ​អាជីវកម្ម​ដែល​សហគ្រិន​ត្រូវ​ជ្រើសរើស​នៅពេល​បង្កើត​អាជីវកម្មដំបូងមាន​បី​ប្រភេទត្រូវពិចារណាគឺ ក្រុមហ៊ុន​ឯកកម្មសិទ្ធិ (Sole Proprietorship) ក្រុមហ៊ុន​សហកម្មសិទ្ធិ (Partnership) ក្រុមហ៊ុន​សាជីវកម្ម (Corporation) ក្រុម​ហ៊ុនឯកកម្មសិទ្ធ ជាប្រភេទពាណិជ្ជកម្ម​ដ៏សាមញ្ញ​ជាងគេ​ ដែល​មនុស្សម្នាក់​ជាអ្នក​ប្រតិបត្តិ​ពាណិជ្ជកម្មមួយ។ ក្រុមហ៊ុនឯកកម្មសិទ្ធិមិនមែន​ជា​ស្ថាប័ន​ស្រប​ច្បាប់នោះឡើយ​ ពោលគឺ​មនុស្ស​ម្នាក់​អាច​ធ្វើជា​ម្ចាស់​អាជីវកម្មមួយបាន ហើយ​ម្នាក់នោះជាអ្នកទទួលខុស​ត្រូវ​រាល់​បំណុល​របស់​ខ្លួន។ ក្រុមហ៊ុន​សហកម្មសិទ្ធិ ជា​ប្រភេទពាណិជ្ជកម្ម​ដែល​មាន​ការ​ចូលរួមទុនពីដៃគូពាណិជ្ជកម្ម​ច្រើន​លើសពីពីរនាក់។ ដៃគូពាណិជ្ជកម្ម​អាចជា​បុគ្គល ពាណិជ្ជកម្ម អង្គការ​មិនគិត​ប្រាក់ចំណេញ សាលា រដ្ឋាភិបាលជាដើម។ ក្រុមហ៊ុន​សាជីវកម្ម ជា​ក្រុម​ហ៊ុន​ស្រប​ច្បាប់​ដែល​គ្រប់​គ្រងដោយអ្ន​ក​ដឹក​នាំម្ចាស់​ភាគហ៊ុន​ជា​ច្រើននាក់។ ក្រុម​ហ៊ុន​​សាជីវកម្ម​ ទទួលខុស​ត្រូវដោយ​ស្រប​ច្បាប់​ចំពោះ​​សកម្មភាព​និង​បំណុល​របស់​ក្រុម​ហ៊ុន​ មិនមែន​ម្ចាស់​ភាគ​ហ៊ុននោះទេ។

បើក​ភោជនីយ​ដ្ឋាន​មួយ​ត្រូវ​ធ្វើ​អ្វី​ខ្លះ? (របាយ​ការ​ណ៍​គំរូ)

គំរូ​ពី​ Phnom Penh New Restaurant A. ការកំនត់ និងឥរិយាបថនែពានីជកម្ម BusinessAttribute&Characteristic បច្ចុប្បន្ននេះដោយសារតែប្រទេសជាតិមានសន្តភិពា និងរីកចំរើនគ្រប់វិស័យដែលមានភ្ញ៉ៀវទេសចរណ៏ចូលមកកំសាន្ត ច្រើន និងមានការបង្កើតនូវផលិតផលនិងសេវាកម្មច្រើនមានដូចជា HotelRestaurant ជាដើមដែលជាតំរូវការភ្ញ៉ៀវបរទេស និងភ្ញៀជាតិ ។ ដោយមើលឃើញហេតុនេះហើយទើបពួកយើងសំរេចចិត្តសហការគ្នាបង្កើតនៅហាងមួយកន្លែងដែលដាក់ ឈ្មោះថា   ភ៉ោជនីយដ្ធានភ្នំពេញថ្មី ” រឺ (Phnom Penh New Restaurant ). ១. សកម្មភាព Activity ភោជនីយដ្ឋានយើងមានបំរើនិងលក់បាយសាច់មាន់ សាច់គោសាច់ជ្រូក បាយឆាគុយទាវមីឆាស៊ុបមី ព្រមទាំងកាហ្វេ ស្រាបៀរ និងភេសជ្ចគ្រប់ប្រភេទ ។  Phnom PenhNew  Restaurantមានម្ហ្ហ្ហួបួកាម៉ុងដល់ទីកន្លែង ។  ក្នុងការបង្កើត ភោជនីយដ្ឋាននេះ គឺត្រូវករាជួលផ្ទះមួយកន្លែងដែលមានតំលៃ ៥៥០ដុល្លា ក្នុងមួយខែ ។ ចំនែកសំភារៈវិញមានដូចជា ទូទឹកកកសំរាប់ដាក់សាច់ ម៉ាស៊ីនឆុងកាហ្វេនិងធុងដាក់កាហ្វេកង្ហា Computer ក្បាលអិល ស៊ីឌីតុកទូនិងឧបករណ៏តុបតែង ភោជនីយដ្ឋានផ្សេងៗទៀតជាច្រើន ។Continue reading “បើក​ភោជនីយ​ដ្ឋាន​មួយ​ត្រូវ​ធ្វើ​អ្វី​ខ្លះ? (របាយ​ការ​ណ៍​គំរូ)”

ទំនាក់ទំនងអន្តរជាតិ

សេចក្តីផ្តើម និងប្រវត្តិនៃទំនាក់ទំនងអន្តរជាតិ ១. សេចក្តីផ្តើមនៃទំនាក់ទំនងអន្តរជាតិ ក. និយមន័យ ទំនាក់ទំនងអន្តរជាតិ គឺជាទំនាក់ទំនងរវាងរដ្ឋអធិបតេយ្យមួយ ជាមួយរដ្ឋអធិបតេយ្យមួយទៀត ឬជាមួយអង្គារអន្តរជាតិ ឬជាមួយបុគ្គលសំខាន់ៗ ឬជាមួយសាជីវកម្មអន្តរជាតិ ឬក៏សំដៅលើសកម្មភាពទាក់ទងគ្នារវាងតួអង្គទាំងនេះ ដោយឈរនៅលើគោលការណ៍នៃច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនោះដែរ ទំនាក់ទំនងអន្តរជាតិ មានកម្មវត្ថុចម្បងមួយ គឺផ្តោតការសិក្សា និងស្រាវជ្រាវទៅលើនយោបាយអន្តរជាតិ និងព្រិត្តិការណ៍ទាំងឡាយដែលវិវត្តន៍នៅក្នុងពិភពលោកយើងនេះ។ ទំនាក់ទំនងអន្តរជាតិមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងសង្គមវិទ្យា ចិត្តវិទ្យា ប្រវត្តិសាស្ត្រ ទស្សនៈវិជ្ជា និង វិទ្យា សាស្ត្រ ដទៃ ទៀត ។ ខ. សារៈសំខាន់នៃការសិក្សាទំនាក់ទំនងអន្តរជាតិ ផ្តល់ឲ្យយើងនូវពុទ្ធិដូចខាងក្រោម៖ ដឹងអំពីមូលដ្ឋានច្បាប់ទំនាក់ទំនងរវាងរដ្ឋមួយ នឹងរដ្ឋមួយទៀត ដឹងអំពីនយោបាយការបរទេស និងឥទ្ធិពលរបស់រដ្ឋនីមួយៗ ដឹងអំពីតថភាព និងព្រឹត្តិការណ៍អន្តរជាតិ ដឹងពីវិធីសាស្ត្រនៃការដោះស្រាយបញ្ហាជម្លោះអន្តរជាតិ គ. កត្តា ៧ យ៉ាងដែលជម្រុញឲ្យទំនាក់ទំនងអន្តរជាតិកើតឡើង កត្តាភូមិសាស្ត្រ កត្តាប្រជាជន និងសាសនា កត្តាសេដ្ឋកិច្ច កត្តាបច្ចេកទេស កត្តាមនោគមន៍វិជ្ជា និងនយោបាយ កត្តាការសម្របសម្រួល និងឥទ្ធិពល កត្តាច្បាប់ វិទ្យាសាស្ត្រនយោបាយContinue reading “ទំនាក់ទំនងអន្តរជាតិ”

ប្រតិបត្តិ​ការណ៍​កម្ចាត់​ភាព​នៅ​លីវ

ដើរ​ក្នុង​ជីវិត​ជា​អ្នក​នៅ​លីវ មុន​នឹង​និយាយ​អំពី​​របៀប​នៃ​ការ​ពិនិត្រ​ថា មនុស្ស​ដែល​យើង​កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​នោះ​សក្តិ​​សម​​ជា​ដៃ​គូ​ជីវិត​របស់​យើង យើង​ត្រូវ​ដឹង​ជាមុន​ថា អ្នក​នោះ​នៅ​លីវ​នៅឡើយ​សិន។ ភាព​តាន​តឹង​ដែល​មនុស្ស​វ័យ​ក្មេង​ភាគ​ច្រើន​កំពុង​តែ​ជួប​ប្រទះ​បច្ចុប្បន្ន​នេះគឺ ទោះ​បី​ជា​ពួកគេ​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ប្រសើរ មាន​គោល​ដៅ​នៃ​ជីវិត​ច្បាស់​លាស់ ស្រឡាញ់​ព្រះ​ជាម្ចាស់ ដើរ​នៅ​ក្នុង​ជីវិត​ដែល​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹក​នាំ ធ្លាប់​ឆ្លង​កាត់​បញ្ហា​ក្នុង​ជីវិត និង បញ្ហា​ខាង​ព្រលឹង​វិញ្ញាណ​ច្រើន ព្រម​ទាំង​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​រៀប​ការ​ហើយ​ក្តី ក៏ពួកគាត់​នៅ​តែ​រក្សា​តំណែង​ជា​តួ​ឯក​នៅ​លីវ​ដដែល។ ដូច្នេះ ទាំង​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ចង​ចាំ​ក្នុង​ចិត្ត នៅក្នុង​កំឡុង​ពេល​ដែល​អ្នក​​កំពុង​ស្វែង​រក​ភរិយា ឬ ស្វាមី​ដ៏ល្អ​ក្នុង​ជីវិត​បាន៖ បង្ហាត់​ខ្លួនឯង ឲ្យ​ក្លាយ​ទៅ​ជា​ប្រភេទ​មនុស្ស​ដែល​អ្នក​ចង់​រៀប​ការ​ជាមួយដោយ​ខ្លួន​ឯង​សិន​។ ប្រសិន​បើ​អ្នក​ចង់​រៀប​ការ​ជាមួយ​មនុស្ស​ម្នាក់​ដែល​មានសីលធម៌​ខ្ពស់ មាន​ទំនាក់​ទំនង​រឹង​មាំ​ជាមួ​យ​ព្រះ​ជាម្ចាស់ ការងារ​នឹង​ធឹង និង​មាន​គោល​បំណង​ជីវិត​ច្បាស់​លាស់ នោះ​ជា​ការ​ល្អ ដែល​អ្នក​អភិវឌ្ឍន៍​ចំនុច​ទាំង​នេះ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ជាមុន​សិន។ សុំ​ឲ្យ​ព្រះ​ជាម្ចាស់​តម្រង់​ផ្លូវ​នៃ​ជីវិត​របស់អ្នក។ ទ្រង់​នឹង​ផ្តល់​ឲ្យ​អ្នក​មើល​ឃើញ​ផ្លូវ​ដែល​អ្នក​ត្រូវ​រើស។ ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក ហើយ​ទ្រង់​នឹង​បង្ហាញ​ផ្លូវ​ដល់​អ្នក​មិន​ខាន។ បង្ហាញ​ចេញ​នូវ​គោល​បំណង​របស់​អ្នក​មួយ​នេះ តាម​រយៈ​ការ​ស្លៀក​ពាក់ និង បញ្ចូល​នូវ​គំនិត​ច្នៃ​ប្រឌិត​ល្អៗ​ផ្សេង​ទៀត ដើម្បី​ឲ្យ​រូប​អ្នក​កាន់​តែ​មាន​ភាព​ទាក់​ទាញ។ តើ​អ្នក​បាន​ស្លៀក​ពាក់​ទាន់​សម័យ និង រក្សា​អនាម័យ​ខ្លួន​ប្រាណ​ដែរ​ឬទេ? សូម​ប្រុង​ប្រយ័ត្ន​ពី​ទី​កន្លែង​ដែល​អ្នក​នឹង​ស្វែង​រក​ដៃគូ​អនាគត​របស់​អ្នក។ យើង​ធ្លាប់​បាន​ស្គាល់​ប្តី​ប្រពន្ធ​ជា​ច្រើន​ដែល​បាន​ស្គាល់​គ្នា​នៅ​តាម​ទី​កន្លែង​មិន​សមរម្យ​មួយ​ចំនួនដូច​ជា​នៅ​បារជាដើមនោះ ហើយ​ទើប​បាន​ដឹង​ជា​ក្រោយ​ថា​ពួកគេ​ទាំង​ពីរ​មិន​សក្តិ​សម​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​នោះឡើយ។ ដូច្នេះ​សូម​អ្នក​ស្វែង​រក​មនុស្ស​ដែល​អ្នក​ចង់​បាន​ជា​គូរ​អនាគត​នៅ​កន្លែង​ដែល​សម​ស្រប​ និង ត្រឹមត្រូវទើប​ជា​ការ​ប្រសើរ។

ការ​ថែរក្សា​សត្វ

ជាញឹកញាប់​ណាស់​ ដែល​សត្វអាច​ផ្ទុក​មេរោគ ប៉ុន្តែ​វា​មិន​បាន​បង្ហាញ​អាការៈ​ជម្ងឺ​ឡើង​មក​ទេ។ វិធី​ចម្បង​ដែល​មេរោគ​អាច​ចម្លង​ចូល​មក​គឺ​ តាមរយៈ​ការ​បរិភោគ​មិន​ផ្ទាល់​ នូវ​លាមក​របស់​សត្វ​ទាំង​នេះ ដូច​ជាតាម​រយៈ​ការ​ចាប់​កាន់​ចំនីអហារ​ និង ទឹក ដោយ​ប្រើ​ដៃ​កខ្វក់ ឬ តាម​មាត់។​ សក់ និង ទឹក​មាត់​របស់​សត្វ​អាច​បង្ក​រជា​មេរោគហើយ​សាយ​ភាយ​ទៅ ក្នុង​ខ្យល់។ ដូច្នេះការ​រក្សា​ទុក​សត្វ​នៅ​កន្លែង​មួយ​ឆ្ងាយ​ពី​បរិស្ថាន​ផ្ទះ​ជាការ​សំខាន់ណាស់ ជាពិសេស​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្ទះ​បាយ។ ត្រូវរៀប​ចំទុក​ដាក់​លាមក​សត្វ​ឲ្យ​នៅ​ឆ្ងាយ​ពីផ្ទះ​ កប់​លាមក​សត្វ​ជាមួយ​គ្នា​នៅ​ក្នុងរណ្តៅ​ក្រោម​ដី។ ការ​ធ្វើ​បែបនេះ​នឹង​ធ្វើ​ឲ្យ​សត្វ​មានសុខភាព​ល្អ ក៏​ដូច​ជា​ការ​ពារ​ពី​ការ​ឆ្លង​រោគ​ផ្សេង​ៗ​ផង​ដែរ។ ត្រូវ​លាង​ដៃ​ជា​និច្ច​ក្រោយ​ពី​ចាប់​កាន់​សត្វ​ទាំងអស់។

ការ​គ្រប់​គ្រងអាហារ​

ការ​ទុក​ដាក់​អាហារ​ រៀប​ចំ​កន្លែង​ស្អាត​បាត​មួយ​សម្រាប់ទុក​ដាក់​អាហារ​។ សូម​ប្រាកដ​ថា អាហារ​របស់​អ្នក​បាន​គ្រប​គម្រប​ត្រឹម​​ត្រូវ​។​ កុំ​ទុក​អាហារ​នៅ​កណ្តាល​វាល​ដោយ​មិន​គ្រប ព្រោះ​វា​អាច​ទាក់​ទាញ​សត្វ​ចង្រៃ​ទាំង​ឡាយ​ដូច​ជា​កណ្តុរ​។ កណ្តុរ​ជា​ប្រភព​នៃ​សត្វ​ចៃ​ឆ្កែ ហើយ​សត្វ​ចៃ​ឆ្កែ​អាច​ចម្លង​មេរោគ​នៅ​ពេល​ដែល​វា​ខាំ។   ការ​រៀប​ចំអាហារ​ លាង​សម្អាត​អាហារ​មុន​ពេល​ចម្អិន។ សូម​ប្រាកដ​ថា ប្រភព​ទឹក​ដែល​ប្រើ​ប្រាស់​សម្រាប់​លាង​គឺ​ជា​ទឹក​ស្អាត តាម​ដែល​អាច​រក​បាន រីឯដៃ​ដែល​ចាប់​កាន់​អាហារ​គួរ​តែ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ក្នុង​កំឡុង​ពេល​ចំអិន​អាហារ​។ ទាំង​នេះ​មាន​ជារួម​ដូច​ជា៖ –          ក្រោយ​ចេញ​ពី​បង្គន់ –          ក្រោយ​ចាប់​កាន់​អាហារ​ឆៅ –          ក្រោយ​ការ​លាង​សំអាតគូថ​របស់​កូន​ក្មេង​ –          មុន​ពេល​ចាប់​កាន់​អាហារ សូម​ប្រាកដ​ថា សម្ភារៈ​ចម្អិន​អាហារ​បាន​សម្អាត​រួច​រាល់​មុន​ពេល​ប្រើ​ប្រាស់​ក្នុង​ការ​ចម្អិន​។

ការ​គ្រប់​គ្រង​ទឹក​ប្រើ​ប្រាស់​

ការ​ស្តុក​ទឹក ជា​ការ​សំខាន់​ណាស់ ក្នុង​ការ​រក្សា​ប្រភព​ទឹក​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ផ្ទះ ត្រូវ​បានរក្សា​ទុក​ឲ្យ​ស្អាត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ទឹក​ពី​ប្រភព​ខាង​ក្រៅ ជា​ជាង​ទឹក​ដែល​អ្នក​បាន​រក្សា​ទុក​ នោះ​ទឹក​អាច​មាន​មេរោគ​ឆ្លង ហើយ​មនុស្ស​នៅ​ក្នុងផ្ទះ​នឹង​ឈឺ​ដោយ​សារ​បាន​ប្រើ​ប្រាស់​ទឹក​មិន​ស្អាត​នោះ​សម្រាប់​មុជ ចម្អិន​ម្ហូប បរិភោគ ឬ សម្អាត។ សូម​ត្រួត​ពិនិត្រ​មើល ថា​តើ​ប្រភព​ទឹក​ដែល​អ្នក​បាន​ស្តុក​ទុក​នោះ មិន​មែន​ជា​ជម្រក​សត្វ​ដូច​ជា​សត្វ​មូស ដែល​អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក​ធ្លាប់​ខ្លួន​ឈឺ​បាន។ សូម​ដួស​ទឹក​មួយ​កែវ​មក ហើយ​ពិនិត្រ​រក​មើល​ដង្កូវ​ទឹក​។ ទប់ស្កាត់​ការ​បង្ក​កំណើត​របស់​សត្វ​មូស​អាច​ធ្វើ​បាន​ដោយ​ការ​គ្រប​ពាង​ទឹក (រួម​បញ្ចូល​ទាំង​ចុង​នៃ​បំពង់​បង្ហូរ​ទឹក​) ដាក់​សំណាញ់​ការ​ពារមូស​នៅ​ផ្ទះ​ និង អគារ​ដើម្បី​ការ​ពារ​កុំ​ឲ្យ​មូស​ចូល​ទៅ​ក្នុង​ពាង​ទឹក ហើយ​បង្ក​កំណើត​បាន​ និង កុំ​ទុក​ទឹក​ដែល​ចាក់​ចោល​ហើយ​ឲ្យ​នៅ​ដក់​ជុំ​វិញ​ផ្ទះ។

អនាម័យនៃ​ការ​កាត់​ក្រចក

ទុក​ក្រចក​របស់​អ្នក​ឲ្យ​នៅ​ខ្លី! ក្រចក​ដៃ​របស់​អ្នក​តែង​តែ​ដុះវែង​ជា​និច្ច។ វា​អាច​ដុះរហូត​ទាល់​តែ​ក្រចក​របស់​អ្នក​វែង ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើការងារ​ជាមួយ​ដៃ​របស់​អ្នក​បាន។ ប្រសិន​បើ​អ្នក​មាន​ក្រចក​ដៃ​វែង អ្នក​ក៏​អាច​ធ្វើ​ឲ្យ​មិត្ត​ភក្តិ​របស់​អ្នក​របួស​ដោយ​អចេតនា​បាន​ផង​ដែរ នៅ​ពេល​ដែល​អ្នក​ខ្វាច​ពួកគេ​ក្នុង​ពេល​កំពុង​លេងជាមួយ​គ្នា។ វា​ជា​ការ​សំខាន់​ណាស់ ក្នុង​ការ​ទុក​ក្រចក​ដៃ​ឲ្យ​បាន​ខ្លី​។ ការ​ធ្វើ​របៀប​នេះ អ្នក​អាច​កាត់​បន្ថយ​នូវ​ការ​ធ្វើ​ឲ្យ​មាន​របួស ឬ ការ​ខូច​ក្រចក​ ដែល​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​បាន!

អនាម័យ​នៃ​ការ​លាង​ដៃ

ការ​លាង​ដៃ តើ​វា​ជា​អ្វី? ការ​លាង​សម្អាត​ដស ដើម្បី​អនាម័យ​ដៃ គឺ​ជា​សកម្ម​ភាព​នៃ​ការ​លាង​សម្អាតដៃ ដោយមានឬគ្មាន​ការ​ប្រើ​ប្រាស់​ទឹក ឬ សារធាតុ​រាវផ្សេង​ទៀត ឬដោយប្រើ​ប្រាស់​សាប៊ូ ក្នុង​គោល​បំណង​ជម្រះ​ដី ធូលី និង/ឬមេរោគ! តើ​ត្រូវ​លាង​សម្អាត​ដៃ​នៅពេល​ណា? ពេល​វេលា​សំខាន់ៗ​ក្នុង​ការ​លាង​ដៃមាន៖ មុន និងក្រោយ កាន់ ឬ រៀបចំ​អាហារ បរិភោគអាហារ ថែរក្សា​អ្នក​ជម្ងឺ បរិភោគ ឬ បញ្ចុកអាហារ​ឲ្យក្មេង មានការ​មុត ការ​ផ្តល់​ថ្នាំ ក្រោយពេល៖ ប្រើ​ប្រាស់​បន្ទប់​ទឹក ជូត ឬ ញីសច្រមុះ ក្អក ឬកណ្តាស់ ការផ្លាស់​ប្តូរ​កន្ទបកូន​ក្មេង ប៉ះពាល់​ផ្ទៃ​ទាំងឡាយ​ដូចជា ប៊ូតុងជណ្តើរ​យន្ត បង្កាន់​ដៃ​ទ្វារ បង្កាន់ដៃ ផ្ទៃ​តុ ប៉ះពាល់​សម្រាម ឬ អ្វី​ដែល​កខ្វក់ លេង​ជាមួយ ឬ ប៉ះពាល់​ជាមួយ​សត្វ​ចិញ្ចឹម នេះ​ជា​របៀប​ធ្វើ៖ ១. បើកទឹក ២. ប្រើ​សាប៊ូ ៣. ដុស​សាប៊ូ ហើយ ត្រដុស​លាង​ដៃ​ឲ្យ​បាន​យ៉ាង​តិច ២០វិនាទីContinue reading “អនាម័យ​នៃ​ការ​លាង​ដៃ”

ការ​ថែរក្សា​ធ្មេញ

ការ​ថែរក្សា​ធ្មេញ នៅ​ក្នុង​មាត់ តើ​អនាម័យ​មាត់​ល្អ​គឺ​ជា​អ្វី? អនាម័យ​មាត់​ល្អ អាច​ធ្វើឲ្យ​មាត់​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត និង ក្លិន​មាត់​ល្អ។ ដូច្នេះ​បានន័យ​ថា៖ ធ្មេញ​របស់​អ្នក​ស្អាត និង មិន​មានកំទេច​កំទី​សំណល់​ អញ្ចាញ​ធ្មេញ មាន​ពណ៌​ផ្កា​ឈូក និង មិន​មាន​ការ​ឈឺចាប់ ឬ ចេញ​ឈាម​នៅពេល​ដែល​អ្នក​ដុស​ធ្មេញ ឬ ប្រើខ្សែ​សំអាត​ធ្មេញ ខ្យល់ដង្ហើម​មិន​ល្អ គឺ​មិន​មែន​ជា​បញ្ហា​ឋិត​ថេរ​នោះឡើយ​   តើ​អ្នក​ត្រូវ​អនុវត្ត​អនាម័យ​មាត់​ធ្មេញ​ដោយ​របៀប​ណា? ការ​រក្សា​អនាម័យ​មាត់​ធ្មេញ គឺ​ជា​រឿង​ដ៏​សំខាន់​ជាង​គេ​បំផុត ដែល​អ្នក​អាច​ធ្វើ​សម្រាប់​ធ្មេញ​ និង អញ្ចាញ​ធ្មេញ​។ សុខភាព​មាត់​ល្អ មិនត្រឹម​តែ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ស្រស់​ស្អាត និង មាន​អារម្មណ៍​ល្អ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​អាច​បរិភោគ​ និង និយាយ​បាន​ប្រកប​ដោយ​ភាព​ប្រក្រតី​។ សុខភាព​មាត់​ ពិត​ជាមាន​សារៈ​សំខាន់​សម្រាប់​ភាព​សុខុមាល​ភាព​ទាំង​អស់​របស់​អ្នក​។ របៀប​ដុស​ធ្មេញ ការ​ដុស​ធ្មេញ​តាម​ប្រក្រតី​ យ៉ាង​តិច​ត្រូវ​ចំណាយ​ពេល ២នាទី។ មែនហើយ! ត្រឹម​តែ ១២០វិនាទីប៉ុណ្ណោះ! សូម​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​ការ​ដុស​សម្អាត​ផ្នែក​នីមួយៗដូច​តទៅ៖ សម្អាត​ផ្ទៃ​ខាង​ក្រៅ​នៃ​ធ្មេញ​ជួរ​ខាង​លើ បន្ទាប់​មក​ដុស​ផ្ទៃ​ខាង​ក្រៅ​នៃ​ធ្មេញ​ជួរ​ខាង​ក្រោម​ សម្អាត​ផ្ទៃ​ខាង​ក្នុង​នៃ​ធ្មេញ​ជួរ​ខាង​លើ បន្ទាប់​មក​ដុស​ផ្នែក​ក្នុង​នៃ​ធ្មេញ​ជួរ​ខាង​ក្រោម​ ដុស​សម្អាត​ផ្ទៃ​ទំពារ​របស់​ធ្មេញ​ ដើម្បី​ឲ្យ​ធ្មេញ​មាន​ខ្យល់​ដង្ហើម​ល្អ សូម​ប្រាកដ​ថា អ្នក​បាន​ដុស​អណ្តាត​របស់​អ្នក​ផង​ដែរ។ ដុស​ធ្មេញ​ជា​ទៀង​ទាត់​ដើម្បី​បញ្ចៀស​ដង្កូវ​ស៊ី​ធ្មេញ  Continue reading “ការ​ថែរក្សា​ធ្មេញ”

អនាម័យ​ពេល​កក់​សក់

ការកក់សក់ តើ​ការ​កក់​សក់​គឺ​ជា​អ្វី? ការ​កក់​សក់​ គឺ​ជា​សកម្ម​ភាព​ថែរក្សា​សក់​ឲ្យ​បាន​ស្គាត ដោយការ​លាង​សម្អាត​ជាមួយ​សាប៊ូ ឬ ផលិត​ផលថែរក្សា​សក់​ផ្សេងៗ​ ជាមួយ​នឹង​ទឹក។ តើ​ត្រូវ​កក់​សក់​របស់​អ្នក​យ៉ាង​ដូចម្តេច? ចាក់​ទឹក​ឲ្យ​ពេញ​ធុង (គួរ​ជា​ទឹក​អ៊ុនៗ) បន្សើម​សក់​របស់​អ្នករហូត​ទាល់​តែ​សើមជោគ ដាក់​សាប៊ូ​ទៅ​លើ​​សក់​របស់​អ្នក ម៉ាស្សា​ដោយ​ប្រើ​ម្រាម​របស់​អ្នក និង សម្អាត ជាពិសេស​ស្បែក​ក្បាល​របស់​អ្នក សម្អាត​សក់​ក្បាល​របស់​អ្នក​រហូត​ទាល់​តែ​លែង​មាន​សាប៊ូ​នៅ​ក្នុង​សក់​ ធ្វើ​តាម​ចំនុចទីបី​រហូត​ទាល់​តែ​សក់​ក្បាល​លែង​មាន​សាប៊ូ សម្ងួត​សក់​ឲ្យ​ស្ងួត។ សម្អាតសក់​របស់​អ្នក​ឲ្យ​បាន​ត្រឹម​ត្រូវដើម្បី​បង្ការ​ពីសត្វ​​ចៃក្បាល។   តើ​សត្វ​ចៃ​គឺ​ជា​អ្វី? សត្វ​ចៃ​ គឺ​ជា​សត្វ​ល្អិតប្រភេទប៉ារ៉ាសិត ដែល​រស់​នៅ​លើ​ក្បាល និង ស្បែកក្បាល​របស់​មនុស្ស​។   តើ​សត្វ​ចៃ​ឆ្លង​ដោយ​របៀប​ណា? សត្វ​ចៃ​ឆ្លង​បាន​យ៉ាង​ងាយ​ស្រួល ពី​មនុស្ស​ម្នាក់​ទៅ មនុស្ស​ម្នាក់​ទៀតដោយ​ការ​ទំនាក់​ទំនងដោយ​ផ្ទាល់។ មនុស្ស​អាច​ឆ្លង​ចៃ​បាន​តាម​រយៈ៖ ការ​មាន​ទំនាក់​ទំនង​​ជាមួយ​មនុស្ស​ម្នាក់​ទៀត ដែល​វា​កំពុង​រស់​នៅ​នោះ។ ចំពោះ​កូន​ក្មេង ទំនាក់​ទំនង​មាន​តាម​រយៈ​ការ​លេង​កម្សាន្ត​ ក្នុង​កំឡុង​ពេល​ជិះ​ឡាន​ក្រុង​ទៅសាលា និង ក្នុង​កំឡុង​ពេល​ធ្វើ​សកម្ម​ភាព​ក្នុង​ថ្នាក់ ក្នុង​ពេល​ក្មេងៗ​អង្គុយ​ក្នុង​ក្រុម​ដោយ​អង្គុយ​ជិត​គ្នា។ ស្លៀក​សម្លៀក​បំពាក់​ដែល​អាច​ចម្លង​បាន ដូចជា មួក កន្សែង​បង់​ក អាវធំ ឯកសណ្ធាន​កីឡា ឬ បូចង​សក់ ប្រើ​ប្រាស់​ក្រាស់ ច្រាស់ ឬ ក្រមាពោះ​គោ ដែល​អាច​ចម្លង​បានContinue reading “អនាម័យ​ពេល​កក់​សក់”

ការ​អប់​រំ និង បរិញ្ញាប័ត្រវិស្វករ​សំណង់​ស៊ីវិល

វិស្វ​កម្ម​សំណង់​ស៊ីវិល គឺ​ជា​ផ្នែក​មួយ​នៃ​មុខ​វិជ្ជា​សំណង់​ស៊ីវិល