ឧត្តមគតិ

ថ្ងៃនេះខ្ញុំបានបន្តអានសៀវភៅ “គិតឲ្យដូចព្រះសង្ឃ” ហើយក៏បានជួបចំនុចមួយដែលបាននិយាយថា នៅពេលដែលយើងអាចយល់ច្បាស់ពី “ភាពភ័យខ្លាច” នោះយើងនឹងអាចបន្តដំណើរទៅមុខនៅក្នុងជីវិតរបស់យើង ស្របតាម​ ឧត្តមគតិ ធ្វើអ្វីដែលយើងស្រលាញ់បំផុត និងគោលបំណងនៃជីវិតយើង។ មកដល់ពេលនេះ អាយុ ៣១ ឆ្នាំហើយ ខ្ញុំមិនដែលបានអង្គុយស្មឹងស្មាធគិតគូរឲ្យបានច្បាស់លាស់ សរសេរកំណត់ឲ្យច្បាស់ថារបស់សំខាន់ទាំងបីនេះជាអ្វី និងមានអ្វីខ្លះឲ្យមែនទែននោះទេ។ តើពិតទេដែលខ្ញុំមិនអាចមានក្ដីស្រម៉ៃច្បាស់លាស់ ឬគិតគូរពីអនាគតរបស់ខ្ញុំ ដោយសាររបស់បីនេះនៅព្រាលស្រពិចស្រពិលនៅឡើយ? មែន ឬមិនមែនក៏ដោយ ខ្ញុំគិតថាបើគ្រាន់តែគិតឲ្យច្បាស់ ធ្វើឲ្យរបស់ទាំងបីនេះចេញជារូបរាងមិនទៅខុសអីទេ។ ពេលនេះ វេលានេះ ខ្ញុំព្រមដាក់ចិត្តដាក់កាយអង្គុយសរសេរ ឈរគិតត្រឹមតែរឿងមួយសិនគឺ​ “ឧត្តមគតិ”។ ខ្ញុំមិនចង់បង្ខំឲ្យខ្លួនឯងធ្វើអីប្រញាប់ៗពេក ព្រោះវាមិនមែនជាការប្រឡងជាមួយអ្នកណានោះទេ។ ឬនេះជាការប្រកួតប្រជែងជាមួយនឹងពេលវេលា? ខ្ញុំចាស់រហូតដល់ខ្លាចស្លាប់ហើយមែនទេ? អត់ទេ! ហិហិ! តោះ អត្ថបទនេះគឺសរសេរបណ្ដើរគិតបណ្ដើរ មិនមែនជាព្រៀងទុកអីរួចហើយ ទើបយកមកសរសេរនោះទេ។ ការដែលអ្នកអាននេះ គឺប្រៀបដូចជាអ្នកកំពុងធ្វើដំណើរស្របពេលនឹងការគិតរបស់ខ្ញុំដូចគ្នា។ ខ្ញុំគិតថា អ្វីដែលខ្ញុំគួរធ្វើមុនគេ គឺត្រូវស្វែងយល់សិនថា តើពាក្យថា “ឧត្តមគតិ” នេះ មានន័យដូចម្ដេច។ តាមវចនានុក្រុមភាសាអង់គ្លេស​ គុណតម្លៃ ឬ Value ត្រូវបានគេឲ្យនិយមន័យជាពីរគឺ៖ ១. អ្វីៗដែលរាប់ថាជាContinue reading “ឧត្តមគតិ”

ពុទ្ធទំនាយ «​ឃ្លោក​លិច អំបែង​អណ្ដែត​»

ពុទ្ធទំនាយរបស់ព្រះទី៥ក្នុងវគ្គមួយឃ្លាបានសរសេរទុកថា៖«​ឃ្លោក​លិច អំបែង​អណ្ដែត​» ជា​ការទស្សទាយមួយ​ដែល​គេ​ឧស្សាហ៍​ឮ​ណាស់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​តាម​ស្រុកស្រែ​ចម្ការ ដែល​លោក​លើកឡើង​ដើម្បី​អប់រំ​ប្រដៅ​កូនចៅ​របស់លោក​។ ប៉ុន្តែ​ចំពោះ​ជា​អត្ថន័យ ពេលខ្លះ​មាន​មនុស្ស​ជាច្រើន​លោក​មិនបាន​យល់ច្បាស់​ពី​អត្ថន័យ​របស់​ទំនាយមួយនេះឡើយ​។​ នៅពេលដែល​គេ​និយាយថា «​ឃ្លោក​លិច អំបែង​អណ្ដែត​» នោះគេ​ត្រូវ​ស្រម៉ៃភ្លាម​ថា តើ​សភាព​ធម្មជាតិ​របស់ “ឃ្លោក” និង “អំបែង” វា​មាន​លក្ខណៈ​បែបណា​? ហើយ​តើ​របស់​ទាំង​ពីរនេះ​ខុសគ្នា​ដូចម្ដេច​? ជាធម្មតាផ្លែ​ឃ្លោក​ប្រសិនបើ​នៅមាន​សាច់​ធម្មតា​អាច​លិច​ទឹកបាន ប៉ុន្តែ​ប្រសិនបើ​គេយក​សាច់វាចេញ ហើយ​នៅសល់តែ​សំបក​នោះ​ប្រាកដ​ណាស់​គឺ​មិនអាច​លិច​បានទេ​។ ចំណែក “អំបែង​” វិញ ដែលជា​បន្ទះ​បំណែក​នៃ​ក្អម ឆ្នាំង ចាន​ជាដើម ជាធម្មតា​ដាក់​ក្នុង​ទឹក​គឺ​មិន​អណ្ដែត​នោះឡើយ​។ ក្នុងន័យនេះ បើ​គេ​គិត​ពីសភាវៈជាក់ស្ដែងទៅគឺមិនអាចត្រឹមត្រូវ​បានទេ ព្រោះ​វាខុសពី​សភាព​ធម្មជាតិ​រប​ស់​វត្ថុ​ទាំងពីរ​នេះ​។​តាមការពិតជា​អត្ថន័យ​ទំនាយមួយដែល​ចាស់​បុរាណ​លោក​បន្សល់ឱយយើងយល់ចង់​សម្ដៅសម័យកាលមួយ?ជាការ​ពិត ក្នុង​ធៀប​មកមនុស្សជំនាន់ក្រោយ ដែល​គួរ​យកមក​ពិចារណា ពី​គោលបំណង​នៃ​ទំនាយចាស់​បុរាណ​មួយ​នេះ​។​ជារួម​មកវាមិនមែនជាសុភាសិត​ទេ គឺជាពុទ្ធទំនាយទស្សទាយពីអនាគតកាលជោគវាសនារបស់ប្រទេស មាន​ទិសដៅ​យ៉ាងសំខាន់​ក្នុង​ការត្រួសត្រាយសេចក្ដីអវិជ្ជមាន រឿងរ៉ាវដែលផ្ទុយពីសច្ចធម៌ប្រែក្លាយជាវិបល្លាស កំណើតអ្នកឈ្នះប្រែមកជាអ្នកចាញ់ កំណើតធ្លាប់បរាជ័យប្រែមកជាជោគជ័យ ដូច្នេះសូមដើ​រលើ​វិថី​ដែល​ត្រឹមត្រូវ ព្រោះ​កំណើតនៃជីវិត​គឺ​មិន​ទៀងទាត់​ឡើយ​។ #ក្នុងទំនាយសម័យកាលមួយ : លក្ខខណ្ឌអាចមាន​ន័យធៀប​ឃ្លោក​ទៅនឹង​អ្នកដែលធ្លាប់តែធ្វើជានាយហ្មឺនថ្នាក់មុខមន្រ្តី មានចំណេះចេះដឹងជាអ្នកប្រាជ្ញគឺជាសម្បត្តិ​ធនធានមនុស្សរបស់ជាតិ ចំណែក​អំបែងសម្ដៅយក​អ្នក​ដែលមានគំនិតល្ងង់ខ្លៅឋានៈតូចទាបប្រកបរបរជាអ្នកកាប់ជ្រូកកាប់មាន់ទាលក់ ជាអ្នកលក់នំគម ជាជាងដុំដែក ជាអ្នកអាំងសាច់លក់ ជាអ្នកជប់ខ្យល់ ជាស្រ្តីស្រីបន ជីវភាព​ក្រីក្រ​ប្រព្រឹត្តអំពើអនាចារតែងលេងល្បែងជល់មាន់ ជល់ក្របី ភ្នាល់គ្នាស៊ីសងជាដើម​។ក្នុងន័យ​បែបនេះច្បាស់​ណាស់​គឺ​ន័យ​ចង់​និយាយថា​មនុស្សធ្លាប់ស្នេហាជាតិ ធ្លាប់ជាសសរទ្រូងនៃជាតិទាំងមូល ជាមន្រ្តីខំចំណាយលះបង់អាយុសង្ខារដើម្បីប្រទេសជាតិកន្លងមក ដល់កាលវេលាមួយនោះក៏ប្រែប្រួលក្លាយមកប្រកបរបរជាអ្នកអាំងសាច់លក់Continue reading “ពុទ្ធទំនាយ «​ឃ្លោក​លិច អំបែង​អណ្ដែត​»”

រោគសញ្ញាជំងឺផ្លូវចិត្ត (ស្វែងយល់ពីខ្លួនឯង)

សំ​រាប់​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ថ្មី​ គឺ​ជា​ថ្ងៃ​ដែល​ថ្មី​បំ​ផុត​សំ​រាប់​ជី​វិត​ទៀត​ហើយ​” តើ​នេះ​គឺ​ជា​សំ​ដី​របស់​អ្នក​ជំ​ងឺ​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​តើ​មែន​ទេ?​ … ថ្ងៃ​នេះ​ខ្ញុំ​បាន​ស្វែង​យល់​ពី​ខ្លួន​ឯង​ នៅ​ចំ​នុច​ចំ​លែក​ៗ​ដែល​មិត្ត​ភក្តិ​ក្នុង​វិ​ទ្យា​ល័យ​ម្នាក់​ៗ​ នាំ​គ្នា​មាន​ចំ​ងល់​មក​លើ​ខ្លួន​ខ្ញុំ​គ្រប់​ពេល​វេ​លា​ ចាប់​តាំង​តែ​ពី​ខ្ញុំ​បាន​ឈាន​ចូល​មក​ក្នុង​ជំ​នាន់​ទី​ ១១​ ក្នុង​ថ្នាក់​ទី​១១​នេះ​ឯង​ … តើ​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​អ្នក​ជំ​ងឺ​ផ្លូវ​ចិត្ត​បែប​នេះ​តើ​មែន​ទេ? នៅ​ពេល​នេះ​ ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​នឹង​មាន​ភាព​ភ្ញាក់​ផ្អើល​នឹង​ខ្លួន​ឯង​ នៅ​ពេល​ដែល​ខ្ញុំ​បាន​សិ​ក្សា​មេ​រៀន​មួយ​នេះ​នៅ​ក្នុង​សាលា​ ស្តី​ពី “ភាព​តាន​តឹង​” ដែល​ជា​ចំនែក​មួយ​នៃ​ជំ​ងឺ​ផ្លូវ​ចិត្ត​! ភាពតា​ន​តឹង​គឺ​ជា​ ប្រ​តិ​កម្ម​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ ឫហេតុ​ការណ៍​ផ្សេង​ៗ​ដែល​បង្ក​ការ​លំ​បាក​ ឫ​ការ​គំរាម​កំ​ហែង​ដល់​ផ្លូវ​ចិត្ត មួង វឌ្ឍនៈ ដោយ​ឡែក​ចំ​ពោះ​មុខ​សញ្ញា​ដែល​ខ្ញុំ​បាន​ចាប់​អា​រម្មណ៍​មក​លើ​ខ្លួន​ឯង​កន្លង​មក​នេះ​គឺ​ជា​រោគ​សញ្ញា​ផ្លូវ​ចិត្ត​ ដែល​បង្ហាញ​អោយ​ឃើញ​មាន​៖😤 មួ​ម៉ៅ​ ឆេវ​ឆាវ​ ឆាប់​ខឹង​ ឆាប់​ច្រ​ឡោត​😫 នឿយ​ណាយ​ ធុញ​ថប់​ក្នុង​អា​រម្មណ៍​ ភ្លេច​ភ្លាំង​ច្រើន​ ភ័យ​ខ្លាច​☹️ ខ្វល់​ខ្វាយ​ គិត​ព្រួយ​ច្រើន​ ស្រ​ងូត​ស្រងាត់​ ពិ​បាក​ផ្ងង់​អា​រម្មណ៍​ក្នុង​ការ​ងារ​ និង​ការ​រៀន​សូត្រ​😞 អា​រម្មណ៍​មិន​មូល​ គិត​តែ​រឿង​ដដែល​ៗ​មិន​ឈប់​ឈរ​ ព្រួយ​បារម្ភ​ អស់​សង្ឃឹម​។ រោគ​សញ្ញា​រាង​កាយ​🤮 ឈឺ​ក្បាល​ វិល​មុខ​ ចុក​រួយ​សាច់​ដុំ​ ឈឺ​សន្លាក់​ដៃ​ជើង​🤢 បរិ​ភោគ​អា​ហារ​មិន​សូវ​បាន​ សម្រាន្ត​មិន​លក់​ ឈឺ​ក្រ​ពះ​ ខ្វះ​ជាតិ​ស្ករ​ រឺ​រោគ​ផ្សេង​ៗ🤒 ណែន​ទ្រូង​ ដង្ហើម​ផុត​ៗ​Continue reading “រោគសញ្ញាជំងឺផ្លូវចិត្ត (ស្វែងយល់ពីខ្លួនឯង)”

តំលៃមនុស្ស

មួយរយៈនេះ នៅកន្លែងខ្ញុំត្រូវការបុគ្គលិកថ្មីដល់ទៅ ២ តំណែង។ ទោះបីការងារនេះជារបស់ខាងផ្នែកធនធានមនុស្ស តែខាងកម្មវិធីខ្ញុំខ្លួនឯងក៏ត្រូវឆ្ការដៃឆ្ការជើងណាស់ដែរ ក្នុងការទំនាក់ទំនងរកបុគ្គលដែលសក្ដិសមនឹងតំណែងទាំង ២នេះ។ ឆ្លងកាត់បទពិសោធន៍ទទួលយកមនុស្សពីរបីដងហើយ មានអារម្មណ៍ថាហត់ណាស់ ព្រោះត្រូវការពេលវេលាច្រើន ជាពិសេសក្នុងការផ្សព្វផ្សាយ។ ខ្ញុំបានដឹងពីខាងធនធានមនុស្សមកថា បច្ចុប្បន្ននេះគ្រប់កម្មវិធីក្នុងអង្គការយើង ដែលត្រូវការបុគ្គលិកថ្មី​ គឺពិបាករកណាស់ ដោយសារខ្សត់មនុស្ស។ ខ្ញុំគិតក្នុងចិត្ត ថាអាចមកពីខ្សត់មនុស្សដោយសារ រាល់ថ្ងៃមានកំណើនការងារ មនុស្សភាគច្រើនមានឪកាស ឬអាចថាមកពីម្យ៉ាងទៀត គឺមនុស្សមានច្រើន តែខ្វះសមត្ថភាព។ តាមគំនិតខ្ញុំគឺអាចថាមកពីកត្តាទាំងពីរ ព្រមទាំងស្របតាមប្រភេទការងារផងដែរ។ តាមមើលទៅប្រវត្តិរូបរបស់បុគ្គលដែលដាក់មក មិនមែនពួកគាត់គ្មានសមត្ថភាពនោះទេ គ្រាន់តែតាមរយៈបទពិសោធន៍ការងារ និងការសិក្សារបស់ពួកគាត់សក្ដិសមនឹងតំណែងផ្សេង ឬតំណែងដដែលតែក្នុងកម្រិតទាបឬខ្ពស់ (senior / junior) ប៉ុណ្ណោះ។ ក្នុងការស្វែងរកបុគ្គលិក គ្រប់បុគ្គលដែលដាក់ពាក្យមកសុទ្ធតែមានតម្លៃ។ ពួកគាត់ម្នាក់ៗ មិនមែនមកសុំការងារធ្វើទេ គឺពួកគាត់មកផ្ដល់ឲ្យអង្គភាពនូវភាពរីកចំរើន និងក្ដីពេញចិត្តរបស់ពួកគាត់ចំពោះការងារ ដូច្នេះខាងធនធានមនុស្សត្រូវឲ្យតម្លៃទៅលើគ្រប់បុគ្គលទាំងអស់។ ជួនកាលពួកគាត់អាចនឹងទំនាក់ទំនងទៅអ្នកដាក់ពាក្យធ្វើការនៅពេលក្រោយ នៅពេលណាដែលមានតួនាទី ឬតំណែងដែលសក្ដិសម និងពួកគាត់។ ទោះជាយ៉ាងណាក្ដី អ្វីដែលសំខាន់មួយទៀត គឺអត្តចរិតរបស់បុគ្គលម្នាក់ៗផងដែរ ព្រោះថាអង្គភាព ឬខាងធនធានមនុស្សអាចអភិវឌ្ឍមនុស្សដែលខ្វះសមត្ថភាពបន្តិចបន្តួចឲ្យគ្រប់ពេញលក្ខខណ្ឌការងារបានក្នុងរយៈពេលខ្លី ឬវែង ប៉ុន្តែអត្តចរិតរបស់មនុស្សពីធម្មជាតិ ទោះចង់កែក៏ត្រូវការពេលវេលា និងធនធានច្រើនដែរ។Continue reading “តំលៃមនុស្ស”

Me Femme

You have so many femininity in your soul! Thanks to the big contribution from my beloved mom who never makes me feel worse in my worst situation in life. At young age, I was abandoned. No matter what, I decided to stand strong while everyone has a home and a family to stick with. IContinue reading “Me Femme”

មេដឹកនាំល្អ

ថ្ងៃនេះជាថ្ងៃបោះឆ្នោតឃុំសង្កាត់នៅប្រទេសកម្ពុជាទាំងមូល។ ថ្ងៃនេះជាថ្ងៃដ៏ស៊យមួយដែលខ្ញុំបានបាត់បង់ឳកាសក្នុងការជ្រើសរើសមេដឹកនាំល្អរបស់ខ្ញុំដោយសារការធ្វេសប្រហែសរបស់ខ្លួនឯង។ ថ្ងៃនេះខ្ញុំបានឮហេតុផលជាច្រើនពីមនុស្សដែលខ្ញុំស្គាល់។ មនុស្សដែលខ្ញុំស្គាល់ខ្លះ ព្រមបោះឆ្នោតឲ្យគណបក្សដែលខ្លួនពេញចិត្តដោយគ្មានលក្ខខណ្ឌ។ ខ្លះទៀត បែរជាបោះឆ្នោតជូនគណបក្សដែលខ្លួនមិនចូលចិត្ត ព្រោះអ្នកដឹកនាំក្នុងឃុំសង្កាត់ខាងគណបក្សដែលខ្លួនពេញចិត្ត ជាបុគ្គលមិនល្អ មិនមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ដើម្បីដឹកនាំ និងផ្ដល់សេចក្ដីសុខ ភាពរីកចំរើនក្នុងតំបន់រស់នៅរបស់ខ្លួន និងរង់ចាំបោះឆ្នោតធំខាងមុខនេះ។ មនុស្សមានជម្រើស និងហេតុផលក្នុងការរស់នៅ មិនថារស់ដោយខ្លួនឯង ឬធ្វើការក្រោមបង្គាប់អ្នកផ្សេង។ ប្រសិនបើមនុស្សម្នាក់គិតថាខ្លួនកំពុងជាប់អន្ទាក់មិនអាចរើរួចនោះ អន្ទាក់នោះគឺប្រាកដជាក់ជាអន្ទាក់នៃចិត្តខ្លួនឯងប៉ុណ្ណោះ។ ហេតុអ្វី? ព្រោះខ្ញុំផ្ទាល់ មិនដែលបណ្ដោយឲ្យខ្លួនឯងស្ថិតនៅក្រោមជីវភាពដ៏តានតឹង រស់ក្រោមគំនាបអ្នកណាម្នាក់ ឬទឹកប្រាក់ដុល្លារនោះឡើយ។ ហេតុអ្វីចាំបាច់ធ្វើបាបខ្លួនឯងយ៉ាងនេះ? ឬយើងគ្មានជំរើសណាផ្សេងក្រៅពីការនៅក្រោមភាពលំបាកលំបិនធុននេះ? មេដឹកនាំលើសកលលោក មិនទាន់មានអ្នកណាម្នាក់ដែលល្អឥតខ្ចោះនោះឡើយ។ លើលោកនេះក៏គ្មានអ្នកណាកើតមកជាមេដឹកនាំតែម្ដងនោះដែរ។ លើលោកនេះ មានតែអ្នកដែលឆ្លងកាត់រឿងរ៉ាវជាច្រើនមុននឹងទទួលបានងារជាអ្នកដឹកនាំ។ ដូច្នេះមនុស្សម្នាក់ៗ គួរតែមានញាណយល់ថា ខ្លួននឹងក្លាយជាអ្នកដឹកនាំទៅថ្ងៃមុខ។ យោងតាមសម្មតិកម្មទាំងពីរនេះ ខ្ញុំអាចលើកឡើងបានថា មនុស្សម្នាក់ៗគួរតែរៀនពីចំនុចល្អៗរបស់មេដឹកនាំ ហើយបង្វឹកខ្លួន ឬត្រៀមខ្លួនជាមេដឹកនាំទៅថ្ងៃមុខ។ ខ្លាចអីក្នុងការរៀនពីចំនុចល្អ បង្វាងចំនុចអាក្រក់របស់មនុស្សដែលមានបទពិសោធន៍ក្នុងជីវិត ហើយដើរចេញទៅសាងអនាគតរបស់ខ្លួនឯង? អ្នកណាក៏ធ្វើបែបនេះដែរ!⁣ ជីវិតបែបនេះគ្មានអ្វីគួរឲ្យខ្លាចទេ។ សំណាងដែលប្រធានរបស់ខ្ញុំបានផ្ដល់អ្វីៗល្អៗដល់ខ្ញុំជាច្រើន ច្រើនជាជាងចំនុចមិនល្អ។ អាចថាមកពីគាត់ព្យាយាម និងត្រៀមខ្លួនក្លាយជាអ្នកដឹកនាំលើអ្នកដឹកនាំទៅថ្ងៃមុខ បានជាគាត់មិនសូវបង្ហាញពីចំនុចមិនល្អឲ្យខ្ញុំបានឃើញ។ សំណាងដែលខ្ញុំចាកចេញពីកន្លែងមួយទៅកន្លែងមួយ ខ្ញុំបានជួបតែមនុស្សល្អៗ ដែលបង្រៀនឲ្យខ្ញុំរឹងមាំ និងអំណត់ ជាជាងការរអ៊ូររទាំ។ ជាការល្អContinue reading “មេដឹកនាំល្អ”

កុហក – សេណារីយោភាពយន្តខ្នាតខ្លី

គាត់ថា ស្រីទន់ខ្សោយដូចខ្ញុំ គួរតែនៅផ្ទះដូចស្រីដទៃទៀត។

គាត់មានសមត្ថភាពគ្រប់គ្រាន់នឹងចិញ្ចឹមខ្ញុំ។ ខ្ញុំគិតថាគាត់និយាយត្រូវ…

របៀបធ្វើការបែបឆ្លាតជាមួយមនុស្សយ៉ាប់ៗ

ធ្វើការជារៀងរាល់ថ្ងៃ អ្នកតែងជួបជាមួយមនុស្សគ្រប់ប្រភេទ ទាំងល្អ ទាំងយ៉ាប់។ មនុស្សយ៉ាប់តែធ្វើឲ្យការងាររបស់យើងដំណើរការទៅបានដោយពិបាក។ ពេលខ្លះមនុស្សយ៉ាប់ៗទាំងនោះ អាចជាអតិថិជន ឬអ្នករួមការងារជាមួយយើង។ តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Friedrich Schiller University បង្ហាញថា ស្ត្រេស ឬភាពតានតឹង អាចបណ្ដាលឲ្យយើងមានបញ្ហាខួរក្បាលធ្ងន់ធ្ងរប្រសិនបើមិនទប់ស្កាត់ ឬបំបាត់ដើមហេតុបង្កភាពតានតឹង។ មូលហេតុមួយដែលបង្កភាពតានតឹង គឺការរងគ្រោះ ឬបង្កបញ្ហាពីមនុស្សប្រភេទបង្ករឿង ឬមនុស្សយ៉ាប់ៗក្នុងពេលធ្វើការ។ មនុស្សដែលឆ្លាតតែងមានវិធីសាស្ត្រដោះស្រាយបញ្ហាជាមួយមនុស្សបែបនេះ។ ខាងក្រោមនេះជាវិធីសាស្ត្រគ្រប់គ្រងស្ថានការណ៍ប្រចាំថ្ងៃជាមួយពួកគេ៖

អ្នកនិពន្ធ

ថ្ងៃនេះខ្ញុំបានប្រជុំគ្នានៅបណ្ណាល័យបញ្ញវន្តជាមួយនឹងបង សុខ ចាន់ផល និងប្អូនអ្នកចូលចិត្តក្នុងការនិពន្ធជាច្រើននាក់ទៀត ដើម្បីពិភាក្សាគ្នាពីការសរសេរសេណារីយោកុនរឿងថ្មី។ និយាយដោយខ្លី ការប្រជំុនេះប្រកបដោយផលផ្លែល្អណាស់។ អ្វីដែលខ្ញុំបានដឹង ហើយក៏បានស្ដាប់ម្ដងទៀតគឺ មតិរបស់ក្រុមយើងពីឥទ្ធិពលរបស់អ្នកនិពន្ធ ឬម្ចាស់នៃការផ្សព្វផ្សាយ។ យើងបានលើកឡើងថា រឿងពីដើម ដូចជារឿងចិន ឬរឿងខ្មែរអីជាដើម អ្នកនិពន្ធបានសរសេរតាំងពីការចាប់ផ្ដើម រហូតដល់បញ្ចប់ដោយគំនុំគំុគួន ការសងសឹកមិនចប់មិនហើយជាដើម។ បច្ចុប្បន្ននេះវិញ ដូចជារឿងមួយភាគចប់របស់ថៃ ឬអាមេរិកជាដើម អ្នកនិពន្ធបានប្ដូរទិសដៅ អត្តចរិតនៃរឿងទៅជាបរិបទអ្នកបង្កើតសន្តិភាពវិញ។ ពិតមែនហើយ! ក្នុងនាមជាអ្នកនិពន្ធដ៏ល្បី ប្រសិនបើស្នាដៃយើងចេញទៅហើយ មានមនុស្សចាប់អារម្មណ៍ច្រើន នោះមនុស្សនឹងមានទំនោរការគិតដូចនេះភាគច្រើន។ អ្នកនិពន្ធផ្ទាល់ក៏មិនគួរឲ្យមនុស្សជំុវិញខ្លួនអូសទាញ ឬផ្លាស់ប្ដូរការគិតរបស់ខ្លួនឡើយ។ ការសម្របការងារនិពន្ធទៅតាមទីផ្សារ ចំណង់ចំណូលចិត្តនឹងធ្វើឲ្យទឹកដៃការនិពន្ធចុះខ្សោយ ព្រមទាំងយើងជាអ្នកនិពន្ធផ្ទាល់មិនអាចផ្លាស់ប្ដូរការគិតអវិជ្ជមានរបស់មនុស្សឲ្យមកផ្លូវត្រូវវិញបាន។ អ្នកនិពន្ធល្បីៗបច្ចុប្បន្ននេះ បានបញ្ចេញស្នាដៃល្អៗជាច្រើន។ ក្នុងចំណោមស្នាដៃល្អៗទាំងនោះ មានទាំងគុណភាព និងគុណតម្លៃអប់រំ ជាពិសេសទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជនទៀតផង។ ដូចជាថ្មីៗនេះមានរឿង The Teacher Diary, Take Me Home, Conjuring II, Inside Out, Zootopia ជាដើម សុទ្ធសឹងជាស្នាដៃល្អៗ។ វាអាចជាអ្វីដែលទស្សនិកជនមិនឲ្យតម្លៃពីមុន តែក្រោយពេលទស្សនាហើយContinue reading “អ្នកនិពន្ធ”

ការស្រាវជ្រាវបែបគុណភាព ឬបរិមាណ?

ថ្ងៃមុនខ្ញុំបានជជែកគ្នាលេងជាមួយបងស្រីម្នាក់តាមឆាត។ គាត់ហាក់បង្ហាញការចាប់អារម្មណ៍នៅពេលខ្ញុំស្នើសុំសម្ភាសន៍ប្អូនប្រុសម្នាក់ពីទម្លាប់នៃការអានរបស់យុវជនខ្មែរ។ មូលហេតុគឺមកពីគាត់កំពុងធ្វើការសង្គមទាក់ទងនឹងការអាននេះដូចគ្នា។ អ្វីដែលគាត់កំពុងធ្វើគឺជាការសម្ភាសន៍មនុស្សមួយចំនួនក្នុងទម្រង់ជាវីដេអូ។  តាមការជជែកគ្នាបន្តិចនោះ ខ្ញុំបានដឹងថាគាត់មានការងារជាអ្នកស្រាវជ្រាវបែបបរិមាណ ឯខ្ញុំកំពុងធ្វើការស្រាវជ្រាវបែបគុណភាព គ្រាន់តែអ្វីដែលយើងធ្វើគឺទៅលើប្រធានបទតែមួយ។ នៅពេលដែលខ្ញុំប្រាប់គាត់ ពីអ្នកដែលខ្ញុំបានជួបសម្ភាសន៍ជាមួយនោះ គាត់ហាក់បង្ហាញភាពមិនពេញចិត្ត/មិនទុកចិត្ត ទៅលើអ្វីដែលខ្ញុំកំពុងធ្វើ។ ខ្ញុំគិតថាគាត់មានជំនឿចិត្តទៅលើបរិមាណនៃចំនួនមនុស្សដ៏ច្រើនក្នុងការផ្ដល់មតិឬចម្លើយក្នុងការស្រាវជ្រាវនេះ។ ចំពោះខ្ញុំ ការស្រាវជ្រាវតាមបែបបរិមាណ ឬគុណភាពក្ដី លទ្ធផលនៃការស្រាវជ្រាវសុទ្ធតែអាចនាំទៅរកភាពជោគជ័យ និងលទ្ធផលដូចគ្នា។ អ្វីដែលខុសគ្នា គឺវិធីសាស្ត្រ ដំណើរការ និងរបៀបវិភាគតែប៉ុណ្ណោះ។ ចំពោះការស្រាវជ្រាវខ្លះ បរិមាណ ឬតួរលេខមិនមែនជាតម្រូវការរបស់អតិថិជននោះទេ ព្រោះគេមិនអាចឲ្យជាចំនួនលេខទៅកាន់អារម្មណ៍ គំនិត ឬហេតុផលបាននោះទេ។ ចំពោះការស្រាវជ្រាវខ្លះ គេត្រូវការបរិមាណ ចំនួនលេខច្បាស់លាស់ ដូច្នេះការស្រាវជ្រាវបែបបរិមាណ ជាជម្រើសដ៏ល្អមួយ។ យ៉ាងណាក្ដី ការស្រាវជ្រាវទាំងឡាយរមែងមានបញ្ចូលនូវទិន្នន័យពីការស្រាវជ្រាវទាំងពីរប្រភេទនេះដែរ។ តាមបទពិសោធន៍ការស្រាវជ្រាវរបស់ខ្ញុំ ផ្នែកគុណភាព គម្រោងខ្លះយើងត្រូវការជួបមនុស្សសម្ភាសន៍មិនដល់ ៥០នាក់ផង។ ផ្ទុយទៅវិញ ការស្រាវជ្រាវបែបបរិមាណអាចទាមទារឲ្យមានទិន្នន័យពីមនុស្សជាច្រើនរយ រហូតដល់ម៉ឺននាក់ក៏មាន។ មានគម្រោងខ្លះដែលគេចង់ឲ្យខាងខ្ញុំស្រាវជ្រាវឲ្យ តែខាងខ្ញុំមិនទទួលយក ព្រោះយើងគិតថា អតិថិជននោះទាមទារលទ្ធផលជាបរិមាណជាជាងគុណភាព។ ក្នុងនាមជាអ្នកស្រាវជ្រាវម្នាក់ យើងគួរតែរៀនពីគ្រប់ផ្នែកទាំងអស់នៃការស្រាវជ្រាវ។ មិនមែនគ្រប់ការស្រាវជ្រាវទាំងអស់សុទ្ធតែការស្រាវជ្រាវបែបបរិមាណអាចធ្វើបាន ឬការស្រាវជ្រាវបែបគុណភាពអាចអនុវត្តបានទៅលើគ្រប់ការស្រាវជ្រាវនោះទេ។ វាប្រៀបដូចជាបេះដូងដែលមានទម្ងន់ពីរបីក្រាម តែមានឥរិយាបទប្រែប្រួលតាមស្ថានភាពផ្លូវចិត្តដ៏ច្រើនរាប់មិនបាននោះដែរ។ យើងគួរតែបើកចិត្តរៀនពីអ្វីដែលយើងមិនដឹង ហើយកាត់បន្ថយការវាយតម្លៃបន្ទាបទៅលើអ្វីដែលយើងមិនទាន់យល់នៅឡើយនោះ។ នេះជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ។Continue reading “ការស្រាវជ្រាវបែបគុណភាព ឬបរិមាណ?”

ផ្ទះ

កាលពីថ្ងៃសៅរ៍អាទិត្រមុន ខ្ញុំបានទៅដើរលេងជាមួយមិត្តរបស់ខ្ញុំម្នាក់។ ដោយគេមានការងារបន្តិច ខ្ញុំក៏ត្រូវទៅជាមួយគេ។ គេធ្វើការផ្នែកកសិកម្ម ហើយអ្វីដែលគេត្រូវធ្វើគឺទៅយកគំរូបន្លែពីម៉ូយដុំ។ ផ្លូវស្ទះខ្លាំងណាស់នៅម្ដុំវត្តសន្សំកុសល។ តាមផ្លូវឭតែសម្លេងម៉ាសុីន សុីផ្លេ និងមនុស្សរអ៊ូរអ៊ូរអែ។ អាកាសធាតុពេលល្ងាចដ៏អាប់អួរ និងមានតែធូលីដីហ៊ុយគ្រប់ទិសទី។ យើងធ្វើដំណើរបត់ចុះបត់ឡើងពីផ្លូវមួយ ចូលផ្លូវមួយទៀតដើម្បីបញ្ចៀសពីចរាចរណ៍ដ៏ណែនណាន់តាន់តាប់នេះ។ ពីពេទ្យរុស្សីលើផ្លូវ ២៧១ មកដល់ក្រោយសាលាអនុវិទ្យាល័យទួលស្វាយព្រៃ មិត្តរបស់ខ្ញុំក៏ឈប់នៅមុខអាគារធំមួយ ដែលខាងក្នុងហាក់ប្រហោងធ្លុង គ្មានគ្រឿងសង្ហាររឹមអ្វីទាំងអស់ក្រៅពីប្រអប់ កេសដាក់អុីវ៉ាន់ធំៗ។ មិត្តខ្ញុំសុវណ្ណប្រាប់ថា នេះជាកន្លែងនាំចូលបន្លែពីបរទេស។ គេឲ្យខ្ញុំចាំខាងក្រៅ។ បន្តិចក្រោយមក គេចេញមកវិញជាមួយនឹងសាលាដមួយក្ដាប់ដៃពណ៌ឈាមជ្រូកក្រម៉ៅ។ “គ្នាយកទៅមើលគំរូ ដើម្បីរើសគ្រាប់ពូជ ទុកឲ្យកសិករនៅខ្មែរ

ចេះឯងឲ្យក្រែងចេះគេ

អោយចំណេះដឹងដែលអ្នកមានទៅអ្នកដទៃ អ្នកនឹងទទួលបានចំណេះដឹងបន្ថែមទៀត ចាំទេថា កាលនៅរៀនអ្នកធ្លាប់ព្យាយាមបិទបាំងចម្លើយលំហាត់របស់អ្នកមិនឲ្យមិត្តភក្ដិបានលួចចម្លងតាមអ្នក? នៅកន្លែងធ្វើការគឺដូចគ្នា មនុស្សគឺលាក់គំនិតជាច្រើន។ “កុំប្រាប់អ្នកដទៃ មិនដូច្នោះគេនឹងយកគំនិតនោះ ទៅធ្វើជារបស់គេ”។ ដូចពាក្យសុភាសិតខ្មែរថា “ចេះឯងឲ្យក្រែងចេះគេ”។ ឃ្លានេះមិនមែន ចង់ឲ្យយើងខ្លាចគេ មិនហ៊ានបញ្ចេញមតិខ្លាចគេមាក់ងាយគំនិតយើងទេ តែឲ្យយើងចេះចែករំលែក និង ទទួលយកគំនិតអ្នកដទៃ។ ម្យ៉ាងវិញទៀត កុំឲ្យយើងមានអំនួតថា មានតែគំនិតយើងទេដែលល្អនោះ។ ជាឧទាហរណ៍ បច្ចុប្បន្ននេះ មានអ្នកមានអំណាចខាងនយោបាយ ស្ថាប័នឯកជន និងបុគ្គលមួយចំនួនតែងគិតថា ស្ថាប័ននេះត្រូវតែគ្រប់គ្រងដោយ “អញ” ប្រើគំនិត “អញ” ទើបអាចរីកចំរើន ឬ

បាត់លិខិតឆ្លងដែន

កាលពីម្សិលម៉ិញ ក្រោយពេលបាយថ្ងៃត្រង់ហើយ មិត្តភក្ដិខ្ញុំក៏បានជូនខ្ញុំមកផ្ទះវិញ។ ឈប់នៅមុខធនាគារកាណាឌីយ៉ា អតីតរោងកុនអង្គរ ខ្ញុំក៏ចុះពីលើម៉ូតូ លាមិត្តភក្ដិ ហើយបន្តទៅផ្ទះរបស់ខ្លួនឯងដែលនៅក្បែរនោះ។ ដោយភ្លើងក្រហម ខ្ញុំក៏នៅចាំរហូតភ្លើងខៀវសិន។ ប្រហែល ២០វិនាទីដែលខ្ញុំរង់ចាំនោះ ម៉ូតូឡានដែលកំពុងរំកិលខ្លួននៅលើដងវិថីហ្សាលដឺហ្គោល ហាក់មិនបានបង្ហាញថាពួកគេកំពុងរស់នៅក្នុងស្រុកទេសដែលមានច្បាប់ទម្លាប់នោះទេ។ ភ្លើងក្រហមហើយ នៅបន្តជិះទៅមុខយ៉ាងឥតសណ្ដាប់ធ្នាប់។ ខ្ញុំសង្ឃឹមថាពួកគេទាំងចាស់ទាំងក្មេង ដែលអាចជាមន្ត្រីរាជការនៅស្ថាប័នណាមួយ ឬអាចជានិស្សិតសាកលវិទ្យាល័យណាមួយ ឬហោចណាស់ជាអ្នកដែលមានចំណេះដឹងអាចយល់ថាភ្លើងក្រហមជាអ្វីនោះ មិនមែនជាបុគ្គលដែលខ្ញុំជួបនៅលើហ្វេសប៊ុកផ្សាយក្ដែងៗថាស្រុកខ្មែរគ្មានច្បាប់ទម្លាប់នោះទៅចុះ។ ខ្ញុំមិនគិតថា ទាល់តែអ្នកដទៃគោរពច្បាប់ចរាចរណ៍ ទើបខ្លួនឯងគោរពតាមនោះទេ។ មិនថាមនុស្សភាគច្រើននៅលើលោក មិនគោរពច្បាប់ចរាចរណ៍ក៏ដោយ ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំគិតថាជាប្រយោជន៍ដល់ខ្លួនឯង និងអ្នកដទៃ។ ជួនឃើញយាយៗ ឬក្មេងតូចៗមិនហ៊ានឆ្លងផ្លូវទេ ព្រោះជនមិនគោរពច្បាប់ និងអាត្មានិយមមួយចំនួនប្រញាប់ដោយប្រពន្ធឆ្លងទន្លេ ឬភ្លើងឆេះផ្ទះក៏មិនដឹង បានជាតែ ២០វិនាទីសោះចាំមិនបាន។ មិនយូរទេ ភ្លើងខៀវក៏លោតឡើង ខ្ញុំក៏ឆ្លងពីធនាគារកាណាឌីយ៉ាទៅម្ខាងផ្លូវ ខណៈពេលដែលម៉ូតូឡានមួយចំនួនបើកទៅមុខលើគំនូសសដែលអាទិភាពត្រូវបានមកលើខ្ញុំជាអ្នកដំណើរ។ មនុស្សច្រើនណាស់ស្រែកថា ស្រុកទេសនេះធ្វើអ្វីៗរំលងសិទ្ធិមនុស្ស ឯខ្លួនឯងដែលរំលងសិទ្ធិដ៏តូចៗរបស់អ្នកដទៃដូចជាពេលនេះ ពួកគេមិនបានគិតនោះទេ។ ទម្លាប់បែបនេះ បើមានកូនឬបាវបម្រើមកជាមួយ គេនឹងធ្វើត្រាប់តាមឪពុក ឬចៅហ្វាយរបស់ខ្លួនឯងមិនខាន។ ខ្ញុំខំដើរគេចផង ប្រយ័ត្នផង (មិនចង់រអ៊ូរទេ តែវាជារឿងដែលគួរតែនិយាយ មិនអ៉ីចឹងឬ?) ស្រាប់តែម៉ូតូមួយនោះបើកយ៉ាងលឿនហួសភ្លើងស្ដុបក្រហម ហើយស្រាប់តែបន្ថយល្បឿន។ ម្ចាស់ម៉ូតូអោនមើលអ្វីម្យ៉ាងនៅលើផ្លូវContinue reading “បាត់លិខិតឆ្លងដែន”

៥ ដល់ ៧

ស្នេហា! អ្វីដែលខ្ញុំចង់និយាយនៅក្នុងអត្ថបទនេះគឺជាពាក្យមួយនេះ។ ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តភាពយន្តរូមេនទិក និងកំប្លែងស្ងួតខ្ញុំសូមណែនាំភាពយន្ត “5 to 7” របស់ផលិតករ និងអ្នកនិពន្ធ  Victor Levin សំដែងដោយ Anton Yelchin, Bérénice Marlohe, Olivia Thirlby។  សូមសង្ខេបដោយខ្លីគឺ អ្នកនិពន្ធដាច់យ៉ៃម្នាក់បានជាប់ជំពាក់វាក់វិននឹងចំណងស្នេហាជាមួយស្ដ្រីម្នាក់ដែលមានប្ដី និងមានកូនពីររួចទៅហើយ។ ប៉ុន្តែទំនាក់ទំនងស្នេហានេះអាចកើតឡើងបានតែក្នុងអំឡុងម៉ោង ៥ ដល់ម៉ោង ៧ ល្ងាចតែប៉ុណ្ណោះ។ កាន់តែចម្លែកទៅទៀតនោះ ទាំងស្វាមី និងកូនរបស់នារីនោះ បានបង្ហាញភាពរីករាយចំពោះវត្តមានអ្នកនិពន្ធកម្លោះម្នាក់នេះទៀតផង។ ចប់! ចង់ដឹងសូមមើលខ្លួនឯងណា​ 🙂  សម្រាប់អ្នកប្រកាន់ច្រើន ហើយអានសេចក្ដីសង្ខេបខាងលើអាចនឹងវាយតម្លៃភ្លាមថា រឿងនេះជារឿងមិនគួរមើល ឬអ្នកដែលបានមើលហើយក៏ដោយ ក៏អាចមានគំនិតថារឿងនេះហាក់មិនសមរម្យ ដោយព្រោះតួស្រីប្រព្រិត្តិទង្វើបែបនេះ។ តែសម្រាប់អ្នកនិពន្ធ ឬអ្នកចូលចិត្តសរសេរប្រលោមលោក និងអ្នកដែលបើកចិត្តចំពោះស្នេហា ខ្ញុំជឿថា រឿងនេះជារឿងមួយដែលមានអត្ថន័យដ៏ល្អ ហើយល្អបំផុតទៀតផង។ ខ្ញុំពេញចិត្តពាក្យមួយឃ្លាដែលតួប្រុសបានសរសេរជាចុងក្រោយក្នុងប្រលោមលោករបស់គាត់ថា “រឿងជាច្រើនដែលអ្នកបានអាន មិនថារឿងនោះល្អប៉ុណ្ណា រឿងនោះត្រូវបាននិពន្ធឡើងសម្រាប់តែមនុស្សតែម្នាក់គត់“។ ខ្ញុំមិនអាចនិយាយច្រើន ខ្លាចខូចសាច់រឿងអស់សម្រាប់អ្នកដែលមិនទាន់បានមើល។ ដូច្នេះប្រសិនបើអ្នកបានមើលហើយ ចង់បញ្ចេញអារម្មណ៍ និងមតិរបស់អ្នក ខ្ញុំសូមស្វាគមន៍ថ្វីមាត់របស់អ្នកនៅក្នុងប្រអប់មតិខាងក្រោម។ 🙂 ថ្វីបើថ្ងៃស្អែកជាថ្ងៃសុក្រនៅឡើយ តែក៏អាចនិយាយបានថា HappyContinue reading “៥ ដល់ ៧”