ជាប់ហើយ

ចុងសប្ដាហ៍នេះខ្ញុំបានចំណាយពេលវេលាសំរាករបស់ខ្ញុំដើម្បីជួយធ្វើជាអ្នកផ្ដល់ប្រឹក្សាជូនដល់ក្រុមចាប់ផ្ដើមអាជីវកម្មវ័យក្មេង ដែលបានជាប់ចូលប្រកួតក្នុងកម្មវិធី Smart Start YIP Season 4 របស់ក្រុមហ៊ុនស្មាត។ ចង់ប្រាប់ថា អ្វីដែលបានខិតខំប្រឹងប្រែងតម្រង់ទិសរយៈពេល ២ថ្ងៃមកនេះ ចុងក្រោយគាត់ក៏បានសម្រេចពិតមែន។ ខ្ញុំក្នុងនាមជាអ្នកផ្ដល់ប្រឹក្សាមានតួនាទីធំបំផុតគឺ “សួរសំណួរដែលសំខាន់” ដើម្បីដាស់អារម្មណ៍ ឬដេញដោលឲ្យក្រុមយុវជនចោទសួរខ្លួនឯង និងជែងជាមួយនឹងបញ្ហាដែលគេកំពុងជួបប្រទះ ឬបញ្ហា ឬចំនុចដែលគេនឹកមិនដល់។ ភាគច្រើនគឺជាគំនិតឆ្លាតវៃក្នុងការឆ្លើយតបរបស់ប្អូនៗប៉ុណ្ណោះ។ ពេលនេះចប់តួនាទីខ្ញុំហើយ ចង់ប្រាប់ថាពួកគេ៖ ជាប់ហើយ គឺពួកគេជាប់ជាក្រុមជំរើសចំនួន ១៥ក្រុមដើម្បីឈានដល់ការប្រកួតវគ្គបន្ត! មានតែការជូនពរពួកគេប៉ុណ្ណោះ ខ្ញុំជូនពួកគេបានមកដល់ត្រឹមនេះឯង។ ក្រុមដែលខ្ញុំជួយតម្រង់ទិសគឺឈ្មោះថា My Doctor ជាក្រុមយុវជនបួនរូប ប្រុសពីរ ស្រីពីរ ដែលព្យាយាមបង្កើតឧបករណ៍វាស់កម្ដៅដែលភ្ជាប់ជាមួយប្រព័ន្ធវៃឆ្លាត (IoT = Internet of Things) ដែលជាបច្ចេកវិទ្យាធ្វើឲ្យឧបករណ៍ធ្វើការជំនួសមនុស្ស និងមានទំនាក់ទំនងដោយស្វ័យប្រវត្តិ។ ខាងក្រោមនេះជារូបភាពមួយចំនួនពីកម្មវិធី Hackathon អនឡាញដែលដឹកនាំដោយ Impact Hub។ You guys really really rock!!!!!! We are so luckyContinue reading “ជាប់ហើយ”

WordPress Desktop App

ឥឡូវនេះ WordPress បានបង្កើតកម្មវិធីសម្រាប់ដំឡើងលើ វីនដូ លីនុច អេនដ្រយ និង Mac ហើយ។ សម្រាប់ Mac វិញ Desktop App ដែលដោនឡូតមានទំហំ ៥៥ MB តែប៉ុណ្ណោះ។ សូមចុចលើដំណភ្ជាប់ខាងក្រោមដើម្បីទាញយកកម្មវិធីនេៈមកប្រើ⁣៖ កម្មវិធី WordPress សម្រាប់ Desktop នេះជាកម្មវិធីដែលបានទាញយក និងដំឡើងរួចហើយ៖ មើលទៅស្រួលប្រើម្យ៉ាងដែរតើ!⁣ ក្រោយពីបានសាកល្បងរួចមក ខ្ញំុឃើញថាចំនុចពិសេសនៃការប្រើប្រាស់កម្មវិធីនេះគឺ⁣ ងាយស្វែងរកកម្មវិធី ព្រោះមានស្រាប់ក្នុងកំុព្យូទ័រ អាចបើកបានលឿនទាន់ចិត្តជាងបើកតាម browser និងអាចពង្រីកពង្រួមកម្មវិធីបានតាមចិត្ត។ ហិហិ ម្យ៉ាងប្រសិនបើអ្នកចូលចិត្តសរសេរកំណត់ហេតុ ឬប្លុកផ្ទាល់ខ្លួន មានកម្មវិធីនេះក៏ល្អដែរ។ តោះសាកល្បងប្រើទាំងអស់គ្នា។

អង្គការសេដាក (CEDAC)

ចក្ខុវិស័យនិងបេសកកម្ម សេដាកមានចក្ខុវិស័យចង់បានសង្គមកម្ពុជាមួយដែលគ្រួសារកសិករមានជីវភាពធូរធារមានការសហការគ្នាទៅវិញទៅមកយ៉ាងរឹងមាំ មានសិទ្ធិនិងអំណាចក្នុងការកំណត់ជោគវាសនាដោយខ្លួនឯងព្រមទាំងដើរតួរនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ស្បៀអាហារប្រកបដោយសុវត្ថិភាពដល់សង្គមទាំងមូល ។ សេដាកមានការបេ្តជ្ញាចិត្តខ្ពស់ក្នុងការធ្វើការដើម្បីបង្កើនគុណភាពជីវិតរបស់គ្រួសារកសិករនិងអ្នកបរិភោគតាមរយៈការអភិវឌ្ឍន៍កសិកម្មជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិនិងសហគ្រាសកសិកម្ម ដែលមានការទទួលខុសត្រូវចំពោះសង្គម។ បេសកម្មរបស់ សេដាក កសាងសមត្ថភាពកសិករ និងអង្គការកសិករដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរស់នៅ និងសហគមន៍របស់ពួកគេ។ សម្របសម្រួលសហគមន៍ជនបទក្នុងការទទួលបាននូវពត៌មាន,សេវាកម្មនិងធនធានដើម្បីកែលម្អសេដ្ឋកិច្ចគ្រួសារ និងដើម្បីការអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្តរភាព។ ជំរុញឱ្យអ្នកបរិភោគទទួលបាននូវស្បៀង អាហារប្រកបដោយសុវត្ថិភាព។ គាំទ្រការអភិវឌ្ឍន៍ដោយមានការចូលរួមនិងកសាងឱ្យមានបរិយាកាសអភិបាលកិច្ចល្អដើម្បីអភិវឌ្ឍន៍កសិកម្មលក្ខណៈគ្រួសារនៅកម្ពុជា។ ប្រវត្តិនៃអង្គការសេដាក មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(អង្គការសេដាក)ជាអង្គការដែលធ្វើការឈានមុខគេផ្នែកកសិកម្មសរីរាង្គ និងការអភិវឌ្ឍន៍ជនបទ។ សេដាកបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ ១៩៩៧ ដោយមានការគាំទ្រដំបូងពីអង្គការបារាំងមានឈ្មោះថា ហ្គ្រេត (GRET)។មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងដើម្បីធ្វើការងារអភិវឌ្ឍន៍ផ្នែកកសិកម្មជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិ និង ដើម្បីជម្រុញចលនាសហការនិងការជួយគ្នាទៅវិញទៅមកនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជាតាមរយៈការផ្តល់សេវាកម្ម ផ្សព្វផ្សាយពីកសិករទៅកសិករ ការបណ្តុះបណ្តាលផ្តល់គំនិតថ្មី ការគាំទ្រការគ្រប់គ្រងអង្គការកសិករ និងការផ្សព្វផ្សាយព័ត៌មាន។សេដាកបានក្លាយជាអ្នកឯកទេសដែលផ្តល់ចំណេះដឹងផ្នែកកសិកម្មសរីរាង្គការផ្សព្វផ្សាយគំនិតថ្មីនិងការគាំទ្របង្កើតក្រុមកសិករ។ រហូតមកដល់ ឆ្នាំ ២០១៤ នេះ សេដាកមានបុគ្គលិកចំនួនជាង ២៧៧នាក់ (ស្រ្តី ៦៣នាក់) កំពុងធ្វើការជាមួយសេដាក (បុគ្គ លិកចំនួន ២២២នាក់ ឬ ៨៣% ធ្វើការជាបុគ្គលិកបច្ចេកទេស និងបុគ្គលិក ៥៥នាក់ ឬ ១៧% ជាបុគ្គលិករដ្ឋបាល ឬជំនួយការ)។​ សេដាក បាននឹងកំពុងធ្វើការយ៉ាងសកម្មនៅក្នុងភូមិចំនួនប្រមាណ ៧,២០០ភូមិ​Continue reading “អង្គការសេដាក (CEDAC)”

ស្មាតហ្វូនថោកជាងគេបំផុតលើលោក

ក្រុមហ៊ុន​ម៉ៃក្រូសូហ្វ៍​បាន​បញ្ចេញលក់​ទូរសព្ទស្មាតហ្វូន (ទូរសព្ទវៃឆ្លាត) ម៉ាក Nokia 215 ក្នុងតំលៃត្រឹមតែ ២៩ដុល្លារប៉ុណ្ណោះ។ ទូរសព្ទនេះ​អាច​ប្រើ​ប្រាស់​ Facebook, Twitter, ស្រាវជ្រាវអ៊ីនធើនេត ព្រមទាំងមានកាមេរ៉ាទៀតផង។ ថាមពល​ថ្មអាចប្រើបានរយៈពេល ២៩ថ្ងៃបើគ្រាន់តែបើកចោល។ ទូរសព្ទនេះនឹង​ចេញលក់លើទីផ្សារក្នុងកំឡុងពេលបីខែដំបូងនៅក្នុងឆ្នាំ២០១៥នេះ។ នេះចាត់ទុកជាជោគ​ជ័យមួយចំពោះស្មាតហ្វូនតំលៃថោកបែបនេះ។ បញ្ចាក់ផងដែរថា កាលពីឆ្នាំមុន Mozilla បាន​ប្រកាស​ថា​នឹង​ចេញលក់ទូរសព្ទដៃស្មាតហ្វូនតំលៃ ២៥ដុល្លារដំណើរការដោយ Firefox OS តែមកដល់ពេលនេះ វាមិនទាន់​បាន​លក់​នៅលើទីផ្សារនៅឡើយទេ។ ប្រភពអត្ថបទ៖ Meet the world’s cheapest smartphone

ភាពយន្តដែល Sony ផលិតប៉ះពាល់ដល់កូរ៉េខាងជើង

ភាពយន្តដែល Sony ផលិតប៉ះពាល់​កូរ៉េខាងជើងពេលនេះកំពុងរងការគំរាមកំហែងពី Hacker។ ភាពយន្តហូលីវូដរឿង “The Interview” ដែល​រៀប​នឹង​ចាក់​បញ្ចាំង​នៅតាម​រោង​កុននានា បែរជា​ត្រូវអាក់ខាន ដោយសារ​មាន​សារ​គំរាមកំហែងអនាមិកពី Hacker មួយឃ្លាថា “Remember the 11th of September 2001”។ សារនេះ​បកប្រែថា “ចាំពីថ្ងៃ ១១ កញ្ញា ២០០១” ដែល​ថ្ងៃនោះ អគារ​ពាណិជ្ជកម្ម​នៅ​អាមេរិក ត្រូវ​យន្តហោះ​ភារវករ​បុក​ទំលុះ ហើយ​សំលាប់​មនុស្ស​ជាច្រើន​រយនាក់។ សូមរំលឹកថា ភាពយន្ត “The Interview” នេះ​ជាភាពយន្ត​បែប​កំប្លែង សើចចំអកឲ្យ​លោក គីមជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង។ របាយការណ៍មួយចំនួន​បង្ហាញថា សហរដ្ឋអាមេរិកជឿជាក់ថាសារគំរាមកំហែងនេះប្រាកដជាមាន កូរ៉េខាងជើងនៅពីក្រោយខ្នង។ ខាងក្រោមនេះជា​វីដេអូពាណិជ្ជកម្មរបស់​ភាពយន្តនេះ៖ Source: Link

ប្រវត្តិ​មុខ​របរ​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល

(History of the civil engineering profession) See also: History of structural engineering វិស្វកម្ម​ គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​មនុស្ស​តាំងពី​កំណ​កំណើត​មនុស្ស​ជាតិ​មក​ម៉្លេះ។ ការ​អនុវត្ត​ដំបូង​បង្អស់​នៃ​សំណង់​ស៊ីវិល​ ប្រហែល​មាន​ចាប់​ពី ឆ្នាំ ៤០០០ និង ២០០០ នៃ​ពុទ្ធ​សករាជ នៅ​សម័យ​អេស៊ីប​បុរាណ និង មេសូប៉ូតាមា (អ៊ីរ៉ាក់​ពី​បុរាណ) នៅ​ពេល​ដែល​មនុស្ស​ចាប់​ផ្តើម​បោះ​បង់​ចរក​ភាព (ភាព​ពនេចរ​គ្មាន​ទិស​ដៅ) ដែល​ធ្វើ​ឲ្យ​មនុស្ស​ចេះ​រៀប​ចំ​រចនា​សម្ព័ន្ធ​ជម្រក​សម្រាប់​ជ្រក​កោន។ ក្នុង​កំឡុង​ពេល​នេះ ការ​ដឹក​ជញ្ជូនជា​ផ្នែកសំខាន់​មួយ​ ដែល​បាន​រីក​លូត​លាស់​ ហើយ​ដឹក​នាំ​ទៅ​ការ​អភិវឌ្ឍ​នៅ​កង់​វិល​ និង ទូក។ រហូត​មក​ទល់​សម័យ​ទំនើប​កាល​ពី​មុន​នេះ​ នៅ​តែ​មិន​មាន​ការ​វែក​ញែក​ច្បាស់​លាស់​នៅ​ឡើយ​រវាងផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល និង ផ្នែក​ស្ថាបត្យ​កម្ម។ រីឯ​អត្ថ​ន័យ​នៃ​ពាក្យ វិស្វ​កម្ម និង​ ស្ថាបត្យ​កម្ម ធ្លាប់​បាន​គេ​ប្រើ​ប្រាស់​ក្នុង​ន័យ​តែ​មួយ​ ទៅ​តាម​តំបន់​ផ្សេង​ៗ​ជា​ច្រើន ដែល​គេ​ហៅ​វិស្វករ​ និង ស្ថាបត្យ​ករ​ មាន​ភាព​ដូច​គ្នា។ សំណង់​ ពីរ៉ាមីត នៅ​ប្រទេស​អេស៊ីប (ប្រហែល​ព.ស ២៧០០ ដល់ ២៥០០) គឺ​ជា​សំណង់​ដំបូង​Continue reading “ប្រវត្តិ​មុខ​របរ​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល”

វិស្វកម្ម​សំណង់​ស៊ីវិល (Civil engineering)

វិស្វកម្ម​សំណង់​ស៊ីវិល គឺ​ជា​ការ​សិក្សា​ទៅ​លើ ជំនាញ​ផ្នែក​វិស្វកម្ម(professional engineering) ដែល​ទាក់​ទង​ទៅ​នឹងការ​រចនា ការ​សាង​សង់ និង ការ​ជួស​ជុល​ទៅ​លើ​ផ្នែក​រូប​សាស្ត្រ​ និង បរិស្ថាន​ធម្ម​ជាតិ​ រួម​បញ្ចូល​នូវ​ការ​ងារ​ផ្នែក​ផ្លូវ​ថ្នល់ ស្ពាន ប្រឡាយ ទំនប់ទឹក និង សំណង់​អគារ។ វិស្វ​កម្ម​សំណង់​ស៊ីវិល គឺ​ជា​វិជ្ជា​ដ៏​ចំណាស់ជាង​គេ​បំផុត​ក្នុង​ចំណោម​វិជ្ជា​វិស្វ​កម្ម​លើ​ពិ​ភព​លោក​នេះ បន្ទាប់​ពី​វិស្វកម្ម​យោធា (military engineering)។ មុខ​វិ​ជ្ជា​នេះ​ត្រូវ​បាន​ផ្តាច់​ចេញ​ពី​វិស្វកម្ម​យោធា។ ជាទូ​ទៅ​ វិស្វ​កម្ម​សំណង់​ស៊ីវិល មាន​បែង​ចែក​ចេញ​ជា​មុខ​វិជ្ជា​តូច​ៗទៀត ដែល​មាន​ដូច​ជា៖ វិស្វ​កម្ម​បរិស្ថាន (environmental engineering), វិស្វ​កម្ម​បច្ចេក​ទេស​ភូគព្ភ​សាស្ត្រ (geotechnical engineering)​, វិស្វ​កម្ម​រចនា​សម្ព័ន្ធ​សំណង់ (structural engineering), វិស្វ​កម្ម​ដឹក​ជញ្ជូន (transportation engineering), វិស្វ​កម្ម​នគរោបនីយ​កម្ម (municipal or urban engineering)​, វិស្វ​កម្ម​សម្ភារៈ​វិស្វកម្ម​ផ្នែក​ធន​ធាន​ទឹក (water resources engineering,materials engineering), វិស្វ​កម្ម​នា​វា (coastal engineering), ការ​វិភាគវិស្វកម្ម​ (surveying), និង វិស្វ​កម្ម​សំណង់Continue reading “វិស្វកម្ម​សំណង់​ស៊ីវិល (Civil engineering)”

ភាសា​ខ្មែរ​សម្រាប់ MS Office 2010

នេះ​ជា​តំណភ្ជាប់​ទៅ​កាន់​ទំព័រសម្រាប់​ទាញ​យក​កញ្ចប់​ភាសា​ខ្មែរ​សម្រាប់​កម្មវិធី MS Office 2010 ដែល​ប្រើ​បាន​សម្រាប់: Microsoft Office Excel 2010 Microsoft Office OneNote 2010 Microsoft Office Outlook 2010 Microsoft Office PowerPoint 2010 Microsoft Office Word 2010 សេចក្ដីណែនាំ ដើម្បីដំឡើងការទទួលពីប្រព័ន្ធនេះ: ទទួល LanguageInterfacePack.exe ពីប្រព័ន្ធតាមរយៈការចុចលើប៊ូតុង ទទួលពីប្រព័ន្ធ (ខាងលើ) ហើយរក្សាទុកឯកសារក្នុងថាសរឹងរបស់អ្នក។ ចុចពីរដងលើ LanguageInterfacePack.exe ឯកសារកម្មវិធីនៅក្នុងថាសរឹងរបស់អ្នកចាប់ផ្ដើមការដំឡើងកម្មវិធី។ អនុវត្តតាមការណែនាំនៅលើអេក្រង់ដើម្បីបញ្ចប់ការដំឡើង។ ពេលដំឡើងរួចឯកសារ អានខ្ញុំ សម្រាប់កញ្ចប់អ៊ីនធឺហ្វេសភាសា Microsoft Office 2010 អាចត្រូវបានរកឃើញនៅឯ C:\Program Files\Common Files\microsoft shared\OFFICE14\LCID\LIPread.htm ការដំឡើងជំនាន់នៃ Office 2007 ជាមួយកញ្ចប់អ៊ីនធឺហ្វេសភាសា Office 2007 ឬ ការដំឡើងជំនាន់នៃជំនាន់មុន Office 2010 ជាមួយកញ្ចប់អ៊ីនធឺហ្វេសភាសា Office 2010Continue reading “ភាសា​ខ្មែរ​សម្រាប់ MS Office 2010”

I love font “Khmer Kao I Dang”

ខ្ញុំ​ស្រឡាញ់​ពុម្ព​អក្សរ​ដែល​បង្កើត​ឡើង​ដោយ​ បង ទឹម បឿន ដែល​មាន​ឈ្មោះថា ខ្មែរ​ខាវ​អ៊ីដាងនេះណាស់! បើចង់​ប្រើ​ដែរសូមទាញយកពុម្ពអក្សរនេះដោយចុចលើតំណភ្ជាប់ខាងក្រោមនេះ៖ ពុម្ពអក្សរខ្មែរយូនីកូដខ្មែរ​ខាវ​អ៊ីដាង ប្រើសម្រាប់ហ្គូកហ្គលក្រូមគឺចេញស្អាតតែម្តង!សូមចុចលើរូបដើម្បីមើល៖

សត្រូវ​របស់​ Google Reader

អ្វី​ដែល​ខ្ញុំ​ចង់និយាយ​នៅទីនេះគឺ សត្រូវ​របស់​ហ្គូក​ហ្គល​អំនាន នោះគឺខ្ញុំនោះឯង។ ខ្ញុំ​មិន​សប្បាយចិត្តទេ នៅពេលបើកអត្ថបទខ្លះ ដែល​ចូល​ក្នុង​ហ្គូក​ហ្គល​អំនានហើយ បែរ​ជា​អត្ថបទ​មិន​ពេញលេញ ចាំបាច់​ត្រូវ​ចូល​ទៅ​ក្នុង​ប្លក​នោះផ្ទាល់​ដើម្បីអាន។ ការ​ធ្វើដូចនេះ មាន​ប្រយោជន៍​ម្យ៉ាង​ៗ របស់​ម្ចាស់​ប្លក តែ​សម្រាប់​ដូច​ខ្ញុំ អ៊ីនធើនេតដើរ​ដូច​អណ្តើក​រត់ មាន​តែ​ហ្គូកហ្គលអំនានទេ ដែល​ដើរលឿនសម្រាប់​ខ្ញុំ។ តួយ៉ាង​ដូច​កោះសន្តិភាពជាដើម បើ​អាន​តាម​នេះ លឿនជាងទៅកាន់គេហទំព័រនោះឆ្ងាយណាស់ ហើយថេមទាំងអាចទុកអត្ថបទទាងអស់បានរហូតទៀតផង ទោះបីម្ចាស់ប្លកគេលុបអត្ថបទនោះចោលក៏ដោយ។ សូម​ប្រណីមេត្តាដល់ជន​ក្រីក្រដូចជារូបខ្ញុំផង! ដើម្បីជាភាពងាយស្រួលសម្រាប់ម្ចាស់ប្លកទាំងឡាយ ខ្ញុំសូមលើកយកវិធី​ដាក់​ setting សម្រាប់ Google reader ឲ្យបានចេញអត្ថបទពេញលេញដូចតទៅនេះ៖ ១. ចូល​ក្នុង​អំនាន ២. រើស​យក​ពាក្យថា អត្ថបទពេញ (កុំយកពាក្យថា អត្ថបទសង្ខេប) ដើម្បីបង្ហាញ Feed ក្នុង Google reader ជាអត្ថបទពេញបាន! សូមអរគុណសម្រាប់អ្នកភូមិដែលបានដាក់អត្ថបទល្អសម្រាប់ការចែករំលែក! Related articles Google AdSense ក្នុង ប្លក ភាសាខ្មែរ (nadianote.wordpress.com) អន់ ចិត្ត ជា មួយ WordPressContinue reading “សត្រូវ​របស់​ Google Reader”

គេហទំព័រសំខាន់របស់កម្ពុជា

1>   វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា               http://www.eicambodia.org/ 2>   ធនាគារពិភពលោកប្រចាំកម្ពុជា           http://www.worldbank.org.kh/ 3>   គណកម្មការសហប្រតិបត្តិការដើម្បីកម្ពុជា     http://www.ccc-cambodia.org/ 4>   ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា              http://www.cdc-crdb.gov.kh/ 5>   សាលាបណ្តុះបណ្តាលគណនេយ្យករ និងសវនករជំនាញ http://www.cam-ed.com/research.html 6>   ទីស្តីការគណៈរដ្ឋមន្ត្រី                      http://www.pressocm.gov.kh/ 7>   ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ                  http://www.mef.gov.kh/ 8>   ក្រសួងពាណិជ្ជកម្ម                         http://www.moc.gov.kh/ 9>   វិទ្យាស្ថានជាតិស្ថិតិ                         http://www.nis.gov.kh/ 10>                 ក្រុមប្រឹក្សាជាតិគណនេយ្យ              http://www.nac-mef.org/ ១១.វេទិកានៃអង្គការក្រៅរដ្ឋាភិបាលស្តីពីកម្ពុជា     http://www.ngoforum.org.kh/ ១២.មូលនិធិរូបិយវត្ថុអន្តរជាតិ                  http://www.imf.org/external/index.htm ១៣.កាំកុងត្រូល          Continue reading “គេហទំព័រសំខាន់របស់កម្ពុជា”

វេបសាយ​ល្អ​ៗ

ទាញ​យក​សៀវភៅ​ប្រភេទ .jar សម្រាប់​អាន​តាម​ទូរស័ព្ទ៖ http://www.umnet.com/ http://www.umnet.com/downloads/mobile-ebooks.aspx ប៉ុន្តែ​ដើម្បីអាច​ដោន​ឡូត​បាន​ ត្រូវ​ចុះ​ឈ្មោះជាមុនសិន ហើយការចុះឈ្មោះគឺងាយស្រួល និងមិនមានភាពស្មុគស្មាញច្រើនទេ! ស្តាប់ ទាញយក មើលបទចម្រៀងទាន់សម័យដែលមានថ្មីជារៀងរាល់​ថ្ងៃ៖ http://khsong.com/ វេបសាយ​ដែល​ផ្ទុក​សៀវភៅ​ល្អ​ៗជាច្រើនជាភាសាអង់គ្លេស៖ http://bartleby.com/ http://bartleby.com/fiction/ http://bartleby.com/nonfiction/ បើ​មាន​ច្រើន​ទៀត សូមជួយដាក់​បន្ថែម​ផង! ខ្ញុំចែកចាយឲ្យអ្នកភូមិ អ្នកភូមិចែកចាយឲ្យខ្ញុំវិញ! ហិហិ        

ហ្គូកហ្គល​ពិត​ជា​អស្ចារ្យ​មែន

ថ្ងៃនេះ​ខ្ញុំ​បាន​ចូល​ក្នុង​វេបសាយ​មួ​យ​របស់​ហ្គូក​ហ្គល​ដោយ​ចៃ​ដន្យ ហើយ​ក៏​បាន​ជួប​នូវ​គេហទំព័រ​ផ្ទាល់​របស់​ហ្គូក​ហ្គល​ដែល​មាន​ប្រយោជន៍​សម្រាប់និស្សិ​ត​ពេទ្យ​៖ សូម​ចុច​ដំណភ្ជាប់​ខាង​ក្រោម៖ ហ្គូក​ហ្គល​សារពាង្គ​កាយ វេប​សាយ​នេះ បង្ហាញ​ពី​រូប​រាង​កាយ​ទាំងមូល ជា​លក្ខណៈ​ 3D ហើយ​អាច​មើល​រូប​រាង និង​បង្វិល​បាន​យ៉ាង​ងាយ​ស្រួល​ទៀត​ផង! វា​មាន​ឈ្មោះថា Google Body មាន​លក្ខណៈ​ជា Lab! សម្រាប់​ការ​ស្រាវ​ជ្រាវ​គឺ​ល្អ​បំផុត។ ខ្ញុំ​គិត​ថា​មាន​ប្រយោជន៍​ក៏​យ​ក​មក​ចែក​ចាយ… អត្ត​បទ​បន្ថែម៖ With Google Body take a tour of human anatomy (raniaphyzio.wordpress.com)

Google AdSense ក្នុង​ប្លក​ភាសាខ្មែរ

ខ្ញុំ​បាន​ដក​ស្រង់​ការ​សន្ទនា​នេះ​ពី​វេបសាយ​មួយ​ដែលនិយាយ​ពី​បញ្ហា​ហ្គូកហ្គល​អេដសេនស៍ ដែល​មិនមាន​ដំណើរ​ការ​លើ​ប្លក​អក្សរ​ខ្មែរ​បាន! ហេតុអ្វី? សូម​អានទាំងអស់​គ្នា! i wonder why google ads not display on my khmer website Report abuse savry Level 2 11/10/10 any one help me i want to know why google ads not display on my khmer website this is my khmer website http://www.cen.com.khand other way i see other khmer website like http://www.khmerreader.com can displaywhyContinue reading “Google AdSense ក្នុង​ប្លក​ភាសាខ្មែរ”