សូម​មេត្តា​អាណិត​លោក​ប៉ូលីស​ចរាចរណ៍​ស្រុក​ខ្មែរ​ផង!

ជួយពិចារណា ពីនីតិវិធីប៉ូលិសខណ្ឌចំការមន ល្ងាចមិញខ្ញុំបានយកម៉ូតូដែលទើបនិងទិញ (ទិញល្ងាចម្សិលមិញ) ទៅបិទស្គុត ដោយមិនបានដាក់ឯកសារម៉ូតូតាមខ្លួននោះទេ។ នៅម៉ោង ៦:៩០នាទី ខណៈជិះដល់វត្តមហាមន្ត្រី ក៏ត្រូវប៉ូលិសពីរនាក់ឃាត់ឪ្យឈប់ ហើយសួរនាំ អំពីមូលហេតុដែលម៉ូតូគ្មានស្លាកលេខ ។ ខ្ញុំក៏ប្រាប់ថា ម៉ូតូនេះទើបនិងទិញល្ងាចម្សិលមិញទេ មិនទាន់បានធ្វើស្លាកលេខ ។ បន្ទាប់មកប៉ូលិសនោះក៏សួរ រកឯកសារ បើគ្មាន ត្រូវយកម៉ូតូនេះទៅខណ្ឌ ខ្ញុំប្រាប់វិញថា “ឯកសារខ្ញុំមានទាំងអស់ តែមិននៅនិងខ្លួនទេ ឥឡូវ ។ សូមចាំបន្តិច ខ្ញុំនិងទូរស័ព្ទឲ្យមិត្តភ័ក្ដិខ្ញុំយកមកឲ្យ ” ។ តែប៉ូលិសនោះ មិនព្រមចាំ ដោយលេសថាការងារគាត់ច្រើនណាស់ គ្មានពេលចាំទេ ហើយទាមទារយកម៉ូតូខ្ញុំទៅខណ្ឌឲ្យតែបាន បន្ទាប់ខ្ញុំមក ជិះម៉ូតូនេះជាមួយប៉ូលិស មកខណ្ឌចំការមន ។ មកដល់ខណ្ឌ ប៉ូលិសបានរក្សាទុកម៉ូតូខ្ញុំ និងព្រមទាំងយកសោទុកទៀតផង ហើយឲ្យទៅជួបប៉ូលិសម្នាក់ទៀត ។ គាត់ក៏ប្រាប់ខ្ញុំថាឲ្យទៅយកឯកសារមក ។ -ខ្ញុំបានទូរស័ព្ទ ឲ្យប្អូន យកឯកសារទាំងអស់មក និងបានប្រគល់ឲ្យប៉ូលិសម្នាក់នោះត្រួតពិនិត្យ ហើយក៏ឃើញថាត្រឹមត្រូវទាំងអស់ ។ តែប៉ូលិសនោះ បែរឲ្យខ្ញុំយកឯកសារទាំងនេះទៅ photocopy ១ច្បាប់Continue reading “សូម​មេត្តា​អាណិត​លោក​ប៉ូលីស​ចរាចរណ៍​ស្រុក​ខ្មែរ​ផង!”

ទំនាក់ទំនងអន្តរជាតិ

សេចក្តីផ្តើម និងប្រវត្តិនៃទំនាក់ទំនងអន្តរជាតិ ១. សេចក្តីផ្តើមនៃទំនាក់ទំនងអន្តរជាតិ ក. និយមន័យ ទំនាក់ទំនងអន្តរជាតិ គឺជាទំនាក់ទំនងរវាងរដ្ឋអធិបតេយ្យមួយ ជាមួយរដ្ឋអធិបតេយ្យមួយទៀត ឬជាមួយអង្គារអន្តរជាតិ ឬជាមួយបុគ្គលសំខាន់ៗ ឬជាមួយសាជីវកម្មអន្តរជាតិ ឬក៏សំដៅលើសកម្មភាពទាក់ទងគ្នារវាងតួអង្គទាំងនេះ ដោយឈរនៅលើគោលការណ៍នៃច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនោះដែរ ទំនាក់ទំនងអន្តរជាតិ មានកម្មវត្ថុចម្បងមួយ គឺផ្តោតការសិក្សា និងស្រាវជ្រាវទៅលើនយោបាយអន្តរជាតិ និងព្រិត្តិការណ៍ទាំងឡាយដែលវិវត្តន៍នៅក្នុងពិភពលោកយើងនេះ។ ទំនាក់ទំនងអន្តរជាតិមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងសង្គមវិទ្យា ចិត្តវិទ្យា ប្រវត្តិសាស្ត្រ ទស្សនៈវិជ្ជា និង វិទ្យា សាស្ត្រ ដទៃ ទៀត ។ ខ. សារៈសំខាន់នៃការសិក្សាទំនាក់ទំនងអន្តរជាតិ ផ្តល់ឲ្យយើងនូវពុទ្ធិដូចខាងក្រោម៖ ដឹងអំពីមូលដ្ឋានច្បាប់ទំនាក់ទំនងរវាងរដ្ឋមួយ នឹងរដ្ឋមួយទៀត ដឹងអំពីនយោបាយការបរទេស និងឥទ្ធិពលរបស់រដ្ឋនីមួយៗ ដឹងអំពីតថភាព និងព្រឹត្តិការណ៍អន្តរជាតិ ដឹងពីវិធីសាស្ត្រនៃការដោះស្រាយបញ្ហាជម្លោះអន្តរជាតិ គ. កត្តា ៧ យ៉ាងដែលជម្រុញឲ្យទំនាក់ទំនងអន្តរជាតិកើតឡើង កត្តាភូមិសាស្ត្រ កត្តាប្រជាជន និងសាសនា កត្តាសេដ្ឋកិច្ច កត្តាបច្ចេកទេស កត្តាមនោគមន៍វិជ្ជា និងនយោបាយ កត្តាការសម្របសម្រួល និងឥទ្ធិពល កត្តាច្បាប់ វិទ្យាសាស្ត្រនយោបាយContinue reading “ទំនាក់ទំនងអន្តរជាតិ”

ការ​អប់​រំ និង បរិញ្ញាប័ត្រវិស្វករ​សំណង់​ស៊ីវិល

វិស្វ​កម្ម​សំណង់​ស៊ីវិល គឺ​ជា​ផ្នែក​មួយ​នៃ​មុខ​វិជ្ជា​សំណង់​ស៊ីវិល

ការគ្រប់គ្រងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​​​ សង្កាត់

ទាញ​យក​ឯកសារ​ស្តីពី​ ការគ្រប់​គ្រងការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់

វិន័យការងារ​របស់​អ្នក​រាជ​ការ

ប្រការ៥០៖ អ្នករាជការគ្រប់រូបត្រូវ៖ -គោរពអនុវត្តតាមច្បាប់ បទបញ្ជាផ្ទៃក្នុង ការណែនាំ និងការចាត់ចែងរបស់ថ្នាក់ដឹកនាំរបស់ខ្លួន -អនុវត្តការងារស្របតាមការពិពណ៌នា តួនាទីភារកិច្ចក្នុងមុខតំណែងរបស់ខ្លួន -ទទួលខុសត្រូវអំពីកិច្ចការ អំពើរបស់ខ្លួនដែលធ្វើអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិតិ្តយស របស់ស្ថាប័ន។ ប្រការ៥១៖ អ្នករាជការទាំងឡាយណា ដែលរំលោភច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ និង​បទបញ្ជាផ្ទៃក្នុង ត្រូវទទួលទណ្ឌកម្មខាងវិន័យ។ ក្រុមប្រឹក្សាវិន័យ ត្រូវបង្កើតឡើងស្របតាមមាត្រា៥៦ នៃច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ។ ប្រការ៥២៖ មិនត្រូវបានពិនិត្យអោយឡើងថ្នាក់ឡើយ ទោះបីជាមានឈ្មោះក្នុងបញ្ជីតម្លើងថ្នាក់ហើយក្តី ចំពោះ៖ -អ្នករាជការណាដែលឈប់ឥតច្បាប់អនុញ្ញាតចំនួន ១០ពេល ក្នុងមួយឆ្នាំ -អ្នករាជការណាដែលឈប់ចាប់ពី ៦០ពេលឡើងទៅ ក្នុងមួយឆ្នាំ គិតទាំងការឈប់មានច្បាប់ និងគ្មានច្បាប់អនុញ្ញាត។ ការឈប់នេះ មិនរាប់បញ្ចូលការឈប់ប្រចាំឆ្នាំ លំហែមាតុភាព និងឈប់សម្រាកថ្ងៃបុណ្យ ដែលកំណត់ដោយរដ្ឋាភិបាលទេ។ ប្រការ៥៣៖ អ្នករាជការដែលឈប់ឥតច្បាប់ចំនួន ១៥ថ្ងៃជាប់គ្នា គិតតែថ្ងៃធ្វើការ នឹងត្រូវបញ្ឈប់ពីការងារ លើកលែងតែអ្នករាជការនោះបានបង្ហាញពីមូលហេតុត្រឹមត្រូវ ដែលអាចជឿទុកចិត្តបានពីក្រុមប្រឹក្សា-វិន័យ។ ប្រការ៥៤៖ អ្នករាជការដែលមកដល់ការិយាល័យក្រោយម៉ោងរដ្ឋបាលកំណត់ ឬចេញពីការិយាល័យមុន ម៉ោងរដ្ឋបាលកំណត់ ត្រូវរាប់ថាមកយឺត ឬចេញមុនម៉ោង។ ប្រធានការិយាល័យ ត្រូវតាមដាន កត់សំគាល់ និងទទួលខុសត្រូវអំពីករណីនេះចំពោះថ្នាក់-ដឹកនាំ និងអ្នកក្រោមឱវាទទាំងអស់។Continue reading “វិន័យការងារ​របស់​អ្នក​រាជ​ការ”

ផលប្រយោជន៍របស់អ្នករាជការនៃក្រុមនីតិប្បញ្ញត្តិ

ប្រការ៣២៖ អ្នករាជការដែលស្ថិតនៅក្នុងក្របខ័ណ្ឌអ្នករាជការនៃក្រុមនីតិប្បញ្ញត្តិ ត្រូវបានទទួលបៀវត្ស-មូលដ្ឋាន និងប្រាក់បំណាច់ផ្សេងៗទៅតាមក្របខ័ណ្ឌ និងឋានៈតួនាទីដឹកនាំពិតប្រាកដ​ នៃអ្នករាជ-ការនោះ។ ប្រាក់បំណាច់ផ្សេងៗរួមមាន៖ -ប្រាក់បំណាច់មុខងារ -ប្រាក់បំណាច់ជីវភាព -ប្រាក់បំណាច់ទទួលខុសត្រូវ -ប្រាក់សង្គមកិច្ច -ប្រាក់ហានិភ័យ និងប្រាក់វិភាជន៍គ្រួសារ និងការឧបត្ថម្ភផ្សេងៗតាមគោលការណ៍​ កំណត់  របស់គណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភា ប្រការ៣៣៖ បៀវត្សរបស់កម្មសិក្សាការី ត្រូវបានកាត់ទុកសម្រាប់ប្រាក់សោធននិវត្តន៍។ បើសិនជាកម្ម-សិក្សាការីមិនត្រូវបានតាំងស៊ប់ទេ ប្រាក់ដែលបានកាត់ទុកសម្រាប់សោធននិវត្តន៍ ត្រូវបានបង្វិលសង សាមីជនវិញទាំងអស់។ ក្នុងរយៈពេលកម្មសិក្សានេះ កម្មសិក្សាការីដែលជ្រើសរើសចេញពីសិស្ស និស្សិត មិនត្រូវបាន ផ្តល់ប្រាក់បំណាច់មុខងារ និងប្រាក់វិភាជន៍គ្រួសារទេ។ មន្រ្តីដែលបំរើការងារផ្ទាល់នឹងប្រធានស្ថាប័ន ទទួលបាននូវបៀវត្សជាធម្មតា តែគ្មានសិទ្ធិទទួល ប្រាក់សោធននិវត្តន៍ទេ ហើយបញ្ចប់មុខតំណែងរបស់ខ្លួនតាមអាណត្តិរបស់ប្រធានស្ថាប័ន។ មន្រ្តីជាប់កិច្ចសន្យា ទទួលប្រាក់ឧបត្ថម្ភតាមការកំណត់នៃកិច្ចសន្យា ដែលមានរយៈពេលយូរ បំផុតមួយឆ្នាំ។ ប្រការ៣៤៖ អ្នករាជការអាចសុំប្រឡងដើម្បីប្តូរក្របខ័ណ្ឌពីទាបទៅខ្ពស់បាន កាលណាសាមីជនមានសញ្ញា-ប័ត្រខ្ពស់ជាងមុន។ ក្នុងករណីដែលប្រឡងជាប់ អ្នករាជការចាស់នោះ ត្រូវទទួលបៀវត្សយ៉ាងតិចស្មើ ឬខ្ពស់បន្ទាប់ពីសន្ទស្សន៍បៀវត្សមុន។ អ្នករាជការកម្មសិក្សាដែលទើបប្រឡងជ្រើសរើសថ្មី ត្រូវបានផ្តល់សន្ទស្សន៍បៀវត្សក្នុងថ្នាក់ទី ១៤ នៃឋានន្តរសក្តិទី៣ របស់ក្របខ័ណ្ឌនីមួយៗ។ ប្រការ៣៥៖ អ្នករាជការដែលឈប់សម្រាកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិ-ប្បញ្ញត្តិ​ និងបទប្បញ្ញត្តិផ្សេងៗ ដែលនៅជាធរមានContinue reading “ផលប្រយោជន៍របស់អ្នករាជការនៃក្រុមនីតិប្បញ្ញត្តិ”

កាតព្វកិច្ចអ្នករាជការ

ប្រការ១១៖           អ្នករាជការ ត្រូវមានកាតព្វកិច្ចប្រកាន់យកភាពថ្លៃថ្នូរ និងមានកិតិ្តយស។ អ្នករាជការទាំងអស់ ត្រូវបង្ហាញអោយឃើញថា ខ្លួនមានសមត្ថភាពក្នុងវិជ្ជាជីវៈជាដរាប ក្នុងការ ប្រតិបត្តិមុខងាររបស់ខ្លួន។​ អ្នករាជការទាំងអស់ ត្រូវទទួលខុសត្រូវអំពីកំហុសឆ្គងក្នុងវិជ្ជាជីវៈ រួមទាំង បទល្មើសដែលខ្លួនបានប្រព្រឹត្តក្នុងមុខងាររបស់ខ្លួន។ ប្រការ១២៖ អ្នករាជការ ត្រូវមកធ្វើការអោយបានទៀងទាត់ និងទាន់ពេលវេលាចំនួន ៥ថ្ងៃ ក្នុងមួយសប្តាហ៍ គឺពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ ក្នុងមួយថ្ងៃ អ្នករាជការត្រូវបំពេញការងារចំនួន​ ៨ម៉ោង គឺ​៖ -​​ព្រឹកពីម៉ោង ០៧:០០​ ដល់ម៉ោង ១១:៣០នាទី -រសៀលពីម៉ោង ១៤:០០​ ដល់ម៉ោង ១៧:៣០នាទី ប្រការ១៣៖ អ្នករាជការទាំងឡាយ មិនអាចអវត្តមានដោយគ្មានការអនុញ្ញាតច្បាប់ជាមុនពីប្រធានអង្គភាព​របស់​ខ្លួនតាមឋានានុក្រមបានឡើយ។ អ្នករាជការដែលសុំច្បាប់ឈប់ ត្រូវធ្វើពាក្យសុំជាលាយលក្ខណ៍អក្សរដោយត្រូវបញ្ជាក់ពីកាល​បរិចេ្ឆទ និងមូលហេតុនៃការសុំច្បាប់នេះ។ អ្នករាជការ ត្រូវចុះហត្ថលេខាលើពាក្យសុំដោយភ្ជាប់​សៀវភៅការងារមកជាមួយផង។ ពាក្យសុំ ត្រូវដាក់ជូនមកប្រធានអង្គភាពតាមឋានានុក្រមអោយបានយ៉ាងតិច ៣ថ្ងៃ​​ មុនថ្ងៃ កំណត់សុំឈប់ លើកលែងតែក្នុងករណីចាំបាច់បន្ទាន់ដោយចៃដន្យ។ ប្រការ១៤​៖ ប្រធានអង្គភាពតាមឋានានុក្រម ត្រូវពិនិត្យពាក្យសុំ និងសមេ្រច បើអាចសមេ្រចបាន។ ក្នុងករណី​ រយៈពេលសុំហួសពីសមត្ថកិច្ចរបស់ខ្លួនContinue reading “កាតព្វកិច្ចអ្នករាជការ”