បញ្ជីបណ្ដាញសង្គមគាំទ្រអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា

នេះជាខែដែលបណ្ដាប្រទេសជាច្រើនក្នុងពិភពលោកអបអរសាទរភាពចម្រុះភេទ អ្នកស្រលាញ់ភេទដូចគ្នា។ នៅប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសផ្សេងៗទៀតដែរ ដែលបានបាត់បង់នូវពេលវេលារីករាយ និងសេរីភាពក្នុងការប្រារព្វពិធីនេះជាអធឹកអធម ដោយសារវីរុសកូវីដ ១៩។ យ៉ាងណាម៉ិញ ដើម្បីចូលរួមចំណែកសាទរពិធីបុណ្យសកលមួយនេះ កំណត់ហេតុឌីយ៉ា សូមប្រមូលផ្ដុំនូវបណ្ដាញសង្គមនានាទាក់ទងនឹងការងារលើកកម្ពស់ភាពចម្រុះភេទ ក៏ដូចជាក្រុមអ្នកស្រលាញ់ភេទដូចគ្នាដូចខាងក្រោម។ ប្រសិនបើមានការខ្វះខាត ឬចង់បន្ថែម សូមមេត្តាបញ្ចេញមតិខាងក្រោម ខ្ញុំនឹងបញ្ចូលបន្ថែម។ ផ្នែកនិពន្ធ៖១. សួនសុបិន២. LOVE ٩(●̮̃•)۶ NOVEL៣. ក្មេងតូច៤. ​អ្នក​និពន្ធ​វ័យ​ក្មេង​ (បង្រៀន​អ្នក​អាន​ឲ្យ​ក្លាយ​ជា​អ្នក​និពន្ធ​)៥. យុវអ្នកនិពន្ធខ្មែរ (ដើម្បី​ប្រជាជន​ចូលចិត្ត​អាន​សៀវភៅ) ផ្នែកចំណេះដឹង និងសិទ្ធិ៖១. ក្លាហាន២. KHANA៣. សហគមន៍ឥន្ទនូកម្ពុជា​ (រ៉ក់)៤. គម្រោង​សូជី – មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​៥. Cambodia LGBT+ Network៦. MStyle Khmer៧. អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)៨. ខ្ញុំគឺខ្ញុំ (I am What I am) ផ្នែកសុខភាព៖១.  គ្លីនិកឈូកស (Chhouk Sar HIV clinic)Continue reading “បញ្ជីបណ្ដាញសង្គមគាំទ្រអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា”

រឿង​ : ព្រ​លឹង​ខ្មោច​ពី​ក្នុង​កុំ​ព្យូ​ទ័រ​

…បើសិនជាលោកមិនយល់ព្រមប្រគល់របស់ខ្ញុំ មកអោយខ្ញុំទេនោះ យប់នេះខ្ញុំនឹងទៅរកលោក!…

ការចងចាំដ៏ល្អមួយ (18+ only)

១៦៤៥ ថ្ងៃ ឬ ៤ឆ្នាំ ៦ខែ ២ថ្ងៃ ដែលយើងបានស្គាល់គ្នា។ មានរឿងជាច្រើន ដែលយើងបានឆ្លងកាត់ជាមួយគ្នា។ មែនហើយ យើងស្រលាញ់គ្នាយូរហើយ។ នៅចាំទេកាលនោះ… អេ! ឈប់សិន! ចង់ឲ្យអូននិយាយអនុស្សាវរីយ៍ល្អៗមុន ឬក៏ចាប់ផ្ដើមពីរឿងមិនល្អកាលពីមុន មុន? អឺមមម ចាប់ផ្ដើមពីរឿងល្អៗមុនក៏បាន។ មានចាំអត់ កាលអូនទៅបកប្រែនៅខេត្តកំពត ខាងទូកមាសនោះ? បងជាប្រធានគ្រប់គ្រងផ្នែកលក់នៅប្រចាំខេត្តកំពត ហើយអូនជាក្មេងខ្ចាត់ព្រាត់មកពីណាមិនដឹង។ កាលនោះយើងទើបតែស្រលាញ់គ្នាថ្មីៗ។ ជិតមួយឆ្នាំទេដឹង? ប្រធានអូនតម្រូវឲ្យអូនគេងនៅផ្ទះអ្នកភូមិជាមួយបរទេសដែលចុះមកបេសកកម្មរបស់អង្គការ Engineer Without Border ដើម្បីជីកអណ្ដូង។ មុនចុះមកខេត្តនេះ អូនសប្បាយចិត្តណាស់។ អូនអរព្រួចពេលដឹងថា ប្រធានអូនចាត់ឲ្យអូនចុះមកធ្វើការនៅកំពត ខេត្តដែលបងធ្វើការ។ អ្វីដែលអូនគិតគឺ ហោចណាស់ អូនក៏អាចជួបបងដើម្បីដើរលេង ឬគ្រាន់តែឃើញមុខបងក៏អស់ចិត្ត។ បកប្រែមួយថ្ងៃទាល់ល្ងាច ចប់ការងារភ្លាម អូនទូរសព្ទទៅបងភ្លាម។ សម្លេងបងពីរោះណាស់។ បងប្រាប់អូនថា ស្រុកដែលបងធ្វើការនៅឆ្ងាយពីទីនេះណាស់។ អូនរាងស្រងាកចិត្តបន្តិច។ ខានបានជួបបងបាត់។ និយាយជាមួយបងបន្តិច រួចក៏លាបងតាមទូរសព្ទ។ គម្រោងជួបមុខម្ចាស់ចិត្តត្រូវបានរលាយដូចតំណក់ទឹកសន្សើមខែចេត្រ។ អូនអង្គុយនិយាយលេងជាមួយពូមីងម្ចាស់ផ្ទះ។ ស្រាប់តែពេលនោះ អូនឮសម្លេងម៉ូតូមួយពីចម្ងាយ ហើយក៏ងាកមើល។Continue reading “ការចងចាំដ៏ល្អមួយ (18+ only)”

៥ ដល់ ៧

ស្នេហា! អ្វីដែលខ្ញុំចង់និយាយនៅក្នុងអត្ថបទនេះគឺជាពាក្យមួយនេះ។ ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តភាពយន្តរូមេនទិក និងកំប្លែងស្ងួតខ្ញុំសូមណែនាំភាពយន្ត “5 to 7” របស់ផលិតករ និងអ្នកនិពន្ធ  Victor Levin សំដែងដោយ Anton Yelchin, Bérénice Marlohe, Olivia Thirlby។  សូមសង្ខេបដោយខ្លីគឺ អ្នកនិពន្ធដាច់យ៉ៃម្នាក់បានជាប់ជំពាក់វាក់វិននឹងចំណងស្នេហាជាមួយស្ដ្រីម្នាក់ដែលមានប្ដី និងមានកូនពីររួចទៅហើយ។ ប៉ុន្តែទំនាក់ទំនងស្នេហានេះអាចកើតឡើងបានតែក្នុងអំឡុងម៉ោង ៥ ដល់ម៉ោង ៧ ល្ងាចតែប៉ុណ្ណោះ។ កាន់តែចម្លែកទៅទៀតនោះ ទាំងស្វាមី និងកូនរបស់នារីនោះ បានបង្ហាញភាពរីករាយចំពោះវត្តមានអ្នកនិពន្ធកម្លោះម្នាក់នេះទៀតផង។ ចប់! ចង់ដឹងសូមមើលខ្លួនឯងណា​ 🙂  សម្រាប់អ្នកប្រកាន់ច្រើន ហើយអានសេចក្ដីសង្ខេបខាងលើអាចនឹងវាយតម្លៃភ្លាមថា រឿងនេះជារឿងមិនគួរមើល ឬអ្នកដែលបានមើលហើយក៏ដោយ ក៏អាចមានគំនិតថារឿងនេះហាក់មិនសមរម្យ ដោយព្រោះតួស្រីប្រព្រិត្តិទង្វើបែបនេះ។ តែសម្រាប់អ្នកនិពន្ធ ឬអ្នកចូលចិត្តសរសេរប្រលោមលោក និងអ្នកដែលបើកចិត្តចំពោះស្នេហា ខ្ញុំជឿថា រឿងនេះជារឿងមួយដែលមានអត្ថន័យដ៏ល្អ ហើយល្អបំផុតទៀតផង។ ខ្ញុំពេញចិត្តពាក្យមួយឃ្លាដែលតួប្រុសបានសរសេរជាចុងក្រោយក្នុងប្រលោមលោករបស់គាត់ថា “រឿងជាច្រើនដែលអ្នកបានអាន មិនថារឿងនោះល្អប៉ុណ្ណា រឿងនោះត្រូវបាននិពន្ធឡើងសម្រាប់តែមនុស្សតែម្នាក់គត់“។ ខ្ញុំមិនអាចនិយាយច្រើន ខ្លាចខូចសាច់រឿងអស់សម្រាប់អ្នកដែលមិនទាន់បានមើល។ ដូច្នេះប្រសិនបើអ្នកបានមើលហើយ ចង់បញ្ចេញអារម្មណ៍ និងមតិរបស់អ្នក ខ្ញុំសូមស្វាគមន៍ថ្វីមាត់របស់អ្នកនៅក្នុងប្រអប់មតិខាងក្រោម។ 🙂 ថ្វីបើថ្ងៃស្អែកជាថ្ងៃសុក្រនៅឡើយ តែក៏អាចនិយាយបានថា HappyContinue reading “៥ ដល់ ៧”

សុបិនពីយប់

ពីរ​យប់​ហើយ​ដែល​គេ​មិន​បាន​ទូរសព្ទមករក​ខ្ញុំសោះ ឯខ្ញុំក៏​ចិត្តណាស់ដែរ គឺមិនព្រម​​ទូរសព្ទ​ទៅរ​ក​គេ​វិញ​សោះ ហើយ​មក​អង្គុយពិបាកចិត្តម្នាក់ឯង។ យើង​បាន​សន្យា​នឹង​គ្នា មិនថា​មាន​បញ្ហាអ្វីក៏ដោយ យើង​ត្រូវតែនិយាយ​ជាមួយគ្នា​ជានិច្ច​មុនពេលចូលគេង។ យើង​មិន​បាន​រស់​នៅជាមួយគ្នា ប៉ុន្តែ​បច្ចេកវិទ្យាក៏ធ្វើឲ្យ​ជីវិត​កាន់​តែ​ងាយ។ តែ​ភាពងាយ​ស្រួលនេះធ្វើឲ្យ​យើង​មាន​ជំរើស​និយាយ​ទូរសព្ទជាមួយគ្នាដោយ​មិន​ចាំបាច់​ជួបគ្នា។ ដោយហេតុផលនេះ ពេល​ខ្លះខ្ញុំក៏ស្អប់ទូរសព្ទ ស្អប់បច្ចេកវិទ្យា។ ខ្ញុំគិតច្រើនណាស់ គិត​រហូត​ដល់​ពិបាក​នឹង​គេង​ឲ្យលក់។ ពីយប់​ខ្ញុំត្រូវ​ចំណាយពេល​រហូត​ដល់ទៅពីរម៉ោង​ដើម្បី​ឲ្យ​ខ្លួនឯង​អាចបិទភ្នែកគេងបាន។ រហូត​ដល់​ម៉ោង ៥ភ្លឺ ដែលខ្ញុំគិតថា​វា​ព្រឹកពេកសម្រាប់ខ្ញុំ​ក្នុងការ​ក្រោកពីដំណេក។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង​គេងលក់មិន​គ្រប់គ្រាន់ មិន​ស្កប់ស្កល់។ សុបិន​មួយនេះ​បាន​មក​ដាស់​ខ្ញុំឡើង។ ខ្ញុំភ្ញាក់ឡើង​ដោយ​អារម្មណ៍មួរហ្មងជាខ្លាំង ព្រោះ​យល់​សប្តិអាក្រក់។ បើខ្ញុំ​ដឹង​តាំងពីដំបូង​មកថា​វាគ្រាន់តែជា​សុបិន​ ម៉្លេះខ្ញុំ​ដាស់​ខ្លួនឲ្យក្រោកពីដំណេក​នេះបាត់ទៅហើយ។ ពេលនេះគេងទៅវិញក៏មិនកើត ព្រោះគេងបន្តទៀតក៏មិន​អាចបំពេញ​ភាពងោកងុយរបស់ខ្ញុំ​ដែល​បាត់​ទៅ​ដោយសារ​សុបិន​នោះ​ទេ។ វា​ជា​សុបិន​មួយ​ដ៏គួរឲ្យ​ខ្លាច និង​គួរឲ្យអាម៉ាស់។ ចំពោះ​មនុស្ស​ដែល​មាន​លុយ​កាន់​នឹង​ដៃ មិន​ចូលចិត្ត​ជីវិត​លំបាក មិន​ចូលចិត្ត​ឲ្យ​អ្នក​ដទៃមាក់ងាយ ល្មមអាច​ចាត់ទុកថា​សុបិន​មួយនេះ​ធ្វើឲ្យ​គេ​អាច​មិន​សប្បាយចិត្តពេញមួយ​ថ្ងៃបាន។ ក្រោកដឹងខ្លួនកាលណា គិតពីសុបិននេះហើយ​ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​រឿងពីយប់ម៉ិញដែលគេមិនបាន​ទូរសព្ទមករកខ្ញុំ។ ខ្ញុំ​យល់​សប្តិឃើញ​មនុស្ស​ពីរបីនាក់​ដែលគេ​ធ្លាប់ទុកចិត្ត​ខ្ញុំ បែរ​ក្លាយជា​មនុស្ស​ដែល​មើល​ងាយ​ខ្ញុំជាទីបំផុត​នៅពេល​ដែល​ខ្ញុំ​គ្មាន​ប្រាក់។ ខ្ញុំ​មិន​នឹក​ស្មាន​ថា​ហេតុអ្វី​បាន​ជា​យល់​សប្តិឃើញពួកគេទៅវិញ ព្រោះ​ខ្ញុំ​មិន​មាន​ទំនាក់ទំនងអីជិតស្និទ្ធជាមួយពួកគេនោះទេ។ ខ្ញុំចំពោះពួកគេគ្រាន់តែជា​អតិថិជន​ម្នាក់​តែប៉ុណ្ណោះ។ ខ្ញុំ​ក្រោកដឹងខ្លួនឡើង បើក​ iBank របស់ធនាគារ ABA មើល​ទៅក្នុង

រូប​អ្នក​ក្នុង​កែវ​ភ្នែក​ដទៃជន

កាល​ពី​ជាង​មួយ​រយ​ឆ្នាំ​មុន មាន​បុរស​ម្នាក់​កំពុង​អង្គុយ​អាន​កាសែត​ដែល​ចេញ​ផ្សាយ​ជា​រៀង​រាល់​ព្រឹក​តាម​ទម្លាប់​របស់គាត់ ។ ក្នុង​ខណៈដែលគាត់​ចាប់​កាសែត​មក​អាន​ ភ្លាមនោះគាត់​ក៏​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ នៅពេល​គាត់​អាន​ចំណង​ជើង​មួយ​ក្នុង​ទំព័រ​ដំណឹង​មរណៈភាព​ ។ កាសែត​នោះ​បាន​ចុះ​ផ្សាយ​ដំណឹង​មរណៈភាព​របស់​ម្នាក់​ផ្សេង​ទៀត​ដោយ​កំហុស ។ ភ្លាម​ៗនោះ គាត់​មាន​ការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ។ គាត់​បាន​សួរ​ខ្លួនឯង​ថា តើ​គាត់កំពុង​នៅ​រស់​ហើយអង្គុយអានកាសែតនៅពេលនេះ ឬក៏គាត់ជាម្នាក់ដែលបានស្លាប់ដូចកាសែតបានចុះនោះមែន? បន្ទាប់​មក​គាត់​ក៏​សម្រួល​អារម្មណ៍​របស់​គាត់​មក​វិញ រួច​គាត់​ក៏​ចាប់​អាន​បន្តទៀត ដោយ​ក្នុង​គំនិត​គាត់ គឺគាត់ចង់​ដឹង​ថា​គេ​សរសេរ​យ៉ាង​ម៉េច​ទៀត​អំពី​គាត់ ។ ដំណឹង​មរណៈភាព​នោះ​សរសេរ​ថា “Dynamite King Dies” ដែល​បាន​ន័យថា “មរណៈភាពនៃស្តេច​រំសេវ” និងឃ្លាថា “He was the merchant of death” ដែលបានន័យថា “គាត់គឹជាអ្នក​ជួញដូរ​ជីវិត​” ។ បុរស​ដែល​កំពុង​អាន​កាសែត​ម្នាក់​នេះ គឺ​ជា​អ្នក​រក​ឃើញ​វិធី​ផលិត​រំសេវផ្ទុះ ហើយ​នៅ​ពេល​ដែល​គាត់​បាន​អាន​ឃ្លា “ជាអ្នកជួញដូរជីវិត” គាត់​ក៏​បាន​សួរ​ខ្លួន​ឯង​ថា តើ​នេះ​ជា​អ្វី​ដែល​គេ​នឹង​ចង​ចាំ​ពី​ខ្ញុំ​មែនទេ? សំនួរ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ចិត្ត​របស់​គាត់​ជា​ខ្លាំង ហើយ​គាត់​បាន​សម្រេច​ចិត្ត​ថា នេះ​មិន​មែន​ជា​អ្វី​ដែល​គាត់​ចង់​ឲ្យ​គេ​ចង​ចាំ​អំពី​គាត់​នោះទេ ។ ចាប់​ពី​ថ្ងៃ​នោះ​មក គាត់​ក៏​ចាប់​ផ្តើម​ធ្វើ​ការ​របស់​គាត់ ដោយ​ឆ្ពោះទៅ​រក​សន្តិភាព ។ បុរស​ម្នាក់​នេះ​មាន​ឈ្មោះថា អាល់ហ្វ្រេដ ណូប៊ឹល  (Alfred Nobel)Continue reading “រូប​អ្នក​ក្នុង​កែវ​ភ្នែក​ដទៃជន”

កំណើត​របស់​មហា​ទស្សនៈ​វិទូ ខុង ជឺ

 ប្រហែល​ជិត ២០០ឆ្នាំ​ មុន​គ.ស នៅ​ប្រទេស​ចិន​ខាង​ជើង កើត​មាន​រាជា​ណាចក្រ​មួយ​ប្រកប​ដោយ​អរិយធម៌ភ្លឺ​រុង​រឿង គឺ​រជ្ជកាល​មហាចាង ដែល​មាន​រាជ​ធានី​នៅ​ក្រុង​ ឆាង​ យ៉ាង។ អ្នក​ប្រាជ្ញ​ខាង​ប្រវត្តិ​វិទ្យា​សម័យ​ថ្មី​បាន​ដាក់​ឈ្មោះ​សម័យ​ដ៏​យូរ​លង់នោះ ថា “យុគសំរិទ្ធិ”។  ប្រជា​ជន​អ្នក​នរគរ​មាន​ជីវភាព​ រស់​នៅ​យ៉ាង​សម្បូរ​សប្បាយ​ ព្រោះភោគ​ទ្រព្យ​ធម្ម​ជាតិ របរ​កសិកម្ម​នេសាទ និង​ការ​ចិញ្ចឹម​សត្វ​ជា​ដើម បាន​ជួយ​គាំ​ទ្រ​មនុស្ស​លោក​នៅ​ក្នុង​ទីនេះ​ឲ្យ​រួច​ចាក​ពី​ការ​អត់ឃ្លានទុរភិក្ស។ តែ​លក្ខណៈ​សាសនា​ និង ​ជំនឿទៅ​លើ​លោក​ធាតុ ជា​គ្រឿង​សក្តិ​សិទ្ធិ ​ដែល​​សន្ត​តិវង្ស​ចាង បើក​ដៃ​ឲ្យ​សង្គម​ប្រពៃណី​ខ្លួន​អនុវត្តទៅ​លើ​ប្រជាជន​នោះ គឺ​ជា​ទុក្ខ​ចារកិច្ច​សម្រាប់​ប្រជា​ពលករ។ វា​មាន​លក្ខណៈ​ឃោរ​ឃៅ​ដែលអ្នក​ស្រុក​អ្នក​ភូមិ​ភ័យ​ខ្លាច​ជាង​សង្គ្រាម​របស់​អនារ្យ​ប្រជាគមសាប​ព្រោះ​មក​លើ​ពួកគេ​នោះ​ទៅទៀត។  សន្ត​តិវង្ស​ចាង បាន​បើក​ដៃ​ឲ្យ​អាចារ្យ​សាសនា​ប្រារព្វ​ពិធី​បូ​ជា​មនុស្ស​ កាប់​សម្លាប់​ប្រជាជន​រាប់​ពាន់​នាក់ និងសេះ​រាប់​រយក្បាល​ ជីកកប់​វត្ថុ​ដ៏​មាន​តម្លៃ​ផ្សេងៗ មាន​រថល្អៗ គ្រឿង​សាស្ត្រាវុធ​ យុទ្ធភណ្ឌ​ដែល​មាន​ដាំ​ត្បូង​គុជ​ មាស​ ពេជ្រ ព្រម​ទាំង​របស់​ប្រើ​ប្រាស់​ដ៏​មាន​តម្លៃ​ច្រើន​ទៀត ដូច​ជា​ផើងជើងបីធ្វើ​ពី​សំរិទ្ធិបញ្ចុះ​ទៅ​ក្នុង​ផ្នូរជាមួយ​នឹង​សាក​សព​ កាល​ណា​ព្រះ​មហាក្សត្រ​ ឬ​ញាតិវង្ស​ណាម្នាក់​ចូល​ទីវង្គតទៅ។ លក្ខណៈ​ជំនឿ​ទៅលើភាព “សក្តិសិទ្ធិ” នេះ​ពុំ​គ្រាន់​តែ​ស្ថិត​ក្នុង​រង្វង់​រាជ​វាំង​ប៉ុណ្ណោះ​ទេ តែ​វា​បាន​សាយ​ភាយ​សព្វ​គ្រប់​ច្រក​ល្ហក និង​ខាំ​ជាប់​ក្នុង​ផ្នត់​អារម្មណ៍​ប្រជាជន​ចិន​ទាំង​មូល សូម្បី​តែ​ជាង​ស្មិត ឬជាង​សាង​សាស្ត្រាវុធក៏​បាន​ប្រើ​វិធី​សម្លាប់​មនុស្ស​ ដើម្បី​យក​ឈាម​មក​ស្ល​លាយ​នៅ​ក្នុង​លោហធាតុ​របស់​ខ្លួន​ដែរ។ ម្យ៉ាង​ទៀត គេ​តែង​មានជំនឿ​ថា​ “មនុសស្​ដែល​គេ​ពិឃាត​ នឹង​ក្លាយ​ទៅ​ជា​អសុរកាយ ចាំ​ថែរក្សា​វត្ថុ​សក្តិ​សិទ្ធិ​ទាំងនេះ​អស់​កាល​ជា​អង្វែង​ទៅ”។ នៅ​សម័យ​មហា​ចាង មេទ័ព​ទាំង​ឡាយContinue reading “កំណើត​របស់​មហា​ទស្សនៈ​វិទូ ខុង ជឺ”

បើក​លុយ

បើក​លុយ គ្មាន​អ្វី​សប្បាយ​ជាង​ពេល​បើក​ប្រាក់​ខែ​នោះទេ នេះ​ជា​អនុស្សាវរីយ៍​ដ៏រីក​រាយ​ពេល​បើក​លុយ​ធ្វើ​ការ​ជាមួយ​មិត្ត​ភក្តិ​រួម​ការងារ ព្រម​ទាំង​ក្រោយ​ពេល​បើក​លុយ​ហើយ គឺ​ទៅ​ច្រៀង​ខារ៉ាអូខេ​ជាមួយ​មិត្ត​រួម​ការងារ! សប្បាយណាស់​ គឺសប្បាយ​ដែល​មាន​មិត្ត​ភក្តិ​ល្អៗ ^_^ រូប​ថត​អនុស្សាវរីយ៍ទាំង​នេះ​ថត​នៅ​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១២

ក្រោមដំណក់ទឹកភ្លៀងនៅក្រុងអង្គរ

ហេតុ​ដែល​ខ្ញុំជា​កូន​ខ្មែរ បាន​ជា​ខ្ញុំ​ចង់​ឃើញ​អង្គរ។ កាល​ពី​ប្រាំ​ឆ្នាំមុន ខ្ញុំ​បាន​ទៅ​លេង​ប្រាសាទ​អង្គរ តែ​ជា​ហេតុ​ចង្រៃ​អ្វី​ដែល​បណ្តាល​ឲ្យ​ខ្ញុំ​បាន​ត្រឹម​មើល​ប្រាង្គ​នេះ​ត្រឹម​តែ​ពាក់​កណ្តាល​តែ​ប៉ុណ្ណោះ ព្រោះ​ម៉ោង ៥​ល្ងាច​ជា​ពេល​គេ​បិទ​មិន​ឲ្យ​ភ្ញៀវ​ចូល​ទៀត។ លុះ​ព្រឹក​ថ្ងៃ​បន្ទាប់​ខ្ញុំ​បាន​ឃ្លាត​ពី​ទឹក​ដ៏​ប្រសិទ្ធិ​នេះ​បាត់​ទៅហើយ។ ឆ្នាំនេះខ្ញុំ​បាន​មក​រក​អ្នក​ជា​លើក​ទី ២ ដោយ​សង្ឃឹម​ថា​នឹង​បាន​មើល​អ្នក​ឲ្យ​ពេញ​ភ្នែក​ម្តង លើកនេះ​សង្ឃឹម​ខ្ពស់​ណាស់ថា​នឹង​បាន​មើល​អ្នកឲ្យ​ពេញ​ភ្នែក។ ម៉ោងត្រឹម​តែ ២រសៀល​តែ​ប៉ុណ្ណោះ ដែល​ខ្ញុំ​បាន​មើល​អង្គរ​បាន​ពាក់​កណ្តាល​ទៅហើយ តែ​បែរ​ជា​មិត្ត​ខ្ញុំ​ហៅខ្ញុំ​ជា​ប្រញាប់​ថា ឡាន​ត្រូវ​ចេញ​ដំណើរ​ទៅមុខទៀតដើម្បី​ទៅ​ក្រុង​ប៉ោយប៉ែតជាយ​ដែន​ខ្មែរ​ថៃ។ លើក​នេះ​ខ្ញុំ​ស្ទើរ​តែ​បោក​ក្បាល​ឲ្យ​ស្លាប់​នឹង​បង្កាន់​ដៃ​នាគ។ ខ្ញុំ​ស្តាយ​ណាស់ ហើយ​ក៏​មិន​នឹក​ស្មាន​ថា ខ្ញុំមិន​មាន​វាសនា​បាន​ឃើញ​អង្គរ​ឲ្យ​ចប់​សព្វ​គ្រប់​ដូច្នេះនោះទេ។ ខ្ញុំ​សន្យា​នឹង​ខ្លួនឯងថា មុន​ឆ្នាំ ២០១៣មកដល់ ខ្ញុំ​ត្រូវ​តែ​មក​ជួប​អ្នក​ម្តងទៀត! XD ហាហាហា បើលើក​ទី​៣នេះ មិន​បាន​មើល​អង្គរ​ឲ្យ​ពេញ​ភ្នែកទេនោះ បាន​ន័យ​ថា ខ្ញុំ​នេះ​ជា​មនុស្ស​ចង្រៃ​ផុត​លេខ​ហើយ! 😥

នាងតូច

នាងតូច

ពេលដែលខ្ញុំកំពុងថតវីដេអូឃ្លីបនេះ ខ្ញុំអាចនឹងគិតថាវាជារឿងឆ្កួតៗ តែខ្ញុំតែងតែញញឹមជានិច្ចនៅគ្រប់ពេលដែលខ្ញុំមើលវាសារជាថ្មីម្តងទៀត រឿងឆ្កួតៗបែបនេះធ្វើឲ្យខ្ញុំសប្បាយចិត្ត ដូច្នេះហើយបានជាខ្ញុំនៅតែបន្តធ្វើវា 🙂

ឈ្មួញ​នៅ​វេនីស

បក​ប្រែ​ដោយ មួង ឌីយ៉ា រឿង​នេះ​និយាយ​ពី​ មិត្ត​ភាព​ដែលហ៊ាន​លះ​បង់​ដើម្បីគ្នា និយាយ​ពី​ស្នេហា​ប្តី​ប្រពន្ធ​ដែល​ហ៊ាន​តស៊ូ​ដើម្បី​គ្នា និយាយ​ពី​ភាព​សាហាវ​ឃោឃៅ​របស់​សត្រូវ និយាយ​ពី​ក្តី​ប្រច័ណ្ឌ​និង​ក្តី​ស្រឡាញ់​ដ៏រីក​រាយ​របស់​ប្តី​ប្រពន្ធ​ពីរគូ។ សូម​អាន​ដោយ​រីក​រាយ និង​ ជួយ​កែ​ប្រែ​កំហុស​ក្នុង​ការ​បក​ប្រែ​នេះផង ព្រោះ​បក​ប្រែ​ហើយ មិន​ទាន់​បាន​ឆ្លងកាត់​អ្នក​កែ​ប្រែ​ (Editor) នៅ​ឡើយទេ។ សូម​អរគុណ​ទុក​ជាមុន! រឿង​និទាន​ពីសេក​ស្ពៀរ ១៨៧៨ សាយ​ឡក់​ ជា​ជន​ជាតិ​យូដា រស់​នៅ​រដ្ឋ​វេនីស។ គាត់​ជា​អ្នក​ចង​ការ​ប្រាក់​ម្នាក់ ដែល​មាន​លាភ​សំណាង​ដ៏​ច្រើន​សន្ធឹក​ដោយ​ការ​ឲ្យ​បុល​កំចី​ប្រាក់ និង ការ​យក​ការ​ប្រាក់​ខ្ពស់​ទៅ​ឲ្យ​ឈ្មួញ​ដែល​ជា​គ្រិស្ទាន។ សាយ​ឡក់ ជា​បុរស​ដែល​គ្មាន​ចិត្ត​មេត្តា​ធម៌​ ទារ​យក​ការ​ប្រាក់​ដែល​គាត់​ឲ្យ​គេ​ខ្ចី​យ៉ាង​សាហាវ​ ដែល​ធ្វើ​ឲ្យ​គាត់​ជា​មនុស្ស​ដែលមិន​បាន​ទទួល​ការ​ពេញ​ចិត្ត​ពី​សុ​ជន​ទាំងឡាយ​សោះ​ឡើយ។ រឿង​នេះ​សបញ្ជាក់​យ៉ាង​ច្បាស់​ដោយ​សារ អាន​ថូនីអូ ជា​ឈ្មួញ​កម្លោះ​ម្នាក់​នៅ​វេនីស ដែល​សាយឡក់​មាន​សេចក្តី​សំអប់​យ៉ាង​ខ្លាំង​ទៅ​លើ​គាត់ ព្រោះគាត់​ធ្លាប់​ឲ្យ​ប្រាក់​ទៅមនុស្ស​ដែល​មាន​សេចក្តី​លំបាក​តោក​យ៉ាក​ខ្ចី​ ហើយ​ពុំ​ដែល​ទាម​ទារ​យក​ការ​ប្រាក់​ ចំពោះ​ការ​ដែលគាត់​ឲ្យ​គេ​ខ្ចីនោះ​ទៀត​ផង ដូច្នេះ​ហើយ​បាន​ជា​មាន​វិទ្ទេស​ភាព​ដ៏​ធំធេង​រវាង​ជនជាតិ​យូដា​ពូកែ​ច្រណែន​ឈ្នានីស​ជាមួយ​នឹង​ឈ្មួញ​ អាន​ថូនីអូ​ដ៏​សប្បុរស​ម្នាក់នេះ​។ គ្រប់​ពេល​ដែល​អាន​ថូនីអូ​បាន​ជួប​ជាមួយ​ស៊ីឡក់​នៅ​ផ្សារ (ឬនៅ​កន្លែង​ប្តូរ​ប្រាក់) គាត់​ធ្លាប់​បន្ទោស​បង្អាប់​សាយ​ឡក់​ពី​អំពើស៊ី​ការប្រាក់​ហួស​ល្បត់ និង​ការ​ទារ​បំណុល​​ដ៏​​អាក្រក់ ដែល​ជន​ជាតិ​យូដា​ទូទៅ​ត្រូវ​តែ​មាន​សភាព​ដែល​អត់​ធន់​ តែ​គាត់​បែរ​ជា​កំពុង​ភាវនា​ធម៌​ទាំងកំហឹង​សងសឹក​ទៅ​វិញ។ អាន​ថូ​នីអូ​ជា​មនុស្ស​ចិត្ត​ល្អ​ជាង​គេ​បំផុត​ដែល​រស់​នៅ​ ក្នុងសភាព​ដែល​ល្អ​ប្រសើរ និង​មាន​វិសុទ្ធ​ញាណ ដែល​មិន​ចេះ​រីង​ស្ងួត មិន​តែ​ប៉ុណ្ណោះ​ គាត់​ជា​ជា​បុរស​តែ​ម្នាក់​គត់​ដែល​​ត្រូវ​បាន​ចាស់​ទុំ​ជន​ជាតិ​រ៉ូម៉ាំង​ផ្តល់​កិត្តិយស​​យ៉ាង​បើក​ចំហរជាង​ជនានុជន​ទាំង​ឡាយ​ដែល​មាន​ដង្ហើម​ដក​នៅ​ប្រទេស​អ៊ីតាលី​ទាំង​មូលទៀត​ផង។ គាត់​ទទួល​បាន​ក្តី​ស្រឡាញ់​ពី​មិត្ត​រួម​ជាតិ​របស់​គាត់​ទាំង​អស់​ ប៉ុន្តែ​មិត្ត​ដែលល​ជិត​មួយ​ថ្លើម​មួយ​នឹង​គាត់​គឺ បាសានីអូ ជា​អភិជន​​វេនីស​ម្នាក់ ដែល​មាន​ដែរContinue reading “ឈ្មួញ​នៅ​វេនីស”

ប្រតិបត្តិ​ការណ៍​កម្ចាត់​ភាព​នៅ​លីវ

ដើរ​ក្នុង​ជីវិត​ជា​អ្នក​នៅ​លីវ មុន​នឹង​និយាយ​អំពី​​របៀប​នៃ​ការ​ពិនិត្រ​ថា មនុស្ស​ដែល​យើង​កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​នោះ​សក្តិ​​សម​​ជា​ដៃ​គូ​ជីវិត​របស់​យើង យើង​ត្រូវ​ដឹង​ជាមុន​ថា អ្នក​នោះ​នៅ​លីវ​នៅឡើយ​សិន។ ភាព​តាន​តឹង​ដែល​មនុស្ស​វ័យ​ក្មេង​ភាគ​ច្រើន​កំពុង​តែ​ជួប​ប្រទះ​បច្ចុប្បន្ន​នេះគឺ ទោះ​បី​ជា​ពួកគេ​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ប្រសើរ មាន​គោល​ដៅ​នៃ​ជីវិត​ច្បាស់​លាស់ ស្រឡាញ់​ព្រះ​ជាម្ចាស់ ដើរ​នៅ​ក្នុង​ជីវិត​ដែល​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹក​នាំ ធ្លាប់​ឆ្លង​កាត់​បញ្ហា​ក្នុង​ជីវិត និង បញ្ហា​ខាង​ព្រលឹង​វិញ្ញាណ​ច្រើន ព្រម​ទាំង​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​រៀប​ការ​ហើយ​ក្តី ក៏ពួកគាត់​នៅ​តែ​រក្សា​តំណែង​ជា​តួ​ឯក​នៅ​លីវ​ដដែល។ ដូច្នេះ ទាំង​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ចង​ចាំ​ក្នុង​ចិត្ត នៅក្នុង​កំឡុង​ពេល​ដែល​អ្នក​​កំពុង​ស្វែង​រក​ភរិយា ឬ ស្វាមី​ដ៏ល្អ​ក្នុង​ជីវិត​បាន៖ បង្ហាត់​ខ្លួនឯង ឲ្យ​ក្លាយ​ទៅ​ជា​ប្រភេទ​មនុស្ស​ដែល​អ្នក​ចង់​រៀប​ការ​ជាមួយដោយ​ខ្លួន​ឯង​សិន​។ ប្រសិន​បើ​អ្នក​ចង់​រៀប​ការ​ជាមួយ​មនុស្ស​ម្នាក់​ដែល​មានសីលធម៌​ខ្ពស់ មាន​ទំនាក់​ទំនង​រឹង​មាំ​ជាមួ​យ​ព្រះ​ជាម្ចាស់ ការងារ​នឹង​ធឹង និង​មាន​គោល​បំណង​ជីវិត​ច្បាស់​លាស់ នោះ​ជា​ការ​ល្អ ដែល​អ្នក​អភិវឌ្ឍន៍​ចំនុច​ទាំង​នេះ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ជាមុន​សិន។ សុំ​ឲ្យ​ព្រះ​ជាម្ចាស់​តម្រង់​ផ្លូវ​នៃ​ជីវិត​របស់អ្នក។ ទ្រង់​នឹង​ផ្តល់​ឲ្យ​អ្នក​មើល​ឃើញ​ផ្លូវ​ដែល​អ្នក​ត្រូវ​រើស។ ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក ហើយ​ទ្រង់​នឹង​បង្ហាញ​ផ្លូវ​ដល់​អ្នក​មិន​ខាន។ បង្ហាញ​ចេញ​នូវ​គោល​បំណង​របស់​អ្នក​មួយ​នេះ តាម​រយៈ​ការ​ស្លៀក​ពាក់ និង បញ្ចូល​នូវ​គំនិត​ច្នៃ​ប្រឌិត​ល្អៗ​ផ្សេង​ទៀត ដើម្បី​ឲ្យ​រូប​អ្នក​កាន់​តែ​មាន​ភាព​ទាក់​ទាញ។ តើ​អ្នក​បាន​ស្លៀក​ពាក់​ទាន់​សម័យ និង រក្សា​អនាម័យ​ខ្លួន​ប្រាណ​ដែរ​ឬទេ? សូម​ប្រុង​ប្រយ័ត្ន​ពី​ទី​កន្លែង​ដែល​អ្នក​នឹង​ស្វែង​រក​ដៃគូ​អនាគត​របស់​អ្នក។ យើង​ធ្លាប់​បាន​ស្គាល់​ប្តី​ប្រពន្ធ​ជា​ច្រើន​ដែល​បាន​ស្គាល់​គ្នា​នៅ​តាម​ទី​កន្លែង​មិន​សមរម្យ​មួយ​ចំនួនដូច​ជា​នៅ​បារជាដើមនោះ ហើយ​ទើប​បាន​ដឹង​ជា​ក្រោយ​ថា​ពួកគេ​ទាំង​ពីរ​មិន​សក្តិ​សម​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​នោះឡើយ។ ដូច្នេះ​សូម​អ្នក​ស្វែង​រក​មនុស្ស​ដែល​អ្នក​ចង់​បាន​ជា​គូរ​អនាគត​នៅ​កន្លែង​ដែល​សម​ស្រប​ និង ត្រឹមត្រូវទើប​ជា​ការ​ប្រសើរ។